Category: Covid-19

  • ក្រសួងសុខាភិបាល ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទ (App) KhmerVacc 

    ក្រសួងសុខាភិបាល ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទ (App) KhmerVacc 

    យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានដាក់ឱ្យប្រើប្រាស់ App Khmer Vacc សម្រាប់កត់ត្រា និងគ្រប់គ្រងព័ត៌មាននៃការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩។ ក្រសួងសុខាភិបាលបានឲ្យដឹងថា អំឡុងពេលរងចាំការសម្រេចដាក់ឲ្យប្រើប្រាស់ កម្មវិធី Khmer Vacc ពីក្រុមហ៊ុន Google និងក្រុមហ៊ុន Apple លើ Play Store និង App Store ជាបណ្តោះអាសន្ន លោកអ្នកអាចទាញយកកម្មវិធី Khmer Vacc តាមរយៈគេហទំព័រ cambodia-vaccine.gov.kh៕

  • ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងសារបង្ហាញមោទនភាព ដែលកម្ពុជាជាប្រទេសទី១ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទទួលបានវ៉ាក់សាំងកូវីដ១៩ ពី WHO

    ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងសារបង្ហាញមោទនភាព ដែលកម្ពុជាជាប្រទេសទី១ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទទួលបានវ៉ាក់សាំងកូវីដ១៩ ពី WHO

    ភ្នំពេញ៖  ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេសារ នៅលើគេហទំព័រ Facebook របស់ខ្លួន បានបង្ហាញមោទនភាពពីកម្ពុជា ថាជាប្រទេសទី១ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលទទួលបានវ៉ាក់សាំងកូវីដ១៩ ឈ្មោះអាស្ត្រា ហ្សេណេកា (Astra Zeneca) ពីអង្គកាសុខភាពពិភពលោក (WHO) តាមរយៈយន្តការកូវ៉ាក់ (COVAX)។ ឯកឧត្តម ហ៊ុន ម៉ានី សរសេរថា ជាមួយការជឿទុកចិត្ត និងដោយយោងលើកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក មជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ដែលជាយន្តការបែងចែកវ៉ាក់សាំងសកល ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក បានសម្រេចផ្តល់ជូនប្រទេសកម្ពុជានូវវ៉ាក់សាំងប្រភេទ Astra Zeneca/SII ដែលវ៉ាក់សាំងនេះបានត្រូវដឹកជញ្ជូនមកដល់កម្ពុជា នាយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ «នេះជាមោទនភាពរបស់កម្ពុជា ក្នុងនាមជាប្រទេសទីមួយនៃតំបន់អាស៉ី-ប៉ាស៉ីហ្វិក ដែលទទួលបានវ៉ាក់សាំងតាមរយៈយន្តការនេះ»។ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់។ ឯកឧត្តមថា បញ្ជាក់ថា Astra Zeneca/SII ជាប្រភេទវ៉ាក់សាំងដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌានេះ គឺជាគម្រូវ៉ាក់សាំងមួយប្រភេទទៀត…

  • កងកម្លាំងនគរបាល នាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី)

    កងកម្លាំងនគរបាល នាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី)

    រាជធានីភ្នំពេញ ៖ កងកម្លាំងនគរបាល នៃនាយកដ្ឋានរដ្ឋបាលទូទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានចូលរួមទទួលចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ខណៈកងកម្លាំងនគរបាលជាតិ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ នេះ។ ក្នុងនាមកងកម្លាំងនគរបាលជាតិ នៅទូទាំងប្រទេសមានជំនឿជឿជាក់លើវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន និងបានសម្រេចចិត្តចាក់វ៉ាក់សាំងប្រភេទនេះជាលើកទី១ និងក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការទទួលយកការចាក់វ៉ាក់សាំងប្រភេទនេះ ជាលើកទី២ ដើម្បីការពារខ្លួនជៀសផុតពីជំងឺឆ្លងកូវីដ-១៩។ ក្នុងនាមកងកម្លាំងនគរបាល នៃនាយកដ្ឋានរដ្ឋាបាលទូទៅ ក៏ដូចជាកងកម្លាំងនគរបាលទូទាំងប្រទេស សូមគោរព និងសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តម នាយឧត្តមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំអង្គភាព និងលោក-អ្នកគ្រូពេទ្យ ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពសាធារណ: និងបានអនុញ្ញាតឲ្យកងកម្លាំងនគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងនាឱកាសនេះ។ យើងខ្ញុំនឹងនៅតែបន្តអនុវត្តវិធានការ និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាក្នុងប្រតិបត្តិការបំពេញភារកិច្ចរក្សាការពារសន្តិសុខ សណ្ដាប់សាធារណៈ…

  • ក្រសួងសុខាភិបាលជូនដំណឹងបន្ថែមលេីការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករ និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ

    ក្រសួងសុខាភិបាលជូនដំណឹងបន្ថែមលេីការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយ  និងរដ្ឋករ  និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ

    ក្រសួងសុខាភិបាលជូនដំណឹងបន្ថែមលេីការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករ និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។

  • ​កម្មវិធី​ ​CO​V​A​X ​របស់​ ​WHO​ ​នឹង​ផ្តល់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សរុប​២​៣​៧​លាន​ដូ​ស​ដល់​ប្រទេស​ចំនួន​១​៤​២​នៅ​ត្រឹម​ចុងខែ​ឧសភា​ខាងមុខ

    ​កម្មវិធី​ ​CO​V​A​X ​របស់​ ​WHO​ ​នឹង​ផ្តល់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សរុប​២​៣​៧​លាន​ដូ​ស​ដល់​ប្រទេស​ចំនួន​១​៤​២​នៅ​ត្រឹម​ចុងខែ​ឧសភា​ខាងមុខ

    ​ស្វីស​៖​ ​កម្មវិធី​ ​CO​V​A​X ​របស់​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​បញ្ជាក់​ថា​ ​នឹង​ចែកចាយ​ថ្នាំ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​ចំនួន​២​៣​៧​លាន​ដូ​ស​ឱ្យ​ទៅ​ប្រទេស​ចំនួន​១​៤​២​ ​នៅ​ចុងខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​ខណៈ​បង្កើន​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ជាស​កល​ ​។​ បើ​តាម​ការ​គ្រោងទុក​នោះ​ ​ការ​ផ្ដល់​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​និង​វិទ្យាស្ថាន​ ​សេ​រូ​ម​ ​របស់​ប្រទេស​ឥណ្ឌា​ ​នឹង​ត្រូវ​បែងចែក​ជា​កាលវិភាគ​ពីរ​ខែ​ដាច់ដោយឡែក​ពី​គ្នា​ដោយ​លើក​ទី​ ​១​ ​នៅ​ខែកុម្ភៈ​ ​ដល់​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​និង​លើក​ទី​២​ ​នៅ​ខែ​មេសា​ដល់​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​។​ សូម​ជម្រាប​ផង​ដែរ​ថា​ ​CO​V​A​X ​គឺជា​គំនិត​ផ្ដួចផ្ដើម​មួយ​របស់​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​ដែល​មាន​គោលបំណង​ធានា​នូវ​ការ​ទទួល​បាន​ ​វ៉ាក់សាំង​ប្រកបដោយ​តម្លា​ភាព​ ​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​ ​ខណៈ​កម្មវិធី​នេះ​ផ្ដោ​ត​ជា​សំខាន់​លើ​បណ្ដា​ប្រទេស​ក្រីក្រ​ ​និង​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​ ​៕​ ​ប្រភព​៖​ CN​A

  • ប្រជាពលរដ្ឋ៣០០នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅខណ្ឌមានជ័យ ទទួលបានអំណោយពី សម្ដេចតេជោ ហ៊ុន សែន

    ប្រជាពលរដ្ឋ៣០០នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅខណ្ឌមានជ័យ ទទួលបានអំណោយពី សម្ដេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ ប្រជាពលរដ្ឋជាង៣០០នាក់ ដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្រោយពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២០ខែកុម្ភៈ» ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ទទួលសាច់ជ្រូក និងអង្ករពីដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាអ្នកដឹកនាំចែកអំណោយនេះដោយផ្ទាល់។ ឯកឧត្តម ឃួង ស្រេង ថ្លែងថា អំណោយទាំងនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ១០គីឡូក្រាម និងសាច់ជ្រូកចំនួន២គីឡូក្រាម។ មន្ត្រីរដ្ឋបាលខណ្ឌមានជ័យ ថ្លែងថា រដ្ឋបាលខណ្ឌមានជ័យ មានមណ្ឌលព្យាបាល និងធ្វើចត្តាឡីស័កមួយ មានអ្នកជំងឺស្នាក់នៅព្យាបាល ចំនួន៥៤នាក់ (គិតត្រឹមថ្ងៃទី០២ ខែមីនា) និងមានទីតាំងធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ចំនួន០៥ទីតាំង ស្មើនឹង៤៧០នាក់ ក្នុងនោះ បរទេស៣៤នាក់។ ប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កទាំងនេះ មានប្រជាពលរដ្ឋ៩២នាក់…

  • អ្នករស់ក្នុងបុរី ប៉េងហួត ច្បារអំពៅ សូមប្រយ័ត្ន ផង ទេីបរកឃេីញចិនម្នាក់ ឆ្លងកូវីដ១៩

    អ្នករស់ក្នុងបុរី ប៉េងហួត ច្បារអំពៅ សូមប្រយ័ត្ន ផង ទេីបរកឃេីញចិនម្នាក់ ឆ្លងកូវីដ១៩

    ភ្នំពេញ៖បុរសជនជាតិចិនម្នាក់ រស់នៅក្នុងបុរី ប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរកឃេីញមានផ្ទុកជំងឺកូវីដ១៩ ។ នេះបេីយោងតាមគណនីហ្វេសប៊ុករបស់លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នេះ ។ លោក ហ៊ត គឹមនី សូមអោយបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និង អនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ និង ៣ ក៉ំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍យើង ៕

  • ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំប្រតិភូចុះត្រួតពិនិត្យការងាររៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល ចំណុះទីស្ដីការក្រសួងមហាផ្ទៃ

    ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំប្រតិភូចុះត្រួតពិនិត្យការងាររៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល ចំណុះទីស្ដីការក្រសួងមហាផ្ទៃ

    នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូ តំណាងពីអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ដើម្បីចុះត្រួតពិនិត្យការងាររៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្ដីការក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ តទៅ នៅមន្ទីរពេទ្យ ១៦ ឧសភា ចំណុះនាយកដ្ឋានសុខាភិបាល នៃអគ្គនាយដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអនុញ្ញាតឲ្យរៀបចំចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅក្នុងក្រសួងមហាផ្ទៃ និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មន្ទីរពេទ្យ ១៦ ឧសភា ត្រូវទទួលភារកិច្ចក្នុងការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្ដីការក្រសួងមហាផ្ទៃ ប្រមាណជាង២ម៉ឺននាក់ ដែលក្នុងនោះ មន្ទីរពេទ្យ គ្រោងនឹងចាក់វ៉ាក់សាំងចំនួន ២០០នាក់ក្នុងមួយថ្ងៃ ក្នុងជំហ៊ានដំបូង និងឈានទៅចាក់ឲ្យបានចំនួន ៥០០នាក់ ក្នុង១ថ្ងៃ…

  • ឯកឧត្ដម ហ៊ុន ម៉ានី បានចាក់វ៉ាក់សាំង Sinopharm លើកទី១ ដើម្បីការពារជំងឺកូវីដ១៩ ក្រោយខកខានកាលពី ២សប្តាហ៍មុន ដោយសារជំងឺផ្តាសាយធំ

    ឯកឧត្ដម ហ៊ុន ម៉ានី បានចាក់វ៉ាក់សាំង Sinopharm លើកទី១ ដើម្បីការពារជំងឺកូវីដ១៩ ក្រោយខកខានកាលពី ២សប្តាហ៍មុន ដោយសារជំងឺផ្តាសាយធំ

    ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចាក់វ៉ាក់សាំង Sinopharm របស់ចិន លើកទី១ ដើម្បីការពារជំងឺកូវីដ១៩ ក្រោយខកខានកាលពី ២សប្តាហ៍មុន ដោយសារជំងឺផ្តាសាយធំ ។ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះថា៖ បន្ទាប់ពីបានប្រឹក្សាសុខភាពសារជាថ្មី ជាមួយគ្រូពេទ្យជំនាញ ខ្ញុំទទួលបានការអនុញាតិឲ្យចាក់វ៉ាក់សាំង Sinopharm ដើម្បីការពារជំងឺកូវីដ១៩ ដែលខ្ញុំបានខកខានកាលពី ពីរសប្តាហ៍មុនដោយសារស្ថានភាពនៃជំងឺផ្តាសាយធំ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ហ៊ុន ម៉ានី សូមសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំវ័យក្មេងយើង រួមនឹងអ្នកដែលងាយនឹងរងគ្រោះដ៏ទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយ ក៏សូមវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញកិច្ចការងារប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យទាំងអស់ជូនដល់ប្រជាជនគ្រប់ៗគ្នា។ ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តថា អ្វីដែលជាដំណឹងល្អបន្ថែមទៀតសម្រាប់យើងនោះ គឺកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កម្ពុជា ទទួលបានវ៉ាក់សាំងថ្មីមួយប្រភេទទៀត ដែលបង្កើតឡើងដោយមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស…

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​នឹង​មាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​គ្រប់គ្រាន់​ ​សម្រាប់​ចាក់​ជូន​ប្រជាជន​ពេញវ័យ​ទាំងអស់​នៅ​ត្រឹម​ចុងខែ​ឧសភា​ខាងមុខ

    ​លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​នឹង​មាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​គ្រប់គ្រាន់​ ​សម្រាប់​ចាក់​ជូន​ប្រជាជន​ពេញវ័យ​ទាំងអស់​នៅ​ត្រឹម​ចុងខែ​ឧសភា​ខាងមុខ

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​គូស​បញ្ជាក់​ថា​ ​ប្រទេស​របស់​លោក​នឹង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ ​សម្រាប់​ចាក់​ជូន​ប្រជាជន​ពេញវ័យ​របស់​ខ្លួន​ទាំងអស់​ ​នៅ​ត្រឹម​ចុងខែ​ឧសភា​ខាងមុខនេះ​ ​។​ ការ​អះអាង​ខាងលើ​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​កំឡុង​ប្រកាស​ពី​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​Me​rck ​ដែល​នឹង​ជួយ​ផលិត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​។​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​នេះ​គឺជា​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្ដា​ក្រុមហ៊ុន​ ​ដែល​យើង​ធ្លាប់​បានឃើញ​រួចហើយ​ ​នៅ​ក្នុង​សម័យ​ស​ង្រ្គា​ម​លោក​… ​ហើយ​យើង​នឹង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ ​ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រជាជន​ពេញវ័យ​ទាំងអស់​នៅ​ត្រឹម​ចុងខែ​ឧសភា​ខាងមុខនេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs