Category: Covid-19

  • លោក វណ្ណ លុក រាយការណ៍ពីកន្លែងចាក់វ៉ាក់សាំង នៅក្រសួងព័ត៌មាន

    លោក វណ្ណ លុក រាយការណ៍ពីកន្លែងចាក់វ៉ាក់សាំង នៅក្រសួងព័ត៌មាន

    លោក វណ្ណ លុក រាយការណ៍ពីកន្លែងចាក់វ៉ាក់សាំង នៅក្រសួងព័ត៌មាន៕

  • អាជ្ញាធររាជធានី សម្រេចចេញបម្រាមគោចរ ហាមធ្វើដំណើរពីម៉ោង ៨យប់ ដល់ ៥ព្រឹក

    អាជ្ញាធររាជធានី សម្រេចចេញបម្រាមគោចរ ហាមធ្វើដំណើរពីម៉ោង ៨យប់ ដល់ ៥ព្រឹក

    អាជ្ញាធររាជធានី សម្រេចចេញបម្រាមគោចររយៈពេល២សប្ដាហ៍ ហាមធ្វើដំណើរពីម៉ោង ៨យប់ ដល់ ៥ព្រឹក និងវិធានការរដ្ឋបាលផ្សេងទៀត។

  • សមត្ថកិច្ចចាប់ឃាត់ខ្លួនមនុស្ស៦នាក់ពាក់ព័ន្ធករណីដឹកជញ្ជូនជនជាតិចិន គេចចេញពីកន្លែងចត្តាឡីស័កនៅខេត្តព្រះសីហនុ មកភ្នំពេញ

    សមត្ថកិច្ចចាប់ឃាត់ខ្លួនមនុស្ស៦នាក់ពាក់ព័ន្ធករណីដឹកជញ្ជូនជនជាតិចិន គេចចេញពីកន្លែងចត្តាឡីស័កនៅខេត្តព្រះសីហនុ មកភ្នំពេញ

    ការចាប់ឃាត់ខ្លួននោះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១​ ស្ថិតក្នុងភូមិ ស្ទឹងឆាយ ឃុំកំពង់សីលា ក្រោយ​ពួកគេបានលួចគេចចេញពីការធ្វើចត្តាឡីស័កនៅខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ។

  • អ្នកឆ្លងថ្មី៣៧នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៤៩នាក់

    អ្នកឆ្លងថ្មី៣៧នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៤៩នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី៣១មីនា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៣៧នាក់ អ្នកទាំងនោះពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន៣៥នាក់ និងអ្នកដំណើរមកពីបរទេស២នាក់។ នៅថ្ងៃនេះ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន៤៩នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី១មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៤៧៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ពាន់២៤០នាក់ ។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១៤នាក់ហើយ។

  • ចំនួនអ្នកទៅទទួលវាក់សាំង ច្រើនលើសលប់ បង្កការព្រួយបារម្ភ រហូតមានការអន្តរាគមន៍ ពីអាវុធហត្ថរាជធានីភ្នំពេញ

    ចំនួនអ្នកទៅទទួលវាក់សាំង ច្រើនលើសលប់ បង្កការព្រួយបារម្ភ រហូតមានការអន្តរាគមន៍ ពីអាវុធហត្ថរាជធានីភ្នំពេញ

    ចំនួនអ្នកទៅទទួលវាក់សាំងបង្កាជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា ដ៏ច្រើនលើសលប់ បង្កការព្រួយបារម្ភ រហូតមានការអន្តរាគមន៍ ពីអាវុធហត្ថរាជធានីភ្នំពេញ៕

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភ ថ្នាំពេទ្យ និងម៉ាស ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភ ថ្នាំពេទ្យ និងម៉ាស ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ

    លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកជំស្រី ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) នៅរសៀលថ្ងៃទី៣១មីនាឆ្នាំ២០២១ បានចាត់ក្រុមការងារនាំយកអំណោយជា ថ្នាំពេទ្យ ចំនួន៩៦ប្រអប់ និងម៉ាសចំនួន១ពាន់៩៥០ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការ ការពារសុខភាពរបស់ កងកម្លាំង ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនាពេលនោះ លោកឧត្ដមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានតំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលយកអំណោយដ៏ថ្លៃថ្លានោះ។ ក្នុងនាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុន្នី ដែលតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ពិសេសបានឧបត្ថម្ភ ថ្នាំពេទ្យ និងម៉ាស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលអំណោយទាំងនោះពិតជាមានសារៈសំខាន់បំផុត សម្រាប់អង្គភាពប្រើប្រាស់ ក្នុងយុទ្ធនាការ ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩៕

  • ​ប្រធានាធិបតី​បារាំង​បញ្ជា​អោយ​បិទ​សាលារៀន​ទាំងអស់​ទូទាំង​ប្រទេស​រយៈ​ពេល៣​ស​ប្តាហ៍ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ទី​៣​នៃ​ការ​ចម្លង​វី​រុ​ស​ ​Co​v​i​d​-19

    ​ប្រធានាធិបតី​បារាំង​បញ្ជា​អោយ​បិទ​សាលារៀន​ទាំងអស់​ទូទាំង​ប្រទេស​រយៈ​ពេល៣​ស​ប្តាហ៍ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ទី​៣​នៃ​ការ​ចម្លង​វី​រុ​ស​ ​Co​v​i​d​-19

    ​បារាំង​៖​ ​ប្រធានាធិបតី​បារាំង​លោក​ ​អែម​ម៉ា​នុយ​អែ​ល​ ​ម៉ា​ក្រុង​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​ចេញ​បទបញ្ជា​អោយ​មានការ​បិទ​សាលារៀន​ទូទាំង​ប្រទេស​រយៈពេល​៣​ស​ប្តាហ៍ ​ចំ​ពេល​ដែល​ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វី​រុ​ស​កូរ៉ូ​ណា​រលក​ទី​៣​ ​បាន​បង្កើន​សម្ពាធ​ទៅលើ​មន្ទីរពេទ្យ​ ​។​ នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ទៅកាន់​ប្រទេសជាតិ​ ​លោក​ ​ម៉ា​ក្រុង​ ​បាន​គូស​បញ្ជាក់​ថា​ ​យើង​នឹង​មិន​អាច​គ្រប់គ្រង​ឡើយ​ ​ប្រសិនបើ​យើង​មិន​ធ្វើសកម្មភាព​ឥឡូវ​ទេ​នោះ​ ​លោក​ថា​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​គឺ​មាន​ភាព​ចាំបាច់​ ​ខណៈ​ការ​រីក​រាលដាល​នៃ​វី​រុ​ស​កំពុង​កើន​ឡើង​ ​។​ ​ស្ថិត​ក្រោម​ការ​រឹតត្បិត​ខាងលើ​នេះ​មនុស្ស​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ទៅក្រៅ​សម្រាប់​ការ​លំហែ​ ​ប៉ុន្តែ​នៅ​ចម្ងាយ​១​០​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ពួកគេ​ ​និង​មិន​ត្រូវ​ជួបជុំគ្នា​ទេ​។​ ​ហាង​មិន​ចាំបាច់​ភាគច្រើន​ក៏​ត្រូវ​បិទ​ដែរ​ ។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ចំនួន​អ្នកជំងឺ​កូ​វី​ដ​១​៩​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅ​បារាំង​ ​បាន​កើន​ឡើង​លើស​៥​ពាន់​នាក់​កាលពី​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ ​ជា​ការ​កើន​ឡើង​ខ្ពស់​បំផុត​លើកដំបូង​ក្នុងរយៈពេល​១​១​ខែ​ ​ដែល​តួលេខ​មាន​ក​ម្រិ​ត​ខ្ពស់​បែប​នេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ក្រុមហ៊ុន​ B​ioN​T​e​c​h​-​P​f​i​z​e​r ​អះអាង​ថា​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​១​០​០​ភាគរយ​ចំពោះ​ក្មេង​អាយុ​ពី​១​២​ដល់​១​៥​ឆ្នាំ

    ​ក្រុមហ៊ុន​ B​ioN​T​e​c​h​-​P​f​i​z​e​r ​អះអាង​ថា​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​១​០​០​ភាគរយ​ចំពោះ​ក្មេង​អាយុ​ពី​១​២​ដល់​១​៥​ឆ្នាំ

    ​អាល្លឺម៉ង់​៖​ ​ក្រុមហ៊ុន​ ​បាយ​អូ​អិ​ន​ធិ​ច​-​ភី​ហ្វីហ្សឺ (B​ioN​T​e​c​h​-​P​f​i​z​e​r) ​នៅ​ថ្ងៃពុធ​នេះ​និយាយ​ថា​ ​វ៉ាក់សាំង​របស់​ពួកគេ​បាន​បង្ហាញ​ប្រសិទ្ធ​ភាព​រហូតដល់​១​០​០​ភាគរយ​ប្រឆាំង​នឹង​វី​រុ​ស​ ​Co​v​i​d​-19 ​ចំពោះ​កុមារ​មាន​អាយុ​ពី​១​២​ដល់​១​៥​ឆ្នាំ​ ​។​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ ​លោក​ ​Alb​e​r​t​ B​our​l​a​ ​បាន​និយាយ​ថា​ ​យើង​គ្រោង​បញ្ជូន​ទិន្នន័យ​ទាំងនេះ​ទៅ​ឲ្យ​និ​យ​ត​ករ​អាមេរិក​ (​F​D​A​) ​ជា​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​លើ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​ ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ខាងមុខនេះ​ ​និង​ ​ទៅ​អោយ​និ​យ​ត​ករ​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក​ ​ជាមួយ​ក្តី​ ​សង្ឃឹម​ក្នុង​ការ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​លើ​ក្រុម​អាយុ​នេះ​ ​មុន​ពេល​សាលារៀន​បើក​បវេសនកាល​ថ្មី​ ​។​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាល្លឺម៉ង់​ B​ioN​T​e​c​h​ ​បាន​អះអាង​ថា​ ​លទ្ធផល​ដែល​បង្ហាញ​ពី​ការ​ការពារ​ខ្ពស់​សម្រាប់​មនុស្ស​វ័យ​ជំទង់​ ​គឺជា​ការ​លើកទឹកចិត្ត​ខ្លាំង​បំផុត​ ​ដោយសារតែ​និន្នាការ​ដែល​យើង​បានឃើញ​នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ថ្មីៗ​នេះ​ ​ពាក់ព័ន្ធ​នឹង​ការ​រីក​រាលដាល​នៃ​វី​រុ​ស​បំ​ប្លែងខ្លួន​ចក្រភព​អង់​ គ្លេ​ស​ B117 ​។​ បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​ទាំងពីរ​ ​ការសាកល្បង​ដំណាក់កាល​ទី​៣​ដែល​ធ្វើឡើង​លើ​មនុស្ស​វ័យ​ជំទង់​ចំនួន​២​ពាន់​២​៦​០​នាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​បាន​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​១​០​០​ភាគរយ​ ​និង​ការ​ឆ្លើយតប​អង់​ទី​គ​័​រ​ដ៏​រឹង​មាំ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ឯកអគ្គរដ្ឋទូត ហ្វីលីពីន សង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា នឹងវិលដូច មុនពេលផ្ទុះជំងឺកូវីដ-១៩

    ឯកអគ្គរដ្ឋទូត ហ្វីលីពីន សង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា នឹងវិលដូច មុនពេលផ្ទុះជំងឺកូវីដ-១៩

    ឯកអគ្គរដ្ឋទូត ហ្វីលីពីន សង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា នឹងវិលដូច មុនពេលផ្ទុះជំងឺកូវីដ-១៩ក្នុងពេលឆាប់ៗនេះ ៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៩​លាន​៤​៧​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៨​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​៤​លាន​៤​១​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៩​លាន​៤​៧​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៨​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​៤​លាន​៤​១​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​៩​លាន​៤​៧​ម៉ឺន​១​៣​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៨​២​ម៉ឺន​៨​ពាន់​១​៣​៦​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១​០​៤​លាន​៤​១​ម៉ឺន​១​៨​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​១​លាន​១​៦​ម៉ឺន​៦​ពាន់​៣​៤​៤​នាក់​ ​ស្លាប់​ចំនួន​៥​៦​ម៉ឺន​៥​ពាន់​២​៥​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​៣​លាន​៦​៧​ម៉ឺន​៣​ពាន់​៤​៦​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​៧​៥​ម៉ឺន​៣​ពាន់​២​៥​៨​នាក់​ ​ស្លាប់​៣​២​ម៉ឺន​១​ពាន់​៨​៨​៦​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​១​៦​ម៉ឺន​៩​ពាន់​៩​៣​៧​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​២​២​ម៉ឺន​៦​៦​៩​នាក់​ ​ស្លាប់​ចំនួន​១​៦​ម៉ឺន​២​ពាន់​៩​៦​០​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​៤​៧​ម៉ឺន​២​ពាន់​៤​៩​៤​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s