Category: Covid-19

  • អភិបាលរងក្រុងស្វាយរៀងម្នាក់ កើតជំងឺកូវីដ១៩ និងបានប៉ះពាល់មនុស្សជាង ១០០នាក់ផ្សេងទៀត

    អភិបាលរងក្រុងស្វាយរៀងម្នាក់ កើតជំងឺកូវីដ១៩  និងបានប៉ះពាល់មនុស្សជាង ១០០នាក់ផ្សេងទៀត

    ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ សរ សុដានី អាយុ៣៩ឆ្នាំ មានតួនាទីអភិបាលរងក្រុងស្វាយរៀង រស់នៅក្រុងស្វាយរៀង និងការប៉ះពាល់ប្រជាពលរដ្ឋផ្សេងទៀត នៅក្នុងខេត្តស្វាយរៀង។ បើតាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្ដស្វាយរៀង បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១កន្លងមក បុរសរូបនេះបានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិន ២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ និងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្ត នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ ក្រុមការងារបានស្រាវជ្រាវរកឃើញ អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ សរុបមានចំនួន១០៥នាក់ ស្រី២៩នាក់ ក្នុងនោះ។អ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ ស្រី៨នាក់ បានយកវត្ថុវិភាគសំណាកចំនួន៦នាក់ នៅសល់៣៨នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងអ្នកប៉ះពាល់ប្រយោល ៦១នាក់ ស្រី២១នាក់ ធ្វើចត្តាឡីស័កនៅតាមផ្ទះ។ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថា ខ្លួនបានប៉ះពាល់ដោយផ្ទាល់…

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៨​លាន​៧​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៨​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​៣​លាន​៩​២​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៨​លាន​៧​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៨​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​៣​លាន​៩​២​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​៨​លាន​៧​៩​ម៉ឺន​៦​ពាន់​៩​០​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៨​១​ម៉ឺន​៥​ពាន់​៨​៩​៦​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១​០​៣​លាន​៩​២​ម៉ឺន​៣​ពាន់​៤​៤​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​១​លាន​៩​ម៉ឺន​៧​ពាន់​១​៥​៤​នាក់​ ​ស្លាប់​ចំនួន​៥​៦​ម៉ឺន​៤​ពាន់​១​៣​៨​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​៣​លាន​៥​៨​ម៉ឺន​៦​ពាន់​៧​៩​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​៦​៦​ម៉ឺន​៤​ពាន់​៥​៨​នាក់​ ​ស្លាប់​៣​១​ម៉ឺន​៧​ពាន់​៩​៣​៦​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​៧​ម៉ឺន​៤​ពាន់​៤​៨​៣​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​១​៤​ម៉ឺន​៨​ពាន់​៤​៨​៧​នាក់​ ​ស្លាប់​ចំនួន​១​៦​ម៉ឺន​២​ពាន់​៥​០​២​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​៤​៣​ម៉ឺន​២​ពាន់​៥​២​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • សម្ដេចតេជោ៖ សូមបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា

    សម្ដេចតេជោ៖ សូមបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា

    ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសូមឱ្យបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំង អោយបានគ្រប់គ្នា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងធ្វើឡើងលក្ខណ:ទ្រង់ទ្រាយធំ។ សម្ដេចតេជោ បានបន្តថា តាមគម្រោងក្នុងរយះពេល១ខែត្រូវចាក់ជូនប្រជាពលរដ្ឋក្នុងកំរិត១លានដូស ទាំងការទិញ និងការទទួលជំនួយនឹងមកដល់ជាបន្តរបន្ទាប់។ វ៉ាក់សាំងគឺត្រូវបញ្ជូនទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្រ្តី សូមឱ្យបងប្អូនជនរួមជាតិ អនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ៕ ដោយ វណ្ណលុក

  • ឯកអគ្គរដ្ឋទូតហ្វីលីពីនសង្ឃឹមថាសេដ្ឋកិច្ចកម្ពុជានឹងវិលដូចមុនពេលផ្ទុះជំងឺកូវីដ-១៩ក្នុងពេលឆាប់ៗនេះ

    ឯកអគ្គរដ្ឋទូតហ្វីលីពីនសង្ឃឹមថាសេដ្ឋកិច្ចកម្ពុជានឹងវិលដូចមុនពេលផ្ទុះជំងឺកូវីដ-១៩ក្នុងពេលឆាប់ៗនេះ

    ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ារៀ អាមីលីតា អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចំានៅកម្ពុជា បានសម្តែងក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែមានកំណើនល្អ នៅមុនពេលផ្ទុះជំងឺកូវីដ-១៩ នោះ នឹងវិលទៅរកសភាពដូចដើមវិញក្នុងពេលឆាប់ៗនេះ នៅពេលពលរដ្ឋទទួលបានវ៉ាក់សំាងក្នុងចំនួនច្រើន។ លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះវិធានការទប់ស្កាត់និងការពារជំងឺកូវីដ-១៩ មានប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មការទូតរបស់លោកជំទាវ នៅកម្ពុជា។ សម្តេចលើកឡើងថា កម្ពុជានិងហ្វីលីពីនមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៥៧ ហើយចំណងការទូតនេះ បានបន្តចាក់គ្រឹះយ៉ាងរឹងមាំរហូតមកដល់សព្វថ្ងៃ។ សម្តេចបានមានប្រសាសន៍បញ្ជាក់ថា បេសកកម្មការទូតថ្មីរបស់លោកជំទាវ Maria Amelita C. Aquino នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងហ្វីលីពីន ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា…

  • សម្ដេចតេជោ ថ្វាយសារថ្លែងអំណរគុណព្រះមហាក្សត្រដែលបានប្រទានព្រះរាជទ្រព្យសម្រាប់ការរៀបចំមន្ទីរពេទ្យ <<ហ្លួងម៉ែ>>

    សម្ដេចតេជោ ថ្វាយសារថ្លែងអំណរគុណព្រះមហាក្សត្រដែលបានប្រទានព្រះរាជទ្រព្យសម្រាប់ការរៀបចំមន្ទីរពេទ្យ

    ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជសារចុះថ្ងៃទី៣០មីនាឆ្នាំ២០២១ បានបញ្ជាក់ថា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិច ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ <<ហ្លួងម៉ែ>>។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី៣១មីនាឆ្នាំ២០២១ បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ណព្រះករុណា ព្រះមហាក្សត្រ ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លារ ព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ <<ហ្លួងម៉ែ>>។

  • ព្រះមហាក្សត្រប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រៀបចំមន្ទីរពេទ្យ <<ហ្លួងម៉ែ>>

    ព្រះមហាក្សត្រប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រៀបចំមន្ទីរពេទ្យ

    ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជសារចុះថ្ងៃទី៣០មីនាឆ្នាំ២០២១ បានបញ្ជាក់ថា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិច ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ <<ហ្លួងម៉ែ>>។

  • អ្នកឆ្លងថ្មី៦៣នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ១៥នាក់

    អ្នកឆ្លងថ្មី៦៣នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ១៥នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៣១មីនឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី៣០មីនា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៦៣នាក់ អ្នកទាំងនោះពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។ នៅថ្ងៃនេះ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន១៥នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី៣១មីនា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៤៤០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ពាន់១៩១នាក់ និងនៅសល់១ពាន់២៣៤នាក់ កំពុងសម្រាកព្យាបាល។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១១នាក់ហើយ។

  • កិច្ចប្រជុំគណៈកម្មការឣន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

    កិច្ចប្រជុំគណៈកម្មការឣន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

    តាកែវ៖ នៅថ្ងៃឣង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ឣ៊ូច ភា ឣភិបាល នៃគណ:ឣភិបាលខេត្តតាកែវ រួមនិង លោកឣភិបាលរងខេត្ត លោកនាយករដ្ឋបាល ប្រធានមន្ទីរសុខាភិបាល លោកឣភិបាលក្រុង ស្រុក និងកងកម្លាំងទាំងបីប្រភេទ ឣញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណ:កម្មការឣន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីការការពិភាក្សារៀបចំគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ករណីមានឆ្លងរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍ តាមរយៈប្រព័ន្ធ Video zoom ក្រោមឣធិបតីភាព ឯកឧត្ដម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការឣន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ កិច្ចប្រជុំVideoនេះដែររៀបចំឡើងនៅសាលប្រជុំសាលាខេត្តតាកែវ ៕ ដោយ – រ៉ាវុធ

  • រដ្ឋបាលខេត្តស្វាយរៀង៖ អ្នកពាក់ព័ន្ធជាមួយឈ្មោះ NI QINGWEI ដែលមានជំងឺកូវីដ-១៩ ប្រញាប់ផ្ដល់ព័ត៌មាន និងទៅធ្វើតេស្ដ។

    រដ្ឋបាលខេត្តស្វាយរៀង៖ អ្នកពាក់ព័ន្ធជាមួយឈ្មោះ NI QINGWEI ដែលមានជំងឺកូវីដ-១៩ ប្រញាប់ផ្ដល់ព័ត៌មាន និងទៅធ្វើតេស្ដ។

    ឈ្មោះ NI QINGWEI ជាវិស្វករសំណង់នៅក្រុងបាវិត ត្រូវបានបញ្ជាក់ថា វិជ្ជមានកូវីដ-១៩នៅថ្ងៃទី២៩មីនាឆ្នាំ២០២១ ហើយនៅថ្ងៃទី៣០មីនា អ្នកជាប់ពាក់ពន្ធ័ជាមួយបុរសខាងលើចំនួន៩នាក់ ត្រូវបានរកឃើញថា វិជ្ជមានកូវីដ-១៩ផងដែរ។

  • លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចុះពិនិត្យការស្នាក់នៅរបស់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩

    លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចុះពិនិត្យការស្នាក់នៅរបស់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩

    នៅវេលាយប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានចុះពិនិត្យការរៀបចំកន្លែងស្នាក់របស់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដើម្បីជួយសម្រួលក្នុងការរៀបចំកន្លែងស្នាក់នៅអោយបានសមរម្យ និងសំណេះសំណាល លើកទឹកចិត្ត ព្រមទាំងបានផ្តល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅក្នុងវិទ្យាល័យឥន្ទ្រទេវី ។ គួរបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មក្នុងការយកសំណាកអ្នកដែលសង្ស័យក្នុងព្រឹត្តការណ៍សហគមន៍កន្លងមករួមទាំងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះផងដែរ ដែលនេះគឺជាការចូលរួមដោយយកបេះដូង ឆន្ទះ កម្លាំងកាយ កម្លាំងចិត្ត ចំណេះជំនាញ ដែលមានចូលរួមក្នុងការទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិរួចផុតពីជំងឺកាចសាហាវមួយនេះ។