-
អាជីវករ និងសន្តិសុខ នៅផ្សារអូរឫស្សី ជាង៥០នាក់ រកឃើញវិជ្ជមានកូវីដ១៩នៅយប់នេះ, អាជ្ញាធរអំពាវនាវឲ្យអាជីវករផ្សេងទៀតបន្តធ្វើចត្តាឡីស័ក និងទៅយកសំណាកជាបន្ទាន់

ភ្នំពេញ៖ នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ អាជីវករ និងសន្តិសុខនៅផ្សារអូរឫស្សី ជាង៥០នាក់ទៀត ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ ហេតុដូច្នេះហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឫស្សី សូមបន្តធ្វើចត្តាឡីស័ក និងទៅយកសំណាកជាបន្ទាន់ថែមទៀត បើសិនអ្នកដែលមិនទាន់បានទៅយក។ សាលារាជធានីភ្នំពេញ អំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក ហើយសម្រាប់ក្រុមអាជីវករ សន្តិសុខ បុគ្គលិកបម្រើការងារនៅផ្សារ ព្រមទាំងគ្រួសាររបស់អាជីវករ សូមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវដាច់ខាត កុំចេញទៅណាទាំងអស់ បើមិនទាន់គ្រប់១៤ថ្ងៃ ជាមួយលទ្ធផលតេស្តអវិជ្ជមាន។ សាលារាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានស្គាល់រាល់អាជីវករផ្សារអូរឫស្សី សូមចៀសឲ្យឆ្ងាយសិន កុំអាលជួបទាក់ទងដោយផ្ទាល់ និងនៅក្បែរ រហូតដល់ស្ថានភាពនៃការឆ្លងជំងឺនៅផ្សារមួយនេះ មានការថមថយវិញ ហើយការទទូចយ៉ាងដូច្នេះ មិនមែនអាជ្ញាធរ ឲ្យរើសអើងគ្នានោះឡើយ តែអាជ្ញាធរបានគិតគូពីបញ្ហាសុខភាពរបស់បងប្អូនជាសំខាន់។ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតចាប់ពីការផ្ទុះឆ្លង នៃជំងឺកូវីដ១៩ នៅក្នុងផ្សារអូរឫស្សីមកនោះ គឺមានអាជីវករ សន្តិសុខ បុគ្គលិកបម្រើងការងារ និងគ្រួសាររបស់ពួកគេសរុបជាង១០០នាក់ហើយ ដែលបានរកឃើញវិជ្ជមានកូវីដ១៩។ សូមបញ្ជាក់ថា ក្រោយមានហេតុការណ៍នេះកើតឡើង អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារ ទៅយកសំណាកនៅវិទ្យាល័យបាក់ទូក ប៉ុន្តែពួកគាត់ខ្លះមិនបានទៅយកនោះទេ។…
-
កម្មកររោងចក្រកាត់ដេរ «ឌីន ហាន» នៅខណ្ឌមានជ័យ រកឃើញឆ្លងជំងឺកូវីដជិត៥០នាក់, អាជ្ញាធរអំពាវនាវឲ្យកម្មករទាំងអស់ មកធ្វើតេស្ដបន្ទាន់នៅយប់នេះ

ភ្នំពេញ៖ គិតត្រឹមវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានរកឃើញកម្មករនៅរោងចក្រកាត់ដេរ «ឌីន ហាន» ឆ្លងជំងឺកូវីដ១៩ ជិត៥០នាក់។ នេះបើតាមអភិបាលរាជធានីភ្នំពេញរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។ រោងចក្រកាត់ដេរ «ឌីន ហាន» ដែលមានកម្មករនិយោជិត៥០ឆ្លងជំងឺកូវីដ១៩នេះ មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់កម្មករកម្មការនីទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ នៅយប់នេះ និងថ្ងៃស្អែកជាកំហិត បើមិនដូច្នេះទេមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។ ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនសាច់ញាតិ ឬមិត្តភ័ក្ររបស់កម្មករទាំងនោះ ត្រូវជួយណែនាំឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃតាមចំនួនកំណត់ ហើយបើធ្វើមិនបានត្រឹមត្រូវទេ នឹងទទួលទោសពិន័យតាមច្បាប់ ជាក់ជាមិនខានឡើយ។ សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវត្រួតពិនិត្យតាមដានដោយយកចិត្តទុកដាក់បំផុត។ នៅយប់ថ្ងៃនេះអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ព្រមទាំងមន្រ្តីសុខាភិបាល បាននិងយកសំណាកទៅលើបងប្អូនកម្មករនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីស្វែងរកកូវីដ១៩៕
-
សេចក្តីជូនដំណឹងស្តីពីការបិទការទស្សនាប្រាសាទនានា រយៈពេល១៤ថ្ងៃ

-
ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ៨ទីតាំងក្នុងការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរ ឆ្លងខេត្ត និងការបិទរមណីយដ្ឋាននៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ប៉ុស្តិ៍ត្រួតពិនិត្យ៨ទីតាំងត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដាក់ក្នុងការអនុវត្តសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទីី៦ខែមេសាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្ត ។ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រី កងកម្លាំងអនុវត្តសារាចរនោះតាំងរាត្រីថ្ងៃទី៦ខែមេសាដល់ ម៉ោងសូន្យរំលងអាធ្រាត្រថ្ងៃទី៧ខែមេសាឆ្នាំ២០២១។នៅរសៀលរថ្ងៃទី៧ខែមេសា ឯកឧត្ដម អភិបាលខេត្តបានបន្តចុះនាំអំណោយរបស់រដ្ឋបាលខេត្តទៅជូនមន្ត្រីក្រុមប្រឹក្សា អាជ្ញាធរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ កងទ័ពដែលឈរជើងប្រចាំការតាមប៉ុស្តីចំនួន៨ទីតាំងលើផ្លូវជាតិ ផ្លូវខេត្តនិងផ្លូវជនបត់នៃព្រំប្រទល់ខេត្តបន្ទាយមានជ័យជាមួយខេត្តជិតខាង ។ អំណោយរួមមានម្ហូបអាហារដូចជាអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធនិងថវិកា៨០មឺុនរៀល/១ទីតាំង នៃទីតាំងទាំង៨ ។ទីតាំងទាំង៨នោះ គឺនៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ-បាត់ដំបង ៣ ទីតាំងលើផ្លូវជាតិលេខ៥,ផ្លូវខេត្តលេខ១៥៩សេ ស្រុកមង្គលបូរី ។និងលើផ្លូវជាតិលេខ៥៩ ស្រុកម៉ាឡៃ ។នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ-សៀមរាប ១ ទីតាំង លើផ្លូវជាតិលេខ៦ ស្រុកព្រះនេត្រព្រះ ។ នៅលើផ្លូវជាតិលេខ៥ ក្រុងប៉ោយប៉ែត ១ទីតាំង (ត្រួតពិនិត្យជនបរទេស)នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ-ខេត្តឧត្តរមានជ៏យ…
-
កម្មករ-និយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈជិត៤ពាន់នាក់បាន ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នៅថ្ងៃទី៧ខែមេសានេះ

ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនៅ ថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២១នេះបានចំនួន៣ ៨៤៩នាក់។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានឱ្យដឹងថាអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដូចខាងក្រោម៖ -អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៣ ៩៤២នាក់ (បរទេសចំនួន ៧០នាក់) – ចាក់បានចំនួន ៣ ៨៤៩នាក់ (បរទេសចំនួន ៧០នាក់) -គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៩៣នាក់ (បរទេសចំនួន ០នាក់ )។ ក្រសួងការងារបានឱ្យដឹងដែរថាពេលនេះអនុគណៈកម្មការចំពោះកិច្ច កំពុងបន្តរៀបចំបន្ថែមទីតាំងចាក់វ៉ាក់សាំង នៅសួនឧស្សាហកម្មវឌ្ឍនៈ១ និងសួនឧស្សាហកម្មវឌ្ឍនៈ២ ព្រមទាំងទីតាំងរោងចក្រចំនួន ៩ទីតាំងផ្សេងទៀត៕
-
ទឹកនៅក្នុងប្រាសាទស្រះស្រង់អាចនឹងរីងស្ងួតនៅរដូវប្រាំងឆ្នាំនេះ

សៀមរាប៖ ប្រាសាទស្រះស្រង់”ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត ដែលមានទីទីតាំងស្ថិតនៅក្នុងបរិវេណឧទ្យានអង្គរ នៃខេត្តសៀមរាប។ នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងរចនាបទ និងមានភ្ញៀវទេសចរអាចមកលំហែកម្យាន្ត មើលប្រាសាទ ចម្លាក់ក្បូក្បាច់ ព្រៃព្រឹក្សានិងប្រវត្តិសាស្រ្ត ប៉ុន្ដែសម្រាប់រដូវប្រាំងឆ្នាំនេះទឹកនៅក្នុងស្រះស្រង់នោះអាចរីងស្ងួត ដោយសារខ្វះទឹកបញ្ចូល ព្រោះអាជញាធរជាតិអប្សរាជួសជុលប្រាសាទកណ្ដាលស្រះស្រង់នោះឡើងវិញ។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍នៅថ្ងៃទី០៧ខែមេសាឆ្នាំ២០២១នេះថា អ្នកជំនាញលើការគ្រប់គ្រងទឹកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមិនបានបង្ហូរទឹកចូលបន្ថែមក្នុងស្រះស្រង់ទេ ខណៈដែលក្រុមអ្នកជួសជុលប្រាសាទ ប្រញាប់រួសរាន់ក្នុងការបង្ហើយការងារជួសជុលប្រាសាទស្រះស្រង់ឲ្យទាន់ពេលវេលា។ ស្ថានភាពបច្ចុប្បន្ននេះ កម្រិតបរិមាណទឹកក្នុងស្រះស្រង់ ស្ថិតក្នុងកម្រិតទាបបំផុត កន្លែងខ្លះនៅក្នុងស្រះរីងស្ងួត ហើយកំដៅថ្ងៃនឹងបន្តហួតទឹកដែលនៅសេសសល់បន្ដិចបន្តួចនេះ យ៉ាងឆាប់រហ័យបំផុត បើគិតតាមរយៈអាកាសធាតុសព្វថ្ងៃ។ លោក បន្ដថា នាចុងរដូវប្រាំងមុខនេះ ស្រះស្រង់អាចនឹងរីងស្ងួត ព្រោះកន្លងមកនេះពុំមានការបញ្ចូលទឹក ក្នុងស្រះស្រង់ដោយមូលហេតុទុកលទ្ធភាពគ្រប់គ្រាន់ឲ្យអ្នកជំនាញធ្វើការជួសជុល និងលើកតម្លៃឡើងវិញនៅប្រាសាទកណ្ដាលស្រះស្រង់។ គេធ្លាប់ឃើញតែភាពស្រស់ស្អាតនៃស្រះស្រង់ ដោយសារមានទឹកគ្រប់រដូវកាល រហូតទាក់ទាញភ្ញៀវទេសចរចូលទស្សនាជាហូរហែមិនដែលដាច់។ ក៏ប៉ុន្តែ កាលពីរដូវប្រាំងឆ្នាំ២០១៥កន្លងទៅនេះ ស្រះស្រង់បានជួបប្រទះនូវបញ្ហារីងស្ងួតស្ទើរទាំងស្រុងម្ដងមកហើយ ។ ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើត មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ស្រះនេះមានរានហាលដ៏ស្រស់ស្អាត សាងសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដោយមានរាងកាកបាទ…
-
អាជ្ញាធរជាតិអប្សរាសម្រេចបិទការទស្សនាប្រាសាទនានានិងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរម្មណីយ៍ដ្ឋានអង្គររយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩

-
បុគ្គលិកដឹកជញ្ជូន និងបុគ្គលិកក្នុងការិយាល័យទាំងអស់របស់វីងម៉ល បានទទួលវ៉ាក់សាំងកូវីដ១៩រួចរាល់ហើយ

ភ្នំពេញ៖ វីងម៉ល (WingMall) ដែលជាទីផ្សារអេឡិចត្រូនិចដ៏ទំនើប និងពេញនិយមនៅកម្ពុជាបានឲ្យដឹងថា បុគ្គលិកដឹកជញ្ជូន និងបុគ្គលិកក្នុងការិយាល័យទាំងអស់របស់វីងម៉ល បានទទួលវ៉ាក់សាំងកូវីដ១៩ រួចរាល់ហើយ ។ រាល់សេវាដឹកជញ្ជូននឹងដំណើរការជាធម្មតា ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់ ។ លោកស្រី សួស ពៅមាលា ប្រធានជាន់ខ្ពស់ប្រតិបត្តិអាជីវកម្ម វីងម៉ល មានប្រសាសន៍ថា សុវត្ថិភាពរបស់បុគ្គលិកនិងអតិថិជនទាំងអស់របស់វីងម៉ល ជាការងារអទិភាពបំផុតដែលយើងត្រូវធ្វើ ។ ហេតុដូចច្នេះហើយ យើងបានលើកទឹកចិត្តបុគ្គលិកវីងម៉លទាំងអស់អោយទទួលវ៉ាក់សាំងបង្ការកូវីដ១៩ អោយបានគ្រប់គ្នា ។ ទោះបីជាបងប្អូនចង់រក្សាសុវត្តិភាពមិនចេញក្រៅផ្ទះនិង សរាចរណ៍បំរាមគោចរចាប់ពីម៉ោង៨យប់ក៏ដោយ អតិថិជនទាំងអស់នៅតែអាចបញ្ជាទិញអាហារ ភេសជ្ជៈ គ្រឿងទេស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលជាច្រើនផ្សេងទៀតតាមរយៈវីងម៉ល បានយ៉ាងងាយស្រួលនិងមានសុវត្ថិភាពរហូតដល់ម៉ោង១០យប់ព្រមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់១០គីឡូម៉ែត ក្នុងរាជធានីភ្នំពេញ ថែមទាំងមានការបញ្ចុះតម្លៃជាច្រើនផ្សេងទៀត ។ លោកស្រី ពៅមាលា បន្ថែមទៀតថា ផលិតផលរបស់វីងម៉លគឺសុទ្ធសឹងតែមានស្តង់ដារ ទំនិញមានគុណភាពខ្ពស់ សុវត្ថិភាព អនាម័យល្អ តម្លៃសមរម្យ និងមានសេវាដឹកជញ្ជូនល្អឥតខ្ចោះ ។ ការដឹកជញ្ជូនរបស់បុគ្គលិកវីងម៉លទាំងអស់ គឺអាចធានាសុវត្ថិភាព១០០%ជូនដល់អតិថិជនគ្រប់រូប ពីព្រោះអ្នកដឹកទាំងអស់ មានសម្ភារៈការពារខ្លួន ដូចជាម៉ាស់ ស្រោមដៃ អាកុលត្រូវបាញ់ជាប្រចាំមុនប្រគល់ជូនអាហារភ្ញៀវ រក្សារគម្លាតសង្គម…
-
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រកាសលើកលែងការបង់ការប្រាក់រយៈពេល១ខែសម្រាប់អ្នកជំងឺកូវីដ-១៩

សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃសទី៧មេសាឆ្នាំ២០២១ បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយអំពី «អន្តរាគមន៍បន្ថែមរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីគាំពារដល់អតិថិជនក្នុងពេលរីករាលដាលនៃជំងឺកូវីដ-១៩» ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលបន្ថែមទៀត ដល់អតិថិជនដែលរងផល់ប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងគ្រាដ៏លំបាកនេះ។ ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនោះ សមាគមទាំងពីរ បានដាក់ចេញនូវគោលការមួយចំនួនដូចជា ៖ ទី១-សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបានលើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេល១ខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ បើសិនជាអតិថិជនយល់ព្រម រួមទាំងការពន្យាការបង់ប្រាក់ដើមរយៈពេល៣ខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្ដវិជ្ជមានកូវីដ-១៩ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ ទី២ សម្រាប់អតិថិនជនដែលជាប់ធ្វើចត្តាឡីស័ក នឹងផ្ដល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិបើសិនជាអតិថិនជនយល់ព្រម រួមទាំងការពន្យាការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល១ខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។ ទី៣- បន្តធ្វើការផ្ដល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ ទី៤- បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្ដារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។ ទី៥ ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទូ១ សម្រាប់រស់នៅ និងទី៦- ផ្ដល់ការអនុគ្រោះសម្រាប់អតិថិជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាននីមួយៗ។គឹម ទៀង
