-
តារាចម្រៀងឱក សុគន្ធកញ្ញា បញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួននៅព្រឹកថ្ងៃទី៩មីនានេះ

ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា !នាងខ្ញុំ ឱក សុគន្ធកញ្ញា អគុណខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់ព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ ។នាងខ្ញុំសូមជម្រាបជូនថារហូតមកដល់ពេលនេះនាងខ្ញុំមិនទាន់មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ ! ប៉ុន្តែនាងខ្ញុំក៏កំពុងបន្តតាមដានសុខភាពខ្លួនឯងជាប្រចាំដូចគ្នា !ជាថ្មីម្ដងទៀត នាងខ្ញុំសូមអរគុណសម្រាប់ការស្រលាញ់ និងការព្រួយបារម្ភរបស់បងប្អូនទាំងអស់គ្នាដែលបានផ្ញើរសារមកសួរសុខទុកជាច្រើនដោយនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា 😘🙏🙏🙏 សមអរគុណ
-
រដ្ឋបាលខេត្តកណ្តាលសំរេចបិទបណ្តោះអាសន្នការធ្វើដំណើរចេញចូលទីប្រជុំជនជ្រៃធំ និងកាស៊ីណូ ខណៈមានជនបរទេស ៥នាក់តេស្តឃើញមានកូវីដ១៩ នៅទីនោះ

-
ក្រសួងការងារផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាបណ្តោះអាសន្ននៅខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកោះកុង

ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖នៅថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២១នេះបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងារផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាបណ្តោះអាសន្នសិននៅខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកោះកុង ។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ដល់ នាយក នាយិកា បុគ្គលិក មន្ត្រីរាជការ គ្រូ សាស្ត្រាចារ្យ សិស្ស – និស្សិត សិក្ខាកាម នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទ ក្រសួងមេត្តាជ្រាបថា ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍-២០កុម្ភៈ ក្រសួង សម្រេចផ្អាកដំណើរការសិក្សាទាំងអស់ជាបណ្តោះអាសន្ននៅខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកោះកុង ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។ ក្រសួងបានបន្តឱ្យដឹងថា គ្រប់គ្រឹះស្ថានទាំងអស់អាច បន្តដំណើរការសិក្សារៀងៗខ្លួនតាមប្រព័ន្ធបណ្តុះបណ្តាល ពីចម្ងាយ ឬអនឡាញ (ONLINE) ៕
-
ក្រសួងផែនការ បានចេញសេចក្តីណែនាំបន្ថែមដល់គ្រប់បណ្តាអង្គភាពក្រោមឱវាទ ត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតតាមបទបញ្ជារាជរដ្ឋាភិបាល និងវិធានការណ៍របស់ក្រសួងសុខាភិបាល

នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងផែនការ បានចេញសេចក្តីណែនាំបន្ថែមដល់គ្រប់បណ្តាអង្គភាពក្រោមឱវាទ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងផែនការទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតតាមបទបញ្ជារាជរដ្ឋាភិបាល និងវិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ទ្រង់ទ្រាយធំ នៅព្រះរាជាណាចក្រកម្ពុជា។ សូមអានសេចក្តីណែនាំបន្ថែមទាំងស្រុង។ ដោយ -រ៉ាវុធ
-
រដ្ឋបាលខេត្តស្វាយរៀង ទទួលបានអំណោយជាសម្ភារ រួមមានម៉ាស និងជែលពីប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ដេីម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងខេត្ត

នាព្រឹកថ្ងៃអង្គារទី០៩ ខែមីនា ឆ្នាំ២០២១នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញទទួលយកអំណោយជាសម្ភារ រួមមានម៉ាស និងជែល ពីលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ដេីម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាល ខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ មិនត្រឹមតែបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសដើម្បីផ្តល់ការងារធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងនិងក្រៅខេត្តប៉ុណ្ណោះទេ លោកប្រធានតំបន់តែងតែចូលរួមបរិច្ចាគនូវអំណោយ និងថវិកា ជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្តទៅលើការងារអភិវឌ្ឍផ្សេងៗជាដើម។ ជាក់ស្តែងសម្ភារប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយ សប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា សម្ភារដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និង យកទៅចាត់ចែងប្រើប្រាស់ឲ្យចំទិសដៅ ក្នុងសកម្មភាពបង្ការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមរបស់យើងនាពេលបច្ចុប្បន្ន។ អំណោយទាំងនោះរួមមាន ម៉ាស ១០កេសធំ ស្មើនឹង ២៥.០០០ម៉ាស អាល់កុល ១០កេស…
-
សហរដ្ឋអាមេរិកបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំង Covid-19 រួចរាល់ អាចជួបជុំទ្រង់ទ្រាយតូចដោយមិនចាំបាច់ពាក់ម៉ាស់បាន

អាមេរិក៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បញ្ជាក់ថា មនុស្សដែលទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ពេញលេញហើយនោះ គឺអាចទៅលេងជាមួយមនុស្សចាក់ថ្នាំបង្ការផ្សេងទៀត និងមនុស្សដែលមិនទាន់ទទួលការចាក់ថ្នាំមួយចំនួនបាន ប៉ុន្តែគួរជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងបន្តពាក់ម៉ាសនៅតាមទីសាធារណៈ ។ ក្រុមមន្រ្តីសុខាភិបាលអាមេរិកបានប្រកាសពីគោលការណ៍ណែនាំសុវត្ថិភាពថ្មីនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយរបស់ក្រុមការងារប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា របស់សេតវិមាននៅក្នុងថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ។ អនុសាសន៍នេះនិយាយថា ពលរដ្ឋអាមេរិកដែលចាក់វ៉ាក់សាំងពេញលេញ គឺអាចជួបជាមួយអ្នកចាក់វ៉ាក់សាំងពេញលេញផ្សេងទៀតនៅក្នុងផ្ទះ ដោយមិនបាច់ពាក់ម៉ាស ឬវិធានការគម្លាតសង្គម ។ អាចជួបនៅក្នុងផ្ទះជាមួយមនុស្សដែលមិនបានទទួលវ៉ាក់សាំងមកពីគ្រួសារតែមួយ ប្រសិនបើពួកគេមានហានិភ័យទាបពីវីរុសនេះ និង មិនបាច់ធ្វើតេស្ត ឬធ្វើចត្តាឡីស័កនៅពេលប៉ះពាល់ជាមួយអ្នកឆ្លង Covid-19 លើកលែងតែមានរោគសញ្ញាលេចចេញមក ។ យ៉ាងណាមិញ អ្នកដែលទទួលវ៉ាក់សាំងរួច នៅតែតម្រូវឲ្យអនុវត្តតាមវិធានការសុវត្ថិភាពមូលដ្ឋានផ្សេងទៀតដូចជា ពាក់ម៉ាស និងរក្សាគម្លាតសង្គមនៅតាមទីសាធារណៈ ក៏ដូចជាការចៀសវាងពីហ្វូងមនុស្សធំៗ និងការធ្វើដំណើរផងដែរ ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៧លាន៧៤ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦១ម៉ឺននាក់ និងជាសះស្បើយ៩៣លាន៤២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៧លាន៧៤ម៉ឺន៧ពាន់៦៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦១ម៉ឺន២ពាន់៨៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៣លាន៤២ម៉ឺន៣ពាន់៣៣៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៧៤ម៉ឺន៤ពាន់៦៥២នាក់ ស្លាប់ចំនួន៥៣ម៉ឺន៨ពាន់៦២៨នាក់ និងជាសះស្បើយចំនួន២០លាន៤៤ម៉ឺន៩ពាន់៦៣៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន២៤ម៉ឺន៤ពាន់៦២៤នាក់ ស្លាប់ចំនួន១៥ម៉ឺន៧ពាន់៩៦៦នាក់ និងជាសះស្បើយ១០លាន៨៩ម៉ឺន៧ពាន់៤៨៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន៥ម៉ឺន៥ពាន់៤៨០នាក់ ស្លាប់២៦ម៉ឺន៦ពាន់៦១៤នាក់ និងជាសះស្បើយ៩លាន៧៨ម៉ឺន២ពាន់៣២០នាក់ ៕ ប្រភព៖ worldometers
-
ពលករក្រៅខេត្តដែលត្រឡប់ពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានា នៅក្នុងស្រុកទាំង៣ នៃខេត្តបាត់ដំបង ត្រូវបានបញ្ជូនទៅកាន់បណ្តាខេត្តរាជធានីរាងៗខ្លួនវិញ

ពលករក្រៅខេត្តត្រឡប់ពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានា នៅក្នុងស្រុកទាំង៣ នៃខេត្តបាត់ដំបង ចំនួន១.១៦២នាក់ ត្រូវបានអាជ្ញាធរខេត្ត បញ្ជូនទៅកាន់បណ្តាខេត្តរាជធានីទាំង១៤ របស់ខ្លួន សរុបចំនួន៧៦២នាក់ ហើយគិតត្រឹមថ្ងៃទី០៨ខែមីនាឆ្នាំ២០២១នេះ ក្រុមរថយន្តដឹកជញ្ជូន នៃ កងពលតូចដឹកជញ្ជូន លេខ៩៩និងរថយន្តរបស់ខេត្តពោធិ៍សាត់និងខេត្តកំពង់ស្ពឺ បានធ្វើការដឹកជញ្ជូនពលករបណ្តាខេត្តផ្សេងៗដែលវិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់ព្រំដែននៃភូមិសាស្ត្ររបស់ខេត្តបាត់ដំបងកន្លងមក ត្រូវបានប្រើប្រាស់រថយន្ត ក្នុងការដឹកជញ្ជូន សរុបចំនួន ៣២គ្រឿង។ក្នុងនោះស្រុកកំរៀងចំនួន១៧គ្រឿងដឹកពលករចំនួន៤០០នាក់(ស្រី១៧០នាក់),ស្រុកភ្នំព្រឹក ចំនួន៩គ្រឿង ដឹកពលករចំនួន២១៨នាក់ (ស្រី៨៩នាក់) និង ស្រុកសំពៅលូន ៦គ្រឿង ដឹកពលករចំនួន ៩៥នាក់ (ស្រី ៤២នាក់) ដើម្បីឆ្ពោះទៅកាន់បណ្តាខេត្តគោលដៅចំនួន១៤ខេត្ត។ ក្នុងនោះរួមមាន៖ ខេត្តបន្ទាយមានជ័យ, ពោធិ៍សាត់, កំពង់ឆ្នាំង, កណ្តាល, កំពង់ស្ពី, សៀមរាប,កំពង់ធំ,កំពង់ចាម, ព្រៃវែង, ត្បូងឃ្មុំ, ក្រចេះ, ខេត្តតាកែវ,ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ នេះបើតាមការគូសបញ្ជាក់ពីឯកឧត្តម សឿមប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងជា អ្នកនាំពាក្យនៃរដ្ឋបាលខេត្ត ដែលបានឲ្យដឹងនៅរសៀលថ្ងៃទី០៨មីនានេះ។ ឯកឧត្តមបានថ្លែងឲ្យដឹងទៀតថា៖ ការដឹកជញ្ជូនពលករក្រៅខេត្ត ចេញទៅកាន់ខេត្តស្រុកកំណើត របស់បងប្អូនពលករទាំងនោះបានធ្វើឡើងចាប់តាំងពីល្ងាចថ្ងៃទី០៧ខែមីនាមកម៉្លេះ បើគិតពីចំនួនពលករដែលបានដឹកជញ្ជូនចេញពីមណ្ឌលចត្តាឡីស័កទាំង៧កន្លែងក្នុងខេត្តបាត់ដំបង គិតជាសរុបមានចំនួន៧៦២នាក់ហើយ។…
-
ក្រសួងការបរទេសចេញវិធានការមួយចំនួនក្នុងការទប់ស្កាត់ាករឆ្លងជំងឺកូវីដ-១៩ ពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ក្រសួងការបរទេសនៅថ្ងៃទី៩មីនានេះ បានឲ្យដឹងថា នៅចំពោះមុខស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលមិនទាន់ធូរស្រាល និងអនុវត្តតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី៨ មីនា ឆ្នាំ២០២១ និងដើម្បីធានាបានជាអតិបរមានូវសុវត្ថិភាពរួមរបស់មន្រ្តីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើការណែនាំ និងដាក់ចេញនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួន។ វិធានការទាំងនោះរួមមាន កំណត់ជាអប្បបរមានូវចំនួនមន្រ្តីដែលត្រូវមកបំពេញការងារ និងប្រចាំនៅក្រសួង,អនុញ្ញាត និងចាត់ចែងឱ្យមន្រ្តីធ្វើការនៅផ្ទះរៀងៗខ្លួន, ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ» និង «៣កុំ»។ ផ្អាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមប្រព័ន្ធអនឡាញ(Online) បើចាំបាច់។ បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល។ មន្រ្តីទាំងអស់ត្រូវពាក់ម៉ាសការពារឱ្យបានគត់ម៉ត់គ្រប់ពេលចេញ-ចូល និងបំពេញភារកិច្ចនៅក្នុងក្រសួង, គ្រប់ច្រកចេញ-ចូលក្រសួង ត្រូវវាស់កំដៅឱ្យបានត្រឹមត្រូវនិងជាប់ជាប្រចាំ និង ក្នុងករណីសង្ស័យ ឬមានសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬប្រញ៉ាប់ទាក់ទងទៅលេខ ១១៥ ៕
-
ក្រសួងអប់រំណែនាំស្ដីពីការរឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូទីដ-១៩ នៅតាមអង្គភាពថ្នាក់ជាតិ

ភ្នំពេញ៖ដើម្បីបង្ការទប់ស្កាត់នៃជំងឺកាចសាហាវកូវីដ-១៩ នៅថ្ងៃទី៩ ខែ មីនាឆ្នាំ ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំមួយ ស្ដីពីការរឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺនេះ នៅតាមអង្គភាពថ្នាក់ជាតិ។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានបញ្ជាក់ថា ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួង សូមធ្វើការណែនាំដល់អង្គភាពថ្នាក់ជាតិ ទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៖ -បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានម៉ឺងម៉ាត់ -អនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗ ខ្លួនតាមប្រព័ន្ធអនឡាញ និងត្រូវរៀបចំមន្ត្រីប្រចាំការក្នុងចំនួនតិច (១០ភាគរយ) – ផ្អាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញក្នុងករណីចាំបាច់ – បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល -មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាស ការពារឱ្យបានជាប់លាប់គ្រប់ពេលចេញ-ចូល និងពេលបំពេញការងារ – មន្ត្រីអប់រំត្រូវចៀសវាងទៅកន្លែង ដែលមានហានិភ័យឆ្លងកូវីដ-១៩ – គ្រប់ច្រកចេញ-ចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាសជាប្រចាំ ក្នុងករណីមិនអនុវត្តតាម មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណជាដាច់ខាត -ករណីមានការសង្ស័យ…