-
កិច្ចប្រជុំស្ដីពី ការបែងចែកក្រុមការងារគ្រប់គ្រង ការចុះឈ្មោះ និងប័ណ្ណវ៉ាក់សាំង ក្នុងក្របខណ្ឌការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ សម្រាប់មន្ត្រីរាជការ និងបុគ្គលិកអប់រំនៃគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ទូទាំងប្រទេស

រាជធានីភ្នំពេញ៖ ដើម្បីចូលរួមការពារ ទប់ស្កាត់ មេរោគរាតត្បាតជាសកលកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំតាមអនឡាញ ស្ដីពីបែងចែកក្រុមការងារគ្រប់គ្រង ការចុះឈ្មោះ និងប័ណ្ណវ៉ាក់សាំង ក្របខណ្ឌការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់មន្រ្តីរាជការ និងបុគ្គលិកអប់រំនៃគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ទូទាំងប្រទេស។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឺម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ជាប្រធាន មន្ទីរអប់រំ រាជធានីខេត្តទូទាំងប្រទេស។ គោលបំណងនៃកិច្ចប្រជុំគឺធ្វើការផ្សព្វផ្សាយណែនាំ អំពីតួនាទី និងភារកិច្ច ដល់ក្រុមការងារក្នុងការរៀបចំសម្ភារៈបរិក្ខារ និងមធ្យោបាយចាំបាច់សម្រាប់ការងារដែលជាការទទួលខុសត្រូវតាមទីតាំងចាក់វ៉ាក់សាំង ការរៀបចំទីតាំងសម្រាប់ការចាក់វ៉ាក់សាំង ការទទួល ការបណ្ដុះបណ្ដាលសម្រាប់ក្រុមការងាររបស់ក្រសួងអប់រំ សម្ភារៈ បរិក្ខារ និងទីតាំងក្នុងការចាក់វ៉ាក់សាំង ដោយក្រុមការងាររបស់ក្រសួងសុខាភិបាល។ លោកជំទាវបានស្នើសុំទៅដល់ លោក លោកស្រី ដែលជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា តាមបណ្តាខេត្តនានា ត្រូវបញ្ជូនឈ្មោះ ដែលជាចំនួនសរុបនៃបុគ្គលិកអប់រំ និងរៀបចំចាត់ចែងទីតាំងសម្រាប់ការចាក់វ៉ាក់សាំង…
-
ក្រុមហ៊ុន ភ្នំពេញព្រីខាស ផ្លេន ប្រគល់ម៉ាស ៤០ម៉ឺនម៉ាសជូនមករដ្ឋបាលរាជធានី ដើម្បីរួមចំណែក បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន ភ្នំពេញព្រីខាស ផ្លេន(phnom penh precast plants) តំណាងលោកឧកញ៉ាជឹង ធានសេង បាននាំយកម៉ាសចំនួន៤០ម៉ឺនម៉ាសប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងបានធ្វើអោយមានមនុស្សស្លាប់ដោយជម្ងឺនេះចំនួន៨នាក់ហើយ។ ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។លោកកើត ឆែ អភិបាលរងរាជធានី ក្នុងឱកាសនោះបានមានប្រសាសន៍ថា៖ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ភ្នំពេញព្រីខាស ផ្លេន(phnom penh precast plants) ដែលបានឧបត្ថម្ភ ម៉ាស់ ចំនួន៤០ម៉ឺនម៉ាសនេះ ជូនមករដ្ឋបាលរាធានីភ្នំពេញ ដើម្បីចាត់វិធានការ បង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩។ លោកបន្តថា ៖កាយវិការដ៏ល្អ ប្រកបដោយមនុស្សធម៌ លើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី គេរជា ហ៊ុន…
-
អ្នកធ្លាប់បានទៅ ហាង លក់ផ្លែឈើ ឡោ ម៉ុយសេង ប្រសិនបើមានអាការៈ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ត

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទៅអង្គុយហូប ឬបានចូលទៅហាង លក់ផ្លែឈើ ឡោ ម៉ុយសេង ដែលមានទីតាំងនៅ ផ្ទះលេខ៥២៣, ផ្លូវ ព្រះមុនីវង្ស, សង្កាត់ បឹងកេងកង១, ខណ្ឌ ចំការមន ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា អ្នកដែលទៅហាងនោះ នៅថ្ងៃទី១៩មីនា ឆ្នាំ២០២១ ប្រហែលម៉ោង១១យប់ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើ តេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
-
អ្នកធ្លាប់មានការពាក់ព័ន្ធជាមួយទីតាំងខាងក្រោមតាមពេលវេលាដែលបានបញ្ជាក់ជូននេះ ក្នុងករណីមានការសង្ស័យ សូមទៅធ្វើតេស្ត

រដ្ឋបាលខេត្តខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ និសាធារណជនទាំងអស់ ដែលធ្លាប់មានការពាក់ព័ន្ធជាមួយទីតាំងខាងក្រោមតាមពេលវេលាដែលបានបញ្ជាក់ជូននេះ សូមពិនិត្យសុខភាព(អាការៈប្រែប្រួល) ពិនិត្យកម្តៅផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច ក្នុងករណីមានការសង្ស័យត្រូវទៅយកសំណាកនៅវេទិកា ៧មករា ឬករណីសុខភាពប្រែប្រួលខុស ប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ឈឺបំពង់ក មានកំហាក…។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តតាមរយៈទូរសព្ទ 012 794 896 ឬ 016 526 520។
-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទៅចូលហាងឈ្មោះ CHICHA San Chen សាខាអគារ Exchange Square ប្រញាប់ទៅធ្វើតេស្ដ

ហាងឈ្មោះ CHICHA San Chen សាខាអគារ Exchange Square មានទីតាំងនៅផ្លូវលេខ ៦១, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា អ្នកដែលទៅហាងនោះ នៅថ្ងៃទី១៣មីនា ឆ្នាំ២០២១ ក្នុងចន្លោះម៉ោង ៣រសៀល ដល់ម៉ោង៤និង៤០នាទីរសៀល ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើ តេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីវាយគង ជួង រគាំង ទូងស្គរ នៅវត្តលង្កាព្រះកុសុមារាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជានាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីវាយគង ជួង រគាំង ទូងស្គរ នៅវត្តលង្កាព្រះកុសុមារាម ដែលស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមព្រះវត្តមាន សម្ដេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្ត នាព្រឹកថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ ពិធីនេះប្រព្រឹត្តទៅបានស្របតាម «យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ កន្លងទៅនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ វាយជួង…
-
ព្រឹកថ្ងៃនេះវ៉ាក់សាំងស៊ីណូវ៉ាក់១.៥លានដូស នឹងមកដល់កម្ពុជា ដែលជាក្តីសង្ឃឹមបន្ថែមសម្រាប់យកឈ្នះ លើវិបត្តិជំងឺកូវីដ១៩

ភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ប្រមាណជា ១.៥លានដូសនឹងមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ។ វ៉ាក់សាំងស៊ីណូវ៉ាក់នេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងនេះ ខណៈភាគីចិនតំណាងដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញប្រគល់វ៉ាក់សាំង។ ពិធីទទួល និងប្រគល់ ធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ បច្ចុប្បន្នកម្ពុជាកំពុងធ្វើសកម្មភាពយ៉ាងស្វិតស្វាញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងសហគមន៍ដែលឱ្យឈ្មោះថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។ មកដល់ពេលបច្ចុប្បន្នកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោកផងដែរ ក្រៅតែពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយប្រើវិធានសុខាភិបាលទប់ស្កាត់កុំឱ្យឆ្លងហើយនោះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ១៩ គឺជាក្តីសង្ឃឹមមួយសម្រាប់ធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ ដំណើការសង្គម និងសេដ្ឋកិច្ច អាចមានភាពល្អប្រសើរឡើងវិញ។ កម្ពុជា ក៏ដូចជាប្រទេសលើពិភពលោកដែរ គឺបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជា បានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន២លើករួចមកហើយ ស្មើនឹង ៩២ម៉ឺន៤ពាន់ដូស។ ក្នុងនោះ៦០ម៉ឺនដូស…
-
អ្នកមានការពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយដែលមានអាការៈសង្ស័យនោះ សូមបងប្អូនអញ្ជើញទៅធ្វើតេស្តជំងឺកូវីដ-១៩

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយដែលមានអាការៈសង្ស័យនោះ សូមបងប្អូនអញ្ជើញទៅធ្វើតេស្តជំងឺកូវីដ-១៩ ជាមួយនឹងក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ០៩:០០ព្រឹក ដល់១២:០០ ថ្ងៃត្រង់ និងពីម៉ោង ១៤:០០ រសៀល ដល់១៧:០០ ល្ងាច ឥតគិតថ្លៃ នៅតាមទីតាំងដូចខាងក្រោម ៖ ១. សាលាវិទ្យាល័យ បឹងត្របែក ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន២. សាលាវិទ្យាល័យបាក់ទូក (ចូលតាមច្រកចំហៀង)ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា៣. សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុងភូមិតាងួនទី១សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ក្រោយផ្សារស៊ិនជូរី បណ្តោះអាសន្ន)
-
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ នៅមន្ទីរពេទ្យ ១៦ ឧសភា

ភ្នំពេញ ៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលមានទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមជាមួយមន្រ្តីរាជការ និងមន្ត្រីនគរបាលជាតិក្រោមចំណុះទីស្តីការក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។ ក្រសួងមហាផ្ទៃ បាននឹងកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្ដីការក្រសួងមហាផ្ទៃ អស់រយៈពេល២២ថ្ងៃកន្លងមកហើយ ពោលចាប់ពីថ្ងៃទី០៤ ដល់២៥ ខែមីនា ឆ្នាំ២០២១ ដោយមានភាពរលូន និងមានសណ្ដាប់ធ្នាប់ល្អ ក្នុងនោះ អ្នកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក៏បានគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយធ្វើការរក្សាគម្លាត ពាក់ម៉ាស់ និងបាញ់អាល់កុលយ៉ាងត្រឹមត្រូវផងដែរ។ ជាងនេះទៅទៀត យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្ដីការក្រសួងមហាផ្ទៃ នៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី០៤ មីនា…
