Category: Covid-19

  • ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កនៅតាមបណ្តាស្រុកនិងក្រុងបាត់ដំបង

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កនៅតាមបណ្តាស្រុកនិងក្រុងបាត់ដំបង

       ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យមើលនៅតាមមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរខេត្តបានកំណត់ធ្វើការរៀបចំដើម្បីទទួលបងប្អូនពលករដែលបានវិលត្រឡប់ពីប្រទេសថៃ វិលមកស្រុកកំណើតភូមិឋានខ្លួនវិញជាបន្តបន្ទាប់ ខណៈពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែខិតចូលមកដល់ខាងមុខឆាប់ៗនេះ។នៅតាមបណ្តាស្រុកនានាក្នុងខេត្ត និងដើម្បីដាក់ចេញនូវវិធានការមួយចំនួន ដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធដែលមានភារកិច្ចក្នុងការគ្រប់គ្រងនៅតាមមណ្ឌលចត្តាឡីស័កដែលរៀបចំដើម្បីទទួលបងប្អូន ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ទៅតាមវិធានសុខាបាលនិងក្រុមគ្រូពេទ្យដែលទទួលនូវភារកិច្ចប្រចាំការតាមមណ្ឌលនីមួយៗរបស់ស្រុកក្រុងទាំងនោះក្នុងការចុះពិនិត្យនេះ ក៏មានវត្តមានអមដំណើរពីឯកឧត្តមឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងវត្តមានក្រុមគ្រូពេទ្យមួយចំនួនផងដែរ។         ក្នុងការចុះពិនិត្យមើលទីតាំងទាំងនោះ ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ និងកម្លាំងសមត្ថកិច្ចប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កត្រូវអនុវត្តនូវវិធានសុខាភិបាល និងក្នុងការពង្រឹងការការពារឲ្យបានម៉ត់ចត់ម៉ឺងម៉ាត់ អំពីការរត់គេចវេសមិនធ្វើចត្តាឡីស័ក ការរៀបចំទីតាំងឲ្យបានល្អ មានអនាម័យនិងបរិស្ថានល្អ គួររៀបចំទីតាំងធ្លាលំហ ដើម្បីឲ្យបងប្អូនបានចេញមកអង្គុយលេងខាងមុខអគារឬបន្ទប់ ដែលពួកគាត់ស្នាក់នៅ ក្នុងអំឡុងពេល នៃ ការធ្វើចត្តាឡីស័ករបស់ពួកគាត់ នៅទីនេះ ជាដើម។        ឯកឧត្តមក៏បានជម្រុញឲ្យអាជ្ញាធរស្រុក និងសមត្ថកិច្ចនៅក្នុងមណ្ឌលនីមួយៗ ត្រូវអប់រំដល់បងប្អូននៅទីនេះឲ្យចូលរួមសហការជាមួយអាជ្ញាធរនៅទីនេះ កុំគេចវេសពីការធ្វើចត្តាឡីស័ក ដែលអាចទទួលការផាកពិន័យពី១លានដល់៥លានរៀលក្នុងករណីធ្ងន់ធ្ងរអាចទទួលទោសទណ្ឌទៀតផង។ហើយអ្វីដែលបងប្អូនរត់គេចវេស ពីការធ្វើចត្តាឡីស័ក វាអាចបង្កគ្រោះថ្នាក់ដល់សង្គម វាអាចធ្វើឲ្យមានការឆ្លងរីករាលដល់សហគមន៍ទាំងមូលទៀតផង ដែលប្រការទាំងនេះតម្រូវឲ្យបងប្អូនត្រូវខិតខំអត់ធ្មត់ក្នុងការធ្វើចត្តាឡីស័កនៅទីនេះនិងត្រូវតែអនុវត្តនូវវិធានសុខាភិបាល និងពីការណែនាំរបស់ក្រុមគ្រូពេទ្យនៅទីនេះក្នុងការយកវត្ថុសំណាកផ្សេងៗ នៅពេលដែលបងប្អូនធ្វើតេស្តសំណាក លើកទី១ និងលើកទី២ ទទួលលទ្ធផលអវិជ្ជមាន បងប្អូននិងទទួលបាននូវការអនុញ្ញាតចាកចេញពីមណ្ឌលចត្តាឡីស័កដោយសុវត្ថិភាព ដោយមានភ្ជាប់នូវលិខិតបញ្ជាក់ពីអាជ្ញាធរស្រុកនៅទីនេះផ្ទាល់ទៀតផង…

  • សុគន្ធ នីសា ចូលរួមទទួលការព្យាបាល និងធ្វើចត្តាឡីស័កជាមួយគ្រូពេទ្យ បន្ទាប់ពីតារាចម្រៀងរូបនេះ មានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១០ ខែមីនាឆ្នាំ ២០២១ (មានវីដេអូ)

    សុគន្ធ នីសា ចូលរួមទទួលការព្យាបាល និងធ្វើចត្តាឡីស័កជាមួយគ្រូពេទ្យ បន្ទាប់ពីតារាចម្រៀងរូបនេះ មានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១០ ខែមីនាឆ្នាំ ២០២១ (មានវីដេអូ)

    វីដេអូរូបភាពដែលបង្ហាញជូន គឺបានថតនៅមុខផ្ទះតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស មុនពេលចេញដំណើជាមួយគ្រូពេទ្យ។សូមបញ្ជាក់ថា តារាល្បីៗនៃផលិតកម្មរស្មីហង្សមាស ជាបន្តបន្ទាប់បានប្រកាស រកឃើញវិជ្ជមានកូវីដ១៩ ដែលក្នុងនោះ មាន ពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត និង អ្នកនាង សុគន្ធ នីសា៕

  • ៣​កុំ ៣ការពារ ២ចូលរួម (មានវីដេអូ)

    ៣​កុំ ៣ការពារ ២ចូលរួម

  • ព្រឹកស្អែកព្រឹទ្ធសភា នឹងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

    ព្រឹកស្អែកព្រឹទ្ធសភា នឹងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

    ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំ ក្រោមអធិប តី ភាពរបស់ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ៕ ដោយ / គ្រី សម្បត្តិ

  • មេបញ្ជាការកងទ័ពជើងគោក បញ្ជាឲ្យបញ្ចេញរថយន្តកងទ័ព២០០គ្រឿង សម្រាប់ដឹកពលករខ្មែរពីព្រំដែនកម្ពុជា-ថៃទៅកាន់មណ្ឌលចត្តាឡីស័កនៅតាមស្រុកកំណើត

    មេបញ្ជាការកងទ័ពជើងគោក បញ្ជាឲ្យបញ្ចេញរថយន្តកងទ័ព២០០គ្រឿង សម្រាប់ដឹកពលករខ្មែរពីព្រំដែនកម្ពុជា-ថៃទៅកាន់មណ្ឌលចត្តាឡីស័កនៅតាមស្រុកកំណើត

    យោងតាមទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកនៅថ្ងៃទី១០មីនាឆ្នាំ២០២១ បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាឲ្យចេញរថយន្តរបស់កងទ័ពចំនួន២០០ គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ ទៅកាន់រាជធានី ខេត្ត ដែលជាគោលដៅរបស់ពួកគាត់។ ការចេញបញ្ជានោះ បានធ្វើឡើង បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបិទការធ្វើ ចត្តាឡីស័ក នៅតាមបណ្តោយព្រំដែន សម្រាប់ពលករដែលមានសភាពធម្មតា លើកលែងតែពលករដែលមានអាការៈខុសប្រក្រតី។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដោយសារស្ថានភាពប្រជាពលរដ្ឋ ពេលនេះ បានសំរុកចាកចេញពីប្រទេសថៃកាន់តែច្រើន ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ សម្ដេចតេជោ ហ៊ុន សែន បានតម្រូវឲ្យកងទ័ពជួយដឹកពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទៅកាន់គោលដៅ នៅតាមរាជធានី ខេត្ត ដើម្បីធ្វើចត្តាឡីស័កនៅខាងក្រោយ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាជំហានដំបូងកងទ័ពជើងគោក ត្រូវប្រើរថយន្តចំនួន២០០គ្រឿង ក្នុងនោះកងពលលេខ៩០ ចំនួន១១០ គ្រឿង និងកងពលតូចដឹកជញ្ជូនលេខ៩៩ ចំនួន៩០គ្រឿង។…

  • សម្ដេចប្រធានរដ្ឋសភាអំពាវនាវឲ្យជនរួមជាតិចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា គ្រាដែលការឆ្លងក្នុងសហគមន៍នៅតែបន្តកើនឡើង

    សម្ដេចប្រធានរដ្ឋសភាអំពាវនាវឲ្យជនរួមជាតិចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា គ្រាដែលការឆ្លងក្នុងសហគមន៍នៅតែបន្តកើនឡើង

    តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី១០មីនាឆ្នាំ២០២១ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានសរសេរថា ក្នុងនាមជាតំណាងរាស្រ្ត និងជាប្រធានស្ថាប័ននីតិប្បញ្ញត្តិមួយ សម្ដេចមានការព្រួយបារម្ភជាខ្លាំងចំពោះសុខុមាលភាពប្រជាពលរដ្ឋ ខណៈដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងសហគមន៍នាពេលនេះ។ សម្ដេចបានតាមដានពីការវិវឌ្ឍនៃស្ថានការណ៍ជំងឺនោះដោយយកចិត្តទុកដាក់បំផុត ហើយបានសង្កេតឃើញថា បើទោះបីចំនួនអ្នកវិជ្ជមានដែលរកឃើញស្ថិតនៅក្នុងអត្រាខ្ពស់ក៏ដោយ តែសម្ដេចវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល អាជ្ញាធរដែនដី ដែលបានដាក់ចេញវិធានការទាន់ពេលវេលា ក្នុងការគ្រប់គ្រងនិងដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាដោយមិនគិតថ្ងៃយប់នោះឡើយ។ សម្ដេចប្រធានរដ្ឋសភាបានបន្តថា រដ្ឋសភាទើបតែបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កាលពីថ្ងៃទី៥មីនា កន្លងទៅនេះ ហើយសង្ឃឹមថា សេចក្តីព្រាងច្បាប់នេះត្រូវឆ្លងព្រឹទ្ធសភាក្នុងពេលឆាប់ៗនេះ ដើម្បីរាជរដ្ឋាភិបាលយកទៅអនុវត្តជាឯកសារគតិយុត្តនៅក្នុងការឆ្លើយតប ទប់ស្កាត់ការពារសុខុមាលភាពប្រជាពលរដ្ឋកាន់តែមានលក្ខណៈធំទូលំទូលាយ គ្រប់ជ្រុងជ្រោយថែមទៀត។ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន បានចាត់ទុកសេចក្តីព្រាងច្បាប់នោះ នឹងផ្តល់លទ្ធភាព បង្កើតបានជាមូលដ្ឋានមួយដ៏សំខាន់ ដើម្បីបង្កើនភាពជាម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុន ក្នុងការប្រយុទ្ធទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នូវការឆ្លងរាលដាលនៃជំងឺផ្សេងផ្សេងៗទៀត មិនថាតែកូវីដ-១៩ នោះទេ។ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យគោរព និងប្រកាន់ឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់នូវរាល់វិធាន ដែលក្រសួងសុខាភិបាលបានដាក់ចេញ។ ការការពារនិងទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ គឺត្រូវការជាចាំបាច់នូវការចូលរួមរបស់យើងគ្រប់ៗគ្នា។ ពេលនេះជាពេលដ៏សំខាន់ណាស់ ដែលយើងត្រូវការពារខ្លួនយើង គ្រួសារនិងសហគមន៍យើងកុំឱ្យឆ្លងកូវីដ-១៩៕គឹម ទៀង

  • អ្នកបើកបររថយន្តតាក់ស៊ី ដឹកស្រ្តីជនជាតិចិនម្នាក់គេចចេញពីគោលដៅត្រួតពិនិត្យនៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់

    អ្នកបើកបររថយន្តតាក់ស៊ី ដឹកស្រ្តីជនជាតិចិនម្នាក់គេចចេញពីគោលដៅត្រួតពិនិត្យនៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់

    ខេត្តព្រះសីហនុគឺជាទីតាំងធំទី២បន្ទាប់ពីរាជធានីភ្នំពេញ ដែលមានករណីឆ្លងជំងឺកូវីដ-១៩ខ្លាំងពាក់ពន្ធ័នឹងព្រឹត្តិការសហគមន៍២០កុម្ភៈ ដែលតម្រូវឲ្យរាជរដ្ឋាភិបាលផ្អាកការធ្វើដំណើរចេញចូលខេត្តនោះ មួយរយៈលើកលែងតែរយន្តដឹកទំនិញតែប៉ុណ្ណោះ។ ប៉ុន្តែនៅយប់ថ្ងៃទី៨មីនាឆ្នាំ២០២១ មានស្ត្រីជនជាតិចិនម្នាក់បានរត់គេចចេញពីខេត្តព្រះសីហនុសំដៅមករាជធានីភ្នមពេញ ដោយជិះរថយន្តតាក់ស៊ីមួយគ្រឿង និងបន្តដំណើរតាមរយន្តដឹកទំនិញមួយគ្រឿងទៀត។ ប៉ុន្តែស្ត្រីជនជាតិចិនរូបនោះ ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាននៅព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។ យោងតាមរដ្ឋបាលខេត្តព្រះសសីហនុនៅថ្ងៃទី១០មីនាឆ្នាំ២០២១ បានឲ្យដឹងថា អ្នកបើកបររថយន្តតាក់ស៊ីដែលបានដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី៨មីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ យោងតាមចម្លើយសារភាពរបស់អ្នកបើកបររថយន្តតាក់ស៊ីខាងលើ បានឱ្យដឹងថាកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០យប់ ខ្លួនបានដឹកស្រ្តីជនជាតិចិនម្នាក់ចេញពីក្រុងព្រះសីហនុ ទៅរាជធានីភ្នំពេញ ក្នុងតម្លៃ៣០០ដុល្លាអាមេរិក រហូតមកដល់ចន្លោះគីឡូម៉ែត្រ១៥១ និង១៥២ ខ្លួនបានបើកជែងរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង រួចឃាត់រថយន្តនោះឈប់ដើម្បីឱ្យស្ត្រីជនជាតិចិននោះឡើងជិះដើម្បីបន្លំគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះ ព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អ្នកបើកបររថយន្តតាក់ស៊ីនោះ បានសន្យាឱ្យប្រាក់ទៅអ្នកបើករថយន្តដឹកទំនិញចាយខ្លះ ហើយខ្លួនបានបន្លំបើករថយន្តគេចទៅរង់ចាំទទួលស្រ្តីជនជាតិចិនខាងលើ នៅខាងមុខគោលដៅត្រួតពិនិត្យជាមុន។ ដោយសាររង់ចាំយូរពេកទើបខ្លួនបានទំនាក់ទំនងទៅខាងរថយន្តដឹកទំនិញទើបដឹងថា ត្រូវបានសមត្ថកិច្ចឃាត់ហើយ ពេលនោះដោយមានការភិតភ័យ ខ្លួនបានបើករថយន្តចោលស្ត្រីជនជាតិចិននោះឆ្ពោះមករាជធានីភ្នំពេញតែម្តង និងរហូតមកដល់ថ្ងៃទី៩មីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។ សូមជម្រាបថា នៅថ្ងៃទី៩មីនាឆ្នាំ២០២១…

  • ប្រជាពលរដ្ឋមន្ត្រីរាជការសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩យ៉ាងច្រើនកកកុញនៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែកនៅក្នុងរាជធានីភ្នំពេញ

    ប្រជាពលរដ្ឋមន្ត្រីរាជការសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩យ៉ាងច្រើនកកកុញនៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែកនៅក្នុងរាជធានីភ្នំពេញ

    ភ្នំពេញ៖ នៅតាមមន្ទីរពេទ្យរដ្ឋ និងនៅតាមមន្ទីរពេទ្យបង្អែកនៅទូទាំងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ មិនានេះ គេបានឃើញប្រជាពលរដ្ឋនិងមន្ត្រីរាជការបាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន និងចាក់វ៉ាក់សាំងកូវីដ-១៩ Astra Zeneka របស់ឥណ្ឌាយ៉ាងច្រើនកុះករទៅតាមការរៀបចំសណ្តាប់ធ្នាប់ពីអាជ្ញាធរ ក្រោយពីបាន ផ្អាកកាលពីថ្ងៃទី០៧ មិនាមក។ ការចាក់វ៉ាក់សាំងកូវីដ-១៩ លើកនេះត្រូវចាក់ទាំងមនុស្សក្រោមអាយុ៥៩ឆ្នាំនិង៦០ឆ្នាំឡើងទៅ ក្រោយពីសំរាករយៈពេល៣ថ្ងៃដោយសារតែមនុស្សសម្រុកទៅចាក់ច្រើនមិនមានគម្លាតសុវត្ថិភាព។ តែសម្រាប់ការចាក់លើកនេះ គឺត្រូវរៀបចំសណ្តាប់ធ្នាប់ពីអាជ្ញាធរមូលដ្ឋាន។ គួររំលឹកថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យទី៧ខែមិនានេះ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរខណ្ឌទាំង១៤និងតំណាងក្រសួងសុខាភិបាលនៅសាលារាជធានីភ្នំពេញ ដោយបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅឱ្យបានច្បាស់លាស់ ដើម្បីបញ្ជូនឈ្មោះពួកគាត់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ។ ជាក់ស្ដែងលោកស្រីគឹម ញឹប អភិបាលខណ្ឌដង្កោនៅព្រឹកថ្ងៃទី១០មិនានេះ បានចុះទៅមន្ទីរពេទ្យបង្អែកដង្កោ ដើម្បីណែនាំ ដល់ក្រុមគ្រូពេទ្យដែលកំពុងចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ និង មន្ត្រីរាជការ ដែលមានវ័យចាប់ពី៦០ឆ្នាំឡើង និង អាយុឆ្នាំ៥០ចុះក្រោម។ចំណែកនៅខណ្ឌមួយចំនួនមានមេភូមិបានជូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យរដ្ឋនិងមន្ទីរីពេទ្យបង្អែកនានាផងដែរ។ ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ត្រូវចុះឈ្មោះនៅសាលាសង្កាត់ ឬសាលាខណ្ឌដើម្បីឲ្យអាជ្ញាធរខណ្ឌរៀបចំឈ្មោះបងប្អូនបញ្ជូនទៅចាក់វ៉ាក់សាំង ដោយកំណត់ថ្ងៃនិងពេលវេលាច្បាស់លាស់ ចៀសវាងការទៅចាក់វ៉ាក់សាំង មិនមានគម្លាតសុវត្ថិភាព ហើយចំពោះអាជ្ញាធរសង្កាត់ដែលបញ្ចូនឈ្មោះប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង អាជ្ញាធរ…

  • អភិបាលខេត្តបាត់ដំបងបន្តដឹកនាំក្រុមមន្រ្ដីជំនាញ ត្រួតពិនិត្យមណ្ឌលចត្តាឡីស័កចំនួន៣កន្លែងក្នុងខេត្តបាត់ដំបង

    អភិបាលខេត្តបាត់ដំបងបន្តដឹកនាំក្រុមមន្រ្ដីជំនាញ ត្រួតពិនិត្យមណ្ឌលចត្តាឡីស័កចំនួន៣កន្លែងក្នុងខេត្តបាត់ដំបង

    លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃសទី១០មីនាឆ្នាំ២០២១ បានដឹកនាំក្រុមមន្រ្ដីជំនាញនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កកម្រិតទី១ចំនួន៣កន្លែង ក្នុងនោះមានស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីត្រៀមទទួលពលករដែលទើបមកពីប្រទេសថៃវិញ។ ពលករទាំងនោះ គ្រោងនឹងត្រូវយកមកដាក់នៅតាមស្រុកកំណើតរៀងៗខ្លួនគាត់វិញ ដោយស្របទៅតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចឲ្យពលករមកពីប្រទេសថៃ អាចធ្វើចត្តាឡីស័កនៅតាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុកកំណើតរបស់ខ្លួន។ ឆ្លៀតក្នុងឱកាសនោះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំ និងលើកទឹកចិត្តដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ឲ្យបន្តការខិតខំប្រឹងប្រែងបន្តទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នោះ ព្យាយាមណែនាំពលករដែលមកធ្វើចត្តាឡីស័ក ឲ្យរក្សាអនាម័យខ្លួនប្រាណ រក្សាគំលាត ជាពិសេសបើសិនជាមានបងប្អូនដែលជាសាច់ញាតិមកសួរសុខទុក្ខ ត្រូវរៀបចំឲ្យពួកគាត់សួរសុខទុក្ខ នៅឲ្យឆ្ងាយពីអ្នកធ្វើចត្តាឡីស័ក ព្រោះថាបើសិនជាមិនមានការរៀបចំដាក់ឲ្យឆ្ងាយទេ គាត់នឹងទៅជិតអ្នកចត្តាឡីស័កជាមិនខាន ។ លោកអភិបាលខេត្ត បានបន្តណែនាំឲ្យមន្រ្ដីប្រចាំការ រៀបចំកន្លែងចត្តាឡីស័ក មានជាកន្លែងអង្គុយលេង ស្រូបយកខ្យល់អាកាស រៀបចំបន្ទប់ឲ្យមានខ្យល់ចេញចូលបានគ្រប់គ្រាន់ ដើម្បីឲ្យគាត់មានអារម្មណ៍ មិនមានភាពធុញថប់ ក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័កនោះផងដែរ៕

  • រដ្ឋបាលខេត្តកំពង់ស្ពឺ ជូនដំណឹងឱ្យផ្អាកកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩

    រដ្ឋបាលខេត្តកំពង់ស្ពឺ ជូនដំណឹងឱ្យផ្អាកកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩

    ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះតទៅ រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងជាសាធារណៈ ស្ដីពីការផ្អាកបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ពិធីជប់លៀង និងការជួបជុំផ្សេងៗ រហូតដល់មានការជូនដំណឹងជាថ្មីដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩៕