Category: Covid-19

  • រដ្ឋបាលខេត្តកែបអំពាវនាវឲ្យអ្នកដែលមានទំនាក់ទំនងជាមួយអ្នកវិជ្ជមានកូវីដ-១៩ ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    រដ្ឋបាលខេត្តកែបអំពាវនាវឲ្យអ្នកដែលមានទំនាក់ទំនងជាមួយអ្នកវិជ្ជមានកូវីដ-១៩ ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

    រដ្ឋបាលខេត្តកែបបានឲ្យដឹងថា តាមលទ្ធផលដែលប្រកាសដោយក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២មីនាឆ្នាំ២០២១ បានបញ្ជាក់ថា ខេត្តកែបមានបុគ្គលវិជ្ជមានកុវីដ-១៩ម្នាក់មានឈ្មោះ ប៉ែន ហេង ភេទស្រី អាយុ៣៤ឆ្នាំ មានមុខរបរជាជំនួយការចុងភៅនៅកាស៊ីណូ ហ៊ួយហ័រ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានមកដល់ខេត្តកែបនៅម៉ោង១១យប់ថ្ងៃទី១៣មីនាឆ្នាំ២០២១ តាមមធ្យោបាយម៉ូតូផ្ទាល់ខ្លួន ពេលមកដល់បានសំងំលាក់ខ្លួននៅផ្ទះ។ នៅថ្ងៃទី១៩មីនាឆ្នាំ២០២១ ក្រោយពីទទួលបានដំណឹងវិលត្រឡប់មកវិញរបស់បុគ្គលនោះ ក្រុមឆ្លើយតបបន្ទាន់បានចុះទៅពិនិត្យ សួរនាំធ្វើការវាយតម្លៃហានិភ័យ និងបាននាំបុគ្គលនោះទៅធ្វើចត្តាឡីស័កនឡមណ្ឌលចត្តាឡីស័កខេត្ត ព្រមទាំងបានយកសំណាកនៅព្រឹកថ្ងៃទី២០មីនាឆ្នាំ២០២១។ ទើបនៅថ្ងៃទី២២មីនាទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។ រដ្ឋបាលខេត្តកែបបានបញ្ជាក់ថា អ្នកដែលពាក់ពន្ធ័ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩នោះ មានចំនួន៥នាក់ គែឈ្មោះប៉ែន ណាវី ភេទស្រី អាយុ៤៧ឆ្នាំ, ទី២ឈ្មោះ សៀម ស្រីទូច ភេទស្រីអាយុ២៦ឆ្នាំ, ទី៣ឈ្មោះ សៀង គ្រី ភេទប្រុសអាយុ៣៧ឆ្នាំ , ទី៤ឈ្មោះ ដាន ត្រូវ ភេទប្រុស អាយុ២៣ឆ្នាំ និងទី៥ ឈ្មោះ ស្រេង ចាន់ណាក់ ភេទប្រុស អាតយ៣៣ឆ្នាំ។ បុគ្គលទាំង៥នាក់នោះ ត្រូវបានយកសំណាកវត្ថុវិភាគ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្តដោយមានដាក់កម្លាំងការពារជាប្រចាំ។ បច្ចុប្បន្នក្រុមការងារឆ្លើយតបបន្ទាន់របស់ខេត្តកំពុងស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩នោះបន្តទៀត។…

  • ក្រុមហ៊ុនជីបម៉ុងគ្រុប ឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    ក្រុមហ៊ុនជីបម៉ុងគ្រុប ឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅថ្ងៃទី២២មីនា ឆ្នាំ២០២១ បានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវី-១៩កន្លងមក។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោTYDA ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១២ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងភរិយា។ សមាគមនោះ ត្រូវគេឃើញ បានចុះធ្វើសកម្មភាពមនុស្សធម៌ នៅតាមសហគមន៍នានាទូទាំង២៥រាជធានី ខេត្ត ដើម្បីផ្តល់សេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋក្រីក្រ ដល់ទីកន្លែងសំដៅជំរុញឲ្យសេវាសុខភាព សាធារណៈកាន់តែចូលទៅកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន។ ខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ១៩ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោធីតា បានចូលរួមយ៉ាងសកម្ម ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ។ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១ពាន់៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨១នាក់, ស្លាប់ចំនួន៤នាក់៕

  • ក្រសួងសុខាភិបាលបញ្ជាក់អំពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៧៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាលបញ្ជាក់អំពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៧៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាលបញ្ជាក់អំពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៧៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០នាទីព្រឹក។

  • អភិបាលខេត្តសៀមរាប សុំការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការបិទសង្កាត់គោកចក

    អភិបាលខេត្តសៀមរាប សុំការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការបិទសង្កាត់គោកចក

    សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប សុំការយោគយល់អាធ្យាស្រ័យពីប្រជាពលរដ្ឋ ចំពោះការបិទ សង្កាត់គោកចក និងទីតាំងមួយចំនួនទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្រោយពីអ្នកជំងឺម្នាក់ជាប់ពាក់ ព័ន្ធនឹងទីតាំងទាំងនេះ។ សង្កាត់គោកចក និងទីតាំងមួយចំនួនទៀត ត្រូវបានរដ្ឋបាលខេត្តសៀមរាប សម្រេចបិទនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រោយពីរកឃើញបុរសម្នាក់កើតជំងឺកូវីដ១៩ រស់នៅ និងពាក់ព័ន្ធនឹងទីតាំងទាំងនេះ។ ក្រោយការបិទទិដ្ឋភាព នៅសង្កាត់គោកចកហាក់មានភាពស្ងប់ស្ងាត់ រីឯអាជីវករជុំវិញផ្សារដើមក្រឡាញ់ នៅបន្តលក់ដូរតាមធម្មតា តែមិនសូវអ៊ូអរដូចមុន។ សង្កេតឃើញថា ប្រជាពលរដ្ឋក្នុងសង្កាត់មួយចំនួនបានរៀបចំបង្ការ និងចូលរួមទប់ស្កាត់ជំងឺ កូវីដ១៩ បានល្អ ខ្លះទៀតក៏នៅមិនទាន់យល់ច្បាស់ពីហានិភ័យនៅឡើយ។ ឯកឧត្តម ទៀ សីហា អំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាយោគយល់ចំពោះការបិទភូមិជាបណ្តោះអាសន្ន ដោយផ្អាកការធ្វើ ដំណើរមួយរយៈសិន រង់ចាំការតាមដានលទ្ធផលពីមន្ទីរសុខាភិបាលខេត្ត។  ប្រជាជនក្នុងខេត្ត សូមរក្សាការពារ ថែរក្សាសុខភាពខ្លួនឲ្យបានល្អ បើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះក្នុងពេលនេះ និង​ «សូមបងប្អូនបន្តអនុវត្ត ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល និង ៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ,…

  • ក្រុមហ៊ុន២ប្រគល់ម៉ាសជូនរដ្ឋបាលរាជធានីភ្នំពេញចំនួន៣០ម៉ឺនបន្ទៈដើម្បីរួមចំណែក បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩

    ក្រុមហ៊ុន២ប្រគល់ម៉ាសជូនរដ្ឋបាលរាជធានីភ្នំពេញចំនួន៣០ម៉ឺនបន្ទៈដើម្បីរួមចំណែក បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩

    ភ្នំពេញ៖ ម៉ាសចំនួន៣០ម៉ឺនម៉ាស ត្រូវបានក្រុមហ៊ុនឯកជនចំនួន២ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមិនាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។ក្នុងឱកាសនោះលោកកើត ឆែ បានមានប្រសាសន៍ថា៖ នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញពិតជាត្រូវការម៉ាសជាច្រើនដើម្បីប្រគល់ជូនទៅបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចក្តាឡីស័ក ហើយការទទួលបានម៉ាសចំនួន៣០ម៉ឺនម៉ាសនេះ ពិតជាអាចកាត់បន្ថយបាននូវការខ្វះខាតមួយចំនួនផងដែរ ។ លោកកើត ឆែ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៧៣នាក់ទៀត និងជាសះស្បើយ ១៧នាក់ ។ ក្នុងនោះករណីឆ្លងសហគមន៍ ៧១នាក់(ភ្នំពេញចំនួន២៨នាក់ ខេត្តព្រះសីហនុ ៣២នាក់ កំពង់ធំ ៥នាក់ កណ្ដាល ៣នាក់ សៀមរាប ១នាក់ ព្រៃវែង ១នាក់ និងខេត្តកែប ចំនួន១នាក់ )អ្នកដំណើរពីបរទេស ០២នាក់…

  • អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស កំពុងធ្វើចត្តាឡីស័កតាមផ្ទះ

    អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស កំពុងធ្វើចត្តាឡីស័កតាមផ្ទះ

    ខេត្តប៉ៃលិន ៖ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន ស្នាក់នៅក្នុងខេត្តប៉ៃលិន ដោយមកពីតាមបណ្តាខេត្តនានា ដូចជាខេត្តកណ្តាល ពោធិ៍សាត់ និង រាជធានីភ្នំពេញជាដើម ខណ:ពេលដែលខេត្តមួយចំនួនកំពុងតែមានករណីផ្ទុះឡើង នៃជម្ងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភ ចំពោះសុវត្ថិភាព ។ ទើបអាជ្ញាធរខេត្តប៉ៃលិន បានណែនាំឱ្យពួកគាត់ ធ្វើចត្តាឡីស័កក្នុងផ្ទះមួយរយ:ពេលសិន (១៤ថ្ងៃ) នៅដាច់ដោយឡែកពីក្រុមគ្រួសារ ដើម្បីរក្សាការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ ដោយពេលកំពុងធ្វើចត្តាឡីស័ក មិនអាចចេញទៅប្រកបមុខរបរបាន លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនពួកគាត់ ។ ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារមកពីមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នាំយកស្បៀង ទៅចែកជូនប្រជាពលរដ្ឋ និងជនបរទេស១គ្រួសារ ដែលកំពុងធ្វើចត្កាឡីស័កក្នុងផ្ទះតាមភូមិនានា ទូទាំងខេត្តចំនួន៣៤គ្រួសារ ។ ក្នុងការចុះសួរសុខទុក្ខ និងផ្តល់ស្បៀងដល់ប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័កតាមផ្ទះ លោកជំទាវបានមានប្រសាសន៍លើកឡើងដឹងថា ៖ បន្ទាប់ពីទទួលបានការណែនាំយ៉ាងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន…

  • ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧៣នាក់ ខណៈអ្នកជាសះស្បើយចំនួន១៧នាក់

    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧៣នាក់ ខណៈអ្នកជាសះស្បើយចំនួន១៧នាក់

    ភ្នំពេញ៖ ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លង កូវីដ១៩ថ្មីរហូតដល់ ចំនួន៧៣នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ៧១ករណី និង២នាក់ជា ករណីនាំចូល ខណៈអ្នកជំងឺចំនួន១៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងកូវីដ១៩ ទាំង៧៣នាក់ មាន២នាក់ជាស្ត្រីជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ និង៧១នាក់ផ្សេងទៀត ជាករណីឆ្លងក្នុង «សហគមន៍២០កុម្ភៈ» ដែលរួមមាន៖ ជនជាតិចិនចំនួន៤នាក់ និងជនជាតិខ្មែរ៦៧នាក់ រកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀរាប ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តព្រៃវែង។ អ្នកជាសះស្បើយទាំង១៧នាក់វិញ គឺជាសុទ្ធសឹងអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រួមមាន៖ ជនជាតិចិន ១៤នាក់ និងជនជាតិខ្មែរ៣នាក់ ដោយទទួលលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ…

  • រាជរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ

    រាជរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ

    រាជរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ។

  • អ្នកជំងឺកូវីដ-១៩ម្នាក់ត្រូវគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិត នៅព្រឹកនេះ

    អ្នកជំងឺកូវីដ-១៩ម្នាក់ត្រូវគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិត នៅព្រឹកនេះ

    យោងតាមសារព័ត៌មាន freshnews បានផ្សាយថា អ្នកជំងឺកូវីដ-១៩ ដែលស្លាប់នោះ មានវ័យ៧៥ឆ្នាំម្នាក់ទៀត មានលំនៅឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ អ្នកស្លាប់នោះ ត្រូវបានរកឃើញថា កើតជំងឺកូវីដ-១៩ នៅយប់មិញ២១មីនាឆ្នាំ២០២១។ បុរសជាអ្នកជំងឺនោះមានសភាពរលាកសួតធ្ងន់ធ្ងរ បណ្តាលឱ្យជំងឺធ្វើទុក្ខធ្ងន់ ក្រុមគ្រូពេទ្យបានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង ប៉ុន្តែមិនអាចជួយសង្គ្រោះបាន និងរុរសរូបនោះ បានទទួលមរណភាពនាព្រឹកថ្ងៃ២២មីនាឆ្នាំ២០២១។ គិតរហូតដល់មកដល់ថ្ងៃ២២មីនាឆ្នាំ២០២១ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ហើយបានស្លាប់បាត់បង់ជីវិត៕គឹង ទៀង

  • អភិបាលខេត្តតាកែវ ប្រគល់សម្ភារៈសម្រាប់ការងារប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ-១៩ ដល់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិទាំង៦

    អភិបាលខេត្តតាកែវ ប្រគល់សម្ភារៈសម្រាប់ការងារប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ-១៩ ដល់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិទាំង៦

    តាកែវ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញប្រគល់សម្ភារៈសម្រាប់ការងារប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ-១៩ ដល់ មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិទាំង៦ នៅបរិវេណរដ្ឋបាលខេត្តតាកែវ។ មានប្រសាសន៍ជាមួយ មន្រ្តីជំនាញសុខាភិបាល នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះក្រុមគ្រូពេទ្យ ជំនាញដែលបានខិតខំ បំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដាន សុខភាពជូនប្រជាពលរដ្ឋ ព្រមទាំង បានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការ គ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពី ក្រៅ ប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដនេះ កុំឱ្យបន្តកើតមានឡើងនៅសហគមន៍របស់យើងទាំងអស់គ្នា។ សម្ភារៈដែល ឯកឧត្តមអភិបាលខេត្ត ផ្ដល់ជូននាឱកាសនោះដែរ រួមមាន៖ ជូនមន្ទីរសុខាភិបាល ម៉ាស៊ីបាញ់ថ្នាំ ០១គ្រឿង ថ្នាំសម្លាប់មេរោគ និងម៉ាស់ ៧៥០០ម៉ាស់ និងស្រុកប្រតិបត្តិទាំង ០៦ទទួលបាន ថ្នាំបាញ់សម្លាប់មេរោគមួយចំនួនផងដែរ៕ដោយ…