-
សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យស្ដីពីវិធាន ការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខាភិបាលសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។
-
រកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីទៀត ក្នុងស្រុកគីរីសាគរ ខេត្តកោះកុង

ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកោះកុងបានបញ្ជាក់ថាបារកឃើញករណីអ្នកដែលឆ្លងជំងឺកូវីត១៩ចំនួន៨នាក់ ក្នុងនោះស្រី៤នាក់ នៅក្នុងស្រុកគីរីសាគរ ខេត្តកោះកុង។ អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ មានឈ្មោះដូចខាងក្រោមៈ(១)ឈ្មោះ រិន ពិសិទ្ឋ ប្រុស អាយុ២០ឆ្នាំ។(២)ឈ្មោះម៉ៅ សុខជា ប្រុស អាយុ២៤ឆ្នាំ។(៣)ឈ្មោះទូច ស្រីឯម ស្រី អាយុ២៣ឆ្នាំ។(៤)ឈ្មោះមុត សារុំ ប្រុស អាយុ៥៣ឆ្នាំ។(៥)ឈ្មោះចាង តាង យ៉ាង ស្រី អាយុ៣០ឆ្នាំ។(៦)ឈ្មោះម៉ៅ ស្រីនុច ស្រី អាយុ១៩ឆ្នាំ។(៧)ឈ្មោះង៉ូវ ស្រីទូច ស្រី អាយុ២៩ឆ្នាំ។(៨)ឈ្មោះ សឿន សង្វាត ប្រុស អាយុ២៦ឆ្នាំខ្មែរ។សូមបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ត្រូវបានយកចិត្តទុកដាក់ពីផ្នែកសុខាភិបាល និងអាជ្ញាធរមានសមតិកិច្ចគ្រប់ប្រភេទ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅវេលាម៉ោង១១,៣០នាទី ថ្ងៃទី១២ខែមីនាឆ្នាំ២០២១នេះ៕
-
លោក គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារសួរសុខទុក្ខពលរដ្ឋបុគ្គលិកបម្រើការងារ នៅសណ្ឋាគារ យុង យ័ន

កណ្តាល៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ មកសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយ ពន្យល់ណែនាំអំពីវិធានការណ៍ ថែរក្សាអនាម័យ ដល់បងប្អូន ក្មួយៗ បុគ្គលិកបម្រើការងារ នៅសណ្ឋាគារ យុង យ័ន ដែលកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងអគារ ស្នាក់នៅរួមរបស់ សណ្ឋាគារ យុង យ័ន ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ។ ប្អូនៗ ក្មួយៗ ទាំងអស់គ្នាជាទីស្រលាញ់ ដើម្បីឲ្យសហគមន៍របស់យើង រួចផុតពីការវាយប្រហារ ដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ សូមប្អូនៗ ក្មួយៗ ចូលរួមសហការ គោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ។ ៣.ការពារ (១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី…
-
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្នុងព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះបញ្ហាប្រឈមនៃជំងឺកូវីត១៩

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ វររាជមាតាជាតិខ្មែរ ក្នុងសេរី ភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្នុងព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះបញ្ហាប្រឈមនៃជំងឺកូវីត១៩ កំពុងកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានដ៏វិសេសវិសាលនូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ៤០មុឺនដុល្លារសហរដ្ឋអាមេរិក (ព្រះករុណា ព្រះមហាក្សត្រ ចំនួន ២០មុឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ចំនួន ២០មុឺនដុល្លារ) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19 ដែលកំពុងរីករាលដាលនៅព្រះរាជាណាចក្រកម្ពូជា។
-
លោក ចូ បៃដិន ជំរុញអោយបញ្ឈប់ជាបន្ទាន់ ចំពោះទង្វើរើសអើងជនជាតិអាមេរិកាំងដើមកំណើតអាស៊ី ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ Covid-19

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអ្វីដែលលោកបានហៅថា ឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមដ៏កាចសាហាវ ដែលបានប្រព្រឹត្តិឡើងប្រឆាំងនឹងជនជាតិអាមេរិកាំងដើមកំណើតអាស៊ី ចាប់តាំងពីមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ។ នៅក្នុងសុន្ទរកថាដំបូងរបស់ខ្លួន ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ទង្វើរើសអើងបែបនេះ គឺពិតជាខុសហើយ វាមិនមែនជាទង្វើរបស់ជនជាតិអាមេរិកាំងរបស់យើងឡើយ ហើយវាត្រូវតែបញ្ឈប់ជាបន្ទាន់ ។ ការលើកឡើងខាងលើនេះរបស់លោក ចូ បៃដិន បានកើតមានឡើងស្របពេលដែលការសិក្សាដោយសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា បានឲ្យដឹងថា ឧក្រិដ្ឋកម្មស្អប់ខ្ពើមដ៏កាចសាហាវ ប្រឆាំងនឹងជនជាតិអាមេរិកាំងដើមកំណើតអាស៊ី មានការកើនឡើងច្រើនជាងទ្វេដង ពី៤៩ករណីដល់១២២ករណីកាលពីឆ្នាំ២០២០ នៅតាមទីក្រុងធំៗចំនួន១៦របស់សហរដ្ឋអាមេរិក ៕ ប្រភព៖ Reuters
-
ក្រសួងអប់រំសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង

ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖បន្ទាប់ពីពេលដែលមាន ការរីករាលដាលនៃជំងឺកូវីដ-១៩ពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី១២ខែមីនាឆ្នាំ២០២១នេះបានឱ្យដឹងថាការសម្រេចផ្អាកដំណើរការសាលារៀននៅស្រុកគិរីសាគរ ខេត្តកោះកុងចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី។ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្ដដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច។ គួរបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១២២៥ នាក់,ដោយក្នុងនេះអ្នកជាសះស្បើយចំនួន ៦១៩នាក់, អ្នកជំងឺ៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់(ម្សិលម៉ិញ)៕
-
ចាក់វ៉ាក់សាំងទូទាំងប្រទេសដូសទី១បានជាង២៣ម៉ឺន៧ពាន់នាក់, ដូសទី២បាន៤៧,៥១៥នាក់

ចំនួនមនុស្សដែលបានទទួលចាក់វ៉ាក់សាំងក្នុងដួសលើកទីមួយ បានសារុបចំនួនជាង២៣ម៉ឺន៧ពាន់នាក់ហើយ ទាំងវ៉ាក់សាំងស៊ីណូហ្វាមនិងវ៉ាក់សាំង AstraZeneca ។ យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១មីនា ការចាក់វ៉ាក់សាំង ក្នុងដូសលើកទីមួយ ជូនដល់ប្រជាពល រដ្ឋស៊ីវិលបានចំនួន១២ម៉ឺន៩ពាន់៩០៨នាក់ ក្នុងនោះ ស្ត្រីមានចំនួន៤ម៉ឺន៨០៨នាក់។ ពីខាងក្រសួងការពារជាតិនោះវិញ ចំនួនអ្នកបានចាក់ដូសទីមួយ បាន កើនដល់១០ម៉ឺន៧ពាន់៤៧១នាក់ ក្នុងនោះស្ត្រី មាន៨ពាន់ ៥៣៤នាក់។ បើគិតសារុបអ្នកទទួលការចាក់ដូសលើក ទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី១១មីនា ទាំងស៊ីវិលនិងយោធា មានចំនួន២៣ម៉ឺន៧ពាន់៣៧៩នាក់។ ដោយឡែកការចាក់ដូសលើកទី២ ទើបបានចំនួន៤ម៉ឺន៧ពាន់៥១៥នាក់គិតត្រឹមថ្ងៃទី១១មីនា ក្នុងនោះខាងស៊ី វិលបានចំនួន៥ពាន់៧៦៨នាក់ និងខាងយោធាមានចំនួន៤ម៉ឺន១ ពាន់ ៧៤៧នាក់។ កម្ពុជាមានវ៉ាក់សាំងសារុបនៅក្នុងដៃចំនួន៩២ម៉ឺន៤ពាន់ ក្នុងនោះរួមមានវ៉ាក់សាំងស៊ីណូហ្វាមចំនួន៦០ម៉ឺនដូស និងវ៉ាក់សាំង AstraZeneca ចំនួន៣២ម៉ឺន៤ពាន់ដូស។ ចំនួននៃវ៉ាក់សាំងទាំងនេះ គេអាចចាក់បានលើមនុស្សយ៉ាងហោចជាង៤៦ម៉ឺននាក់ផងដែរក្នុងជំហានដំបូងដែល កម្ពុជាកំពុងធ្វើយុទ្ធនាការនៅទូទាំងប្រទេសនាពេលនេះ។
-
រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដី១០ហិកតា ដើម្បីធ្វើឡបូជាសពអ្នកកើតជំងឺកូវីដ-១៩ នៅស្រុកឱវ៉ាល់ ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ក្រោយទទួលបានការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យរដ្ឋបាលរាជធានីភ្នំពេញ រកទីតាំង និងរៀបចំបង្កើតឡសម្រាប់បូជាសព អ្នកកើតកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំជាស្រេចនូវផ្ទៃដី ប្រមាណ១០ហិកតា និងឡបច្ចេកទេសស្តង់ដារ ហើយបាននិងកំពុងមមាញឹកឈូសឆាយសាងសង់ទាំងយប់ទាំងថ្ងៃ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ចំពោះមុខក្រោយពីទទួលបាន បទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន និងការដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ភ្លាមៗអាជ្ញាធរ និងជំនាញពាក់ព័ន្ធបានគិតគូរ ជ្រើសរើសទីតាំងសម្រាប់រៀបចំធ្វើជាកន្លែងបូជាសព អ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ ដោយគិតគូរពីសុវត្ថិភាព និងមិនឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ទើបពិនិត្យ និងសម្រេចឃើញថា មានតែទីតាំង មូលដ្ឋានក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះទេ ដែលផ្ដល់សុវត្ថិភាព និងជាជម្រើសល្អ នៅក្នុងការបង្កើតឲ្យមានជា ទីតាំង សម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ លោក ម៉េត មាសភក្ដី បន្តថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតា និងឡជាបច្ឆាបច្ចេកទេសស្តង់ដារចំនួន៦…
-
រដ្ឋបាលរាជធានីកំពុងដំណើរការឈូសឆាយដី១០ហិកតាធ្វើឡរបច្ចេកទេសស្តង់ដារ៦ដើម្បីបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅស្រុកឱរ៉ាល់

ភ្នំពេញ៖មកដល់ពេលនេះរដ្ឋបាលរាជធានីបានឈានដល់ដំណើរការឈូសឆាយដី១០ហិកតាធ្វើឡរបច្ចេកទេសស្តង់ដារ៦នៅស្រុកឱរ៉ាល់ខេត្តកំពុងស្ពឺដើម្បីបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩។នេះជាការបញ្ជាក់របស់លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី១២មីនានេះលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ចំពោះមុខក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ភ្លាមៗអាជ្ញាធរ និងផ្នែកជំនាញពាក់ព័ន្ធបានគិតគូរជ្រើសរើសទីតាំងសម្រាប់រៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ដោយគិតគូរពីសុវត្ថិភាព និងមិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ ទើបពិនិត្យ និងសម្រេចឃើញថា មានតែទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺនោះទេ ដែលផ្ដល់សុវត្ថិភាព និងជាជម្រើសល្អនៅក្នុងការបង្កើតឱ្យមានជាទីតាំងសម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ19នេះ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ លោក ម៉េត មាសភក្ដី បានបន្ថែមថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំផ្ទៃដីទំហំប្រមាណ10ហិកតា និងឡរជាបច្ឆាបច្ចេកទេសស្តង់ដារចំនួន៦ សម្រាប់ត្រៀមបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-19នេះ គឺស្ថិតក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ដូចដែលបានសិក្សា និងគិតគូរនោះ។ លោក បានបញ្ជាក់បន្ថែមថា ទោះបីមកដល់ពេលនេះការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្តមាន និងមានអ្នកស្លាប់ម្នាក់ក្ដី ក៏ភូមិសាស្ត្ររាជធានីភ្នំពេញមិនត្រូវបានប្រកាសបិទ ឬផ្អាកចរាចរណ៍តំបន់ណាឡើយ លើកលែងតែទីតាំងប្រមាណជា 100ទីតាំង ដែលមានដូចជាផ្ទះ ឬខុនដូជាដើម មានអ្នកពាក់ព័ន្ធកំពុងរស់នៅ និងធ្វើចត្តាឡីស័កប៉ុណ្ណោះដែលត្រូវបានហ៊ុព័ន្ធទីនោះ ព្រោះថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចជាស្រេចចំពោះការដោះស្រាយសភាពការណ៍បន្ទាន់ៗ ទាំងការរៀបចំទីតាំងធ្វើចត្តាឡីស័ក ទីតាំងព្យាបាល…
-
រដ្ឋមន្ត្រីទេសចរណ៍ បន្តពង្រឹងការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំ និងក្រើនរំលឹកដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យបន្តសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងការអនុវត្តជាប្រចាំនូវគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងរាជធានី-ខេត្តរបស់ ខ្លួន។ តាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានណែនាំ និងក្រើនរំលឹកនូវចំណុចមួយ ចំនួន រួមមាន៖ ១៖ ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យបានជាប្រចាំនូវអនុសាសន៍ណែនាំរបស់សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការ «៣ការពារ និង៣កុំ» ឱ្យបានម៉ឺងម៉ាត់បំផុត។ ២៖ ណែនាំដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ទាំងអស់ រៀបចំជា ជន បង្គោល និងវេនប្រចាំការ។ នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា ការជួបជុំកម្សាន្តតាមបែបប្រមូលផ្ដុំត្រូវបានហាមឃាត់។ ៣៖ ត្រូវបន្តអនុវត្តសេចក្តីណែនាំលេខ ០១០ សណន ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ស្តីពីវិធានការការពារការចម្លង វីរុសកូវីដ១៩ សម្រាប់អាជីវកម្មទីលានវាយកូនគោល (Golf Course) ឱ្យមានប្រសិទ្ធភាព។…