Category: Covid-19

  • យុវតីខ្មែរម្នាក់ទៀត នៅខណ្ឌប្ញស្សីកែវ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩

    យុវតីខ្មែរម្នាក់ទៀត នៅខណ្ឌប្ញស្សីកែវ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩

    ភ្នំពេញ ៖ អ្នកជំងឺមានវិជ្ជមានកូវីដ១៩ម្នាក់ទៀត ដែលជាយុវតីខ្មែរ រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ខណៈកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី)។ ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូង ដោយសារគាត់មានជំងឺប្រចាំកាយដូចជា៖ ជំងឺទឹកនោមផ្អែមប្រភេទ១ ជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ អាចជាមូលហេតុបណ្តាលឱ្យអ្នកជំងឺនេះធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះបីជាក្រុមគ្រូពេទ្យ បានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះព្យាបាលតាមបច្ចេកទេស ដោយរួមផ្សំការប្រើប្រាស់ ម៉ាស៉ីនជំនួយដង្ហើមផងនោះ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤៖៤០នាទីរសៀល។ «ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ និងជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ»៕ ដោយ / គ្រី សម្បត្តិ

  • អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ឧបត្ថម្ភ ថវិកា ចំនួន ២០,០០០ដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ឧបត្ថម្ភ ថវិកា ចំនួន ២០,០០០ដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១នេះ មានសប្បុរសជនជាច្រើនបានបន្តចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈ ភេសជ្ជ: អាហារជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។ ការចូលរួមនេះគឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។ ជាក់ស្តែងអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង ឧបត្ថម្ភ ថវិកា ចំនួន ២០,០០០ ដុល្លារ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)។ បច្ចុប្បន្នថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ សូមបញ្ជាក់ថា ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ។ ក្រសួងសុខាភិបាលបានឲ្យថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ…

  • សម្ដេចតេជោ ចេញអនុក្រឹត្យ ស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកាចសាហាវផ្សេងៗ

    សម្ដេចតេជោ ចេញអនុក្រឹត្យ ស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកាចសាហាវផ្សេងៗ

    សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងជម្ងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

  • ក្រសួងសុខាភិបាលប្រកាសពីកាស្លាប់របស់ស្រ្តីម្នាក់ដោយសារជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាលប្រកាសពីកាស្លាប់របស់ស្រ្តីម្នាក់ដោយសារជំងឺកូវីដ-១៩

    យោងតាមសេចក្រីប្រកាសរបស់ក្រសួងចេញផ្សាយនៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានសន្នដ្ឋានថាស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ១៩។

  • ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក

    ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក

    នៅព្រឹកថ្ងៃពុធទី ៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ នឹងសួរសុខទុក្ខពលករថៃ ដែលកំពុងស្នាក់នៅ នឹងធ្វើចត្តាឡីស័ក ។ ក្នុងឱកាសចុះពិនិត្យនិងសួរសុខទុក្ខពលករនេះដែរ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ដោយធ្វើការណែនាំ ទៅដល់បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ នឹងកំពុងតែធ្វើចត្តាឡីស័ក នាពេលនេះ សូមបងប្អូនប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណ៍សម្តេចតេជោ ហ៊ុនសែន ៣កុំនឹង៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងតែឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង ។ ជាមួយគ្នានេះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំបន្ថែមទៅដល់មន្រ្តីជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានខ្ពស់លើការងាររបស់ខ្លួននៅក្នុងមណ្ឌលចត្តាឡីស័កនេះ ពិសេសយកសំណាកអោយបានត្រឹមត្រូវ ហើយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល ដោយមិនត្រូវដើរទៅណាមកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត ពោលរយៈពេល១៤ថ្ងៃត្រូវអនុវត្តអោយបានល្អប្រសើរ ដើម្បីអោយសហគមន៍របស់យើង យកឈ្នះកូវីដ១៩ ៕ដោយ -រ៉ាវុធ

  • ខេត្តសៀមរាបចុះពិនិត្យទីតាំងបញ្ចុះសពសម្រាប់អ្នកស្លាប់ដោយកូវីដ១៩

    ខេត្តសៀមរាបចុះពិនិត្យទីតាំងបញ្ចុះសពសម្រាប់អ្នកស្លាប់ដោយកូវីដ១៩

    មន្ត្រីខេត្តសៀមរាប បានចុះពិនិត្យទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាមក្នុងករណីស្លាប់ដោយជំងឺកូវីដ១៩។

  • វ៉ាក់សាំងស៊ីណូហ្វាម៧០ម៉ឹនដូសដឹកមកដល់កម្ពុជាយប់ថ្ងៃទី៣១មីនា

    វ៉ាក់សាំងស៊ីណូហ្វាម៧០ម៉ឹនដូសដឹកមកដល់កម្ពុជាយប់ថ្ងៃទី៣១មីនា

    វ៉ាក់សាំងស៊ីណូហ្វាមចំនួន៧០ម៉ឺនដូសដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹង ដឹកមក ដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅយប់ថ្ងៃទី៣១មីនានេះហើយ។

  • ចាក់វ៉ាក់សាំងទូទាំងប្រទេសដូសទី១បានជាង៤០ម៉ឺននាក់, ដូសទី២បាន២២ម៉ឺន៧ពាន់១០៣

    ចាក់វ៉ាក់សាំងទូទាំងប្រទេសដូសទី១បានជាង៤០ម៉ឺននាក់, ដូសទី២បាន២២ម៉ឺន៧ពាន់១០៣

    ចំនួនមនុស្សដែលបានទទួលចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១ម៉ឺន៦ពាន់១១៨ នាក់តិចជាងរបាយការណ៍បញ្ជាក់កាលពីម្សិលមិញដែលចំនួន១ម៉ឺន៦ពាន់១៨៥នាក់។

  • អាស៊ានឆ្លងកូវីដ១៩មានជាងមួយម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    អាស៊ានឆ្លងកូវីដ១៩មានជាងមួយម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៣ពាន់ ៣៣៨ករណី និងការស្លាប់ថ្មីមានចំនួន២១៥នាក់។

  • ខេត្តស្វាយរៀងប្រកាសការរកឃើញថ្មី៩នាក់ថែមទៀត

    ខេត្តស្វាយរៀងប្រកាសការរកឃើញថ្មី៩នាក់ថែមទៀត

    ខេត្តស្វាយរៀងទើបប្រកាសការរកឃើញអ្នកវិជ្ជមានកូវីដចំនួន៩នាក់ថែមទៀត ដែលបានឆ្លងពីវិស្វករជាតិចិន ឈ្មោះ នីគីង វ៉េ។ ការរកឃើញមនុស្ស៩នាក់ថ្មីទៀតដែលបានឆ្លងជម្ងឺកូវីដនេះ