-
សម្ដេចពិជ័យសេនា លើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ក្នុងការស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ក្រោមកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងមានលទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដើម្បីចាក់ជូនបងប្អូនជនរួមជាតិរបស់យើង ទោះបីជា ការផ្គត់ផ្គង់វ៉ាក់សាំងនៅមានកម្រិតបំផុត ទាំងក្នុងតំបន់ និងពិភពលោក ។ សម្ដចពិជ័យសេនា បានបន្តថា សម្តេចតេជោ ហ៊ុន សែន ក៏បាននិងកំពុងបន្តប្រើគ្រប់លទ្ធភាព ដើម្បីស្វែងរកវ៉ាក់សាំងបន្ថែម ក្នុងបំណងចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់៕
-
កម្លាំងប្រដាប់អាវុធកើនដល់ចំនួន ១៤១,៤៣៣

-
ស្លាប់២នាក់ ដោយសារជំងឺកូវីដ-១៩នៅថ្ងៃនេះ

-
អ្នករស់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលមានប្រវត្តធ្លាប់ជួបមនុស្សច្រើន និងមានរោគសញ្ញាត្រូវប្រញាប់ទៅធ្វើតេស្ត

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលនៅថ្ងៃទី១មេសាឆ្នាំ២០២១ បានអំពាវនាវដល់បុគ្គលិកសុខាភិបាល គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ នគរបាលយុត្តិធម៌ បុគ្គលិកអនាម័យ និងអ្នកបើកតាក់ស៊ី ដែលធ្លាប់ប៉ះពាល់ជាមួយសាធារណជនច្រើន និងកំពុងរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល បើសិនជាមានរោគសញ្ញាដូចជាគ្រុនក្ដៅក្អក កណ្ដាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ត្រូវប្រញាប់ទៅធ្វើតេស្ដរកវីរុសកូវីដ-១៩ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការធ្វើតេស្តមាននៅ វិទ្យាល័យបាក់ទូក ឬ វិទ្យាល័យបឹងត្របែក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម ឬ មន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ ជាមួយគ្នានោះក្រសួងសុខាភិបាល បានអំពាវនាវឲ្យអ្នកដែលត្រូវទៅធ្វើតេស្ដត្រូវយកអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនឬលិខិតផ្សេងៗដែលសំគាល់អត្តសញ្ញាណបុគ្គលទៅផង។ ពត៌មាបន្ថែមសូមទាក់ទងលេខ ១១៥
-
បុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមចាក់វ៉ាក់សាំង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អនុលោមតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការរៀបចំកម្មវិធីរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ថ្ងៃទី០១ ជូនដល់បុគ្គលិកមន្ត្រីរាជការ នៃគ្រប់អង្គភាពថ្នាក់កណ្ដាលក្រោមឱវាទក្រសួង ដែលយុទ្ធនាការនេះមានរយៈពេល ១០ ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ សូមគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងដោយមានកិច្ចសហការយ៉ាងស្អិតរមួតពីគ្រប់ប្រធានអង្គភាពថ្នាក់កណ្ដាលក្រោមឱវាទក្រសួង, អនុគណៈកម្មការចំពោះកិច្ច ទទួលបានបុគ្គលិកមន្ត្រីរាជក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបចំនួន ៣,៧៩០ នាក់ ពីគ្រប់អង្គភាពថ្នាក់កណ្ដាលក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសុទ្ធសឹងតែជាអ្នកស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំង ដែលបានសបញ្ជាក់ឱ្យឃើញពីឆន្ទៈដ៏មោះមុតរបស់បុគ្គលិកមន្ត្រីរាជការទាំងអស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងសង្គមជាតិ ស្របតាមគោលដៅរក្សាឱ្យបាននូវសុខសុវត្ថិភាពសង្គមនិងសុខុមាលភាពសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ គួរកត់សម្គាល់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលនេះ អាចប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺអាស្រ័យដោយមានការចូលរួមពីក្រុមការងារគ្រប់ផ្នែកនៃអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានកិច្ចសហការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ…
-
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បង្ហាញពីការពិន័យ និងទោសទណ្ឌចំពោះអ្នកមិនគោរព និងការរារាំងវិធានការរដ្ឋបាល

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១មីនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យមួយ ស្តីពីវិធានការរដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលអនុក្រឹត្យនោះ មានគោលបំណងកំណត់អំពីវិធានការរដ្ឋបាល ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងៗទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបបរមានូវផលប៉ះពាលនៃការឆ្លងជំងឺនោះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១មេសាឆ្នាំ២០២១ បានប្រកាសដាក់បម្រាមគោចរ រយៈពេល២សប្ដាហ៏ចាប់ពីថ្ងៃសទី១មេសាដល់ថ្ងៃ១៤មេសាឆ្នាំ២០២១ ដោយរឹតត្បិតការធ្វើដំណើរនៅពេលយប់ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅរសៀលថ្ងៃទី១មេសា បានបបង្ហាញពីការពិន័យ និងទោសទណ្ឌ តាមមាត្រា១០ និងមាត្រា១១ ចំពោះអ្នកមិនគោរព និងការរារាំងវិធានការរដ្ឋបាល ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមទៀតរួមមានការព្យួរឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬការបិទអាជីវកម្ម ដែកមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ មាត្រា១០ បទមិនគោរពវិធានការរដ្ឋបាលដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី១លានរៀល ទៅ ៥លានរៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល…
-
ក្រសួងបរិស្ថាន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ

នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអនាម័យ និងសន្តិសុខ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១។ ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ធានាបាននូវវិធានការកំណត់របស់ក្រសួងសុខាភិបាលនោះ ក្រសួងបរិស្ថាន បានអនុវត្តន៍រៀបចំទីតាំងដោយអនុវត្តន៍តាមស្តង់ដារដែលបានកំណត់ ដើម្បីសម្រួលការងារចាក់វ៉ាក់សាំងឲ្យបានដំណើរការល្អ និងអនុវត្តន៍តាមវិធាននានា ដើម្បីការពារសុវត្ថិភាពមន្ត្រី ដែលបានចូលរួមចាក់វ៉ាក់សាំង។ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសរុបជាង២០០០នាក់ នៃក្រសួងបរិស្ថាន ក្នុងនោះនៅទីស្តីការក្រសួងមានចំនួន៧០០នាក់ និងនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត សរុប១៣៩១នាក់ បានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ។ គួរឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឲ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ ការចូលរួមចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តនេះដែរ ក៏ដើម្បីការពារខ្លួនអ្នក ការពារក្រុមគ្រួសារអ្នក និងការពារសហគមន៍យើង ដើម្បីកុំឲ្យវីរុសកូវីដ-១៩ វាយលុកចូលទៅក្នុងខ្លួនយើង ចូលទៅក្នុងផ្ទះរបស់យើង និងចូលសហគមន៍របស់យើង ដែលធ្វើឲ្យមានមហន្តរាយសុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។ សូមរម្លឹកថា ដោយអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន…
-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍បានកើនដល់ជិត២ពាន់នាក់ (Video)

-
ខេត្តបាត់ដំបង ទទួលបានវ៉ាក់សាំង”ស៊ីណូវ៉ាក់”ចំនួន៤ម៉ឺនដូស ក្នុងជំហានដំបូងនៃថ្ងៃបើកយុទ្ធនាការក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-19ដល់មន្ត្រីរាជការសាធារណៈចាំបាច់មុន រហូត ដល់មន្រ្តីនៅមូលដ្ឋានឃុំ-សង្កាត់ក្នុងខេត្ត

នៅព្រឹកថ្ងៃទី០១ខែមេសាឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបង តាមរយៈមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានបើកនូវយុទ្ធនាការក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-19 “វ៉ាក់សាំងស៊ីណូវ៉ាក់” របស់ សាធារណរដ្ឋប្រជាមានិតចិន ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញនិងផ្តល់ឲ្យ២៥រាជធានី-ខេត្ត តាមរយៈក្រសួងសុខាភិបាល ក្នុងក្របខណ្ឌទូទាំងប្រទេស ថែលយ៉ាងហោចណាស់ និងត្រូវចាក់វ៉ាក់សាំងការពារកូវីដ-19ឲ្យបាន ពី១លានទៅ១លាន៥សែនដូស ក្នុងមួយខែៗ ចាប់ពីការបលកយុទ្ធនាការដែលត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃនេះនៅទូទាំងសំរាប់ព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកសំរាប់ខេត្តបាត់ដំបង គឺរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំនូវទីតាំងក្នុងការផ្តល់និងធ្វើការចាក់វ៉ាក់សាំងនេះ ជូនដល់មន្ត្រីរាជការស៊ីវិលនៅទូទាំងខេត្តខ្លួន ស្ថិតនៅក្នុងបរិវេណសាលាខេត្តបាត់ដំបង។ដោយជំហ៊ានដំបូងនេះគឺចាក់ជូនតែមន្ត្រីរាជការសាធារណៈដែលមានមុខងារនិងតួនាទីសំខាន់ៗក្នុងខេត្តនិងរហូតមន្ត្រីនៅថ្នាក់មូលដ្ឋានផ្ទាល់។ជាពិសេស មន្ត្រីរដ្ឋបាលមូលដ្ឋានតាមបណ្តាស្រុក-ក្រុងភូមិ ឃុំ-សង្កាត់ជាមុនសិន និង ជំហានក្រោយៗ បន្តទៀតនិងរៀបចំជូនដល់ប្រជាពលរដ្ឋទូទៅក្នុងខេត្តបាត់ដំបង ដើម្បីឲ្យឆ្លើយតបទៅនិងផែនការ និង គោលនយោបាយពីការផ្តល់វ៉ាក់សាំង ចាក់ដោយឥតគិតថ្លៃរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់ដាក់ចេញកន្លងមកនេះ តាមរយៈ នៃ មន្ត្រីចំពោះកិច្ចគ្រប់ថ្នាក់ទាំងថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងថ្លែងគូសបញ្ជាក់ ក្នុងការចុះពិនិត្យមើល ពីការរៀបចំផ្តល់និងធ្វើការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនមន្ត្រីរាជការនៅព្រឹកថ្ងៃដំបូង នៃ ការបើកយុទ្ធនាការ ក្នុងខេត្តថា៖ នេះជាជំហ៊ានថ្ងៃដំបូងក្នុងការបើកយុទ្ធនាការវាក់វ៉ាក់សាំងការពារកូវីដ-19 ជូនដល់មន្ត្រីរាជការស៊ីវិលក្នុងខេត្ត ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ឯកឧត្តមបានបញ្ជាក់ឲ្យដឹងទៀតថា៖ វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលមន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបង បានទទួលពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលជំហានទី១នេះមានចំនួនជាង៤ម៉ឺនដូស។ ហើយក្នុងនេះរដ្ឋបាលខេត្តបានតម្រូវឲ្យ មន្ត្រីរាជការ សមាជិកក្រុមប្រឹក្សាខេត្ត…
-
ឯកឧត្ដម អ៊ុន ចាន់ដា បើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ លើកទី២ ជូនដល់មន្ត្រីរាជការ ក្នុងខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ លើកទី២ ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។ កម្មវិធីបើកក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា «ដោយមើលឃើញថា ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ គ្មានដែនកំណត់ ដែលបង្កើតឱ្យមានការផ្ទុះឡើង ក្នុងទ្រង់ទ្រាយធំ ដូចជាព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលស្ទើរតែធ្វើឲ្យយើង បាត់បង់ម្ចាស់ការគ្រប់គ្រង ទៅហើយ។ ដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តថា មានតែធ្វើការចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ នេះទេ ទើបយើងអាចកាត់បន្ថយ ការឆ្លងរាលដាលបាន»។ ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ទៀតថា…