Category: Covid-19

  • បុគ្គលិកមជ្ឈមណ្ឌលថែទាំរថយន្ដ វី ឃ្លីន ក្នុងបុរី ប៉េង ហួត ខណ្ឌច្បារអំពៅ ចំនួន៣៥នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្ត រកជំងឺកូវីដ-១៩

    បុគ្គលិកមជ្ឈមណ្ឌលថែទាំរថយន្ដ វី ឃ្លីន ក្នុងបុរី ប៉េង ហួត ខណ្ឌច្បារអំពៅ ចំនួន៣៥នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្ត រកជំងឺកូវីដ-១៩

    ភ្នំពេញ៖ យោងតាមលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានឱ្យតដឹងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ថា ក្រុមការងាររដ្ឋបាលខណ្ឌច្បារអំពៅ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះយកសំណាកចំនួន៣៥នាក់ ដែលជាបុគ្គលិក នៃមជ្ឈមណ្ឌលថែទាំរថយន្ដ វី ឃ្លីន ក្នុងបុរី ប៉េង ហួត គម្រោងទី៧ នៃខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ដើម្បីធ្វើតេស្ត រកជំងឺកូវីដ-១៩ ៕ដោយប៊ុនធី

  • ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ចំនួន២៣នាក់ថែមទៀត

    ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ចំនួន២៣នាក់ថែមទៀត

    ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ចំនួន២៣នាក់ថែមទៀត។ ជាមួយគ្នានេះ អ្នកជំងឺ២នាក់ បានទទួលការព្យាបាលជាសះស្បើយ។

  • មនុស្សចំនួន៧២៣នាក់ ត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កក្នុងកាស៊ីណូ «យ៉ុងយ័ន» ក្រោយរកឃើញបុរសជនជាតិចិន២នាក់ មានវិជ្ជមានកូវីដ១៩

    មនុស្សចំនួន៧២៣នាក់ ត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កក្នុងកាស៊ីណូ «យ៉ុងយ័ន» ក្រោយរកឃើញបុរសជនជាតិចិន២នាក់ មានវិជ្ជមានកូវីដ១៩

    កណ្ដាល៖ មនុស្សចំនួន៧២៣នាក់ ត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កក្នុងកាស៊ីណូ «យ៉ុងយ័ន» ដែលមានទីតាំងស្ថិតនៅឯស្រុកកោះធំ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ក្រោយរកឃើញបុរសជនជាតិចិន២នាក់ មានវិជ្ជមានកូវីដ១៩។  លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងការចុះពិនិត្យទីតាំងកាស៊ីណូយីហោ «យ៉ុងយ័ន» ដែលការចុះនេះ ធ្វើឡើងបន្ទាប់ពីរកឃើញបុរសជនជាតិចិនម្នាក់មានផ្ទុកជំងឺកូវីដ១៩ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។  មិនតែប៉ុណ្ណោះលោក គង់ សោភ័ណ្ឌ  អភិបាលខេត្តកណ្តាលក៌បានបញ្ជាក់ដែរថា ដោយសារតែការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រងកាសុីណូយុងយ័នមិនអនុវត្តតាមក្រសួងសុខាភិបាល និងលួចលាក់បើកឱ្យភ្ញៀវចូលលេងល្បែងសុីសង រឹងទទឹងបន្តទៀត លោកនិងចាប់វ៉ៃខ្នោះអ្នកគ្រប់គ្រងកាសុីណូយុងយ័នដាក់គុកនិងបញ្ឈប់អាជ្ញាប័ណ្ណចោលនិងបណ្តេញចេញពីកម្ពុជាតែម្តង។   ទីតាំងនេះលោកអោយបិទជាបណ្ដោះអាសន្ន ដោយបានណែនាំដល់អាជ្ញាធរស្រុក មន្ត្រីសុខាភិបាល និងអ្នកគ្រប់គ្រងកាស៊ីណូ ត្រូវហាមឃាត់ភ្ញៀវដែលមកលេងកំសាន្ត និងបុគ្គលិករបស់កាស៊ីណូ មិនឲ្យចេញក្រៅពីបរិវេនកាស៊ីណូឡើយ ហើយត្រូវធ្វើចត្តាឡីស័កនៅទីនេះទាំងអស់។  ជាងនេះទៅទៀត អាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ច បានធ្វើការយាមកាម ដើម្បីថែរក្សានូវសុវត្ថិសុខ ព្រមទាំងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ចេញមកខាងក្រៅក្នុងកំឡុងពេលធ្វើចត្តាឡីស័កឡើយ។  លោកអភិបាលខេត្តបានបន្តថា កាស៊ីណូនេះដែរមានភ្ញៀវ និងបុគ្គលិកបំរើការងារ ដែលកំពុងធ្វើចត្តាឡីស័កមានចំនួន៧២៣នាក់ បានធ្វើចត្តាឡីស័ក និងបានយកសំណាកទៅធ្វើការពិនិត្យ បានចំនួន២ដងរួចមកហើយ ហើយការធ្វើតេស្តសំណាក់លើកទី១ មិនបានរកឃើញអ្នកដែលមានផ្ទុកជំងឺកូវីដ១៩ឡើយ…

  • ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូបើក កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ ស្តីពីជំងឺកូវីដ-១៩

    ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូបើក កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ ស្តីពីជំងឺកូវីដ-១៩

    រាជធានីភ្នំពេញ៖ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន ដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំពេញអង្គ នៃរដ្ឋសភា នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩   និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នាវិមានរដ្ឋសភាជាតិ។ គួរបញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះ មាន៦ជំពូក ១៨មាត្រា ដែលបានរៀបចំឡើង ដោយក្រសួងយុត្តិធម៌ សហការជាមួយក្រសួងសុខាភិបាល តាមអនុសាសន៍ ណែនាំ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ស្របពេលដែលកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តំាងពីជំងឺនេះ មានវត្តមាននៅកម្ពុជាមក។ គួរបញ្ជាក់ថានាកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់កូវីដ-១៩ និងបញ្ចប់ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ចំនួនពីរលើករួចមកហើយ គឺព្រឹត្តិការណ៍សហគមន៍៣វិចិ្ឆកា និងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្នុងឆ្នាំ២០២០។ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ក្នុងឆ្នាំ២០២១ នេះ កំពុងមានសភាពធ្ងន់ធ្ងរ និងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍លើកមុនៗ ហើយបាន និងកំពុងបង្កការភ័យខ្លាច ភាពច្របូកច្របល់ផ្លូវចិត្ត ព្រមទាំងបណ្តាលឱ្យមានផលប៉ះពាលលើផ្នែកសុខភាពសាធារណៈ…

  • ​សហរដ្ឋអាមេរិក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ចំនួន​៨​២​,​៦​លាន​ដូ​ស​ជូន​ដល់​ប្រជាជន​ខ្លួន

    ​សហរដ្ឋអាមេរិក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ចំនួន​៨​២​,​៦​លាន​ដូ​ស​ជូន​ដល់​ប្រជាជន​ខ្លួន

    អាមេរិក​៖​ ​សហរដ្ឋអាមេរិក​បាន​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​សរុប​ចំនួន​៨​២​លាន​៥​៧​ម៉ឺន​២​ពាន់​៨​៤​៨​ដូ​ស​ដល់​ប្រជាជន​របស់​ខ្លួន​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​និង​បាន​ចែកចាយ​វ៉ាក់សាំង​ចំនួន​១​០​៩​លាន​៩​០​ម៉ឺន​៥​ពាន់​៥​៣​០​ដូ​ស​ ​នេះ​បើ​តាម​មជ្ឈមណ្ឌល​បង្ការ​ ​និង​គ្រប់គ្រង​ជំងឺឆ្លង​អាមេរិក​ (C​D​C) ​។​ បើ​តាម​ទីភ្នាក់ងារ​មជ្ឈមណ្ឌល​ខាងលើ​នេះ​ ​វ៉ាក់សាំង​ដែល​ចាក់​ជូន​ប្រជាជន​នោះ​មាន​ចំនួន​ពីរ​ប្រភេទ​ ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​និង​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​។​ ​ក្នុង​នោះ​មាន​មនុស្ស​៥​៤​លាន​៣​ម៉ឺន​៥​ពាន់​៦​៧​០​នាក់​ហើយ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង​ ​ឬក៏​ច្រើនជាង​នេះ​ ​ខណៈ​មនុស្ស​២​៧​លាន​៧​៩​ម៉ឺន​៥​ពាន់​៩​៨​០​នាក់​ផ្សេងទៀត​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​រួចរាល់​ហើយ​ ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​។​ ទីភ្នាក់ងារ​មជ្ឈមណ្ឌល​ដដែល​នេះ​បាន​អោយ​ដឹង​ទៀត​ថា​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​សរុប​៧​លាន​២​៦​ម៉ឺន​២​ពាន់​១​០​៤​ដូ​ស​ ​ត្រូវ​បាន​ចែកចាយ​ទៅកាន់​មណ្ឌល​ថែទាំ​សុខភាព​រយៈពេល​វែង​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អ៊ីតាលី​រារាំង​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ទៅកាន់​អូស្ត្រាលី

    ​អ៊ីតាលី​រារាំង​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ទៅកាន់​អូស្ត្រាលី

    ​អ៊ីតាលី​៖​ ​រដ្ឋាភិបាល​អ៊ីតាលី​បាន​រារាំង​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​ទៅកាន់​ប្រទេស​អូស្ត្រាលី​ ​ដែល​វា​ជា​ការរារាំង​ការនាំចេញ​ជា​លើក​ដំបូងបង្អស់​ ​ក្រោម​គ្រោងការណ៍​ត្រួតពិនិត្យ​វ៉ាក់សាំង​របស់​សហភាព​អឺរ៉ុប​ ​។​ បទបញ្ជា​របស់​អ៊ីតាលី​ដែល​រារាំង​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ជាង​២​៥​ម៉ឺន​ដូ​ស​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​គណៈកម្មការ​សហភាព​អឺរ៉ុប​ ​ដែល​បាន​រិះគន់​យ៉ាង​ខ្លាំង​ ​ចំពោះ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​As​t​raZe​n​e​ca​ ​ជុំវិញ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​មួយ​ភាគ​តូច​ ​ដែល​ក្រុមហ៊ុន​នេះ​បាន​សន្យា​ថា​ ​នឹង​ផ្ដល់​ដល់​ប្លុក​អឺរ៉ុប​ ​។​ ​បើ​តាម​ក្រសួងការបរទេស​អ៊ីតាលី​នោះ​ ​ការ​​​ដឹកជញ្ជូន​ត្រូវ​បាន​បញ្ឈប់​ដោយសារតែ​ការ​ខ្វះខាត​វ៉ាក់សាំង​នៅ​សហភាព​អឺរ៉ុប​ ​និង​នៅ​អ៊ីតាលី​ ​ព្រមទាំង​ការ​ពន្យារពេល​ផ្គត់ផ្គង់​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ទៅកាន់​សហភាព​អឺរ៉ុប​ ​និង​អ៊ីតាលី​ ។​ សូម​ជម្រាប​ថា​ ​គណៈ​ក​ម្មា​ការ​សហភាព​អឺរ៉ុប​ ​និង​រដ្ឋាភិបាល​អ៊ីតាលី​បាន​ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំង​ពីសំណាក់​ប្រជាជន​អ៉ី​តា​លី​ចំពោះ​ភាព​យឺតយ៉ាវ​ ​ក្នុង​ការ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ ​ដែល​វា​ត្រូវ​បាន​ចាប់ផ្តើម​តាំងពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​មក​ម៉្លេះ ​ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​ដោយសារតែ​ការ​ខ្វះខាត​នៃ​វ៉ាក់សាំង​នេះ​ ​៕​ ​ប្រភព​៖​ ​A​F​P

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងសមាជិកសមាជិការដ្ឋសភា អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងសមាជិកសមាជិការដ្ឋសភា អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

    បន្ទាប់ពីបានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងសមាជិកសមាជិការដ្ឋសភា បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត។ វ៉ាក់សាំងដែលបានចាក់ គឺជាវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធនិងបានសម្របសម្រួលផ្តល់ជំនួយវ៉ាកសាំងកូវីដ-១៩ ចំនួន ៣២៤ ០០០ដូស ក្នុងដំណាក់កាលដំបូង តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ព្រមទាំងប្រទេសជាមិត្តនានា ជាពិសេស មិត្តចិនដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូស ព្រមទាំងសប្បុរសជនទាំងអស់ដែលបានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ទោះបីជាបានចាក់វ៉ាក់សំាងហើយក្តី។ ជំងឺកូវីដ-១៩ ហាក់នៅតែបន្តគំរាមកំហែងពិភពលោកនៅឡើយ ដូច្នេះវិធានការការពារនៅតែជាចំនុចអាទិភាព ដែលយើងត្រូវតែបន្តអនុវត្ត មិនអាចធ្វេសប្រហែសបានឡើយ។ ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាការចូលរួមរបស់យើងទាំងអស់គ្នា។ សូមជនរួមជាតិ ប្រកបដោយសេចក្តីសុខនិងសុភមង្គលគ្រប់គ្រួសារ និងបានចៀសឆ្ងាយពីជំងឺកូវីដ-១៩ទំាងអស់គ្នា៕

  • ជប៉ុន​អូស​បន្លាយពេល​ដាក់​ទីក្រុង​តូក្យូ ​និងកោះចំនួន០៣ ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​រហូតដល់​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ខាងមុខ

    ជប៉ុន​អូស​បន្លាយពេល​ដាក់​ទីក្រុង​តូក្យូ ​និងកោះចំនួន០៣ ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​រហូតដល់​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ខាងមុខ

    ​ជប៉ុន​៖​ ​រដ្ឋាភិបាល​ជប៉ុន​មាន​ផែនការ​អូស​បន្លាយពេល​ដាក់​ទីក្រុង​តូក្យូ ​និង​ប្រជុំកោះ​នៅ​ជិត​ៗ​គ្នា​ចំនួន​០​៣​ ​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​បន្ថែម​ទៀត​ ​ដើម្បី​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​រហូតដល់​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ខាងមុខ​ ​ពោល​គឺ​រយៈពេល​ពីរ​ស​ប្តាហ៍​យូរ​ជា​កាលវិភាគ​ដំបូង​ឡើយ​ ​នេះ​បើ​តាម​រដ្ឋ​ម​ន្រ្តី​សេដ្ឋកិច្ច​ជប៉ុន​ ​លោក​ ​យ៉ា​ស៊ូ​តុ​ស៊ី​ ​នី​ស៊ី​ម៊ូ​រ៉ា​ ​។​ ស្ថិត​ក្រោម​ស្ថានភាព​ប្រកាស​អាសន្ន​នេះ​ ​រដ្ឋាភិបាល​បាន​ស្នើ​ដល់​ភោជនីយដ្ឋាន​ ​និង​ក្លឹប​រាត្រី​បិទទ្វារ​នៅ​ត្រឹម​ម៉ោង​៨​យប់​ ​ហើយ​ឈប់​បម្រើ​សេវា​គ្រឿងស្រវឹង​នៅ​មួយម៉ោង​ក្រោយ​ភ្លាម​ៗ​ ​។​ ​ប្រជាជន​ក៏​ត្រូវ​បាន​ស្នើ​អោយ​ស្នាក់​នៅក្នុងផ្ទះ​ផង​ដែរ​ ​បន្ទាប់ពី​ម៉ោង​៨​យប់​ ​លើកលែង​ពួកគេ​មាន​មូលហេតុ​សំខាន់​ ​ដែល​ចាំបាច់​ដាច់ខាត​ត្រូវតែ​ចេញ​ទៅក្រៅ​ប៉ុណ្ណោះ​ ​។​ គួរ​បញ្ជាក់​ថា​ ​ទីក្រុង​តូក្យូ ​កោះ​ឈី​បា​ ​កោះ​កា​ណា​ហ្គា​វ៉ា​ ​និង​កោះ​សៃ​តា​ម៉ា​ ​ដែល​ទទួល​រាប់​រង​រហូតដល់​៣​០​ភាគរយ​ ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​ជប៉ុន​នោះ​ ​ដំបូង​ឡើយ​ ​គ្រោង​នឹង​បិទ​បញ្ចប់​ការប្រកាស​អាសន្ន​នៅ​ត្រឹម​ថ្ងៃ​ទី​០​៧​ ​ខែ​មីនា​ខាងមុខនេះ​ ​ដោយសារតែ​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​មាន​អត្រា​ធ្លាក់ចុះ​គ្រប់គ្រាន់​តាម​គោលដៅ​ដែល​បាន​កំណត់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • គិតពីថ្ងៃទី១៩ ខែកុម្ភៈ មកដល់ពេលនេះ មន្ទីរពេទ្យបង្អែកដង្កោ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនក្រុមពលរដ្ឋជួរមុខ បានជាង ១០០០នាក់ហើយ និងមិនទាន់មាននរណាម្នាក់ ប៉ះពាល់ដល់សុខភាពនោះទេ

    គិតពីថ្ងៃទី១៩ ខែកុម្ភៈ មកដល់ពេលនេះ មន្ទីរពេទ្យបង្អែកដង្កោ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនក្រុមពលរដ្ឋជួរមុខ បានជាង ១០០០នាក់ហើយ និងមិនទាន់មាននរណាម្នាក់ ប៉ះពាល់ដល់សុខភាពនោះទេ

    ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ពេលនេះ មន្ទីរពេទ្យបង្អែកដង្កោ បានដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនក្រុមប្រជាពលរដ្ឋជួរមុខ បានជាង ១០០០នាក់ហើយ និងមិនទាន់មាននរណាម្នាក់ ប៉ះពាល់ដល់សុខភាពនោះទេ ។ លោកវេជ្ជបណ្ឌិត ឈឹម ជីវី ប្រធានមន្ទីរពេទ្យបង្អែកដង្កោ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ថា មន្ទីរពេទ្យបង្អែកដង្កោ បានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ពេលនេះ បានជាង ១០០០នាក់ហើយ ដោយក្នុងនោះបានចាក់ជូនមន្ត្រីសុខាភិបាល កម្លាំងនគរបាល កម្លាំងយោធា ដូចជាកងរាជអាវុធហត្ថជាដើម ហើយជាពិសេសថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យមានការចាក់សាំងជូនដល់ក្រុមកម្មករប្រមូលសំរាម ចាប់តាំងពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ផងដែរ ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកដង្កោក្នុងរយៈពេលនេះ ឃើញថា មិនទាន់មាននរណាម្នាក់ ប៉ះពាល់ដល់សុខភាពនោះទេ ។ លោកប្រធានមន្ទីរពេទ្យបង្អែកដង្កោ ក៏បានលើកឡើងពីលក្ខខណ្ឌនៃការទទួលបានការចាប់អារម្មណ៍ខ្លាំងការពារជំងឺកូវីដ19…

  • ​ប្រទេស​ថៃ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ជូន​ដល់​ប្រជាជន​របស់​ខ្លួន​ចំនួន​៤​០​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២​០​២​១​នេះ

    ​ប្រទេស​ថៃ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ជូន​ដល់​ប្រជាជន​របស់​ខ្លួន​ចំនួន​៤​០​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២​០​២​១​នេះ

    ​ថៃ​៖​ ​ម​ន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថៃ​បាន​និយាយ​ថា​ ​ថៃ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​របស់​ខ្លួន​ប្រមាណ​៤​០​លាន​នាក់​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ឆ្នាំ​២​០​២​១​នេះ​ ​។​ លោក​ សុ​ផុន​ ម៉េ​ក​ខា​ថន​ ​ដែល​ជា​ជំនួយ​ការ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​សាធារណៈ​ថៃ​ ​លោក​ ​អា​នុធិ​ន​ ​ឆា​វី​រ៉ា​ក់​គុល​ ​បាន​និយាយ​ថា​ ​គំរោង​ខាងលើ​បាន​នឹង​កំពុង​គ្របដណ្តប់​លើ​ប្រជាជន​ប្រមាណ​៤​០​លាន​នាក់​ដែល​គិត​ចាប់ពី​អាយុ​១​៨​ឆ្នាំ​ ​និង​ច្រើនជាង​នេះ​ ​នឹង​តម្រូវ​អោយ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​សរុប​ចំនួន​៨​០​លាន​ដូ​ស​ ​ខណៈ​ផែនការ​នេះ​ដែរ​ ​ក៏​នឹង​គ្របដណ្តប់​លើ​កម្មករ​ចំណាកស្រុក​ផង​ដែរ​ ​។​ ​ហើយ​គម្រោង​នេះ​ដែរ​ ​នឹង​តម្រូវ​អោយ​ថៃ​បញ្ជាទិញ​វ៉ាក់សាំង​បន្ថែមចំនួន​១​៧​លាន​ដូ​ស​ទៀត​ ​ខណៈ​ដែល​ប្រទេស​នេះ​បាន​ប្រកាស​កាលពីមុន​ ​អំពី​ផែនការ​ដើម្បី​ទិញ​វ៉ាក់សាំង​សរុប​ចំនួន​៦​៣​លាន​ដូ​ស​នៅ​ក្នុងឆ្នាំនេះ​ ​ក្នុង​នោះ​មាន​ចំនួន​២​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​និង​៦​១​លាន​ដូ​ស​ទៀត​ពី​ក្រុមហ៊ុន​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​។​ បើ​តាម​ជំនួយ​ការ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​សាធារណៈ​ថៃ​ ​ផែនការ​នេះ​ដែរ​ ​ក៏​នឹង​ត្រូវ​ទទួលការ​យល់ព្រម​ពី​គណៈកម្មាធិការ​ចាក់​វ៉ាក់សាំង​ជាតិ​ ​ដែល​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ជា​ប្រធាន​ផង​ដែរ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ