-
ក្រសួងវប្បធម៌សម្រេចបិទរោងកុន រោងសម្ដែងសិល្បៈ និងសារមន្ទីរ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល រយៈពេល ០២សប្ដាហ៍

-
ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទព័ត៌មានដើម្បី បំភ្លឺពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩ព្រឹកនេះ

ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានដើម្បី «បំភ្លឺពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩» នៅទីស្ដីការក្រសួងសុខាភិបាល។ លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារែល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងមានវត្តមាន ក្នុងសន្និសីទសារព័ត៌មាននេះ។ លោកជំទាវ ឱ វណ្ណឌីន ក៏បានច្រានចោលព័ត៌មានចុះផ្សាយមិនត្រឹមត្រូវ ឬការយល់ច្រឡំណាមួយចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា វីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើសត្វប្រចៀវនៅកម្ពុជា ដោយមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា តាំងពីឆ្នាំ២០១០។ លោកស្រីបានអះអាងថា វីរុសនៅក្នុងសត្វប្រចៀវនោះ មិនមែនកូវីដ-១៩ឡើយ គឺគ្រាន់តែស្រដៀងគ្នាតែប៉ុណ្ណោះ៕
-
សម្តេចតេជោ បានសម្រេចឱ្យបណ្តេញចេញពីកម្ពុជា និងលែងឱ្យត្រឡប់ចូលមកវិញ ចំពោះជនបរទេសទាំងឡាយណា ដែលគេចវេះ និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក

-
រដ្ឋបាលខេត្តកំពតត្រៀមអគារបីកន្លែងបន្ថែមទៀតសម្រាប់ទុកធ្វើចត្តាឡីស័ក

កំពត៖ ដោយអនុវត្តតាមការណែនាំក៏ដូចជាបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពតបានរៀបចំអគារបីកន្លែងបន្ថែមទៀតសម្រាប់ត្រៀមទុកធ្វើចត្តាឡីស័ក ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីធ្វើការនៅក្រៅប្រទេស។ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមជាវ តាយអភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធបានចុះពិនិត្យទីតាំង អគារមួយចំនួនដែលរដ្ឋបាលខេត្តកំពត បានត្រៀមសម្រាប់ធ្វើចត្តាឡីស័ក ក្នុងករណីដែលមានប្រជាពលរដ្ឋវិលត្រឡប់មកពីធ្វើការក្រៅប្រទេស។ ពិសេសពលករវិលត្រឡប់ពីធ្វើការនៅប្រទេសថៃដែលអាចមានចំនួនច្រើន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។ ទីកន្លែងថ្មីបន្ថែមសម្រាប់ធ្វើចតាឡីស័ក ចំនួន៣កន្លែងនោះមាន ទី១នៅអគារចាស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត, ទី២នៅសហគមន៍អ្នកផលិតអំបិលខេត្តកំពត និងទី៣ នៅមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រីខេត្ត ដែលទីតាំងទាំងពីរនេះស្ថិតនៅក្នុងភូមិជុំគ្រៀលឃុំជុំគ្រៀល ស្រុកទឹកឈូខេត្តកំពត ដែលមានបន្ទប់ប្រមាណពី ៧០ ទៅ៨០បន្ទប់ ខណៈកន្លងមករដ្ឋបាលខេត្តបានត្រៀមបន្ទប់នៅតាមមន្ទីរពេទ្យបង្អែកចំនួន៥ ដែលមានបន្ទប់សរុបប្រមាណ ១៧០បន្ទប់នោះ។ ឯកឧត្តមជាវ តាយអភិបាលខេត្តបានលើកបញ្ជាក់ថា បញ្ហាការឆ្លងរាតត្បាតដោយជំងឺកូវីដ១៩ នៅតែជាបញ្ហាសកល ដែលពិភពលោកកំពុងបន្តរួមគ្នាប្រយុទ្ធប្រឆាំងជារៀងរាល់ថ្ងៃ។ ដោយឡែកកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគ្រប់គ្រងស្ថានការ មិនឲ្យមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ទេ។ យ៉ាងណាមិញរដ្ឋបាលខេត្តកំពត តែងតែបានចូលរួមអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាបង្ការទប់ស្កាត់ ចំពោះជំងឺឆ្លងកូវីដ១៩នេះជាប្រចាំផងដែរ។ ជាក់ស្តែងការជ្រើសរើសទីតាំងថ្មីបន្ថែមសម្រាប់ការធ្វើ ចតាឡីស័ក…
-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមបណ្តុះបណ្តាលមន្ត្រីបង្គោល នៅសាលាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្នុងការប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”

រាជធានីភ្នំពេញ៖ បន្ទាប់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយអំពីការប្រើប្រាស់បច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩” កាលពីម្សិលមិញ នៅថ្ងៃនេះមន្ត្រីជំនាញក្រសួងបានបែងចែកគ្នាជា១៤ក្រុម ដើម្បីចុះទៅបណ្តុះបណ្តាលនៅសាលាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីបង្គោលនៅមូលដ្ឋាន ម្ចាស់អាជីវកម្ម និងគ្រឹះស្ថាននានា នៅរាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖១- តាមរយៈកិច្ចសហការល្អរវាងមន្ត្រីជំនាញក្រសួងនិងរដ្ឋបាលខណ្ឌ អ្នកចូលរួមទាំងអស់យល់ដឹងពីរបៀបនៃការស្កេន QR Code និងការបង្កើត QR Code២-ក្រសួងក៏បានបទបង្ហាញពីលទ្ធផលនៃការស្កេន QR Code នូវសញ្ញាទាំងបី(ធម្មតា គួរឱ្យសង្ស័យ និងហានិភ័យ) ដើម្បីបានដឹងពីស្ថានភាពជាក់ស្តែងរបស់អ្នកស្កេន ស្របតាមការកំណត់របស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ដូចមានភ្ជាប់ជូន។៣-រដ្ឋបាលខណ្ឌទាំង១៤ បាននឹងកំពុងផ្សព្វផ្សាយបន្តដល់អាជីវករ និងគ្រឹះស្ថាននានានៅមូលដ្ឋានដើម្បីបង្កើត និងដាក់ឱ្យប្រើប្រាស់ QR Code នេះ។ គិតត្រឹមរសៀលនេះ មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួន ១៨,៣៤១ ទីតាំងបានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់។ ជាថ្មីម្ដងទៀត ក្រសួងសូមអំពាវនាវ ដល់ម្ចាស់អាជីវកម្ម និងគ្រឹះស្ថាននានាដែលមិនទាន់បានប្រើប្រាស់ QR…
-
រដ្ឋបាលខណ្ឌបឹងកេងកង បន្តការចុះយុទ្ធនាការ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យ ចូលរួម ការពារ ក្នុងការរីករាលដាល ជំងឺកូវិដ-១៩

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង ក្រោមការបញ្ជាផ្ទាល់របស់លោក ធឹម សំអាន អភិបាល ខណ្ឌ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ បានឲ្យសង្កាត់ទាំង៧ បន្តការចុះយុទ្ធនាការ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យ ចូលរួម ការពារ ក្នុងការរីករាលដាល ជំងឺកូវិដ-១៩ (សហគមន៍ ២០ កុម្ភៈ ) ។ រដ្ឋបាលសង្កាត់ទាំង៧ បានណែនាំ ប្រជាពលរដ្ឋ ឲ្យ អនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវពាក់ម៉ាស់ លាងដៃនឹងអាកុល រក្សា គន្លាត សង្គម និង អនាម័យ ខ្លួន ប្រាណ ឲ្យ បាន ល្អ ប្រសើរ និង ស្ដាប់ តាមអនុសាសន៍ របស់ សម្តេច គឺ ៣កុំ – ៣ការពារ…
-
ក្រសួងអប់រំសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្នរយៈពេល ០២ សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល

-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសនិងបន្ទាន់ជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពកូវីដ១៩ដែលកំពុងរីករាលដាលខ្លាំងនៅកម្ពុជា, សូមស្តាប់ប្រសាសន៍របស់សម្តេច ប្រមាណជិត១២នាទី នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេស និងបន្ទាន់ជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពកូវីដ១៩ដែលកំពុងរីករាលដាលខ្លាំងនៅកម្ពុជា, នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១

នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេស និងបន្ទាន់ជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពកូវីដ១៩ដែលកំពុងរីករាលដាលខ្លាំងនៅកម្ពុជា។ ការថ្លែងសារនេះ សម្តេចតេជោ អំពាវនាវដល់អ្នកពាក់ព័ន្ធ សូមមកធ្វើចត្តាឡីស័ក និង បានផ្តល់សិទ្ធិអំណាចដល់អជ្ញាធររាជធានី បិទភោជនីយដ្ឋាន និងហាងណាដែលមិនអនុវត្តតាមវិធានការអនាម័យ។
-
មនុស្សពេញវ័យទាំងអស់នៅចក្រភពអង់គ្លេស នឹងត្រូវបានផ្តល់ជូនវ៉ាក់សាំងបង្ការជំងឺ Covid-19 នៅចុងខែកក្កដាខាងមុខ

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានសន្យាថា មនុស្សពេញវ័យរាល់គ្នានៅក្នុងចក្រភពអង់គ្លេស នឹងទទួលបានការផ្តល់ជូននូវការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 នៅចុងខែកក្កដាខាងមុខនេះ ។ លោក បូរីស ចនសុន បានថ្លែងប្រាប់សារព័ត៌មាន Sky News ថា យើងនឹងឥឡូវនេះមានគោលបំណងផ្តល់ជូននូវការចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យរាល់គ្នានៅចុងខែកក្កដាខាងមុខ ដើម្បីជួយការពារជនងាយរងគ្រោះបំផុតអោយបានឆាប់ៗ និងចាត់វិធានការបន្ថែមទៀត ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន ។ បើតាមលោក ចនសុន នោះ ប្រជាជនអង់គ្លេសមានអាយុលើសពី៥០ឆ្នាំ និងអ្នកដែលមានសុខភាពមិនល្អប្រសើរនឹងត្រូវផ្តល់ជូនការចាក់វ៉ាក់សាំងនៅថ្ងៃទី១៥ ខែមេសាខាងមុខនេះ ។ រហូតមកទល់ពេលនេះ មានមនុស្សច្រើនជាង១៧.២លាននាក់ហើយនៅទូទាំងចក្រភពអង់គ្លេស ដែលបានទទួលការចាក់វ៉ាក់សាំង Covid-19 ដូសដំបូង នេះបើតាមតួលេខផ្លូវការចុងក្រោយបំផុត ៕ ប្រភព៖ ស៊ីនហួរ