-
ហ្វីលីពីនអនុម័តអោយប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន Sinovac ក្នុងករណីបន្ទាន់

ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីនបានប្រកាសអនុម័តជាផ្លូវការអោយប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន ស៊ីនណូវ៉ាក់ ក្នុងករណីបន្ទាន់ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលចំណីអាហារ និងឱសថរបស់ហ្វីលីពីន (FDA) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ។ ក្រុមហ៊ុនចិន ស៊ីនណូវ៉ាក់ គឺជាសហគ្រាសផលិតឱសថទី៣ហើយ ដែលត្រូវបានបើកភ្លើងខៀវអោយប្រើប្រាស់ជាផ្លូវការដោយរដ្ឋបាលចំណីអាហារ និងឱសថរបស់ហ្វីលីពីន (FDA) ។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលចំណីអាហារ និងឱសថរបស់ហ្វីលីពីន (FDA) ក៏បានផ្តល់ការអនុញ្ញាតអោយប្រើប្រាស់ក្នុងករណីនូវវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្សឺ និងដៃគូរអាល្លឺម៉ង់ បាយអូអិនធិច ក៏ដូចជាវ៉ាក់សាំងរបស់សាកលវិទ្យាល័យ អុកហ្វ័ដ-អាស្រ្តាហ្សេណេកា ផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
ទីបំផុតសហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ Covid-19 កើនឡើងដល់៥០ម៉ឺននាក់

អាមេរិក៖ សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បានកត់ត្រាពីចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 កើនឡើងដល់៥០ម៉ឺននាក់ចាប់តាំងពីវីរុសនេះបានផ្ទុះឡើងដំបូង ខណៈអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបានព្រមានដែរថា ប្រក្រតីភាពអាចនឹងមិនវិលត្រឡប់មកវិញឡើយ រហូតដល់ដំណាច់ឆ្នាំ២០២១នេះ ។ ប្រធានទីប្រឹក្សាវេជ្ជសាស្ត្ររបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គឺលោក អាន់ថូនី ហ្វូស៊ី បានប្រាប់កម្មវិធីជំនួបសារព័ត៌មានរបស់ទូរទស្សន៍ NBC ថា វាគួរឱ្យខ្លាចណាស់… វាជាប្រវត្តិសាស្ត្រ… យើងមិនដែលបានឃើញអ្វីមួយសូម្បីកៀកនឹងរឿងបែបនេះអស់រយៈពេលជាង១០០ឆ្នាំមកហើយ ចាប់តាំងពីជំងឺផ្តាសាយរាតត្បាតឆ្នាំ១៩១៨ ។ លោកបានសង្កត់ធ្ងន់ថា វាជាអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនៅពេលដែលអ្នកក្រឡេកមើលតួលេខស្ទើរតែមិនគួរឱ្យជឿ ប៉ុន្តែវាជាការពិត ខណៈចំនួនអ្នកស្លាប់នៅលើវេបសាយរបស់សាកលវិទ្យាល័យ ចន ហប់ឃីន មានប្រហែល៤៩ម៉ឺន៨ពាន់នាក់ ។ យ៉ាងណាមិញ សញ្ញានៃក្តីសង្ឃឹមកំពុងលេចចេញជាថ្មីក្នុងពេលការចាក់វ៉ាក់សាំងបានចាប់ផ្តើម និងករណីឆ្លងនៅរដូវរងាបានថយចុះយ៉ាងច្រើន ប៉ុន្តែចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ដែលរាយការណ៍អំពីអ្នកស្លាប់និងករណីឆ្លងច្រើនបំផុតនៅលើពិភពលោក ៕ ប្រភព៖ Reuters
-
កូរ៉េខាងត្បូងនឹងប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer ចាក់ជូនប្រជាពលរដ្ឋខ្លួននៅចុងខែកុម្ភៈខាងមុខ

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងនឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន១១ម៉ឺន៧ពាន់ដូសដំបូង ចាក់ជូនប្រជាជននៅថ្ងៃទី២៧ ខែកុម្ភៈខាងមុខ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើកដំបូងរបស់ខ្លួន ជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ។ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក ឆុង ស៊ីក្យុន បាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ ថា យុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca លើកដំបូងនឹងត្រូវចាប់ផ្តើមនៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈខាងមុខ ហើយយុទ្ធនាការចាក់វ៉ាក់សាំង Pfizer ត្រូវចាប់ផ្តើមនៅថ្ងៃបន្ទាប់មួយថ្ងៃ ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូង ពួកគេនឹងមិនប្រើវ៉ាក់សាំង AstraZeneca សម្រាប់មនុស្សដែលមានអាយុលើសពី៦៥ឆ្នាំឡើយ រហូតដល់មានទិន្នន័យបញ្ជាក់ពីប្រសិទ្ធភាពច្រើនជាងនេះ ។ ក្រៅពីក្រុមហ៊ុន AstraZeneca និង Pfizer ប្រទេសកូរ៉េខាងត្បូងក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Moderna, Novavax Johnson និង Johnson ផងដែរ ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១១លាន៩៥ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤៧ម៉ឺននាក់ និងជាសះស្បើយ៨៧លាន៣១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១១លាន៩៥ម៉ឺន៥ពាន់៤១៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤៧ម៉ឺន៧ពាន់៨៣៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៧លាន៣១ម៉ឺន៦ពាន់៣២២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៧៦ម៉ឺន៥ពាន់៤២៣នាក់ ស្លាប់ចំនួន៥១ម៉ឺន១ពាន់១៣៣នាក់ និងជាសះស្បើយចំនួន១៨លាន៩៧ម៉ឺន៣ពាន់១៩០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៥ពាន់៧១នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់៤១៨នាក់ និងជាសះស្បើយ១០លាន៦៩ម៉ឺន៧ពាន់១៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន១៦ម៉ឺន៨ពាន់១៧៤នាក់ ស្លាប់២៤ម៉ឺន៦ពាន់៥៦០នាក់ និងជាសះស្បើយ៩លាន៩ម៉ឺន៥ពាន់៤៨៣នាក់ ៕ ប្រភព៖ worldometers
-
ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣៥នាក់ និងមានអ្នកជាសះស្បេីយចំនួន ០២នាក់

-
បុគ្គលិកក្លឹបខារ៉ាអូខេ (ឡូហ្សិក២)ចំនួន៧៤ នាក់ (ប្រុស១១នាក់)សមត្ថកិច្ចបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រៃកតាពៅ បន្ទាប់ពីរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩

ខេត្តកណ្តាល៖ សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរចុះបិទទីតាំងហាងខារ៉ាអូខេ(ឡូហ្ស៊ិក២) បន្ទាប់ពីរកឃើញប្តីស្ត្រីបម្រើការងារនៅទីនោះមានផ្ទុកជម្ងឺកូវីដ-១៩, ហើយភរិយាធ្វើការនៅក្លឹបកម្សាន្ត N8 ដែលជាកន្លែងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញ។តាមការអោយដឹងពីក្រុមការងារ គឺសមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅ បានចុះបិទទីតាំងហាងផឹកស៊ី និងខារ៉ាអូខេ (យីហោឡូហ្ស៊ិក, ២) នៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល។សមត្ថកិច្ចប្រាប់ថា, ការចុះបិទទីតាំងខារ៉ាអូខេ(ឡូហ្ស៊ិក2) នេះធ្វើឡើង បន្ទាប់ពីរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ ៣៩ឆ្នាំ បម្រើការងារនៅទីនោះ មានផ្ទុកជម្ងឺកូវីដ១៩ ។ បុរសរូបនេះមានប្រពន្ធនៅបម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេផងដែរ។ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំងនេះ ជាបណ្តោះអាសន្ន រកអ្នកដែលពាក់ព័ន្ធយកសំណាក និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក ។ចំពោះស្ត្រីខាងលើត្រូវបាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ ។ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្នផងដែរ។សមត្ថកិច្ចបានបញ្ជាក់ថា, បុគ្គលិកក្លឹបកម្សាន្ត(ឡូហ្សិក២) ចំនួន៧៤នាក់ ក្នុងនោះមានបុរស១១នាក់ បានបញ្ជូនយកទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រែកតាពៅ ស្ថិតក្នុងភូមិដើមមៀន សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ៕ ប្រភពហ្វេសប៊ុក រដ្ឋមន្រ្តីក្រសួងព័ត៌មាន
-
អភិបាលខេត្តបាត់ដំបង ៖សារដ៏មានសារៈសំខាន់របស់សម្តេចតេជោហ៊ុន សែន ៣ការពារ ៣កុំ ក្នុងវិធានការនៃ ការការពារកូវីដ-19គឺ ជាបាលីនិងជាយ័ន្តស័ក្តិសិទ្ធ បញ្ចៀសពីការឆ្លងនិងពីការចម្លងមេរោគកូវីដ-19ចូលក្នុងសហគមន៍

អភិបាលខេត្តបាត់ដំបង បានចុះចែកខិតប័ណ្ណខ្លឹមសារពីប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន《 ៣ការពារ ៣កុំ 》ក្នុងវិធានការ ការពារ កូវីដ-19ដល់អាជ្ញាធរ កងកម្លាំង និងប្រជាពលករ ដែលកំពុងតែធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានា ក្នុងស្រុកទាំង៣របស់ខេត្ត រួមមាន៖ស្រុកសំពៅលូន ភ្នំព្រឹក និង ស្រុកកំរៀង ដោយបាននចាត់ទុកនូវខ្លឹមសារនៃសាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រៀបដូចជាបាលីនិងជាយ័ន្តស័ក្តិសិទ្ធ ដើម្បីការពារនូវវិធានសុវត្ថិភាពនៅក្នុងការទប់ស្កាត់នៃការឆ្លងនិងពីការចម្លងមេរោគកូវីដ-19បាន។ប្រសិនបើបងប្អូនប្រជាពលរដ្ឋគ្រប់រូបរួមគ្នាក្នុងការអនុវត្តនូវវិធានទាំង៣ប្រការខាងលើនេះមេរោគកូវីដ-19 និងមិនអាចយាយី ឆ្លងរីករាលដាល ដល់ខ្លួនយើង គ្រួសារយើង សហគមន៍យើងបានឡើយ។ ឯកឧត្តម ងួន រតនៈ ក៏បានធ្វើការដាស់តឿននិងបានក្រើនរំលឹកដល់គ្រប់អាជ្ញាធរនៃស្រុកទាំង៣ខាងលើ ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា៖សារដ៏មានសារៈសំខាន់របស់ប្រមុខ នៃរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវខ្លឹមសារ ៣ការពារ ៣កុំក្នុងវិធានការនៃការការពារកូវីដ-19 ថែមទាំងបានធ្វើការបកស្រាយពីខ្លឹមសារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោសែន ពីអត្ថន័យ៣ការពារ ក្នុងនោះ៖១.ពាក់ម៉ាស់, ២.លាងដៃ, ៣.គម្លាតសង្គម គម្លាតបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ….។និង៣កុំ ក្នុងនោះរួមមាន៖១. កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក។ ២.កុំទៅកន្លែងមានមនុស្សច្រើន។ ៣. កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នា។ ការចុះចែកខិតប័ណ្ណនិងផ្តល់ផ្ទាំងប៉ាណូនៃខ្លឹមសារប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានេះ…
-
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រកាសឱ្យផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត និងស្នើដល់រដ្ឋបាលរាជធានី-ខេត្តត្រួតពិនិត្យការងារនេះឱ្យបានជាប់ជាប្រចាំ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ក៏បានជម្រាបជូនគណៈអភិបាលរាជធានី-ខេត្តត្រូវបន្តជំរុញការបិទ និងត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន) ទាំងនេះ ឱ្យបានម៉ឺងមាត់ជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍បានប្រកាសប្រាប់មូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) ត្រូវបន្តការផ្អាកសកម្មភាពអាជីវកម្មឱ្យបានខ្ជាប់ខ្លួនរហូតដល់មានការសម្រេច និងសេចក្ដីជូនដំណឹងថ្មី៕
-
ក្រសួងអប់រំសម្រេចផ្អាកបណ្តោះអាសន្នវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS និងស្នើឲ្យសិស្សានុសិស្សនៃសាលាទាំងពីរមកធ្វើតេស្តរកកូវីដ១៩

-
អភិបាលខេត្តកណ្តាល បញ្ជាមន្ដ្រីបន្ដស្វែងរកអ្នក ពាក់ព័ន្ធ ខណៈមនុស្ស៧៦នាក់ នៅភោជនីយ ដ្ឋានឡូហ្សិក២ ក្រុងតាខ្មៅ រកឃើញថា មានពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

កណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឲ្យដឹងថា ភោជនីយដ្ឋានឡូហ្សិក២ ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ បានផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវយកអ្នកពាក់ព័ន្ធទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័ក។ លោក អះអាងថា រហូតមកដល់ល្ងាចថ្ងៃទី២១ ខែកុម្ភៈនេះ មនុស្សដែលបម្រើការងារនៅភោជនីដ្ឋានឡូហ្សិក២ ចំនួន៧៦នាក់ហើយ ត្រូវបានយកទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័កនៅសាលារៀនព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ។ កម្លាំងគណៈបញ្ជាឯកភាពខេត្ត សហការជាមួយមន្ដ្រីសុខាភិបាល បាននិងកំពុងបន្តចាត់វិធានការ តាមរកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដើម្បីយកទៅធ្វើសំណាក និងចត្តាឡីស័កផងដែរ។ លោក គង់ សោភ័ណ្ឌ បន្តថា ការចាត់វិធានការការពារជំងឺកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ របស់រដ្ឋបាលខេត្ត បានប្រជុំគណ:បញ្ជាការឯកភាព ដើម្បីដាក់ផែនការអនុវត្តន៍ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងបានចុះផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ តាមប្រសាសន៍ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនទៅប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តាមទីផ្សារ សាលារៀន វិស័យឯកជន ទីតាំងប្រជុំជនជាដើម។ បើតាមសេចក្ដីរាយការណ៍ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល…