-
គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេស គ.វ.ក-១៩

ក្នុងរយ:ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ទី០៤ ខែមេសា ឆ្នាំ២០២១ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេស គ.វ.ក-១៩ បានចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បានចំនួន ១៤ម៉ឺន៧៧៣នាក់ហើយ ដែលធ្វើឱ្យចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ស៊ីណូវ៉ាក់ និងកូវីសែល សរុបទាំងបីមុខវ៉ាក់សាំងនេះ គឺបានកើនឡើងដល់ ៤១៨.៥៦៩នាក់ នៅទូទាំងប្រទេស នេះបើយោងតាមតារាងរបាយការណ៍របស់ គ.វ.ក-១៩ ៕
-
ចិនរាយការណ៍ពីអត្រាឆ្លង Covid-19 ក្នុងសហគមន៍ដ៏ខ្ពស់បំផុតក្នុងរយៈពេល២ខែ ភាគច្រើនជាជនជាតិមីយ៉ាន់ម៉ាដែលឆ្លងដែនចូលប្រទេសចិន

ចិន៖ ចិនបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល២ខែ ខណៈទីក្រុងមួយនៅជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ាក្នុងខេត្ត Yunnan ភាគនិរតី កំពុងតែផ្ទុះការឆ្លងក្នុងសហគមន៍ ។ រដ្ឋាភិបាលក្នុងទីក្រុង Ruili បានដាក់ប្រជាជនឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហើយអនុវត្តការធ្វើតេស្តដ៏ធំមួយ និងចាប់ផ្តើមរឹតត្បិតលើប្រជាជនមិនឲ្យចាកចេញ និងចូលទីក្រុងកាលពីសប្តាហ៍មុន បន្ទាប់ពីបានរាយការណ៍អំពីអ្នកជំងឺកូវីដ-១៩ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ករណីដែលត្រូវបានរកឃើញនៅទីក្រុង Ruili គឺជាការឆ្លងក្នុងសហគមន៍ដែលបង្កឡើងដោយវីរុសនាំចូលពីប្រទេសមីយ៉ាន់ម៉ា ។ ក្នុងចំណោមអ្នកជំងឺថ្មីដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុងនេះ គឺមាន១១នាក់ជាពលរដ្ឋមីយ៉ាន់ម៉ា ។ ទីក្រុង Ruili គឺជាចំណុចឆ្លងកាត់ដ៏សំខាន់មួយរបស់ខេត្ត Yunnan ដែលមានព្រំប្រទល់៤ពាន់គីឡូម៉ែត្រជាប់ប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម ។ អាជ្ញាធរក្នុងតំបន់ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងនៅទីក្រុង Ruili ផងដែរ ក្នុងគោលបំណងទប់ស្កាត់ជំងឺកូវីដ-១៩ ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣១លាន៩១ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨៦ម៉ឺននាក់ និងជាសះស្បើយ១០៦លាន១៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣១លាន៩១ម៉ឺន៨៦៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨៦ម៉ឺន៥ពាន់៩២១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៦លាន១៩ម៉ឺន៦ពាន់៨២៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៤២ម៉ឺន៣៣១នាក់ ស្លាប់ចំនួន៥៦ម៉ឺន៨ពាន់៧៧៧នាក់ និងជាសះស្បើយចំនួន២៣លាន៩៤ម៉ឺន៦ពាន់៧០៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៩៨ម៉ឺន៤ពាន់៩៥៦នាក់ ស្លាប់៣៣ម៉ឺន១ពាន់៥៣០នាក់ និងជាសះស្បើយ១១លាន៣៥ម៉ឺន៧ពាន់៥២១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៥៨ម៉ឺន៧ពាន់៩២០នាក់ ស្លាប់ចំនួន១៦ម៉ឺន៥ពាន់១៣២នាក់ និងជាសះស្បើយ១១លាន៦៧ម៉ឺន៩ពាន់៩៥៨នាក់ ៕ ប្រភព៖ worldometers
-
ក្រសួងសុខាភិបាលបញ្ជាក់ពីករណីទី២១ដែលស្លាប់ដោយសារជំងឺកូវីដ-១៩

-
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ពន្យល់អំពីភាពខុសគ្នារវាងវ៉ាក់សាំងទាំង ០៣ប្រភេទ ដែលកំពុងមាននៅកម្ពុជា

-
អ្នកឆ្លងថ្មី៦៣នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៩៤នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៥មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី៤មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៦៣នាក់ អ្នកទាំងនោះពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន៩៤នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី៥មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៧៥២ នាក់ នោះបានព្យាបាលជាសះស្បើយចំនួន១ពាន់៧៤៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន៩៧៩នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២១នាក់ហើយ។
-
រដ្ឋបាលរាជធានីភ្នំពេញ ឃាត់បានយានយន្តដែលបំពាននឹងបម្រាមគោចរ១៥៤គ្រឿង ក្នុងរយៈពេល២យប់ដំបូង

-
ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាស ពីការស្លាប់ស្ត្រីវ័យចំណាស់ ម្នាក់ទៀតហើយ

-
អ្នកនាំពាក្យ របស់អគ្គស្នងដ្ឋាន នគរបាលជាតិ ចេញលិខិតបំភ្លឺ និងធ្វើការបដិសេធចោលទាំងស្រុង

-
ក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងដែលមានការចាំក់វ៉ាក់សាំងជូនមន្រ្តីផ្នែកអប់រំ

រាជធានីភ្នំពេញ៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងដែលមានការចាំក់វ៉ាក់សាំងជូនមន្រ្តីផ្នែកអប់រំ និងបាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី រួមមានទឹកបរិសុទ្ធចំនួន២០កេស, ភេសជ្ជៈ២កេស, ម៉ាស់ចំនួន២០០ ជូនដល់គោលដៅដូចខាងក្រោម៖ ១.វិទ្យាល័យជ្រោយចង្វារ២.វិទ្យាល័យឬស្សីកែវ៣.វិទ្យាល័យច្បារអំពៅ