-
រដ្ឋបាលលោក ចូ បៃដិន នឹងចែកចាយម៉ាសការពារប្រមាណជាង២៥លានដល់ប្រជាជនអាមេរិក

អាមេរិក៖ សេតវិមានបានបញ្ជាក់នៅថ្ងៃពុធនេះថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើការផ្តល់ជូនម៉ាសការពារជាង២៥លានម៉ាសទៅអោយមជ្ឈមណ្ឌលសុខាភិបាលសហគមន៍ ហាងលក់ម្ហូបអាហារ និងស៊ុប នៅនិទាឃរដូវខាងមុខ ដែលនេះជាផ្នែកមួយរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃវីរុស Covid-19 ។ អាជ្ញាធរសុខាភិបាលអាមេរិកបានណែនាំអោយពាក់ម៉ាសការពារ ដែលវាជាវិធានការដ៏សំខាន់មួយ ក្នុងការជួយកាត់បន្ថយអត្រាឆ្លងរាលដាលនៃជំងឺ Covid-19 ដោយសេតវិមានបានបញ្ជាក់ថា ជនជាតិអាមេរិកដែលមានប្រាក់ចំណូលទាបនៅតែមិនមានម៉ាសការពារ ។ បើតាមផែនការនោះ រដ្ឋាភិបាលអាមេរិកនឹងផ្តល់ជូនម៉ាសការពារទៅដល់មជ្ឈមណ្ឌលសុខាភិបាលសហគមន៍ប្រមាណជាង១ពាន់៣រយកន្លែង ហាងលក់ម្ហូបអាហារ និង ស៊ុបចំនួន៦ម៉ឺនកន្លែងនៅចន្លោះខែមិនា ដល់ខែឧសភាខាងមុខ នេះបើតាមការបញ្ជាក់របស់សេតវិមាន ខណៈផែនការចែកចាយម៉ាសការពារខាងលើ ត្រូវបានគេរំពឹងថា នឹងទៅដល់ដៃប្រជាជនអាមេរិកចន្លោះពី១២លានទៅ១៥លាននាក់ ៕ ប្រភព៖ Reuters
-
វ៉ាក់សាំង”ស៊ីណូហ្វាម” ចំនួន ៩.៦០០ដូស ដែលផ្តល់ដោយក្រសួងសុខាភិបាល ត្រូវបានផ្តល់ និងធ្វើការចាក់ជូនដល់មន្ត្រីនគរបាល និងមន្ត្រីសុខាភិបាលក្នុងខេត្តបាត់ដំបង តាមបណ្តាគោលដៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យស្រុកគោលដៅទាំង៥

មន្ទីរពេទ្យបង្អែក នៃ រដ្ឋបាលខេត្តបាត់ដំបងបាន” ផ្តល់នូវការចាក់វ៉ាក់សាំងការពារកូវីដ-19 ស៊ីណូហ្វាម ” របស់ សាធារណរដ្ឋប្រជាមានិតចិន ជាលើកដំបូង និងជាលើកទី១ ដល់កងកម្លាំងសមត្ថកិច្ចដែលជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាលខេត្ត ព្រមទាំងនិស្សិតពេទ្យនៃសាលាមធ្យមសិក្សាសុខាភិបាលាភូមិភាគបាត៎ដំបង រួមនិងមន្ត្រីពាក់ព័ន្ធនិងជួរមុខមួយចំនួន។ការផ្តល់និងការចាក់នេះ បានធ្វើឡើងក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១នេះ។ ដោយឡែកមន្ត្រីមួយចំនួននៅតាមបណ្តាស្រុកផ្សេងៗការចាក់វ៉ាក់សាំងដូចគ្នានេះ នៅតាមមន្ទីរពេទ្យបង្អែកនៃស្រុកប្រតិបត្តិ ចំនួន៥ទៀត រួមមាន៖ មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិមោងឫស្សី, ថ្មគោល, សំពៅលូននិងនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិឯកភ្នំ ផងដែរ។ លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងនៅមុនពេលដែលមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានផ្តល់ នូវការចាក់វ៉ាក់សាំងកូវីដ-19ស៊ីណូហ្វាម ដល់កម្លាំងសមត្ថកិច្ចនិងមន្ត្រីមន្ទីរសុខាភិបាលក្នុងខេត្តរបស់ខ្លួនថា៖នេះជាការចាក់លើកលើកទី១ របស់មន្រ្តីនិងកងកម្លាំងនគរបាលដែលត្រូវបានកំណត់ដោយមន្ទីរសុខាភិបាលខេត្តបាត់ដំបង និង ស្របទៅតាមនីតិវិធីក្នុងការផ្តល់ដល់ការចាក់វ៉ាក់សាំង និងផ្អែកទៅលក្ខណៈសម្បត្តិនិងវិធានចំណុចពាក់ព័ន្ធដែលកំណត់ពីការចាក់បានឬក៏មិនអាចចាក់មិនបាន ដែលពាក់ព័ន្ធនិងសុខភាពសាម៉ីបុគ្គល ដែលត្រូវចាក់ និងតាមរយៈគោលការស្ម័គ្រចិត្តពីការកំណត់ប្រការណែនាំនូវវិធានធ្វើតេស្តសុខភាព របស់ មន្ត្រីសុខាភិបាលនៅមុនពេលចាក់។ ហើយសាម៉ីខ្លួនក៏មានសិទ្ធិទាំងក្នុងការចាក់និងមិនចាក់ផងដែរ តែក៏តំរូវឲ្យផ្តិតមេដៃទទួលស្គាល់ពីការព្រមព្រៀងស្ម័គ្រចិត្តក្នុងការទទួលចាក់ និងមិនព្រមទទួលនូវការចាក់ ដោយបញ្ជាក់ពីមូលហេតុជាក់លាក់ផងដែរ។ បើតាមការលើកឡើងរបស់លោក ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកដល់អ្នកដែលទទួលបាន នូវ ការចាក់វ៉ាក់សាំងនេះផងដែរ ក្រោយពីការចាក់លើកទី១រយៈពេល១៤ថ្ងៃ។ និងនៅក្នុងរយៈពេលនៃចន្លោះ១៥-២៨ថ្ងៃ…
-
អភិបាលរាជធានីនិងក្រុមការងារពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ចុះពិនិត្យជាក់ស្ដែងនៅទីបញ្ជាការស្រាលមួយក្នុងមន្ទីរពេទ្យរុស្ស៊ី

ភ្នំពេញ៖ដើម្បីជំរុញឱ្យការព្យាបាលដំណើរការទៅដោយរលូន មានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ នៅព្រឹកថ្ងៃទី២៥ខែកុម្ភៈនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយតំណាងស្ថានទូតចិននិងក្រុមការងារពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩បានដឹកនាំកម្លាំង ចុះពិនិត្យជាក់ស្ដែងនៅទីបញ្ជាការស្រាលមួយកន្លែងនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ដើម្បីឲ្យកន្លែងព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីនេះ មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ ។ មន្ត្រីជំនាញបានឱ្យដឹងថា នៅពេលនេះជនបរទេស មន្ត្រីស្ថានទូតចិន ជនជាតិចិន មន្ត្រីស្ថានទូតជប៉ុននិងប្រជាពលរដ្ឋកម្ពុជាចំនួន៤២នាក់បាននិងកំពុងសំរាកព្យាបាលជំងឺcovid-19នៅក្នុងមន្ទីរពេទ្យរុស្ស៊ីក្រោយពីអ្នកទាំងនេះត្រូវបានរកឃើញថាមានភាពវិជ្ជមានជំងឺ covid-19 ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភ: ។ ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការទប់ស្កាត់ការបង្ការនូវជំងឺកូវីដ-១៩ ក្រោយបានរកឃើញថា មានវិជ្ជាមានកូវីដ-១៩ហើយនោះ យើងបានយកពួកគាត់ទៅដាក់តាមមន្ទីរពេទ្យនានាដែលយើងបានរៀបចំទុកនិងបានយកចិត្តទុកដាក់ក្នុងការព្យាបាលដោយមិនគិតថា អ្នកជំងឺទាំងនោះ ជាជនជាតិបរទេសជនជាតិខ្មែរនោះទេ ហើយការព្យាបាលក៏មិនត្រូវអោយមានការបង់ប្រាក់នោះដែរ ។ ឯកឧត្តម ឃួង ស្រេង ក៏បានសូមឲ្យអ្នកជំងឺទាំងអស់សហការជាមួយគ្រូពេទ្យនិងក្រុមការងារដោយរក្សាសណ្តាប់ធ្នាប់របៀបរៀបរយអោយបានល្អ គោរពទៅតាមបទបញ្ជាការណែនាំរបស់គ្រូពេទ្យ។ បន្ថែមពីនេះឯឧ ឃួង ស្រេងក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះស្ថានទូតចិនដែលបានសហការបានយ៉ាងល្អជុំវិញការស្រាវជ្រាវការផ្ដល់ព័ត៌មានជុំវិញជនជាតិចិនដែលសង្ស័យថាមានផ្ទុកកូវីដ-១៩ ។ ពាក់ព័ន្ធបញ្ហានេះលោកងី ម៉េង ប្រធានមន្ទីរពេទ្យរុស្ស៊ីបានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យរុស្ស៊ីបាននិងកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន ៤២នាក់ ដែលមានទាំងមន្ត្រីស្ថានទូតចិន ជនជាតិចិន…
-
ក្រសួងមហាផ្ទៃសម្រេចបណ្តេញជនជាតិចិនម្នាក់ជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ក្រោយផ្សព្វផ្សាយបំភ្លៃការពិតរឿងកម្ពុជាលក់វ៉ាក់សាំងកូវីដ-១៩

សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥កុម្ភៈឆ្នាំ២០២១ បានសម្រេចបណ្តេញលោក Shen Kaidong ជនជាតិចិន ដែលជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ក្រោយផ្សព្វផ្សាយបំភ្លៃការពិតថាកម្ពុជាលក់វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់ប្រទេសចិន។ ការបណ្តេញជនជាតិចិនរូបនោះ បានធ្វើឡើងបន្ទាប់ពីរូបគេត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ក្រោយពីបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Wechat របស់សារព័ត៌មានឈ្មោះ Angkor Today ថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ»។ ការផ្សព្វផ្សាយនោះត្រូវបានច្រានចោល និងថ្កោលទោសទាំងស្រុងដោយក្រសួងសុខាភិបាល និងស្ថានទូតចិនប្រចាំកម្ពុជាផងដែរ។ ក្រៅពីបណ្តេញចេញ លោក Shen Kaidong ក៏ត្រូវបានហាមឃាត់មិនឱ្យចូលមកប្រទេសកម្ពុជា ផងដែរ។ ជាមួយគ្នានោះ នៅថ្ងៃ២៥កុម្ភៈឆ្នាំ២០២១ ក្រសួងព័ត៌មាន បានសម្រេចលុបចោលអាជ្ញាបណ្ណចំពោះសារព័ត៌មាន Angkor Today នោះផងដែរ។ សសេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន បានលុបប្រកាសចុះថ្ងៃទី១៩សីហាឆ្នាំ២០១៥ របស់ក្រសួងដែលអនុញ្ញាតឲ្យលោក អ៊ុង គង្គា បើកដំណើរការធ្វើអាជីវកម្មកាសែត អង្គរធូដេ (Angkor Today) ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតមានចេតនាទុច្ចរិតធ្វើឲ្យអន្តរាយដល់សុខភាពសាធារណៈ បង្ករភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គមដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរល់វិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕កឹម…
-
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបញ្ជាក់ថា វ៉ាក់សាំងរបស់ Johnson & Johnson ចាក់តែមួយដូស មានសុវត្ថិភាព និងប្រសិទ្ធភាពប្រឆាំង Covid-19

អាមេរិក៖ មន្រ្តីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានបញ្ជាក់នៅក្នុងឯកសារដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធនេះថា ការពិនិត្យឡើងវិញដោយនិយតករអាមេរិកលើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Johnson & Johnson ចាក់តែមួយដូសបានរកឃើញថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាព ។ របាយការណ៍ខាងលើនេះ បានត្រួសត្រាយផ្លូវអោយក្រុមហ៊ុនផលិតឱសថ Johnson & Johnson ក្លាយជាវ៉ាក់សាំង Covid-19 ទី៣ ដែលត្រូវបានអនុញ្ញាតនៅសហរដ្ឋអាមេរិក ប្រហែលជាក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ខណៈវ៉ាក់សាំនេះ អាចជាជម្រើសមួយដែលមានប្រសិទ្ធិភាពក្រៅពីវ៉ាក់សាំង ភីហ្វីហ្សឺ និង ម៉ូឌែណា ហើយអាចត្រូវបានរក្សាទុកនៅក្នុងទូទឹកកកធម្មតាបាន ។ រដ្ឋបាលចំណីអាហារ និង ឱសថអាមេរិក (FDA) បានសន្និដ្ឋានថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson មានអត្ថប្រយោជន៍ ក្នុងការកាត់បន្ថយទាំងរោគសញ្ញា និងជំងឺធ្ងន់ធ្ងរ ។ តួយ៉ាងទិន្នន័យបានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពជាង៨៥ភាគរយក្នុងការការពារជំងឺធ្ងន់ធ្ងរ ប៉ុន្តែមានប្រសិទ្ធិភាពតែ៦៦ភាគរយប៉ុណ្ណោះ នៅពេលដែលករណីកម្រិតមធ្យមត្រូវបានរាប់បញ្ចូល ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៣លាន៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៥០ម៉ឺននាក់ និងជាសះស្បើយ៨៨លាន៧០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៣លាន៩ម៉ឺន៤ពាន់៤៤១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៥០ម៉ឺន៨ពាន់៨១១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៨លាន៧០ម៉ឺន៨ពាន់៣១៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៩៧ម៉ឺន៤ពាន់៦២៣នាក់ ស្លាប់ចំនួន៥១ម៉ឺន៨ពាន់៣៦៣នាក់ និងជាសះស្បើយចំនួន១៩លាន៣៤ម៉ឺន៣២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៤ម៉ឺន៦ពាន់៤៣២នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់៧៤២នាក់ និងជាសះស្បើយ១០លាន៧៣ម៉ឺន៦ពាន់៤៣៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៣២ម៉ឺន៦ពាន់៨នាក់ ស្លាប់២៥ម៉ឺន៧៩នាក់ និងជាសះស្បើយ៩លាន២៨ម៉ឺន១ពាន់១៨នាក់ ៕ ប្រភព៖ worldometers
-
ថ្នាក់ដឹកនាំខណ្ឌឬស្សីកែវចុះចែកម៉ាសជូនដល់ប្រជាពលរដ្ឋរស់នៅតាមសហគមនីក្រីក្រដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩

រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រីអភិបាលរងខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងអាជ្ញាធរភូមិសង្កាត់ នៃសង្កាត់ទួលសង្កែទី១ និងសង្កាត់ប្ញស្សីកែវ នាំយកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះចែកនិងផ្សព្វផ្សព្វផ្សាយអំពីវិធានការការពារជម្ងឺកូវីដ១៩ ៣ ការពារ និង ៣ កុំ ជូនដល់ ប្រជាពលរដ្ឋក្រីក្រ រស់នៅតាមសហគមន៍ក្រីក្រនានា នៅក្នុងសង្កាត់ទួលសង្កែទី១ និងសង្កាត់ប្ញស្សីកែវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕ដោយ -រ៉ាវុធ
-
រដ្ឋបាលរាជធានីភ្នំពេញរកឃើញទីតាំងរហូតដល់៦២កន្លែង ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ», សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ រួសរាន់ទៅយកសំណាក និងធ្វើចត្តាឡីស័ក

ភ្នំពេញ៖ គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរកឃើញទីតាំង ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» រហូតដល់៦២ទីតាំងហើយ។ ជាមួយនឹងការឃើញទីតាំងជាប់ពាក់ព័ន្ធកើនឡើងនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវដល់បងប្អូន ដែលធ្លាប់ចេញចូលទីតាំងទាំង៦២កន្លែងនេះ ទាក់ទងទៅលេខ ១១៥ ឬលេខទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីមកធ្វើតេស្តរកកូវីដ១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ សូជម្រាបថា ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹក សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា៕
-
រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៦៥នាក់ទៀត

