-
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បញ្ជាក់អំពីស្ថានទម្ងន់ទោសអ្នកដែលមិនព្រមពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល

ក្រសួងសុខាភិបាលនៅថ្ងៃទី២៤មីនាឆ្នាំ២០២១ បានកំណត់ដំបន់ដែលត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល រួមមាន នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប។ នៅថ្ងៃសទី២៥មីនឆ្នាំ២០២១ រដ្ឋលេខាធិការក្រសួងយុត្តធម៌លោក គឹម សន្តិភាព បានបញ្ជាក់បន្ថែមជុំវិញប្រកាសស្ដីពីការពាក់ម៉ាស និងគម្លាតសុវត្ថិភាពបុគ្គល សម្រាប់នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប។ លោកគឹម សន្តិភាព បានបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើដំណើរតាមគ្រប់មធ្យោបាយត្រូវពាក់ម៉ាស់ជាកាតព្វកិច្ច លើកលែងតែការធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរឯកជនបិទជិតតែម្នាក់ឯង ឬជាមួយបុគ្គលដែលរស់នៅក្នុងលំនៅឋានជាមួយគ្នាតែប៉ុណ្ណោះ ។ លោកបានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលធ្វើដំណើរតាមគ្រប់មធ្យោបាយករណីការរក្សាគម្លាតសុវត្ថិភាពបុគ្គលមិនអាចធ្វើទៅបាន ការពាក់ម៉ាសត្រូវធ្វើជាកាតព្វកិច្ច និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ដើម្បីជាវិធានការក្នុងការបង្ការការចម្លង ឬការឆ្លងមេរោគកូវីដ-១៩ លើកលែងតែការធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរឯកជនបិទជិតជាមួយបុគ្គលដែលរស់នៅក្នុងលំនៅឋានជាមួយគ្នាតែប៉ុណ្ណោះ។ ជាមួយគ្នានោះ លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបង្ហាញអំពីទណ្ឌកម្មចំពោះការមិនអនុវត្តការព្វកិច្ចពាក់ម៉ាស បុគ្គលដែលបំពាននឹងកាតព្វកិច្ចពាក់ម៉ាសត្រូវទទួលទណ្ឌកម្មដូចជា ការបំពានលើកទី១ ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។ ការបំពានចាប់ពពីលើកទី២ទៅ ត្រូវផ្ដន្ទាទោសផាកពិន័យអន្តរការណ៍ពី២សែនរៀលទៅ១លានរៀល។ ចំពោះការមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពវិញ ការបំពានលើកទី១ ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។ ការបំពានលើកទី២ ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ ពី២សែនរៀលទៅ១លានរៀលចំពោះបុគ្គល, ពី១លានរៀលទៅ៥លានរៀលចំពោះអ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត, ពី២លានរៀល…
-
សប្បុរសជនបន្តផ្តល់អំណោយដល់រដ្ឋបាលខណ្ឌច្បារអំពៅ

ភ្នំពេញ៖ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងយាយីសុខភាពនិងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋស្ទើគ្រប់ទីកន្លែងនៅព្រះរាជាណាចក្រកម្ពុជា មានសប្បុរសជន ក្រុមហ៊ុន សមាគមន៍ បានជួយឧបត្ថម្ភជាថវិកា និង សម្ភារៈ ដល់រាជរដ្ឋាភិបាល ក្រសួង មន្ទីរ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ កុំអោយរីករាលដាលចូលសហគមន៍ ។ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ នេះដែរសម្រាប់រដ្ឋបាលខណ្ឌច្បារអំពៅបានទទួលអំណោយជាបន្តបន្ទាប់ពីសប្បុរសជន ក្រុមហ៊ុន និងសមាគមន៍ នានា បានជួយឧបត្ថម្ភសម្រាប់យកទៅប្រើប្រាស់ក្នុងទិសដៅបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ និងជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ សមាគមន៍រាជសីហ៍ បានផ្តល់អំណោយជា ទឹកសុទ្ធ៥០កេស ម៉ាស់ ជែល អាល់កុល ដល់រដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ច ការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ កុំអោយរីករាលដាលចូលសហគមន៍ ។ លោកស្រី ហេង សុវត្ថា…
-
រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ីលថ្មីសន្យាចាក់វ៉ាក់សាំងអោយបាន១លាននាក់ក្នុងមួយថ្ងៃ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់៣សែននាក់

ប្រេស៊ីល៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលទី៤របស់លោកប្រធានាធិបតីប្រេស៊ីល ហ្ស៊ែរ បូលសូណារ៉ូ បានប្រើថ្ងៃផ្លូវការដំបូងរបស់លោកនៅក្នុងការងារ ដើម្បីធ្វើការសម្រេចគោលដៅចាក់វ៉ាក់សាំងចំនួន១លាននាក់ក្នុងមួយថ្ងៃ ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទូទាំងប្រទេសកើនឡើងដល់៣សែននាក់ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ។ នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់ខ្លួន ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ីល លោកម៉ាសេឡូ គ្វៀរ៉ូហ្គា បាននិយាយថា រដ្ឋាភិបាលមានគោលបំណងបង្កើនល្បឿននៃការចាក់ថ្នាំបង្ការវីរុសកូវីដ១៩ ហើយសន្យាថា នឹងចាក់ឱ្យបាន១លាននាក់ក្នុងមួយថ្ងៃ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ីលរូបនេះ បានសង្កត់ធ្ងន់ថា វ៉ាក់សាំង ម៉ាស់ និងគម្លាតសង្គម គឺជាគន្លឹះក្នុងការពន្យឺតមេរោគ ព្រោះថា គ្មាននរណាម្នាក់ចង់បានការបិទប្រទេសនោះទេ ជាពិសេសប្រជាជនប្រេស៊ីលតែម្តង ដែលទំនងមិនប្រកាន់ខ្ជាប់ការបិទប្រទេសនោះទេ ហើយថា លោកនឹងផ្តោតលើវិទ្យាសាស្ត្រ និងតម្លាភាព ។ គួរបញ្ជាក់ថា ប្រទេសធំបំផុតនៅអាមេរិកឡាទីន ជាកន្លែងដែលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ខ្ពស់ជាងគេលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនេះ បានក្លាយមជ្ឈមណ្ឌលនៃការស្លាប់ដោយសារវីរុសដ៏កាចសាហាវមួយនេះក្នុងពិភពលោក ដោយមានអ្នកស្លាប់ម្នាក់ ក្នុងចំណោមអ្នកស្លាប់លើពិភពលោក៤នាក់ គឺជាជនជាតិប្រេស៊ីលនាពេលបច្ចុប្បន្ន ៕ ប្រភព៖ Reuters
-
អធិការបតីអាល្លឺម៉ង់សម្រេចលុបចោលវិញ ចំពោះការរឹតបន្តឹងបន្ថែមលើវិធានការបិទខ្ទប់ប្រទេសនៅថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរ

អាល្លឺម៉ង់៖ បានប្រកាសនៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយនៅថ្ងៃពុធនេះថា ការរឹតបន្តឹងលើវិធានការបិទខ្ទប់ប្រទេសប្រឆាំងនឹងជំងឺ COVID-19 ដែលគ្រោងនឹងអនុវត្តនៅថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរ ត្រូវបានលុបចោលវិញ ។ លោកស្រី មឺហ្គែល បាននិយាយថា ទោះបីជាការបិទខ្ទប់ប្រទេសទាំងស្រុងនៅសប្តាហ៍ក្រោយ ត្រូវបានប្រកាសជាបឋមជាមួយបំណងល្អបំផុត ដើម្បីកាត់បន្ថយល្បឿននៃការរីករាលដាលរលកទី៣ នៃជំងឺCOVID-19ក៏ដោយ ក៏គំនិតនេះគឺជាកំហុសមួយ ។ លោកស្រីបន្ថែមថា លោកស្រីមានការសោកស្តាយដែលការប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលធ្វើឲ្យមានភាពមិនច្បាស់លាស់បន្ថែមទៀត និងបានសុំអភ័យទោសដល់ពលរដ្ឋអាល្លឺម៉ង់ទាំងអស់ ហើយថា ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងនឹងកម្ចាត់វីរុសជាមួយគ្នា ។ សូមរំលឹកថា អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសនៅក្នុងសន្និសីទកាសែតមួយថា ប្រទេសរបស់លោកស្រីនឹងពន្យារពេលវិធានការបិទខ្ទប់ប្រទេសប្រឆាំងនឹងជំងឺ COVID-19 រហូតដល់ ថ្ងៃទី១៨ ខែមេសាខាងមុខ ជាមួយនឹងការរឹតត្បិតរឹតតែខ្លាំងក្នុងកំឡុងពេលថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរ ៕ ប្រភព៖ ស៊ីនហួរ
-
ឥណ្ឌាអាចនឹងពន្យារពេលការចែកចាយវ៉ាក់សាំង AstraZeneca ទៅកាន់មជ្ឈមណ្ឌល COVAX នៅអំឡុងខែមីនា និងខែមេសាខាងមុខនេះ

ឥណ្ឌា៖ ឥណ្ឌានឹងពន្យារពេលការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្រ្តាហ្សេណេកា ទៅកាន់មជ្ឈមណ្ឌល COVAX ដែលគាំទ្រដោយ GAVI/WHO សម្រាប់ខែមីនា និងខែមេសាខាងមុខ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនជាដៃគូផ្គត់ផ្គង់របស់អង្គការ UNICEF ដល់សារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ អង្គការ UNICEF បានបញ្ជាក់តាមសារអេឡិចត្រូនិច (email) ថា យើងយល់ថា ការផ្គត់ផ្គង់វ៉ាក់សាំងការពារកូវីដ-១៩ដល់ប្រទេសមានប្រាក់ចំណូលទាប ដែលចូលរួមជាមួយ COVAX ទំនងជានឹងប្រឈមនូវការពន្យារពេល បន្ទាប់ពីការរាំងស្ទះក្នុងការទទួលបានអាជ្ញាប័ណ្ណធានានាំចេញ សម្រាប់វ៉ាក់សាំងបន្ថែមដែលត្រូវបានផលិតដោយវិទ្យាស្ថានឥណ្ឌា Serum Institute of India (SII) ដែលរំពឹងថា នឹងទទួលបាននៅខែមីនា និងខែមេសាខាងមុខ ខណៈ COVAX កំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា ក្នុងគោលបំណងធានាការចែកចាយឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថា ឥណ្ឌាបានផ្អាកជាបណ្តោះអាសន្ន ចំពោះការនាំចេញវ៉ាក់សាំងអាស្រ្តាហ្សេណេកា ធំៗទាំងអស់ដែលផលិតដោយវិទ្យាស្ថានឥណ្ឌា (SII) ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុតក្នុងពិភពលោក ដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងឆ្លងរីករាលដាលខ្លាំង ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២៥លាន៤២ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៧៥ម៉ឺននាក់ និងជាសះស្បើយ១០១លាន២៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២៥លាន៤២ម៉ឺន៤ពាន់៤៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៧៥ម៉ឺន៦ពាន់៦៦២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០១លាន២៨ម៉ឺន៨ពាន់២៧៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន៧០ម៉ឺន៤ពាន់២៩២នាក់ ស្លាប់ចំនួន៥៥ម៉ឺន៨ពាន់៤២២នាក់ និងជាសះស្បើយចំនួន២៣លាន១៣ម៉ឺន២ពាន់៨៧៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន២២ម៉ឺន៧ពាន់១៧៩នាក់ ស្លាប់៣០ម៉ឺន១ពាន់៨៧នាក់ និងជាសះស្បើយ១០លាន៦៨ម៉ឺន៩ពាន់៦៤៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៧៨ម៉ឺន៧ពាន់១៣នាក់ ស្លាប់ចំនួន១៦ម៉ឺន៧២៦នាក់ និងជាសះស្បើយ១១លាន២២ម៉ឺន៩ពាន់៥៩១នាក់ ៕ ប្រភព៖ worldometers
-
រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥៥នាក់ និងជាសះស្បើយ២៣នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៥មីនាឆ្នាំ២០២១ បានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវិដ-១៩ចំនួន៥៥នាក់ ក្នុងនោះអ្នកដែលពាក់ពន្ធ័នឹងព្រឹត្តិការសហគមន៍២០កុម្ភៈទាំង៥៥នាក់។ ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន២៣នាក់។ កម្ពុជាគិតមកដល់ថ្ងៃ២៥មីនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៨៧២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ពាន់៥៦នាក់ នៅសល់៨០៩នាក់កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ចំនួន៥នាក់។ ដោយឡែកព្រឹត្តិការសហគមន៍២០កុម្ភៈ គិតមកដល់ថ្ងៃ២៥មីនាឆ្នាំ២០២១ មានអ្នកឆ្លងសរុប ១ពាន់៣៤៨នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៥នាក់។ ដោយ កឹម ទៀង
-
អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការសាលាខេត្ត

ខេត្តកណ្ដាល៖ ស្ថិតក្នុងកាលៈទេសៈ នៃការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវ កូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា ពិសេសក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីរាជការសាលាខេត្តកណ្ដាល។ មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលមន្ត្រីរដ្ឋបាលខេត្តកណ្ដាលសម្រេចបាននាពេលកន្លងមក ពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងការរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ជាងនេះទៀត បើទោះបីជាខេត្តកណ្ដាល មានការកើនឡើងអ្នកផ្ទុកមេរោគកូវីដ-១៩ តែមន្ត្រីរដ្ឋបាលខេត្ត បានអនុវត្តយ៉ាងល្អ តាមវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធីបង្ការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ៣កុំ ៣ការពារ បានយ៉ាងល្អ ទើបធ្វើឱ្យមន្ត្រីរបស់រដ្ឋបាលខេត្ត មិនមានពាក់ព័ន្ធ និងឆ្លងមេរោគកូវីដ-១៩ឡើយ។ ឯកឧត្តម អភិបាលខេត្តកណ្ដាល បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ពិសេសមន្ត្រីដែលផ្ដល់សេវាជូនប្រជាពលរដ្ឋ ត្រូវបន្តរក្សាអនាម័យជាប្រចាំ ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពាររបស់ក្រសួងសុខាភិបាល និងវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី។ ជាងនេះទៀត ឯកឧត្តមអភិបាលខេត្តកណ្ដាល…
-
សេចក្ដីណែនាំ ស្ដីពីការពង្រឹងវិធានការសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយតាមបណ្ដាគោលដៅចត្តាឡីស័កទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ

-
លោកឧកញ៉ា សាម ឃុន ឧបត្ថម្ភថវិកាចំនួន៣ម៉ឺន ដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោកឧកញ៉ា សាម ឃុន និងលោកជំទាវ បានឧបត្ថម្ភថវិកា ចំនួន ៣០,០០០ ដុល្លារ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវី១៩កន្លងមក។ នាពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។ ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ។ សូមជម្រាបថា ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន២៩នាក់ ដែល ២៧នាក់ជាករណីឆ្លងសហគមន៍ ( ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ) ហើយ០២នាក់ទៀត ជាករណីដែលនាំចូលពីបរទេស ខណៈដែលមានអ្នកជាសះស្បើយថ្មីមានចំនួន៣៤នាក់ផងដែរ។ តួលេខជាសរុប កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ចំនួន ១,៨១៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១,០៣៣នាក់,…