Category: Covid-19

  • សេចក្តីជូនដំណឹង​

    សេចក្តីជូនដំណឹង​

    សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទាក់ទងជាមួយ បុគ្គល ដូចបានរាយនាម ក្នុងលិខិតភ្ជាប់នេះ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​មន្ទីរ​ពេទ្យខ្មែរ-សូវៀត​សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ជំនួយថវិកា ១,២៦០លានរៀល ដល់បណ្តាខេត្តកម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ជំនួយថវិកា ១,២៦០លានរៀល ដល់បណ្តាខេត្តកម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក

    ភ្នំពេញ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបន្តផ្តល់ជំនួយថវិកាចំនួន១,២៦០លានរៀល ដល់បណ្តាខេត្តនានារបស់កម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក។ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា សម្រាប់ជំនួយនេះ មានខេត្តចំនួន១៥ ទទួលបានថវិកាសរុបចំនួន១,២៦០លានរៀលសម្រាប់ត្រៀមរៀបចំធ្វើចត្តាឡីស័ក ពីថ្ងៃទី០៣ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ បណ្តារាជធានី-ខេត្តទាំង១៥ ដែលទទួលបានថវិកា ដើម្បីរៀបចំធ្វើចត្តាឡីស័ករួមមាន៖ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, ពោធិ៍សាត់, ព្រះវិហារ, កណ្តាល, ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, ក្រចេះ, តាកែវ, កំពង់ចាម, កំពង់ឆ្នាំង, ព្រះសីហន និងខេត្តសៀមរាប ៕ ដោយ វណ្ណលុក

  • មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) អនុញ្ញាតអោយអ្នកចាក់វ៉ាក់សាំង Covid-19 គ្រប់ដូសហើយ មិនចាំចាច់ធ្វើតេស្ត មុនពេល ឬក្រោយពេលធ្វើដំណើរឡើយ

    មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) អនុញ្ញាតអោយអ្នកចាក់វ៉ាក់សាំង Covid-19 គ្រប់ដូសហើយ មិនចាំចាច់ធ្វើតេស្ត មុនពេល ឬក្រោយពេលធ្វើដំណើរឡើយ

    អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃសុក្រនេះបញ្ជាក់ថា អ្នកដែលទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ពេញលេញហើយ អាចធ្វើដំណើរដោយសុវត្ថិភាពនៅក្នុងសហរដ្ឋអាមេរិក ដោយមិនចាំបាច់ធ្វើតេស្ត មុនពេល ឬក្រោយពេលធ្វើដំណើរឡើយ ។ នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) លោកស្រី រ៉ូចឆែល វ៉ាលែនស្គី (Rochelle Walensky) បានគូសបញ្ជាក់ថា គោលការណ៍ណែនាំការធ្វើដំណើរថ្មីនេះ គឺសម្រាប់តែអ្នកដែលទទួលបានវ៉ាក់សាំងបង្ការជំងឺ Covid-19 ពេញលេញប៉ុណ្ណោះ ។ លោកស្រីបន្ថែមថា អត្រាឆ្លងជំងឺនេះជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល៧ថ្ងៃចុងក្រោយ បានបន្តកើនឡើង ហើយឥឡូវនេះ មានប្រហែល៦ម៉ឺន២ពាន់ករណីថ្មីក្នុងមួយថ្ងៃ ។ លោកស្រីនាយក CDC រូបនេះបានសង្កត់ធ្ងន់ថា មានតែ២០ភាគរយប៉ុណ្ណោះនៃប្រជាជនពេញវ័យរបស់សហរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ដែលនេះជាហេតុនាំឲ្យលោកស្រីនៅតែព្រួយបារម្ភថា សហរដ្ឋអាមេរិកនៅតែមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌល CDC ក៏បានណែនាំដល់អ្នកធ្វើដំណើរដែលទទួលវ៉ាក់សាំងរួចអោយបន្តពាក់ម៉ាស រក្សាគម្លាតសង្គម២ម៉ែត្រ និងលាងដៃឲ្យបានទៀងទាត់ផងដែរ ៕ Reuters

  • យប់ទី១នៃការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានី សម្រេចលទ្ធផលឃាត់យានយន្តបានជាង៣០គ្រឿង

    យប់ទី១នៃការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានី សម្រេចលទ្ធផលឃាត់យានយន្តបានជាង៣០គ្រឿង

    ភ្នំពេញ៖ អនុវត្តតាមសេចក្ដីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី០២ មេសានេះ ឃើញថា គ្រប់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនយ៉ាងសកម្មបំផុត ហើយក្នុងខណ្ឌទាំង១៤នេះមានតែខណ្ឌទួលគោកនិងខណ្ឌពោធិសែនជ័យដែលឃាត់យកយានយន្តទៅរក្សាទុក នោះ ឃាត់បានយានយន្តជាង៣០គ្រឿងបញ្ជូនមករក្សាទុកនៅអធិការរដ្ឋានខណ្ឌនិងបានឱ្យអ្នកបើកបរទៅធ្វើចត្តាឡីស័កនៅផ្ទះ។ ដើម្បីក្កាប់បានសភាពការណ៌ទូទៅក្នុងរាជធានីភ្នំពេញដែលចាប់ផ្ដើមអនុវត្តវិធានការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញរយះពេល១៤ថ្ងៃពីថ្ងៃទី១មេសាដល់ថ្ងៃ១៤មេសានោះលោកឃួង ស្រេង. អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី០២ខែមេសានេះដែរ ក៏បានចុះធ្វើការត្រួតពិនិត្យនៅតាមទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗ នៅទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការនាំណែឱ្យអាជ្ញាធរនិងកងកម្លាំងទាំងអស់ អនុវត្តការងារឱ្យមានប្រសិទ្ធភាព តាមសេចក្ដីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ ដោយចាប់ពីថ្ងៃទី០១ខែមេសាឆ្នាំ២០២១ ដល់ថ្ងៃទី១៤ មេសា ចាប់ផ្ដើមពីម៉ោង៨យប់រហូតដល់ម៉ោង៥ភ្លឺ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យគោលដៅ កាលពីរាត្រីថ្ងៃទី០២ មេសារនេះ គឺបានចុះទៅគោលដៅនៃខណ្ឌ ដូនពេញ ខណ្ឌឬស្សីកែវ បន្តទៅខណ្ឌជ្រោយចង្វា ទើបលោកត្រឡប់មកចាំបញ្ជានៅទីបញ្ជាការស្រាលនៅសាលារាជធានីភ្នំពេញ។ ក្នុងការចុះពិនិត្យនោះលោកឃួង ស្រេងបានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌនិងកម្លាំងចម្រុះចំណុះអោយគណៈបញ្ជាការខណ្ឌ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាប្រជាពលរដ្ឋដែលមកពីបំពេញការងារក្នុងគោលបំណងទៅផ្ទះវិញ សូមឱ្យពួកគាត់បង្ហាញ កាតសំគាល់ខ្លួនដែលចេញដោយក្រុមហ៊ុន រួចអោយពួកគាត់ទៅចុះនិងត្រូវណែនាំអោយពួកគាត់បានយល់សេចក្ដីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើមិនចាំបាច់កុំធ្វើដំណើរពេលយប់។ គួរបញ្ជាក់ថា៖យោងតាមសេចក្ដីរាយការណ៍របស់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញថា៖ក្នុងខណ្ឌទាំង១៤ក្នុងមួយខណ្ឌមាមដាក់គោលដៅចំនួន២កន្លែងដែលដឹកនាំដោយអភិបាលខណ្ឌជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិមួយៗផ្ទាល់តែម្ដង។ ជាក់ស្ដែងនាយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១…

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣០លាន៨០ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨៥ម៉ឺននាក់ និងជាសះស្បើយ១០៥លាន៣០ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣០លាន៨០ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨៥ម៉ឺននាក់ និងជាសះស្បើយ១០៥លាន៣០ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣០លាន៨០ម៉ឺន៩ពាន់៧៤០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨៥ម៉ឺន៣៩៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៥លាន៣០ម៉ឺន២ពាន់២៧៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៣១ម៉ឺន៤ពាន់៦២៥នាក់ ស្លាប់ចំនួន៥៦ម៉ឺន៧ពាន់៦១០នាក់ និងជាសះស្បើយចំនួន២៣លាន៨២ម៉ឺន៥ពាន់៦៣៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៩១ម៉ឺន២ពាន់៣៧៩នាក់ ស្លាប់៣២ម៉ឺន៨ពាន់៣៦៦នាក់ និងជាសះស្បើយ១១លាន២៧ម៉ឺន៦ពាន់៦២៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៣៩ម៉ឺន១ពាន់១២៩នាក់ ស្លាប់ចំនួន១៦ម៉ឺន៤ពាន់១៤១នាក់ និងជាសះស្បើយ១១លាន៥៦ម៉ឺន៧ពាន់៦០នាក់ ៕ ប្រភព៖ worldometers

  • អាជ្ញាធរខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យកងកម្លាំង តាមគោលដៅកំពុងអនុវត្តន៍វិធានការបម្រាមគោចរ ក្នុងមូលដា្ឋន

    អាជ្ញាធរខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យកងកម្លាំង តាមគោលដៅកំពុងអនុវត្តន៍វិធានការបម្រាមគោចរ ក្នុងមូលដា្ឋន

    ភ្នំពេញ៖ យោងតាមសេចក្តីសម្រេចលេខ ០៦៨/២១ ស.ស.រ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់សាលារាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការ រដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល ០២សប្ដាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកវរសេនីយ៍ ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌ និង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ បានអញ្ជេីញចុះត្រួតពិនិត្យកម្លាំង តាមគោលដៅកំពុងអនុវត្តវិធានការបម្រាមគោចរ ក្នុងមូលដា្ឋនខណ្ឌច្បារអំពៅ ។ សូមបញ្ជាក់ថា ការអនុវត្តនេះ មានរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង៨យប់ ដល់៥ភ្លឺ អ្នកលក់ដូរអាចវេចខ្ចប់ ហើយអ្នកធ្វើចរាចរណ៍មានករណីលើកលែងដូចមានចែងក្នុងសេចក្តីសម្រេចលេខ ០៦៨/២១ ស.ស.រ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់សាលារាជធានីភ្នំពេញ ។ ការធ្វើចរាចរ ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សត្រូវបានលើកលែងក្នុងករណីចាំបាច់ដូចខាងក្រោម៖ *ទី១៖ សកម្មភាពអាជីវកម្មតាមភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត អាចបម្រើសេវាកម្មជាលក្ខណៈវេចខ្ចប់…

  • អភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត

    អភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត

    រសៀលថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងសមាជិកអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានអញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់បុគ្គលិកមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ជាពិសេស នៅតាមមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ដែលប្រព្រឹត្តទៅ នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។ សូមបញ្ជាក់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ គឺក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យខេត្តរបស់យើង។ សូមរំលឹកជូនថា មន្ត្រីរាជការទាំងអស់ដែលបានទទួលវ៉ាក់សាំងរួចហើយ ត្រូវចងចាំថាត្រូវបន្តចូលរួមត្រួតពិនិត្យ និងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គមដោយបន្តអនុវត្តនូវវិធានការបីការពារ (ពាក់ម៉ាស លាងដៃអោយបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី មួយម៉ែត្រកន្លះឡើងទៅ និងបីកុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មាន ខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សារជាថ្មីម្តងទៀត ឯកឧត្ដម អភិបាល ខេត្ត និងប្រជាពលរដ្ឋក្នុង ខេត្តព្រៃវែងទាំងមូល សូមគោរពជូនពរ ក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសមាជិកអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ខេត្ត សូមមានសុខភាពល្អ…

  • មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាចូលរួមយុទ្ធនាការចាក់វ៉ាក់សំាងកូវីដ-១៩

    មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាចូលរួមយុទ្ធនាការចាក់វ៉ាក់សំាងកូវីដ-១៩

    ក្នុងក្របខណ្ឌយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលសហការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់មន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ តាមគោលការណ៍ស្ម័គ្រចិត្ត។ មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើននាក់ បានចុះឈ្មោះចាក់វ៉ាក់សាំង។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា តំណាងអោយមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នាពេលកន្លងមក និងបានកៀរគរ រកវ៉ាក់សំាង មកចាក់ជូនពលរដ្ឋតាមគ្រប់មធ្យោបាយ។ ឯកឧត្តម លើកឡើងថា វ៉ាក់សំាងមានសារសំខាន់ណាស់នាពេលបច្ចុប្បន្ននេះ នៅក្នុងការការពារអាយុជីវិតពលរដ្ឋនិងការស្តារសេដ្ឋកិច្ច សង្គមជាតិអោយល្អប្រសើរវិញ នៅក្រោយការរាតត្បាតជំងឺកូវីដ-១៩ នោះ។ រាជរដ្ឋាភិបាលគ្រោងចាក់វ៉ាក់សំាងជូនពលរដ្ឋឱ្យបាន១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋ ពលរដ្ឋទាំងអស់ ហើយនៅក្នុងយុទ្ធនាការទ្រង់ទ្រាយធំនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រសួងសុខាភិបាលចាក់វ៉ាក់សំាង ជូនពលរដ្ឋអោយបានមួយលានដូសក្នុងមួយខែ។

  • បំរាមគោរចអនុវត្តន៍នៅយប់ថ្ងៃទី០២

    បំរាមគោរចអនុវត្តន៍នៅយប់ថ្ងៃទី០២

    ភ្នំពេញ៖ អភិបាលរាជធានី ចុះពិនិត្យមើលស្ថានក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០២  បន្ទាប់ពីបំរាមគោរចចាប់ផ្ដើមអនុវត្តន៍នៅរាត្រីនេះ។

  • ក្រសួងទេសចរណ៍ ពន្យាពេលទទួលពាក្យសុំសិទ្ធិចូលរួមការប្រឡងជ្រើសរើសបេក្ខជន ចូលក្របខណ្ឌក្រសួងសម្រាប់ឆ្នាំ២០២១

    ក្រសួងទេសចរណ៍ ពន្យាពេលទទួលពាក្យសុំសិទ្ធិចូលរួមការប្រឡងជ្រើសរើសបេក្ខជន ចូលក្របខណ្ឌក្រសួងសម្រាប់ឆ្នាំ២០២១

    ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងលេខ ១៧៧ សជណ.អរហ ចុះថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ស្តីពីការពន្យាពេលទទួលពាក្យសុំសិទ្ធិចូលរួមការប្រឡងជ្រើសរើសបេក្ខជន និស្សិត និងមន្រ្តីរាជការស៊ីវិលទូទៅឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងទេសចរណ៍សម្រាប់ឆ្នាំ២០២១។ សេចក្តីជូនដំណឹងនេះមានខ្លឹមសារដូចមានជូនភ្ជាប់ខាងក្រោម៖