-
ឯកឧត្តម ជា វ៉ាន់ដេត និងឯកឧត្ដម ឃួង ស្រេង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid”

សាលារាជធានីភ្នំពេញ៖ បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” ទូទាំងប្រទេស នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” ជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ អាជីវករគ្រប់គ្រងផ្សារ ដើម្បីផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ តាមរយៈប្រព័ន្ធនេះ ប្រជាពលរដ្ឋអាចស្កេននៅពេលចូលទីតាំងដែលអញ្ជើញទៅដល់ ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះ មានករណីឆ្លងជំងឺ។ ឯកឧត្តម លោក លោកស្រី អភិបាលខណ្ឌទាំងអស់ស្វាគមន៍ គាំទ្រ និងបេជ្ញាជំរុញអាជីវកម្មក្នុងខណ្ឌទាំងអស់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ។ គិតត្រឹមរសៀលនេះ មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួនជាង…
-
ក្រសួងសុខាភិបាល បានជូនដំណឹងថា ការចាក់វ៉ាក់សាំង កូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបន្តចាក់ជូនដល់ គ្រូពេទ្យ បុគ្គលិក-មន្ត្រីសុខាភិបាលទាំងអស់ និងកងកម្លាំងនគរបាលជាតិ នៅតាមបណ្តារាជធានី ឈរលើគោលការណ៍ស្ម័គ្រចិត្ត នៅតាមមន្ទីរពេទ្យបង្អែករាជធានី -ខេត្តចំនួន ១០

នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានជូនដំណឹងថា ការចាក់វ៉ាក់សាំង កូវីដ-១៩ ស៊ីណូហ្វាម(Sinopharm Beijing Institute of Biological Products)” ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបន្តចាក់ជូនដល់ក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ សម្រាប់ក្រុម គ្រូពេទ្យ បុគ្គលិក-មន្ត្រីសុខាភិបាលទាំងអស់ និងកងកម្លាំងនគរបាលជាតិ នៅតាមបណ្តារាជធានី ឈរលើគោលការណ៍ស្ម័គ្រចិត្ត នៅតាមមន្ទីរពេទ្យបង្អែករាជធានី -ខេត្តចំនួន ១០។
-
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពី ការអនុវត្តប្រព័ន្ធបច្ចេវិទ្យា QR Code «ទប់ស្កាត់កូវីដ-១៩ (Stop Covid-19)
-
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៧នាក់ថែមទៀត ដែលក្នុងនោះមានករណីវិជ្ជមាន ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» មានចំនួន១៥នាក់

-
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១៧នាក់ថែមទៀត ក្នុងនោះករណីឆ្លង សហគមន៍ ១៥នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៧នាក់ថែមទៀត ដែលក្នុងនោះមានករណីវិជ្ជមាន ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» មានចំនួន១៥នាក់។ ប៉ុន្តែក្រសួង ក៏បានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ទៀតផងដែរ។ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ថ្មីទាំង១៧នាក់នេះរួមមាន៖ ជនជាតិឆេកម្នាក់ ដែលអ្នកធ្វើដំណើរមកពីប្រទេសឆេក, ជនជាតិចិនចំនួន១៤នាក់ និងវៀតណាមម្នាក់ ដែលជាអ្នកពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងបុរសជនជាតិខ្មែរម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសថៃ។ ដោយឡែកសម្រាប់អ្នកជាសះស្បើយ៣នាក់រួមមាន៖ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ និងស្ត្រីជនជាតិចិនម្នាក់ ដែលធ្វើដំណើរមកពីក្រៅប្រទេស និងស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ។ ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធានការការពារខ្លួន ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺ ត្រូវអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំ, ត្រូវចូលរួមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ, អ្នកពាក់ព័ន្ធ ១៤ថ្ងៃមុនព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវមកធ្វើតេស្ត…
-
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដល់ពលទាហាន និងនគរបាល ការពារព្រំដែន គឺជាការឈ្វេងយល់ ពីដំណើរការចាក់វ៉ាក់សាំងលើកងទ័ព

កោះកុង៖ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការចាក់វាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនចំពោះ នាយ នាយរង ពលទាហាន និងនគរបាល ការពារព្រំដែនគោកនិងទឹក ប្រចាំការជួរមុខ ទិសយោធភូមិភាគទី ៣ នៅក្នុងខេត្តកោះកុង។ សម្តេចពិជ័យសេនា បានពិនិត្យ សកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទៅលើពលទាហាន និងនគរបាល ការពារព្រំដែន ដែលជាអ្នកជួរមុខក្នុងការការពារ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយចាក់ទៅលើពលទាហាន និងនរគបាល ការពារព្រំដែន នៅទិសយោធភូមិភាគទី ៣ ប្រមាណ ១២០០ នាក់។ សម្តេចពិជ័យសេនា ថ្លែងដោយមោទកភាព និងសប្បាយចិត្តយ៉ាងខ្លាំងដែលកងទ័ពបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ព្រោះកងទ័ពជាអ្នកមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺដ៏កាចសាហាវ ហើយសម្តេចតេជោ បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខមាលភាពរបស់កងទ័ព…
-
ការអនុវត្ត QR Code “ទប់ស្កាត់កូវីដ-១៩” នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១

-
ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code ទប់ស្កាត់កូវីដ-១៩

ភ្នំពេញ៖ បើយោងតាម សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បញ្ជាក់ថា ក្រសួង បានប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code «ទប់ស្កាត់កូវីដ១៩ Stop Covid-19»។ ផ្អែកលើសភាពការណ៍ នៃការឆ្លងរីករាលដាល ក្នុងសហគមន៍ជាបន្តបន្ទាប់ ជាពិសេសព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ ឆ្នាំ ២០២១» ដូចដែល សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនដល់សាធារណជន, គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូននូវវិធានការបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាព និងល្បឿនក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំនូវប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ (Stop Covid)» ដែលសាធារណជនចាំបាច់ត្រូវស្កេន QR Code នៅពេលធ្វើដំណើរចេញ-ចូលទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសជាដើម ដែលមានមនុស្សចេញ-ចូលច្រើន។…
-
សេចក្ដីណែនាំ៖ វិធានការសម្រាប់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងីកូវីដ-១៩

