-
ច្បាប់ស្តីពី ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រកាសប្រើប្រាស់

-
ក្រសួងការបរទេសណែនាំអគ្គកុងស៊ុលកម្ពុជាប្រចាំបរទេសចាត់វិធានការបន្ថែមចំពោះជនបរទេសដែលសុំទិដ្ឋាការចូលប្រទេសកម្ពុជា

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២១បានណែនាំឱ្យអគ្គកុងស៊ុលនិងកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំបរទេសចាត់វិធានការបន្ថែមលើវិធានការរបស់ក្រសួងសុខាភិបាលចំពោះជនបរទេសដែលស្នើសុំទិដ្ឋាការចូលប្រទេសកម្ពុជា។សេចក្តីណែនាំរបស់ក្រសួងកាបរទេសបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមុនផ្តល់តិដ្ឋាការជូនជនបរទេសចូលមកកម្ពុជាដូចខាងក្រោម៖ ១- ត្រូវមានលិខិតធានាឱ្យច្បាស់លាស់ពីក្រុមហ៊ុនឬសមភាគីរបស់ខ្លួននៅកម្ពុជាឬលិខិតអញ្ជើញពីស្ថាប័នរដ្ឋណាមួយនៅកម្ពុជា។ ២- ត្រូវផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់អំពីអាសយដ្ឋាននៅកម្ពុជាឬកន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជានិងលេខទូរស័ព្ទទំនាក់ទំនងនៅកម្ពុជា។ ៣- ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់ពីគោលបំណងនៃការធ្វើដំណើរមកកម្ពុជាដោយគួរភ្ជាប់ជាមួយកម្មវិធីការងារនៅកម្ពុជា។ ៤- ត្រូវគោរពវិធានការនានាដែលដាក់ចេញដោយក្រសួងសុខាភិបាលកម្ពុជា។ សូមបញ្ជាក់ថាសេចក្តីណេនាំរបស់ក្រសួងការបរទេស រៀបចំឡើងដើម្បីជួយសម្រួលដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការស្រាវជ្រាវនិងស្វែងរកបុគ្គលដែលមានការពាក់ព័ន្ធក្នុងករណីដែលមានការចម្លងនៃជំងឺកូវីដ-១៩នៅកម្ពុជានិងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា៕
-
ច្បាប់ ស្តីពី វិធានការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺលូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត

-
ទិវាជាតិអំណានលើកទី៦ ប្រព្រឹត្តទៅតាមអនឡាញដោយជោគជ័យ ក្នុងបរិបទកូវីដ-១៩

រាជធានីភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ “ទិវាជាតិអំណាន ១១ មីនា” ផង និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផង ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តរៀបចំការប្រារព្ធទិវាជាតិអំណាន តាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងរំឭកដល់វីរភាពរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូ ពុះពារការពារមរតកវប្បធម៌អក្សរសាស្រ្តខ្មែរ និងក្នុងគោលបំណងបណ្តុះទម្លាប់អាន ជំរុញ វប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ។ ទិវាជាតិអំណានលើកទី៦ ដែលបានប្រារព្ធឡើងក្រោមប្រធានបទ “អំណានក្នុងបរិបទកូវីដ-១៩” នៅពេលនេះ មានគោលបំណងរំលេចឱ្យឃើញអំពីទស្សនាទានថ្មីនៃអំណាន រួមទាំងខ្លឹមសារសម្រាប់អំណាន មធ្យោបាយអាន និងការផ្តល់នូវអន្តរាគមន៍ចាំបាច់សម្រាប់គាំទ្រដល់អំណានក្នុងបរិបទកូវីដ-១៩។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តាមប្រព័ន្ធអនឡាញ Zoom ដែលមានអ្នកចូលរួមប្រមាណ៣០០នាក់ ហើយទស្សនិកជន ក៏អាចទស្សនាការផ្សាយផ្ទាល់តាមបណ្ដាញហ្វេសប៊ុកក្រសួងអប់រំ។ ឯកឧត្ដមបានលើកទឹកចិត្តគ្រប់មជ្ឈដ្ឋានក្នុងការលើកកម្ពស់អំណានគ្រប់ទីកន្លែងគ្រប់ពេលវេលា។ ឯកឧត្ដមបានមានប្រសាសន៍ថា សមត្ថភាពនៃការអានមិនត្រឹមតែសមត្ថភាព និងវិធីសាស្ត្រក្នុងការបង្រៀន សម្ភារៈឧបទេស ប៉ុណ្ណោះ អាស្រ័យទៅលើការគ្រប់គ្រងសាលារៀនដោយនាយក ការចូលរួមពីសហគមន៍ មាតាបិតា…
-
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការត្រៀម រៀបចំទុកជាមុន ក្នុងករណីមានអ្នក ស្លាប់ដោយ សារកូវីដ-១៩ គឺជាការគោរព និងយកចិត្តទុកដាក់ នៅក្នុងទំនៀមទម្លាប់ប្រពៃណីរបស់យើង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យអភិបាលរាជធានី-ខេត្ត តាមតំបន់នីមួយៗ រៀបចំទៅតាមទំនៀមទម្លាប់ត្រឹមត្រូវរបស់បងប្អូនយើង ប្រសិនបើបូជា យើងត្រូវរៀបចំឈាបនដ្ឋាន ឱ្យបានត្រឹមត្រូវតាមទីកន្លែងដែលយើងត្រៀមទុក ដោយឡែក សម្រាប់ការបញ្ចុះសព ក៏ត្រូវរៀបចំនៅកន្លែងសមរម្យ គោរពតាមវិធានសុខាភិបាល ជៀសវាងមានហានិភ័យ ។ សម្ដេច ក៏បានលើកឡើងផងដែរថា ការដែលត្រៀមបម្រុងរបស់យើង បែរជាមានបុគ្គលមួយក្រុមបានចោទប្រកាន់ថា យើងបានប្រមាថអាយុជីវិតប្រជាជន ។ ពាក់ព័ន្ធទៅនឹងការលើកឡើងនេះ សម្តេចក៏បានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ថា នេះមិនមែនជាការប្រមាថនោះទេ ជាការគោរព ជាការត្រៀមបម្រុងទុកជាមុនរបស់យើង ជាក់ស្តែង ទំនៀមទម្លាប់របស់បងប្អូនខ្មែរយើង នៅពេលដែលមានឪពុកម្ដាយចាស់ៗ ដូចជា តាចាស់ គឺតែងតែត្រៀមបម្រុងទុកជាស្រេច ថាតើបញ្ចុះ ឬបូជា ។ល៕ ដោយ វណ្ណលុក
-
សេចក្ដីណែនាំ ស្ដីពីការបន្តពង្រឹងការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងរាជធានី ខេត្ត

-
យោធិនចាក់វ៉ាក់សាំងដូសលើកដំបូងឆ្លងកូវីដ១៩

យោធិនម្នាក់ដែលចាក់វ៉ាក់សាំងស៊ីណូហ្វាមដូសទី១ បានរងនឹងការឆ្លងកូវីដ១៩ យោងតាមសេចក្តីរាយការណ៍ មួយរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។ ព្រឹន្ទបាលទោ លីចាន់សុវណ្ណ បញ្ញា អាយុ២៤ឆ្នាំ ជំនួយ ការការិយាល័យហិរញ្ញវត្ថុនៃខុទ្ទកាល័យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ត្រូវគេរកឃើញការឆ្លងកូវីដ ១៩នៅថ្ងៃទី៨មីនា។ យោងតាមសេចក្តីរាយការណ៍ដដែល ព្រឹន្ទបាលទោ លីចាន់សុវណ្ណ បញ្ញា គឺជាកូនប្រសារ របស់គ្រូពេទ្យម្នាក់នៅអ្នកលឿងដែលគេបានរកឃើញឆ្លងកូវីដ១៩។ យោធិនរូបនោះ បានចាក់វ៉ាក់សាំងស៊ីណូ ហ្វាមលើកទី១នៅថ្ងៃទី២២កុម្ភៈឆ្នាំ២០២១ និងមិនទាន់បានទទួលការចាក់វ៉ាក់សាំងស៊ីណូហ្វាមជាលើកទី២ឡើយ ។ យោធិនរូបនោះ បានឆ្លងកូវីដ១៩ ក្នុងរយៈពេល១៤ថ្ងៃក្រោយមក៕ (អត្ថបទ ហាក់ សារ័ត្ន)
-
រកឃើញអ្នកកើតកូវីដ១៩ ២ទីតាំងទៀតនៅខណ្ឌឫស្សីកែវ ក្រោយអាជ្ញាធរបើកដំណើរការ១ទីតាំង នៅសង្កាត់គីឡូម៉ែត្រលេខ៦

រដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយមន្ត្រីសុខាភិបាល បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ២ករណីទៀត ចំនួន«២ទីតាំង» និងអ្នកពាក់ព័ន្ធចំនួន ១៥នាក់ផ្សេងទៀត និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្រោយពីបានបើកឲ្យដំណើរការជាសាធារណៈឡើងវិញ១កន្លែងនូវផ្ទះឈ្មោះ ឡាយ គា អ្នកជំងឺកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានឲ្យដឹងថា មន្រ្តីសុខាភិបាលបានរកឃើញអ្នកមានវិជ្ជមាកូវីដ១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ចំនួន០២នាក់ ស្មើនឹង០២ទីតាំង រួមមាន ៖ ទីតាំងផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ អ្នកជំងឺឈ្មោះ សុគន្ធ នីសា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ តារាចម្រៀង មានអ្នកពាក់ព័ន្ធ០៥នាក់ ។ទី២៖ ទីតាំងផ្ទះលេខ០៨២J ផ្លូវកាំកូស៊ីធី ក្រុមទី៧ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកបុរសម្នាក់អាយុ៤០ឆ្នាំ មុខរបរតន្ត្រីករមានអ្នកពាក់ព័ន្ធ១០នាក់ ។ បច្ចុប្បន្នអ្នកជម្ងឺទាំង២នាក់ បានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារ The Great Duke។ រីឯអ្នកដែលពាក់ព័ន្ធទាំង១៥នាក់ខាងលើ…
-
ពលករ៤៦៩នាក់ ដែលត្រឡប់មកពីប្រទេសថៃ ត្រូវបានអាជ្ញាធរដឹកទៅដល់ខេត្តព្រៃវែង ដើម្បីយកទៅធ្វើចត្តាឡីស័កហើយ

យោងតាមរបាយការណ៍ របស់រដ្ឋបាលក្រុងព្រៃវែង បានអោយដឹងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះថាពលករចំណាកស្រុកចំនួន៤៦៩នាក់ ត្រូវបានអាជ្ញាធរដឹកតាមរថយន្តចំនួន ៣០គ្រឿង ទៅកាន់ខេត្តព្រៃវែង ដើម្បីនាំធ្វើចត្តាឡីស័កនៅតាមបណ្ដាស្រុកក្រុងនានាក្នុងខេត្ត។ សូមបញ្ជាក់ថា ខេត្តព្រៃវែង គិតត្រឹមល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានមនុស្សចំនួន២៣នាក់ បានឆ្លងជំងឺកូវីដ១៩ ពីលោកគ្រូពេទ្យពេទ្យម្នាក់ នៅសម្ភពព្យាបាលមួយស្ថិតនៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។ទន្ទឹមនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងខេត្តព្រៃវែងផងដែរ៕ ហាក់ សារ័ត្ន
-
ផ្អាកជាបណ្តោះអាសន្ននូវការចាក់វ៉ាក់សាំងស៊ីណូហ្វាមសម្រាប់អ្នកដែលមកចាក់លេីកទី១ (ដូសទី១)បណ្ដោះអាសន្នសិន
