Category: Covid-19

  • រដ្ឋបាលខេត្តព្រះសីហនុបិទទ្វារកាស៊ីណូ ឆាង ឆឹងអ៊ីឡឹឆឺង ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

    រដ្ឋបាលខេត្តព្រះសីហនុបិទទ្វារកាស៊ីណូ ឆាង ឆឹងអ៊ីឡឹឆឺង ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

    រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែកុម្ភៈ នេះ បានធ្វើការផ្អាកកាស៊ីណូ ឆាង ឆឹងអ៊ីឡឹឆឺង ជាបណ្តោះអាសន្ន ដើម្បីចាត់វិធានការចត្តាឡីស័ក និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍។ លិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញបុរសជនជាតិចិនម្នាក់ឈ្មោះ HANG GANG អាយុ ៣៩ ឆ្នាំ បានមកកម្សាន្តនៅទីនេះ មានវិជ្ជមានកូវីដ១៩។ កាស៊ីណូ ឆាង ឆឹងអ៊ីឡឹឆឺង មានទីតាំងនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មន្រ្តីសុខាភិបាននឹងបន្តចុះយកសំណាកពីភ្ញៀវ ដែលចូលមកកម្សាន្ត និងបុគ្គលិកនៅក្នុងសណ្ដាគារនេះ ដើម្បីរកវីរុសកូវីដ១៩ជាបន្តទៀតុ៕

  • អង្គភាពក្រោមចំណុះ ក្រសួងមហាផ្ទៃ ចំនួន១៨ អាចចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ តាមគោលការណ៍ ស្ម័គ្រចិត្ត

    អង្គភាពក្រោមចំណុះ ក្រសួងមហាផ្ទៃ ចំនួន១៨ អាចចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ តាមគោលការណ៍ ស្ម័គ្រចិត្ត

    ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយប្រាប់ដល់ អង្គភាពក្រោមចំណុះ របស់ខ្លួនចំនួន ១៨អង្គភាព ឱ្យចាត់មន្រ្តីចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ តាមគោលការណ៍ស្ម័គ្រចិត្ត។ ការជូនដំណឹងអំពីការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិលចំណុះ ក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីមានចំណាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ លិខិតក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ លោកសន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងនេះ បានបញ្ជាក់ថា ដើម្បីឱ្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅបានរលូន ប្រកបដោយប្រសិទ្ធភាព និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ធានាបាននូវវិធានការដែលកំណត់ដោយក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ស្នើអង្គភាពទាំង១៨ ចូលរួម និងចាត់ចែងមន្រ្តីរាជការក្រោមឱវាទដែលចំណុះទីស្តីការក្រសួងមហាផ្ទៃ ឱ្យចូលរួមចាក់វ៉ាក់សាំង ផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ថ្ងៃទី១៦ ឧសភា ចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ រៀងរាល់ម៉ោងធ្វើការ៕

  • អាជ្ញាធរខណ្ឌឬស្សីកែវ ចុះបិទទីតាំងស្នាក់នៅរបស់ប្រជាពលរដ្ឋ២កន្លែងសង្កាត់ទួលសង្កែទី២ ក្រោយរកឃើញមនុស្ស២នាក់ឆ្លងមេរោគកូវីដ១៩

    អាជ្ញាធរខណ្ឌឬស្សីកែវ ចុះបិទទីតាំងស្នាក់នៅរបស់ប្រជាពលរដ្ឋ២កន្លែងសង្កាត់ទួលសង្កែទី២ ក្រោយរកឃើញមនុស្ស២នាក់ឆ្លងមេរោគកូវីដ១៩

    ភ្នំពេញ៖ បេីតាមការឲ្យដឹងពីអាជ្ញាធរខណ្ឌឬស្សីកែវ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១នេះ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសហការជាមួយមន្រ្តីសុខាភិបាល នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចុះបិទទីតាំងស្នាក់នៅរបស់ប្រជាពលរដ្ឋ២កន្លែងជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាឲ្យ មានការចេញចូលជាសាធារណៈឡើយ ក្រោយរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ (ខ្មែរ+ចិន) ចំនួន០២នាក់ ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជាមួយគ្នានោះ លោក ជា ពិសី បានបញ្ជាក់ថា ការរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន០២នាក់នេះ គឺកើតលើបុរសជនជាតិខ្មែរម្នាក់អាយុ៤១ឆ្នាំ រស់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ និងម្នាក់ទៀតជាបុរសជនជាតិចិន អាយុ៣៦ឆ្នាំ រស់នៅអគារ secret garden camko ប្លុកកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ហើយបុរសជនជាតិចិន និងខ្មែរទាំង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅហើយ៕ដោយ៖ ភារ៉ា និងប៊ុនធី

  • អភិបាលរាជធានីភ្នំពេញ និងអភិបាលរងទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩លើកទី២ ជាមួយនឹងសុខភាពរឹងមាំ មិនមានបញ្ហាអ្វីទេ

    អភិបាលរាជធានីភ្នំពេញ និងអភិបាលរងទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩លើកទី២ ជាមួយនឹងសុខភាពរឹងមាំ មិនមានបញ្ហាអ្វីទេ

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយ ឯកឧត្តម មាន ចាន់យ៉ាដា ឯកឧត្តម ហួត ហៃនិងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៦ កុម្ភៈនេះ បានអញ្ជើញទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បី ចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) លើកទី២ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន ជាលើកទី២ ហើយ។ គួរបញ្ជាក់ថា ៖កាលពីថ្ងៃទី១០កុម្ភៈកន្លងមកនេះ ឯកឧត្តម ឃួង ស្រេង ឯកឧត្តមហ៊ុនម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិតកូនប្រុសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ឯកឧត្តម មាន ចាន់យ៉ាដា ឯកឧត្តម ហួត ហៃនិងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងឥស្សរជនមួយចំនួនទៀតបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ នៅមន្ទីរពេទ្យកាលម៉ែត ទៅតាមការរៀបចំរបស់ក្រសួងសុខាភិបាល ហើយបើគិតមកដល់ពេលនេះ ឯកឧត្តម ឃួង ស្រេង បានចាក់វ៉ាក់សាំងកូវីដ-១៩ មានរយៈពេលកន្លះខែហើយ ប៉ុន្តែវ៉ាក់សាំងកូវីដ-១៩មិនបានធ្វើឲ្យឯឧមានបញ្ហាអ្វីនោះទេ ឯឧ…

  • សេចក្តីសម្រេចស្តីពី ការបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និង​សណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

    សេចក្តីសម្រេចស្តីពី ការបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និង​សណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

    សេចក្តីសម្រេចស្តីពី ការបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និង​សណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​សហរដ្ឋអាមេរិក​នឹង​បើក​យុទ្ធនាការ​អប់រំ​ទ្រង់ទ្រាយ​ធំ​ដល់​ប្រជាជន​អាមេរិក​អំពី​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19

    ​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​សហរដ្ឋអាមេរិក​នឹង​បើក​យុទ្ធនាការ​អប់រំ​ទ្រង់ទ្រាយ​ធំ​ដល់​ប្រជាជន​អាមេរិក​អំពី​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​និយាយ​ថា​ ​រដ្ឋបាល​របស់​លោក​​​មាន​ផែនការ​បើក​យុទ្ធនាការ​មួយ​ ​ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​អាមេរិក​អំពី​វ៉ាក់សាំង​ការពារ​វី​រុ​ស​កូរ៉ូ​ណា​ ​នៅ​ក្នុង​អំឡុង​ពេល​មួយ​នៃ​ឆ្នាំ​២​០​២​១​នេះ​ ​ខណៈ​ដែល​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បាន​កើន​លើស​តម្រូវ​ការ​ ​ពីព្រោះ​តែ​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ ​។​ ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​បាន​គូស​បញ្ជាក់​ថា​ ​យើង​នឹង​បើក​យុទ្ធនាការ​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ ​ដើម្បី​អប់រំ​ប្រជាជន​អំពី​វ៉ាក់សាំង​…. ​ពួកគេ​ (​វ៉ាក់សាំង​) ​ពិតជា​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ ​ហើយ​ថា​ ​យើង​នឹង​ប្រមូលផ្តុំ​អ្នកដឹកនាំ​គ្រប់​ផ្នែក​នៃ​សង្គម​របស់យើង​ ​ដើម្បី​អប់រំ​ ​និង​លើកទឹកចិត្ត​ជនជាតិ​អាមេរិក​ទាំងអស់​អោយ​ចាក់​វ៉ាក់សាំង​ ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​CO​V​I​D​-19 ​ប្រមាណ​៦​៦​លាន​៤​៦​ម៉ឺន​៤​ពាន់​៩​៤​៧​ដូ​ស​ជូន​ដល់​ប្រជាជន​របស់​ខ្លួន​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​នៅក្នុងចំណោម​វ៉ាក់សាំង​ដែល​បាន​ចែកចាយ​សរុប​៨​៨​លាន​៦​៦​ម៉ឺន​៩​ពាន់​៣​៥​ដូ​ស​ ​ហើយ​វ៉ាក់សាំង​ទាំងអស់​ខាងលើ​នេះ​ ​គឺជា​សុទ្ធតែ​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​និង​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​៕​ ​ប្រភព​៖​ ​A​F​P

  • ​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំងបង្ការ​ ​Co​v​i​d​-19 ​ក្នុង​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស

    ​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំងបង្ការ​ ​Co​v​i​d​-19 ​ក្នុង​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស

    ​កូរ៉េ​ខាងត្បូង​៖​ ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​ទូទាំង​ប្រទេស​ ​ដោយ​ចាប់ផ្តើម​ពី​អ្នកជំងឺ​ ​និង​បុគ្គលិក​សុខាភិបាល​ដែល​មាន​អាយុ​ក្រោម​៦​៥​ឆ្នាំ​នៅ​តាម​មន្ទីរពេទ្យ​ ​និង​មណ្ឌល​ថែទាំ​សុខភាព​ ​។​ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឥត​គិតថ្លៃ​នេះ​ ​បាន​ចាប់ផ្តើម​ពី​ម៉ោង​៩​ព្រឹក​ថ្ងៃសុក្រ​នេះ​ (​ម៉ោង​ក្នុង​តំបន់​)​នៅ​ទូទាំង​ប្រទេស​កូរ៉េ​ខាងត្បូង​ ​។​ ​ប្រជាជន​ ​និង​បុគ្គលិក​ជាង​៥​,​២​៦​០​នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​ ​ដែល​រួម​មាន​មជ្ឈមណ្ឌល​ថែទាំ​ផ្នែក​ចិត្ត​សា​ស្រ្ត ​និង​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​ចំនួន​២​១​៣​កន្លែង​ ​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​របស់​ពួកគេ​ ​ដោយ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​និង​សាកលវិទ្យាល័យ​ ​Ox​ford​ ​។​ ​រីឯ​ប្រជាជន​ ​និង​បុគ្គលិក​នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​រយៈពេល​វែង​ចំនួន​ ​២​៩​២​កន្លែង​ទៀត​ក៏​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នេះ​ផង​ដែរ​ ​។​ សូម​ជម្រាប​ថា​ ​កូរ៉េ​ខាងត្បូង​នឹង​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​ជូន​ដល់​ប្រជាជន​ ​និង​បុគ្គលិក​ប្រមាណ​៣​៤​ម៉ឺន​៤​ពាន់​នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​រយៈពេល​វែង​ ​ដែល​រួម​មាន​មជ្ឈមណ្ឌល​ថែទាំ​ផ្នែក​ចិត្តសាស្ត្រ​ ​និង​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​ ​និង​បុគ្គលិក​ពេទ្យ​ជួរមុខ​ចំនួន​៥​ម៉ឺន​៥​ពាន់​នាក់​ទៀត​នៅ​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​នេះ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​ជប៉ុន​គ្រោងលុបចោល​វិធាន​ការប្រកាស​អាសន្ន​នៅ​ក្នុង​តំបន់​ប្រជុំកោះ​ចំនួន​០​៥​ ​ខណៈ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​ថយ​ចុះ

    ​ជប៉ុន​គ្រោងលុបចោល​វិធាន​ការប្រកាស​អាសន្ន​នៅ​ក្នុង​តំបន់​ប្រជុំកោះ​ចំនួន​០​៥​ ​ខណៈ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​ថយ​ចុះ

    ​ជប៉ុន​៖​ ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃសុក្រ​នេះ​បាន​នឹង​កំពុង​រៀបចំ​លុបចោល​វិញ​ ​នូវ​វិធាន​ការប្រកាស​អាសន្ន​ ​ពាក់ព័ន្ធ​នឹង​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​តំបន់​ប្រជុំកោះ​ចំនួន​០​៥​ ​ជាទី​ដែល​មាន​ស្ថានភាព​ល្អ​ប្រសើរ​ហើយ​ ​នេះ​បើ​តាម​ប្រភព​ពី​រដ្ឋាភិបាល​ ​។​ នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​លោក​ ​ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​លុបចោល​វិញ​នូវ​វិធាន​ការប្រកាស​អាសន្ន​នៅ​តំបន់​ប្រជុំកោះ​ ​អៃ​ឈី, ហ្គីហ៊្វូ, ​អូ​សា​កា​, ក្យូតូ ​និង​ហ៊ី​យ៉ូហ្គោ ​នៅ​ដំ​ណា​ច​ខែកុម្ភៈ​ខាងមុខនេះ​ ​ខណៈ​ស្ថានភាព​ក្នុង​តំបន់​ប្រជុំកោះ​ ហ្វូ​គូ​អូ​កា​ ​នៅតែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ឡើងវិញ​ ​ដោយសារតែ​បញ្ហា​ប្រព័ន្ធ​សុខាភិបាល​ក្នុង​តំបន់​នេះ​នៅ​ទាន់​នឹងន​នៅឡើយ​ ​នេះ​បើ​តាម​ប្រភព​ពី​រដ្ឋាភិបាល​ ​។​ ផែនការ​ខាងលើ​នេះ​បាន​កើតមានឡើង​បន្ទាប់ពី​អាជ្ញាធរ​នៅ​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​ជប៉ុន​ ​បាន​ស្នើសុំ​រដ្ឋាភិបាល​អោយ​ដក​ការប្រកាស​អាសន្ន​ចេញ​ជាបន្ទាន់​ ​នៅមុន​ថ្ងៃ​ទី​០​៧​ ​ខែ​មីនា​ខាងមុខនេះ​ ​ខណៈ​ករណី​ឆ្លង​វី​រុ​ស​ ​CO​V​I​D​-19 ​ថ្មីៗ​បាន​ធ្លាក់ចុះ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​​As​t​raZe​n​e​ca​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​នេះ

    ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​​As​t​raZe​n​e​ca​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​នេះ

    ​ថៃ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃអាទិត្យ​នេះ​ ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ដូ​ស​ដំបូង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​ខណៈ​ឧបនាយក​រដ្ឋ​ម​ន្រ្តី ​និង​ជា​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ថៃ​ ​លោក​ ​អនុ​ធី​ន​ ​ឆា​ន​វីរៈ​គុល​ ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​ស៊ី​ន​ណូ​វ៉ា​ក់ ​។​ ប្រធាន​អនុ​គណៈកម្មាធិការ​រដ្ឋាភិបាល​ថៃ​ ​ទទួលបន្ទុក​ផ្នែក​គ្រប់​ ​គ្រង​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​លោក​វេជ្ជបណ្ឌិត​ សុ​ផុន​ ​មេក​ថុ​ន​ ​បាន​និយាយ​ថា​ ​លោក​ ​ប្រា​យុទ្ធ​ ​និង​លោក​ ​អនុ​ធី​ន​ ​នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​នៅ​ឯ​វិទ្យាស្ថាន​បង្ការ​ជំងឺឆ្លង​ ​ផា​ម​រ៉ា​ស្នា​រ៉ា​ឌូ​រ៉ា​ ​នៅ​ថ្ងៃអាទិត្យ​នេះ​ ​ក្រោយ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជ​សា​ស្រ្ត ​បាន​អនុម័ត​លើ​ការ​ចេញ​វិញ្ញាបនប័ត្រ​បញ្ជាក់​ពី​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​នេះ​ ​។​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​លោក​វេជ្ជបណ្ឌិត​ សុ​ផុន​ ​មេក​ថុ​ន​ ​បាន​បន្ថែម​ទៀត​ថា​ ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​ជូន​ដល់​ក្រុម​មនុស្ស​អាទិភាព​ផ្សេងៗ​ទៀត​ ​ដែល​ស្ថិតនៅ​ក្នុង​បណ្ដា​ខេត្ត​គោលដៅ​មួយ​ចំនួន​ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃចន្ទ​ស​ប្ដាហ៍​ក្រោយនេះ​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

  • គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ បន្តចុះពិនិត្យទីបញ្ជាការស្រាល នៅទីតាំងខុនដូ L សង្កាត់បឹងទំពន់ទី ២ បុរីប៉េងហួត ៦០ ម៉ែត្រ និង មណ្ឌលចត្តាឡីស័ក សង្កាត់ចាក់អង្រែក្រោម

    គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ បន្តចុះពិនិត្យទីបញ្ជាការស្រាល នៅទីតាំងខុនដូ L សង្កាត់បឹងទំពន់ទី ២ បុរីប៉េងហួត ៦០ ម៉ែត្រ និង មណ្ឌលចត្តាឡីស័ក សង្កាត់ចាក់អង្រែក្រោម

    ភ្នំពេញ ៖ គណ:បញ្ជាការឯកភាព ខណ្ឌមានជ័យ បានបន្តដឹកនាំកងកម្លាំងទាំង ២ប្រភេទ មានកម្លាំង អធិការនគរបាល ខណ្ឌមានជ័យ និង បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះពិនិត្យ និង ប្រចាំការ ទីបញ្ជាការស្រាល នៅទីតាំងខុនដូ L បឹងទំពន់ បុរីប៉េងហួត ៦០ម៉ែត្រ និង មណ្ឌលចត្តាឡីស័ក ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃ ព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២១ ដើម្បីរក្សាអោយបាននូវ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែរកំពុងធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវ និង តាមវិធានការសុខាភិបាល ។ ត្រូវអនុវត្តន៍អោយបាននូវ វិធានការ ៣ កុំ ៣ ការពារ អោយភ្ជាប់ខ្លួនជានិច្ច ទើបយើងអាចឈ្នះ កូវីដ-១៩…