Category: Covid-19

  • សារសំឡេងពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ពាក់ព័ន្ធ នឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ធ

    សារសំឡេងពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ពាក់ព័ន្ធ នឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ធ

    សារសំឡេងពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធ នឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ធ (ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១)។

  • កងទ័ពប្រជាជនវៀតណាមផ្តល់អំណោយសម្ភារៈសុខាភិបាលដល់កងទ័ពជើងគោកកម្ពុជា

    កងទ័ពប្រជាជនវៀតណាមផ្តល់អំណោយសម្ភារៈសុខាភិបាលដល់កងទ័ពជើងគោកកម្ពុជា

    សម្ភារៈសុខាភិបាលជាអំណោយរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានឧបត្ថម្ភដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ។ ពិធីប្រគល់-ទទួលបានរៀបចំធ្វើនៅបង្គោលព្រំដែនលេខ២៧៥ ច្រកទ្វារព្រំដែនអន្តរជាតិ ទិញ បៀន ខេត្តអានយ៉ាង ក្រោមអធិបតីភាព ឧត្តមសេមីយ៍ឯក សួន ខាំឡ មេបញ្ជាការរង កងទ័ពជើងគោក និងឧត្តមសេនីយ៍ត្រី ង្វៀន ម៉ិញទ្រៀវ មេបញ្ជាការយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ។ អំណោយទាំងនោះរួមមាន៖ សម្ភារៈវេជ្ជសាស្ត្រកៅស៊ូ ទំហំL ចំនួន ៥០០០គូរ ; ម៉ាស់វេជ្ជសាស្ត្រចំនួន ១០០,០០០បន្ទះ ; ទែម៉ូម៉ែត្រអ៉ីនហ្រារ៉េដសម្រាម់វ៉ាស់ថ្ងាសចំនួន ១០០គ្រឿង ; ខែលការពារមុខចំនួន ១៥០០គ្រឿង ; សម្លៀកបំពាក់ការពារចំនួន ៥០០កំប្លេ ជែលសំលាប់មេរោគចំណុះ៥០០ml ចំនួន ៥០០ដប និងថវិកាចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្នុងនាម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក សួន…

  • ខេត្តកំពង់ស្ពឺប្រកាសដាក់បម្រាមគោចររយៈពេល២សប្ដាហ៏

    ខេត្តកំពង់ស្ពឺប្រកាសដាក់បម្រាមគោចររយៈពេល២សប្ដាហ៏

    ខេត្តកំពង់ស្ពឺប្រកាសដាក់បម្រាមគោចររយៈពេល២សប្ដាហ៏ចាប់ពីថ្ងៃទី២មេសាដល់ថ្ងៃ១៥មេសាឆ្នាំ២០២១។

  • ការផ្អាកចរាចរ និងសកម្មភាពអាជីវកម្ម នៅភូមិសាស្រ្តរាជធានី មិនប៉ះពាក់ដល់ការបែងចែកបន្លែ ផ្លែឈើ នៅផ្សារដើមគរទេ

    ការផ្អាកចរាចរ និងសកម្មភាពអាជីវកម្ម នៅភូមិសាស្រ្តរាជធានី មិនប៉ះពាក់ដល់ការបែងចែកបន្លែ ផ្លែឈើ នៅផ្សារដើមគរទេ

    ភ្នំពេញ៖ ផ្សារដើមគរ គឺជាផ្សារធំមួយនៅក្នុងរាជធានីភ្នំពេញ ក្នុងការបែងចែកបន្លែ ផ្លែឈើ នៅក្នុងរាជធានីភ្នំពេញ និងបញ្ជូនទៅបណ្ដាខេត្តក្រុងមួយចំនួនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។ ចំពោះសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍នោះ សំរាប់ទីផ្សារដើមគរមិនមានការប្រែប្រួលអ្វីនោះទេ ពោលគឺនៅរក្សាការលក់ ដូរ ដូចធម្មតា ដោយគណៈកម្មការផ្សារបាននិងកំពុងបំពេញការងារយ៉ាងមមាញឹកក្នុងការបំពេញឯកសារនិងកាតសំគាល់ខ្លួន ជូនទៅបងប្អូនកម្មករ អាជីវករលក់ដូរ ទាំងនេះ ដើម្បីឲ្យពួកគាត់មានសិទ្ធិ អាចធ្វើដំណើរចេញ ចូលរាជធានីភ្នំពេញ ដោយមិនមានការឃាឃាំងនិងពិន័យពីអាជ្ញាធរមានសមត្ថកិច្ច។ លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០២ខែមេសានេះថា ៖ចំពោះផ្សារដើគរ គឺមិនមានការបិទការលក់ដូរ ឬផ្គត់ផ្គង់បន្ថែម ផ្លែឈើនោះទេ ។ ចំពោះកម្មករ អាជីវករ អ្នកលក់ដូរ កម្មករអនាម័យនៅពេលយប់ ខាងគណៈកម្មការផ្សារ បាននឹងកំពុងរៀបចំ ធ្វើកាតសម្គាល់ខ្លួនជូនពួកគាត់ហើយ ដើម្បីឲ្យពួកគាត់បានមកបំពេញការងារ និងប្រកបអាជីវកម្ម ដោយមិនមានការឃាត់ពីអាជ្ញាធរមានសមត្ថកិច្ច ។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា…

  • សេចក្ដីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

    សេចក្ដីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩  ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

    ក្រសួងសុខាភិបាលចេញសេចក្ដីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

  • អ្នករស់នៅរាជធានីភ្នំពេញ និងខេត្ត៣ទៀត ដែលមានប្រវត្តធ្លាប់ជួបមនុស្សច្រើន និងមានរោគសញ្ញាត្រូវប្រញាប់ទៅធ្វើតេស្ត

    អ្នករស់នៅរាជធានីភ្នំពេញ និងខេត្ត៣ទៀត ដែលមានប្រវត្តធ្លាប់ជួបមនុស្សច្រើន និងមានរោគសញ្ញាត្រូវប្រញាប់ទៅធ្វើតេស្ត

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលនៅថ្ងៃទី២មេសាឆ្នាំ២០២១ បានអំពាវនាវដល់បុគ្គលិកសុខាភិបាល គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ នគរបាលយុត្តិធម៌ បុគ្គលិកអនាម័យ និងអ្នកបើកតាក់ស៊ី ដែលធ្លាប់ប៉ះពាល់ជាមួយសាធារណជនច្រើន និងកំពុងរស់នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ បើសិនជាមានរោគសញ្ញាដូចជាគ្រុនក្ដៅក្អក កណ្ដាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ត្រូវប្រញាប់ទៅធ្វើតេស្ដរកវីរុសកូវីដ-១៩ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការធ្វើតេស្តមាននៅ វិទ្យាល័យបាក់ទូក ឬ វិទ្យាល័យបឹងត្របែក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម ឬ មន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ ជាមួយគ្នានោះក្រសួងសុខាភិបាល បានអំពាវនាវឲ្យអ្នកដែលត្រូវទៅធ្វើតេស្ដត្រូវយកអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនឬលិខិតផ្សេងៗដែលសំគាល់អត្តសញ្ញាណបុគ្គលទៅផង។ យោងតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២មេសាឆ្នាំ២០២១ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ចំនួន៦៨នាក់ ក្នុងនោះខេត្តស្វាយរៀង មានអ្នកឆ្លង២៨នាក់ រាជធានីភ្នំពេញ២៣នាក់, ខេត្តកណ្ដាល១៣នាក់ និងខេត្តព្រះសីហនុ៤នាក់។

  • សាលារាជធានីភ្នំពេញ ដាក់លេខទូរស័ព្ទ Hotline 1299 និងលេខ៣ខ្សែទៀត ដើម្បីពលរដ្ឋមានចម្ងល់សួររឿងការអនុវត្តបំរាមគោចរ

    សាលារាជធានីភ្នំពេញ ដាក់លេខទូរស័ព្ទ Hotline 1299 និងលេខ៣ខ្សែទៀត ដើម្បីពលរដ្ឋមានចម្ងល់សួររឿងការអនុវត្តបំរាមគោចរ

    ភ្នំពេញ៖ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបំរាមគោចរ ដែលផ្អាកការធ្វើដំណើរចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ មានប្រជាពលរដ្ឋជាច្រើនបានបង្ហាញនូវការងឿងឆ្ងល់ជាមួយច្រើន ជុំវិញការអនុវត្តនេះ។ ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងងាយស្រួលក្នុងការបកស្រាយចម្ងល់ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ប្រើប្រាស់នូវលេខទូរស័ព្ទ Hotline និងលេខ៣ប្រព័ន្ធផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋទំនាក់ទំនងសួរសំណួរបន្ថែម នៅពេលមានចម្ងល់ណាមួយ ជុំវិញការអនុវត្តនូវបំរាមគោចរដែលបានដាក់ចេញនេះ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ថាលេខទូរស័ព្ទដើម្បីប្រជាពលរដ្ឋសាកសួរនូវចម្ងល់ផ្សេងៗរួមមាន៖ *ទី១៖ Hotline 1299*ទី២៖ 098 379 777*ទី៣៖ 077 856 966*ទី៤៖ 099 429 040 បើតាមលោក ម៉េត មាសភក្ដី បញ្ជាក់បន្ថែមថា ក្រៅពីលេខទូរស័ព្ទខាងលើនេះ ប្រជាពលរដ្ឋក៏អាចឆាតចូលទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានផងដែរ ហើយមន្ដ្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការឆ្លើយតបភ្លាមៗ។ គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា…

  • ថវិកាជិត១លានដុល្លារត្រូវបានរដ្ឋាភិបាលជប៉ុនដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩

    ថវិកាជិត១លានដុល្លារត្រូវបានរដ្ឋាភិបាលជប៉ុនដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជំនួយបន្ទាន់ក្នុងទឹកប្រាក់ ៣៦លាន៩សែនដុល្លារអាមេរិក ដល់អង្គការយូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់សម្រាប់ទុកដាក់វ៉ាក់សាំង ក្នុងប្រទេសចំនួន១២ ដែលរងផល ប៉ះពាល់ដោយជំងឺកូវីដ-១៩។ ក្នុងនោះថវិកាជិត១លានដុល្លារនៃថវិកាសរុប នឹងត្រូវដកមកប្រើប្រាស់ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដើម្បីបង្កើនសមត្ថភាពនៃប្រព័ន្ធត្រជាក់ តាមរយៈការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយដឹកជញ្ជូន និងផ្តល់ការបណ្ដុះបណ្ដាលដល់បុគ្គលិកសុខាភិបាល។ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន ប្ដេជ្ញាជួយកែលម្អកម្មវិធីផ្ដល់វ៉ាក់សាំង នៅប្រទេសកំពុងអភិវឌ្ឍន៍ ដោយ សារការចែកចាយផ្ដល់វ៉ាក់សាំង គឺមានសារសំខាន់ដូចគ្នាទៅនឹងវ៉ាក់សាំងដែរ។ លោកថា បទពិសោធន៍ច្រើនឆ្នាំរបស់យូនីសេហ្វ ក្នុងកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តកម្មវិធីផ្ដល់ថ្នាំបង្ការ គឺជាហេតុផលដែលធ្វើឱ្យរដ្ឋាភិបាលជប៉ុនមានទំនុកចិត្តទាំងស្រុងថា ជំនួយនោះ ពិតជានឹងនាំឱ្យសម្រេចបាន នូវលទ្ធផលវិជ្ជមានយ៉ាងធំធេងមកលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។ លោកឯកអគ្គរាជទូតជប៉ុន បន្តថា រដ្ឋាភិបាលជប៉ុន នឹងបន្តសហការជាមួយយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ទប់ស្កាត់បានទាំងស្រុង និងអាចស្តារ ទ្បើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ លោកស្រី ហ្វ័រូហ្គ ហ្វូយូហ្សិថ (Foroogh Foyouzat) នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុនដែលបានគាំទ្រដល់កម្ពុជាក្នុងពេលដ៏ចាំបាច់នេះ ជាពិសេសក្នុងពេលដែលចំនួនករណីកូវីដ-១៩កំពុងកើនឡើង។ លោកស្រី…

  • អ្នកឆ្លងថ្មី៦៩នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ១៦នាក់

    អ្នកឆ្លងថ្មី៦៩នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ១៦នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី១មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៦៩នាក់ អ្នកទាំងនោះពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន៦៨នាក់ និងអ្នកដំណើរមកពីបរទេស១នាក់។ នៅថ្ងៃនេះ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន១៦នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី២មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៥៤៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ពាន់២៥៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន១ពាន់២៧០នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១៦នាក់ហើយ៕

  • ប្រមុខអង្គការ WHO បញ្ជាក់ថា មេដឹកនាំប្រទេសជាង២៥គាំទ្រគំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដើម្បីដោះស្រាយវិបត្តិសុខភាពពិភពលោកក្នុងពេលអនាគត

    ប្រមុខអង្គការ WHO បញ្ជាក់ថា មេដឹកនាំប្រទេសជាង២៥គាំទ្រគំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដើម្បីដោះស្រាយវិបត្តិសុខភាពពិភពលោកក្នុងពេលអនាគត

    ស្វីស៖ មេដឹកនាំច្រើនជាង២៥ប្រទេសដែលមកពីប្រទេស G20 G7 និងមកពីគ្រប់តំបន់ផ្សេងទៀតបានបង្ហាញការរួបរួមគ្នាក្នុងករណីបន្ទាន់ ដើម្បីអំពាវនាវអោយមានការបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដែលនឹងជួយពិភពលោកក្នុងការដោះស្រាយវិបត្តិសុខាភិបាលនៅពេលអនាគត ដូចជាវីរុស Covid-19 ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។ អគ្គនាយកអង្គការសុខាភាពពិភពលោក (WHO) លោក ថេត្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយនៅឯទីស្នាក់ការកណ្តាលអង្គការ WHO ថា សន្ធិសញ្ញាជំងឺរាតត្បាតនេះ អាចនឹងជាការប្តេជ្ញាចិត្តថ្មីមួយ ដើ ម្បីថែរក្សាពិភពលោកអោយមានសុវត្ថិភាព ពីធាតុបង្កជំងឺថ្មីដែលមានសក្តានុពលរាតត្បាតនាពេលអនាគត ។ លោក ថេដ្រូស សង្កត់ធ្ងន់ថា មានការទទួលស្គាល់ និងបន្ទាបខ្លួនពីមេដឹកនាំទាំងនោះ ខណៈដែលពិភពលោកទាំង មូលមិនបានត្រៀមខ្លួនសម្រាប់ការឆ្លងរាលដាលនៃវីរុសដំបូងគេដែលមិនធ្លាប់មាន ហើយការឆ្ពោះទៅមុខ…យើងត្រូវតែធ្វើការរួមគ្នាឱ្យបានកាន់តែប្រសើរ សម្រាប់ការផ្ទុះឡើងនាពេលអនាគត ។ បើតាមប្រមុខអង្គការ WHO រូបនេះ នៅក្នុងសប្តាហ៍នេះ ក្រុមមេដឹកនាំប្រទេសជាច្រើនបានចូលរួម ក្នុងការអំពាវនាវអោយមានសន្ធិសញ្ញាជំងឺរាតត្បាតមួយ ដែលត្រូវបានគេរំពឹងថា នឹងរៀបចំពិភពលោកសម្រាប់ការត្រៀមខ្លួនចំពោះធាតុបង្កជំងឺថ្មីដែលមានសក្តានុពលឆ្លងរាតត្បាតក្នុងពេលអនាគត ៕ ប្រភព៖ ស៊ីនហួរ