Category: Covid-19

  • លោក នុត ពុធដារ៉ា ចុះពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

    លោក នុត ពុធដារ៉ា ចុះពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

    កណ្តាល៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោក លោកស្រីប្រធានមន្ទីរ និងក្រុមការងារ បានចុះពិនិត្យការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅមណ្ឌលចត្តាឡីស័កមណ្ឌលសុខភាពតេជោ សែន វិហារសួគ៌ នៅព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ។ ជាមួយគ្នានេះ លោកនុត ពុធដារ៉ា បានឧបត្ថម្ភថវិកាចំនួន៦លានរៀលដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល នគរបាល កងរាជអាវុធហត្ថស្រុក និងក្រុមគ្រូពេទ្យផងដែរ ។ ក្នុងឱកាសនោះ លោកអភិបាលរង និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារដែលធ្វើចត្តាឡីស័ក នៅតាមផ្ទះ ក្នុងឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ៕ ដោយ / គ្រី សម្បត្តិ

  • កាកបាទក្រហមខេត្តត្បូងឃ្មុំ ចែកអំណោយ ជូនពលករ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យសួង

    កាកបាទក្រហមខេត្តត្បូងឃ្មុំ ចែកអំណោយ ជូនពលករ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យសួង

    ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បាននាំយកអំណោយ សាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលករ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សួង ក្នុងក្រុងសួង ។ ក្នុងពិធីសំណេះសំណាល ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ពលករទាំងអស់ ដោយក្តីនឹករលឹកបំផុត ។ ឯកឧត្តម បានគូសបញ្ជាក់ថា នៅទីណាមានទុក្ខលំបាក ទីនោះ គឺមានវត្តមាន សម្ដេចទាំងទ្វេ ដែលតែងតែព្រួយបារម្ភ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលគ្រប់វេលា ទោះបីសម្ដេច មិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែអំណោយទាំងអស់ គឺបាននាំយកមកផ្ដល់ជូន ដល់ដៃបងប្អូនប្រជាពរដ្ឋគ្រប់ៗគ្នា ។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានណែនាំឱ្យបងប្អូន…

  • ថ្នាក់ដឹកនាំស្រុកកោះអណ្តែតនាំយកអំណោយផ្តល់ជូនក្រុមបឹក្សា ឃុំ ក្រពុំ ឈូក សម្រាប់ប្រើប្រាស់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    ថ្នាក់ដឹកនាំស្រុកកោះអណ្តែតនាំយកអំណោយផ្តល់ជូនក្រុមបឹក្សា ឃុំ ក្រពុំ ឈូក សម្រាប់ប្រើប្រាស់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមីនា ឆ្នាំ២០២១ លោក សែស ប្រាក់ពិសាល អភិបាលរងនៃគណៈអភិបាលស្រុកកោះអណ្តែតខេត្តតាកែវ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំក្រពុំឈូក ស្រុកកោះអណ្តែត បាននាំយកនូវអំណោយរបស់ លោកជំទាវ នូ សុវណ្ណនី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកោះអណ្ដែត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំក្រពុំឈូក រួមមាន អាល់កុល១កាន សាប៊ូ៧២ដុំ និងហ្វុងគណបក្សប្រជាជនកម្ពុជា អំណោយរបស់ ឯកឧត្តម ឈន ថុង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំក្រពុំឈូក អាល់១កាន និងអំណោយរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុកចុះមូលដ្ឋានឃុំក្រពុំឈូក ទង់ជាតិចំនួន៧ និងទង់បក្សចំនួន៧ ជូនដល់គណ:កម្មាធិការគណបក្សឃុំក្រពុំឈូក ទុកសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និងកែលម្អទីស្នាក់ការគណបក្សឃុំ៕ ដោយ -រ៉ាវុធ

  • ឧកញ៉ា ឆាយ សុធា ប្រគល់អំណោយអង្ករ១០តោនជូនដល់ ក្រុមប្រឹក្សាខេត្តព្រៃវែង ទុកចែកជូនពលរដ្ឋធ្វើចត្តាឡីស័ក

    ឧកញ៉ា ឆាយ សុធា ប្រគល់អំណោយអង្ករ១០តោនជូនដល់ ក្រុមប្រឹក្សាខេត្តព្រៃវែង ទុកចែកជូនពលរដ្ឋធ្វើចត្តាឡីស័ក

    ព្រៃវែង៖ លោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្របែក និងជាសមាជិកក្រុមយុវជនក្រៅប្រទេស ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដឹកនាំក្រុមការងារនាំយកអំណោយអង្ករចំនួន ១០តោន ប្រគល់ជូនក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីទុកជួយសម្រួល ដល់ការលំបាករបស់ប្រជាពលរដ្ឋពេលកំពុងធ្វើចក្តាឡីស័ក។ លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន Diamond Lucky Asia Co.,Ltd ថ្លែងថា ថ្វីដ្បិតអំណោយនេះតិចតួច មិនច្រើនក្តី តែអាចជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាកក្នុងកំឡុងពេលធ្វើចក្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ នៅតាមស្រុកមួយចំនួនក្នុងខេត្តព្រៃវែង។ លោកឧកញ៉ា ឆាយ សុធា បញ្ជាក់ថា លោកមិនអាចភ្លេចបានទេសម្រាប់ជីវិតជាក្មេងកំព្រាឪពុក ម្តាយ រស់នៅមណ្ឌលកុមារកំព្រាគៀនឃ្លាំង បន្ទាប់ពីសម័យ ប៉ុលពត។ ជាពិសេសនោះគឺលោកបានរស់នៅធំធាត់ និងរីកចម្រើនដល់សព្វថ្ងៃ ដោយសារតែបានហូបបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគុណដ៏ធំធេង មិនអាចបំភ្លេចបានរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមនិងឈ្លាសវៃ ដែលបាននាំមកនូវក្នុងសុខសន្តិភាព និងការអភិវឌ្ឍគ្រប់មូលដ្ឋាន។ លោក ស្បោង សារ៉ាត…

  • ក្រសួងយុត្តិធម៌បង្ហាញពីបទល្មើស ពាក់ព័ន្ធទៅនឹងការគេចវេះពីការធ្វើចត្តាឡីស័កឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក

    ក្រសួងយុត្តិធម៌បង្ហាញពីបទល្មើស ពាក់ព័ន្ធទៅនឹងការគេចវេះពីការធ្វើចត្តាឡីស័កឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក

    ដោយ៖ម៉ាដេប៉ូភ្នំពេញ៖ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ពិសេសក្នុងព្រឹត្តិការណ៍ ២០កុម្ភៈនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះក្រសួងយុតិ្តធម៌បានបង្ហាញអំពីបទល្មើសនីមួយៗ ទាក់ទងនឹងការមិនគោរពវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងនេះមានដូចជា ៖ ១) បទគេចវេះពីការធ្វើចត្តាទ្បីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាទ្បីស័ក២) បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាលគួរបញ្ជាក់ថាបើយោងតាមមាត្រា២២ នៃអនុក្រិត្យ៖បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី១លានរៀលទៅ៥លានរៀល(បើមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ)។ ដោយឡែកមាត្រា៧នៃច្បាប់វិញគឺបទគេចវេះពីការធ្វើចត្តាឡីស័ក ឬ គេចចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែទៅ ៣ឆ្នាំ និង ពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀល(បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ)។ ចំពោះមាត្រា៨នៃច្បាប់-បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅដល់៥ឆ្នាំនិងពិន័យជាប្រាក់ពី ៥លានរៀលទៅ២០លានរៀល។-បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ១០ឆ្នាំ(ប្រើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ)៕

  • វ៉ាក់សាំងកូវីដ១៩ ជាច្រើនទៀត នឹងមកដល់កម្ពុជា ក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខ

    វ៉ាក់សាំងកូវីដ១៩ ជាច្រើនទៀត នឹងមកដល់កម្ពុជា ក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខ

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លើកឡើងថា វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ជាច្រើនទៀត នឹងមកដល់ប្រទេសកម្ពុជា ក្នុងរយៈពេលពី២ ទៅ៣សប្តាហ៍ខាងមុខនេះ។ ប្រមុខការទូតកម្ពុជា ធ្វើឡើងក្នុងឱកាស ជួបសន្ទនាជាមួយ លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គ ការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) អំពីប្រធានបទទាក់ទងនឹងការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកប ដោយសមធម៌ និងជាសកល ដែលបានធ្វើនៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ឯកឧត្តម ប្រាក់ សុខុន​ បានជម្រាបជូន លោកស្រី Louise MUHSIKIWABO ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នក កើតជំងឺកូវីដ-១៩ តែម្នាក់គត់ដែលបានបាត់បង់ជីវិត។ វ៉ាក់សាំងដំបូងបង្អស់ដែលទទួលបានក្នុងក្របខណ្ឌ នៃយន្តការ Covax និងអំណោយពីរដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងដល់ប្រជាជន។ លោកស្រីអគ្គលេខាធិការ MUSHIKIWABO បានកោតសរសើរប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព។ លោកស្រីបានរំឭក ពីសេចក្តីសម្រេចដែលសមាជិកអង្គការ OIF…

  • ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ប​ញ្ជាក់ថា​ ​គួរតែ​បន្ត​ប្រើប្រាស់​វ៉ាក់សាំងបង្ការជំងឺ​ ​Co​v​i​d​-19 ​របស់ ​As​t​raZe​n​e​ca​ តទៅទៀត ​ត្បិត​អត្ថប្រយោជន៍​របស់​វា​មាន​ច្រើនជាង​ហា​និ​ភ័យ

    ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ប​ញ្ជាក់ថា​ ​គួរតែ​បន្ត​ប្រើប្រាស់​វ៉ាក់សាំងបង្ការជំងឺ​ ​Co​v​i​d​-19 ​របស់ ​As​t​raZe​n​e​ca​ តទៅទៀត ​ត្បិត​អត្ថប្រយោជន៍​របស់​វា​មាន​ច្រើនជាង​ហា​និ​ភ័យ

    ​ស្វីស​៖​ ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ (​As​t​raZe​n​e​ca​) ​គួរតែ​បន្ត​ប្រើប្រាស់​វា​តទៅទៀត​ ​ដោយសារតែ​អត្ថប្រយោជន៍​នៃ​វ៉ាក់សាំង​នេះ​មាន​ច្រើនជាង​ហា​និ​ភ័យ​របស់​វា​ ​។​ ការ​អំពាវនាវ​ខាងលើ​នេះ​របស់​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​ធ្វើឡើង​បន្ទាប់ពី​មាន​វិធានការ​ណ៍​បន្តបន្ទាប់​គ្នា​ពីសំណាក់​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ជាច្រើន​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​នេះ​ ​ពីព្រោះ​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ ​។​ ​ប៉ុន្តែ​បើ​តាម​និ​យ​ត​ករ​ឱសថ​សហភាព​អឺរ៉ុប​ ​គ្មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញ​ថា​ ​វ៉ាក់សាំង​របស់​ ​អា​ស្រ្តាហ្សេណេ​កា​ ​គឺជា​មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​កំណក​ឈាម​ក្នុង​សរសៃឈាម​នោះ​ទេ​ ​។​ ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ដែរ​ ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​ក្រុម​អ្នកជំនាញ​របស់​ខ្លួន​ ​កំពុង​ធ្វើការ​វាយ​តម្លៃ​លើ​ទិន្នន័យ​សុវត្ថិភាព​ចុងក្រោយ​របស់​វ៉ា​ក់សំា​ង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​ហើយនឹង​ធ្វើការ​សន្និដ្ឋាន​លើ​លទ្ធផល​ ​នៅពេលដែល​ការ​ត្រួតពិនិត្យ​ត្រូវ​បាន​បិទ​បញ្ចប់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​១​លាន​៨​១​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​៩​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៨​លាន​២​០​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​១​លាន​៨​១​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​៩​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៨​លាន​២​០​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​១​លាន​៨​១​ម៉ឺន​៣​ពាន់​១​៣​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៦​៩​ម៉ឺន​២​ពាន់​៦​២​១​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​៨​លាន​២​០​ម៉ឺន​៤​ពាន់​៨​៤​៦​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​០​លាន​២​៩​ម៉ឺន​៤​ពាន់​៧​៩​៨​នាក់​ ​ស្លាប់​ចំនួន​៥​៥​ម៉ឺន​៦​៤​៩​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​២​លាន​៤​៤​ម៉ឺន​៧​ពាន់​២​៧​៥​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៧​០​ម៉ឺន​៤​៣​១​នាក់​ ​ស្លាប់​២​៨​ម៉ឺន​៥​ពាន់​១​៣​៦​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​២​៨​ម៉ឺន​៧​ពាន់​៥​៧​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៤​៧​ម៉ឺន​៤​ពាន់​៣​០​២​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៩​ពាន់​២​៥​០​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​៦​ម៉ឺន​១​ពាន់​១​៧​០​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • សេចក្តីណែនាំស្ដីពីការបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ-១៩ ក្នុងជួរកងទ័ព

    សេចក្តីណែនាំស្ដីពីការបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ-១៩ ក្នុងជួរកងទ័ព

    នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨មីនាឆ្នាំ២០២១ បានចេញសេចក្តីណែនាំស្ដីពីការបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ-១៩ ក្នុងជួរកងទ័ព។ សេចក្ដីណែនាំបានបញ្ជាក់ថា ដោយមានការព្រួយបារម្ភចំពោះស្ថានភាពនៃជំងឺកូវីដ-១៩ បានរីករាលដាលកាន់តែធំនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត ជាពិសេសការរាលដាលចូលទៅក្នុងអង្គភាពមួយចំនួននៃកងយោធពលខេមភូមិន្ទនាពេលថ្ងៃនេះ។ ដើម្បី បង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ-១៩ ក្នុងជួរកងទ័ព អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានណែនាំ ដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ របស់ រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ផ្សព្វផ្សាយដល់យោធិនចំណុះ ឱ្យបានជ្រួតជ្រាប និងអនុវត្ត ឱ្យបាន ខ្ជាប់ខ្ជួននូវច្បាប់ និងអនុក្រឹត្យ ស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយ គ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ត្រួតពិនិត្យទីតាំងចត្តាឡីស័កនៅក្នុងអង្គភាពរៀងៗខ្លួនដែលបានរៀបចំកន្លងមក សម្រាប់ធ្វើចត្តាឡីស័ក ក្នុងករណីដែលយោធិន នៅក្នុងអង្គភាពមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩។ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរឹតបន្តឹងការគ្រប់គ្រងកម្លាំង ទាំងកម្លាំងជំនាញ កម្លាំងសុខាភិបាល និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទបញ្ជា។ យោងតាមសារសម្លេងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិសម្ដេចពិជ័យសេនាទៀ…

  • ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៦នាក់

    ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៦នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៨មីនាឆ្នាំ២០២១ បានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវិដ-១៩ចំនួន៣៦នាក់ ក្នុងនោះអ្នកដែលពាក់ពន្ធ័នឹងព្រឹត្តិការសហគមន៍២០កុម្ភៈមានចំនួន៣៥នាក់។ ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៥៨នាក់។ កម្ពុជាគិតមកដល់ថ្ងៃ១៨មីនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៥៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨៩៨នាក់ នៅសល់៦៤០នាក់កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់។