Category: Covid-19

  • អ្នកពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ ចំនួន៦៨នាក់ នៅខេត្តកំពង់ឆ្នាំង

    អ្នកពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ ចំនួន៦៨នាក់ នៅខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានសម្រេចបិទការចេញ – ចូលផ្សារពង្រ ដែលស្ថិតក្នុង ភូមិពង្រ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាបណ្ដោះអាសន្ន ដោយសារមានការសង្ស័យការចម្លងកូវីដ-១៩ ទៅលើ ប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋាន។ ការសង្ស័យរហូតដល់ការបិទផ្សារខាងលើ ដោយសារតែកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានពលរដ្ឋ ២នាក់ប្ដីប្រពន្ធ មកពីរាជធានីភ្នំពេញ មកមើលចំការរបស់ពួកគេ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដោយពួកគេទាំង២ នាក់មានផ្ទុកមេរោគកូវីត-១៩ រួចទៅហើយ។ អ្នកទាំងពីរ មានទីលំនៅផ្ទះលេខ 91F ផ្លូវ ២០៨ បុរីវិមានភ្នំពេញ ស្ថិតក្នុងភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ប្រកាសថា ឆ្លងកូវីដ១៩។ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ថ្លែងថា គិតត្រឹមល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១…

  • ​អាល្លឺម៉ង់សម្រេចពន្យារពេល​វិធានការ​បិទ​ខ្ទប់​ប្រទេសរហូតដល់ថ្ងៃទី១៨ ខែមេសា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ​អាល្លឺម៉ង់សម្រេចពន្យារពេល​វិធានការ​បិទ​ខ្ទប់​ប្រទេសរហូតដល់ថ្ងៃទី១៨ ខែមេសា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ​បារាំង​៖​ ​អាល្លឺម៉ង់​នឹង​អូស​បន្លាយពេល​វិធានការ​បិទ​ខ្ទប់​ប្រទេស​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​CO​V​I​D​-19 ​រហូតដល់​ថ្ងៃ​ទី​១​៨​ ​ខែ​មេសា​ខាងមុខ​ ​ជាមួយនឹង​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ ​ក្នុង​កំឡុង​ពេលថ្ងៃ​ឈប់​សម្រាក​បុណ្យ​អ៊ី​ស្ទើរ​ ​។​ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​គណៈរដ្ឋ​ម​ន្រ្តី​នៅ​ថ្ងៃអង្គារ​នេះ​ ​អធិការបតី​អាល្លឺម៉ង់​ ​លោកស្រី​ ​អាន់​ជែ​ល​ឡា មឺហ្គែ​ល​ ​បាន​ប្រកាស​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ថា​ ​អាល្លឺម៉ង់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ខ្លាំង​ ​នៅចំពោះមុខ​នៃ​ការ​រាតត្បាត​យ៉ាង​ឆាប់រហ័ស​របស់​ជំងឺ​ ​CO​V​I​D​-19 ​ខណៈ​ប្រទេស​អឺរ៉ុប​មួយ​នេះ​កំពុង​ប្រឈម​នឹង​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ករណី​ឆ្លង​ថ្មី​ ​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​វិ​ស​័​យ​សុខាភិបាល​ ​។​ អធិការបតី​អាល្លឺម៉ង់​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​ថ្ងៃឈប់​សម្រាក​បុណ្យ​អ៊ី​ស្ទើរ​នៅដើម​ខែ​មេសា​ខាងមុខនេះ​ ​នឹង​មានការ​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​ការ​ប្រាស្រ័យ​ទាក់ទង​ ​បន្ថែម​លើ​ការ​ហាមឃាត់​ការ​ជួបជុំ​នៅ​តាម​ទី​សាធារណៈ​ ​និង​ថា​ ​ការ​ជួបជុំ​ជា​លក្ខណៈ​ឯកជន​នឹង​ត្រូវ​បាន​អនុ​ញ្ញាតិ​តែ​រវាង​ពីរ​គ្រួសារ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​វាក​៏​ត្រូវ​បាន​កំណត់​ត្រឹម​អតិបរមា​ចំនួន​មនុស្ស​០​៥​នាក់​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៩នាក់

    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៩នាក់

    ភ្នំពេញ៖ ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លង កូវីដ១៩ ថ្មីចំនួន២៩នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន២៧នាក់ និង២នាក់ជាករណី នាំចូល ខណៈអ្នកជំងឺចំនួន៣៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងកូវីដ១៩ ទាំង២៩នាក់ មាន២នាក់ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន មកដល់កម្ពុជា ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ និង២៧នាក់ផ្សេងទៀត ជាករណីឆ្លងក្នុង «សហគមន៍២០កុម្ភៈ» ដែលរួមមាន៖ ជនជាតិចិន ចំនួន៤នាក់, ជនជាតិខ្មែរ២០នាក់, ជនជាំតិអាមេរិក២នាក់ និងជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និងខេត្តកោះកុង។ អ្នកជាសះស្បើយទាំង៣៤នាក់វិញ គឺមានម្នាក់ជាស្រីជនជាតិឥណ្ឌូនេស៊ី អាយុ២៨ឆ្នាំ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ និង៣៣នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រួមមានជន ជាតិចិន១១នាក់, ជនជាតិខ្មែរ ១៩នាក់, ជនជាតិវៀតណាម ២នាក់ និងជនជាតិកូរ៉េម្នាក់ដោយទទួលបានលទ្ធផល…

  • មន្ត្រីជាន់ខ្ពស់ក្រសួងការងារអំពាវនាវឲ្យកម្មករ និងប្រជាពលរដ្ឋរួមគ្នាចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា

    មន្ត្រីជាន់ខ្ពស់ក្រសួងការងារអំពាវនាវឲ្យកម្មករ និងប្រជាពលរដ្ឋរួមគ្នាចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា

    យោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋលេខាធិការក្រសួងការងារ លោក ហេង សួរ នៅថ្ងៃទី៣៤មីនាឆ្នាំ២០២១ ឲ្យសរសេរចាត់ទុកការ ចាក់វ៉ាក់សាំងការពារកូវីដ គឺជាគន្លឹះក្នុងការការពារអាយុជីវិតរបស់កម្មករ និងប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រួសារ!។ លោកបានបន្តថា ការចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ ដែលឲ្យយើងអាចចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន។ ជាមួយគ្នានោះនោះ លោកបានចាត់ទុក ជនដែលឃោសនា បំផុសបំផុល អ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងនឹងទទួលទណ្ឌកម្ម និងបាបកម្មយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ និងមហាជន ហើយ អំពើបាបនោះអាចឲ្យពួកគេចុះនរក។ លោកហេង សួរ បានអំពាវនាវឲ្យកម្មករ និងប្រជាពលរដ្ឋ ជឿជាក់លើវិទ្យាសាស្ត្រ និងវ៉ាក់សាំងគ្រប់ប្រភេទដែលរាជរដ្ឋាភិបាលបានខិតខំស្វែងរកមក។ លោកហេង សួរ បានបញ្ជាក់ថា រូបលោកផ្ទាល់ និងមិត្តភ័ក្ត្ររបស់លោកបានចាក់វ៉ាក់សាំងទាំងនោះរួចហើយ និងមិនឃើញមានផលប៉ះពាល់អ្វីដល់សុខភាពពួកគាត់ឡើយ។ ជាមួយគ្នានោះ លោកហេង សួរ បានស្នើឲ្យកម្មករ នៅតាមរោងចក្រ រាយការណ៍ជូនរដ្ឋបាលរោងចក្រជាបន្ទាន់ ប្រសិនជាឃើញ ឬស្តាប់ឮអ្នកណាម្នាក់ឃោសនាបំផុសកុំឲ្យចាក់វ៉ាក់សាំងកូវីដ។ លោកក៏បានស្នើឲ្យថ្នាក់ដឹកនាំសហជីពទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត និងបំផុសឲ្យ កម្មករចូលរួមចាក់វ៉ាក់សាំងការពារកូវីដទាំងអស់គ្នា។ សូមជម្រាបថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា…

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៤​លាន​៧​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​០​លាន​៨​២​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៤​លាន​៧​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​០​លាន​៨​២​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​៤​លាន​៧​៩​ម៉ឺន​៩​ពាន់​១​០​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៧​៤​ម៉ឺន​៦​ពាន់​២​៤​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១​០​០​លាន​៨​២​ម៉ឺន​៧​ពាន់​៦​៩​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​០​លាន​៦​៣​ម៉ឺន​៦​ពាន់​៥​៣​៤​នាក់​ ​ស្លាប់​ចំនួន​៥​៥​ម៉ឺន​៦​ពាន់​៨​៨​៣​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​៣​លាន​៣​ម៉ឺន​៩​ពាន់​៥​៨​៥​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​១​៣​ម៉ឺន​៦​ពាន់​៦​១​៥​នាក់​ ​ស្លាប់​២​៩​ម៉ឺន​៨​ពាន់​៨​៤​៣​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៦​០​ម៉ឺន​១​ពាន់​៦​៥​៨​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៧​៣​ម៉ឺន​៣​ពាន់​៥​៩​៤​នាក់​ ​ស្លាប់​ចំនួន​១​៦​ម៉ឺន​៤​៧​៧​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​២​០​ម៉ឺន​៣​ពាន់​១​៦​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ខ្នាតធំមួយគ្រឿងដែលជាជំនួយរបស់ចិន គ្រោងនឹងមកដល់នៅដើមខែមេសា ខាងមុខ

    បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ខ្នាតធំមួយគ្រឿងដែលជាជំនួយរបស់ចិន គ្រោងនឹងមកដល់នៅដើមខែមេសា ខាងមុខ

    យោងតាមស្ថានទូតចិនប្រចាំកម្ពុជានៅព្រឹកថ្ងៃទី២៤មីនាឆ្នាំ២០២១ បានឲ្យដឹងថា បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ខ្នាតធំមួយគ្រឿងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននឹងមកដល់ខេត្តព្រះសីហនុនាដើមខែមេសាខាងមុខ។ ជាមួយគ្នានោះ ភាគីចិនគ្រោងនឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងការតំឡើង រៀបចំ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកពាក់ព័ន្ធផងដែរ។ ស្ថានទូតបានបន្តថា បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ សំណាកតេស្តរកវីរុសរបស់ខេត្តព្រះសីហនុ, ខេត្តកែប ខេត្តកំពត និងខេត្តមួយចំនួនដែលនៅក្បែរនោះនឹងត្រូវបានបញ្ជូនមកកាន់ទីនោះ ដែលនឹងអាចជួយដល់ភាគីកម្ពុជាក្នុងការបង្កើនល្បឿនតេស្តរកជំងឺវីរុស ជួយសន្សំថវិកាទប់ស្កាត់នឹងជំងឺវីរុស ហើយកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសអាចអនុវត្តន៍កាន់តែល្អប្រសើរ។ បើយោងតាមក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងពេលឆាប់ៗ ម៉ាស៊ីនតេស្តរកជំងឺវីរុសកូវីដ-១៩ខ្នាតធំ៣គ្រឿង នឹងត្រូវបំពាក់ចំនួន៣គ្រឿង ក្នុងនោះមួយគ្រឿងជាជំនួយរបស់ប្រទេសចិន និង២គ្រឿងទៀត ត្រូវបានកម្ពុជាបញ្ជាក់ទិញដោយខ្លួនឯង ដែលគេគ្រោងដំឡើងនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម១គ្រឿង និងមួយគ្រឿងទៀតដំឡើងនៅវិទ្យាស្ថានសុខភាពសាធារណៈ ក្នុងរាជធានីភ្នំពេញ៕

  • រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៩នាក់ និងមានអ្នកជាសះស្បើយ៣៤នាក់

    រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៩នាក់ និងមានអ្នកជាសះស្បើយ៣៤នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៤មីនាឆ្នាំ២០២១ បានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវិដ-១៩ចំនួន២៩នាក់ ក្នុងនោះអ្នកដែលពាក់ពន្ធ័នឹងព្រឹត្តិការសហគមន៍២០កុម្ភៈមានចំនួន២៧នាក់ និង២នាក់ទៀតជាអ្នកដំណើរមកពីបរទេស។ ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣៤នាក់។ កម្ពុជាគិតមកដល់ថ្ងៃ២៤មីនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៨១៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ពាន់៣៣នាក់ នៅសល់៧៧៧នាក់កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ចំនួន៥។ ដោយឡែកព្រឹត្តិការសហគមន៍២០កុម្ភៈ គិតមកដល់ថ្ងៃ២៣មីនាឆ្នាំ២០២១ មានអ្នកឆ្លងសរុប ១ពាន់២៩៣នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៥នាក់។ ដោយ កឹម ទៀង

  • កូវីដ-១៩៖ ផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍ចេញ-ចូល នៅទីតាំងមួយចំនួននៅក្រុងសួង និងស្រុកមេមត់

    កូវីដ-១៩៖ ផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍ចេញ-ចូល នៅទីតាំងមួយចំនួននៅក្រុងសួង និងស្រុកមេមត់

    រដ្ឋបាលខេត្តត្បូងឃ្មុំ នៅយប់ថ្ងៃទី២៣មីនាឆ្នាំ២០២១ បានជូនដំណឹងអំពីការផ្អាកជាបណ្ដោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងបណ្ដាទីតាំងមួយចំនួន ស្ថិតនៅសង្កាត់សួង ក្រុងសួង និងឃុំដារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការសម្រេចរដ្ឋបាលខេត្តត្បូងឃ្មុំនេះធ្វើឡើងបន្ទាប់ពីមានករណីវិជ្ជមាន កូវីដ១៩លើមន្ត្រី នគរបាលមួយរូបនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ខែមីនានិងបាន ទៅសម្រាកព្យាបាលជំងឺនិងទៅកាន់ទីតាំងមួយចំនួននៅមុនពេលដែលបុរសរូបនោះធ្វើតេស្ត រកឃើញវិជ្ជមាន កូវីដ-១៩។ បើតាមរដ្ឋបាលត្បូងឃ្មុំ ទីតាំងដែលត្រូវបានបិទការធ្វើចរាចរណ៍ចេញ-ចូលនោះរួមមាន១.មន្ទីរសម្រាកព្យាបាលមេឌីកា២៤ម៉ោងនៅភូមិមេមត់ផ្សារ ឃុំនិងស្រុកមេមេត់២.គ្លីនិកពេទ្យនិម្មិតក្រុងសួង៣.ស្នាក់ការនគរបាលសេដ្ឋកិច្ច នៅឃុំដា ស្រុកមេមត់៤.ផ្ទះអ្នកជំងឺនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់។

  • លោកជំទាវ ម៉ែន សំអន ផ្ញើសារជូន លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

    លោកជំទាវ ម៉ែន សំអន ផ្ញើសារជូន លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ផ្ញើសារជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖

  • រកឃើញក្មេងស្រីអាយុ១ខួប ឆ្លងជំងឺកូវីដពីឪពុក​ម្ដាយនៅសង្កាត់ដង្កោ ខណ្ឌដង្កោ

    រកឃើញក្មេងស្រីអាយុ១ខួប ឆ្លងជំងឺកូវីដពីឪពុក​ម្ដាយនៅសង្កាត់ដង្កោ ខណ្ឌដង្កោ

    ភ្នំពេញ៖ ក្មេងស្រីអាយុ១ខួបម្នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ ពីឪពុកម្ដាយ ហើយត្រូវបាន​ក្រុមគ្រូពេទ្យ​យកទៅព្យាបាល នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ មន្ដ្រីសុខាភិបាលប្រាប់ថា ក្រុមគ្រូពេទ្យប្រតិបត្តិស្រុកដង្កោ បានមកយកអ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់ពាក់ព័ន្ធនឹងឈ្មោះ ជា តារា (វិជ្ជមានកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១) រស់នៅបុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ក្នុងនោះរួមមាន ទី១៖ឈ្មោះ ឆាយ កុលរចនា (ប្រពន្ធ ជា តារា) អាយុ៣១ឆ្នាំ និងទី២៖ឈ្មោះ ជា វីរ៉ានុន (កូនស្រី) អាយុ១ឆ្នាំ។ ដោយឡែក កូនប្រុសឈ្មោះ ជា វីរៈរាជ្យ អាយុ៤ឆ្នាំ មានអាការ:ក្ដៅខ្លួន ហើយក្រុមគ្រូពេទ្យបាន​អនុញាត​ឲ្យទៅជាមួយម្ដាយផងដែរ។ មន្ដ្រីបានបញ្ជាក់ទៀតថា បច្ចុប្បន្នទីតាំងនេះ មានកូនឈ្នួលនៅក្នុងផ្ទម្នាក់ ហើយត្រូវបានហ៊ុព័ទ្ធ និងគ្រប់គ្រងដោយ​សង្កាត់ដង្កោ៕