-
អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាលសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កត្រឹមត្រូវ នៅមណ្ឌលចត្តឡីស័ក វិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា ព្រែកតាពៅ

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៨៧ នាក់ ត្រូវបានអាជ្ញាធរខេត្ត អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ រៀងៗខ្លួន បន្ទាប់ពីបានធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល និងបានយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ចំនួន ៣ដង លទ្ធផលអវិជ្ជមាន។ រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តឡីស័ក វិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា ព្រែកតាពៅ ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការអបអរសាទរ ដល់បងប្អូនប្រជាពលរដ្ឋទាំង ៨៧ នាក់ ដែលបានធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ព្រមទាំងផលធ្វើតេស្តរកមេរោគកូវី-១៩ ចំនួន៣ដងហើយលទ្ធផលមិនមានអ្នកណាម្នាក់មានផ្ទុកមេរោគកូវីដ-១៩ ឡើយ។ ក្នុងឱកាសនោះដែ រឯកឧត្តម អភិបាលខេត្តកណ្ដាល ក៏បានធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីត្រឡប់ទៅផ្ទះរៀងខ្លួនវិញ ត្រូវអនុវត្តឱ្យបានល្អនៅវិធានការការពារមេរោគកូវីដ-១៩ ៣ការពារ…
-
រដ្ឋមន្ត្រី ថោង ខុន ណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទេសចរណ៍ពីវិធានការបន្ទាន់ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

(ភ្នំពេញ)៖ យោងតាមបទបញ្ជា និងប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ដែលចេញ-ចូលទីស្ដីការក្រសួងទេសចរណ៍ អំពីការអនុវត្តវិធានការចាំបាច់មួយចំនួនក្នុងការបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ ក្នុងសេចក្ដីណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ ដែលចេញ-ចូលមកបំពេញការងារ ក៏ដូចជាមានភារកិច្ចមកទំនាក់ទំនងការងារនៅទីស្តីការក្រសួងទេសចរណ៍ ត្រូវចូលរួមអនុវត្តនូវវិធានការបន្ទាន់ ដូចខាងក្រោម៖ ១៖ ផ្អាកជាបណ្ដោះអាសន្នរយៈពេលមួយសប្ដាហ៍នូវបេសកកម្ម កិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ឬការជួបជុំទាំងឡាយណា រហូតដល់មានបទបញ្ជាជាថ្មីរបស់រាជរដ្ឋាភិបាល។ អង្គភាពនីមួយៗអាចរៀបចំជំនួសមកវិញតាមប្រព័ន្ធអនឡាញ។ ២៖ អង្គភាពទាំងអស់ត្រូវរក្សាទុកមន្រ្តីយ៉ាងច្រើនបំផុតចំនួន ១០% ប៉ុណ្ណោះ ដែលមានភារកិច្ចចាំបាច់មកធ្វើការនៅទីស្ដីការក្រសួងទេសចរណ៍ ក្រៅពីនោះអនុញ្ញាតឱ្យមន្រ្តីរាជការធ្វើការនៅតាមផ្ទះតាមប្រព័ន្ធអនឡាញ។ ៣៖ ការប្រាស្រ័យទាក់ទងគ្នា គឺអាចធ្វើឡើងតាមប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអនឡាញ (Online)។ ៤៖ រឹតបន្តឹងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងទីស្តីការក្រសួង ដោយត្រូវចេញ ឬចូលតាមច្រកខាងមុខទីស្ដីការក្រសួង និងតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការចូលរួមក្នុងការពិនិត្យវាស់កម្ដៅ លាងសម្អាតដៃ និងស្កេន QR…
-
រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីណែនាំស្តីពីការរឹតបណ្ដឹងការអនុវត្តវិធានការចត្តាឡីស័កនៅតាមទីតាំងឯកជនដែលជាប់ពាក់ព័ន្ធ ” ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ” ក្នុងរាជធានីភ្នំពេញ

-
អភិបាលរាជធានីចាត់ក្រុមការងារមន្ទីរសុខាភិបាលរាជធានីចុះបាញ់ថ្នាំមូសនៅទីតាំងធ្វើចត្តាឡីស័ក៣កន្លែងនៅខណ្ឌសែន សុខនិងខណ្ឌពោធិសែនជ័យ

ភ្នំពេញ៖ដើម្បីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមទីតាំងចត្តាឡីស័កមួយចំនួននៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីចុះបាញ់ថ្នាំមូសនៅមណ្ឌលចត្តាឡីស័កមួយចំនួននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ជាក់ស្តែងនៅព្រលប់ថ្ងៃទី៩ខែមិនានេះក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អនុវត្តទៅតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេងបានចុះធ្វើសកម្មភាពបាញ់ថ្នាំសំលាប់មូសក្នុងទីតំាងធ្វើចត្តាឡីស័កចំនួន៣ ក្នុងមូលដ្ឋានខណ្ឌសែន សុខនិងខណ្ឌពោធិសែនជ័យ ក្នុងនោះ រួមមានមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុន សែន បុរី១០០ខ្នង អនុវិទ្យាល័យហ៊ុន សែន ពោធិចិនតុងនិងមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យហ៊ុន សែន ភ្នំពេញថ្មី។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅរាត្រីថ្ងៃទី៩ខែមិនានេះថា អនុវត្តទៅតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តែងបានបាញ់ថ្នាំមូស និងបាញ់សម្លាប់មេរោគ ដើម្បីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការបាញ់ថ្នាំមូសនេះដែរ យើងមិនមែនចេះតែបាញ់នោះទេ គឺយើងត្រូវកំណត់ពីពេលវេលា ដែលត្រូវបាញ់ ទៅតាមជំនាញរបស់សុខាភិបាល៕
-
ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យមន្ទីរសុខាភិបាលរាជ ធានីចុះបាញ់ថ្នាំមូស នៅតាមមណ្ឌលចត្តាឡីស័ក

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានី ចុះបាញ់ថ្នាំមូស នៅមណ្ឌលចត្តាឡីស័កមួយចំនួន នៅក្នុងរាជធានីភ្នំពេញ សំដៅសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមទីតាំងចត្តាឡីស័កនៅក្នុងរាជធានីភ្នំពេញ ។ ក្រោយពីទទួលបានការណែនាំហើយ នៅព្រលប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អនុវត្តទៅតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូស ក្នុងទីតាំងធ្វើចត្តាឡីស័កចំនួន៣ ក្នុងមូលដ្ឋានខណ្ឌសែនសុខ និងខណ្ឌពោធិសែនជ័យ ក្នុងនោះរួមមានមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង អនុវិទ្យាល័យហ៊ុនសែនពោធិ៍ចិនតុង និងមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យភ្នំពេញថ្មី។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរាត្រីថ្ងៃទី០៩ ខែមីនានេះថា ជាយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋ អភិបាលរាជធានីភ្នំពេញ បានឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តែងបានបាញ់ថ្នាំមូស និងបាញ់សម្លាប់មេរោគ ដើម្បីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។ មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការបាញ់ថ្នាំមូសនេះដែរ មិនមែនចេះតែបាញ់នោះទេ គឺត្រូវកំណត់ពីពេលវេលា ដែលត្រូវបាញ់ ទៅតាមជំនាញរបស់សុខាភិបាល៕
-
ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ត្រូវបានក្រសួងការពារជាតិ ចាក់ជូនកម្លាំងប្រដាប់អាវុធលើកទី១កើនដល់ចំនួន ៩៨,៥២០នាក់ និងចាក់លើកទី២ បានចំនួន៣០,៣៦៦នាក់

-
អភិបាលខេត្តតាកែវ ចុះពិនិត្យមណ្ឌលចត្តាឡីស័ក្នុងអាគារអន្តេវាសិកដ្ឋាន នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ និងចុះសួរសុខទុក្ខពលករជាង១០០នាក់ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ

តាកែវ៖ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត នៃគណៈអភិបាល ខេត្តតាកែវ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ ២០២១ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ព្រមទាំងសួរសុខទុក្ខពលករជាង១០០នាក់ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ។ក្នុងឱកាសចុះពិនិត្យនឹងសាកសួរសុខទុក្ខពលករនេះដែរ ឯកឧត្ដម អ៊ូច ភា អភិបាល ខេត្ត បានមានប្រសាសន៍ដោយធ្វើការណែនាំទៅដល់បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងកំពុងតែធ្វើចត្តាឡីស័ក នាពេលនេះ សូមបងប្អូនប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណ៍សម្តេចតេជោ ហ៊ុន សែន ៣កុំ និង៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងតែឆ្លងចូលសហគមន៍របស់យើង។ជាមួយគ្នានេះដែរ ឯកឧត្ដម អ៊ូច ភា ក៏បានណែនាំបន្ថែម ទៅដល់មន្រ្តីជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានខ្ពស់ លើការងាររបស់ខ្លួននៅក្នុងមណ្ឌលចត្តាឡីស័កនេះ ពិសេសយកសំណាកអោយបានត្រឹមត្រូវ ហើយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល ដោយមិនត្រូវដើរទៅណាមកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត ពោលរយៈពេល១៤ថ្ងៃ ត្រូវអនុវត្តអោបានល្អប្រសើរ ដើម្បីអោយសហគមន៍របស់យើងយកឈ្នះកូវីដ១៩៕ដោយ -រ៉ាវុធ
-
អភិបាលរាជធានី ប្រជុំបន្ទាន់ជាមួយតំណាងក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃដើម្បីមានវិធានការតឹងរឹងជាថ្មីទៀតជុំវិញការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញនិងម្ចាស់ទីតាំងអាជីវកម្មដ្ឋាននានានិងប្រឈមមុខនឹងមានទោសទណ្ឌ នៅពេលដែរពួកគេ មិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនសហការជាមួយអាជ្ញាធរនិងក្រសួងពាក់ព័ន្ធពាក់ព័ន្ធ ជុំវិញវិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រោយពីច្បាប់នេះត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយតំណាងក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី០៩ខែមិនាឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ ដើម្បីមានវិធានការតឹងរឹងជាថ្មីទៀតជុំវិញការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថាកន្លងមកនេះយើងមិនមានបទពិសោធន៍ទេទៅលើវិធាននៃ ការបង្ការទប់ស្កាត់នូវជំងឺ-១៩ ដោយសារជំងឺនេះជាជំងឺថ្មី ហើយយើងក៏ជាអ្នកអនុវត្តការងារនេះថ្មីដែរ ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ដោយសារតែយើងសហការរួមគ្នាជាមួយនឹងកម្លាំងពាក់ព័ន្ធទាំងអស់បានល្អ យើងទទួលបានជោគជ័យមួយចំនួនធំ ។តែការងារនេះយើងត្រូវតែបន្តការសហការគ្នាថែមទៀត ដើម្បីជំរុញឲ្យការបង្ការទប់ស្កាត់ជំងឺ covid -19 ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះទទួលបានជោគជ័យ ។ ឯឧ អភិបាលបន្តថា ចំពោះការងារចំពោះមុខ គឺការពង្រឹងវិធានការទប់ស្កាត់ឲ្យបានរឹងមាំបំផុត នោះគឺជនបរទេស ម្ចាស់ទីតាំងអាជីវកម្មនានា បើមិនសហការ និងមិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ អ្នកទាំងនោះ ប្រឈមនឹងមានទោសទណ្ឌ នៅេពេលដែរច្បាប់ថ្មីនេះត្រូវបានព្រឹទ្ធសភាធ្វើការអនុម័តរួចរាល់។ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរថា ចំពោះម្ចាស់អាជីវកម្មដ្ឋាននានា ដែលមិនអនុវត្តតាមការណែនាំរបស់ម្មក្រសួងសុខាភិបាលនឹងប្រឈមនឹងការបិទអាជីវកម្មរហូតតែម្តង ។ ចំពោះការអន្តរាគមន៍នានាពាក់ព័ន្ធនឹងការទប់ស្កាត់នូវជំងឺកូវីដ-១៩ គឺមិនអនុញ្ញាតឲ្យមានជាដាច់ខាត។…
-
អធិការនគរបាលខណ្ឌមានជ័យ ៖ តូបកាហ្វេ មួយនេះ មានអ្នកជំងឺកូវីដ-១៩ ធ្លាប់បានទៅញាំ សូមអ្នកដឹងខ្លួន មេត្តាយកសំណាកទៅពិនិត្យជាបន្ទាន់

ភ្នំពេញ ៖ បេីយោងតាម គណនី ហ្វេសបុករបស់លោក Vimean Dara ដែលជាអធិការនគរបាលខណ្ឌមានជ័យ បានផុសនៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២១នេះថា តូបកាហ្វេ មួយកន្លែង តាមផ្លូវចូលជាប់ខាងឆ្វេងដៃសាលាសង្កាត់ស្ទឹងមានជ័យ១ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ-១៩ ធ្លាប់បានទៅញ៉ាំកាហ្វេ នៅថ្ងៃ៥-៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ។ ក្នុងនោះលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ សូមអោយបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ទៅហាងកាហ្វេនេះ មេត្តាទៅពិនិត្យសំណាក និង ធ្វើចត្តាឡីស័ក ដោយប្រុងប្រយ័ត្នបំផុត ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
សេចក្តីណែនាំ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសាភាព-ព្រឹទ្ធសភា និងអធិការកិច្ច
