Category: Covid-19

  • រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត នៅថ្ងៃនេះ

    រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត នៅថ្ងៃនេះ

    នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត ជាករណីជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ គឺឈ្មោះ ចាប់ នី ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ។ តាមរយៈរបាយការណ៍របស់ក្រុមការងារ ពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្តែនQR Code នៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ បានឱ្យដឹងថា លោកស្រីបានធ្វើដំណើរតាមរយៈរថយន្តក្រុងម៉ាកហ៊ីយ៉ាន់ដាយ ស្លាកលេខ 3D-9211 ពណ៌ ចម្រុះ(ស -ក្រហម) ដែលមានអ្នករួមដំណើរជិះក្នុងរថយន្តសរុប១៩នាក់ ដោយបានចេញពីខេត្តស្វាយរៀង ឆ្លងកាត់រាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។ ពាក់ព័ន្ធនឹងករណីវិជ្ជមានជំងឺកូវីដថ្មីនេះ រដ្ឋបាលខេត្ត បានសម្រេចចាត់វិធានការបិទទីតាំងមួយចំនួនរួមមាន៖ ផ្សារភូមិភាគបួន ស្ថិតភូមិខៀន សង្កាត់គោកចក , មន្ទីរសម្រាកព្យាបាល ឆាយ លាង ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និងទីតាំងមួយចំនួនដែលនឹងជូនដំណឹងនាពេលបន្ទាប់ និង អំពាវនាវដល់អ្នករួមដំណើរទាំង១៩នាក់ ក្នុងរថយន្តក្រុង រួមទាំង…

  • រដ្ឋបាលរាជធានីបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៥៤៤នាក់

    រដ្ឋបាលរាជធានីបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៥៤៤នាក់

    រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៥៤៤នាក់ទៀត។ ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យ ទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕

  • នេះស្ត្រីជនជាតិខ្មែរអាយុ៥៥ឆ្នាំម្នាក់ស្លាប់ដោយសារកូវីដ១៩ ខណៈអ្នកឆ្លងមួយថ្ងៃដល់ទៅ៥៧៦នាក់

    នេះស្ត្រីជនជាតិខ្មែរអាយុ៥៥ឆ្នាំម្នាក់ស្លាប់ដោយសារកូវីដ១៩ ខណៈអ្នកឆ្លងមួយថ្ងៃដល់ទៅ៥៧៦នាក់

    ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសថា ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២នឹង៥៦នាទីរសៀល មានស្ត្រីជនជាតិខ្មែរអាយុ៥៥ឆ្នាំម្នាក់ទៀតរស់នៅសង្កាត់ព្រែកលាប ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ស្លាប់ដោយសារកូវីដ១៩ ខណៈអ្នកឆ្លងថ្មីកាលពីម្សិលមិញកើនឡើងដល់ទៅ៥៧៦នាក់ ជាអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំងអស់ ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មានរបស់កម្ពុជា ដោយជាសះស្បើយត្រឹមតែ៧០នាក់ ។ អ្នកជំងឺខាងលើត្រូវបានរកឃើញវិជ្ជមាន កូវីដ -១៩ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅថ្ងៃទី៣០ ខែមីនា នេះផងដែរ ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឱ្យក្រុមគ្រូពេទ្យ ប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម តាំងពីថ្ងៃចូលសម្រាកពេទ្យ ដំបូង តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាម លក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែល បណ្តាលឱ្យអ្នកជំងឺបានស្លាប់នៅថ្ងៃទី៩ ខែមេសា វេលា ម៉ោង២នឹង៤៦រសៀល ។ ការសន្និដ្ឋានរបស់ ក្រុមគ្រូពេទ្យ ៖ ស្ត្រីខាងលើបានស្លាប់ដោយខ្សោយសួតធ្ងន់ធ្ងរ រលាកសួត សងខាង ដោយសារវីរុស កូ វីដ -១៩…

  • លទ្ធផលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូន កម្មករនិយោជិត រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧-៩ ខែ មេសា

    លទ្ធផលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូន កម្មករនិយោជិត រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧-៩ ខែ មេសា

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០២១នេះបានចេញសេចក្តីជូនដំណឹង ពី ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈរយៈពេល៣ថ្ងៃពោលគឺចាប់ពីថ្ងៃ ទី៧ ដល់ថ្ងៃ ទី៩ ខែ មេសា ឆ្នាំ ២០២១។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថា អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៤ទីតាំងបន្ថែម សរុបទាំងអស់ចំនួន ៧ទីតាំង ៖ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ក-លទ្ធផលក្នុងថ្ងៃទី៩ ខែមេសា -អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩ ៣៩៩នាក់ (បរទេសចំនួន ៥៥៥នាក់) -ចាក់បានចំនួន ៨ ៩៨៤នាក់ (បរទេសចំនួន ៥៣៥នាក់…

  • ក្រសួងអប់រំ បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់បុគ្គលិកអប់រំលើកទី១

    ក្រសួងអប់រំ បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់បុគ្គលិកអប់រំលើកទី១

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា ទៅដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ បុគ្គលិកបម្រើការក្នុងវិស័យអប់រំ គ្រប់ជាន់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ និងឯកជន ។ គួរបញ្ជាក់ថាយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងអប់រំបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១កន្លងទៅ។ ជាមួយការបញ្ចប់យុទ្ធនាការនេះដែរក្រសួងអប់រំបានបញ្ជាក់ថាបានប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយស្មារតីអនុគ្រោះកម្រិតខ្ពស់ ក្នុងគោលដៅធានាសុខភាព សុខមាលភាព សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងបានប្រកាសបញ្ចប់ការទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដោយជោគជ័យ។  ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅជាទីបំផុតជូនចំពោះ សម្តេច តេជោ នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពសាធារណៈ ជាពិសេសសុខភាពបុគ្គលិកអប់រំ និងសិស្សានុសិស្ស និស្សិតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានសម្រេចដ៏ខ្ពង់ខ្ពស់ និងជំរុញឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកអប់រំ បុគ្គលិកជាប់កិច្ចសន្យានៅតាមអង្គភាពអប់រំ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេស។ ជាមួយគ្នានេះក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែង អំណរគុណ ដល់ក្រសួងសុខាភិបាល ភ្នាក់សុខាភិបាលគ្រប់ជាន់ថ្នាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA  ស.ស.យ.ក អាជ្ញាធរដែនដី បុគ្គលិកអប់រំ យុវជនស្ម័គ្រចិត្ត និងមន្រ្តីពាក់ព័ន្ធទាំងអស់…

  • យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់គ្រួសារអតីតយុទ្ធជនទូទាំងខេត្តប៉ៃលិន

    យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់គ្រួសារអតីតយុទ្ធជនទូទាំងខេត្តប៉ៃលិន

    ប៉ៃលិន ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់គ្រួសារអតីតយុទ្ធជនទូទាំងខេត្តប៉ៃលិន ដែលប្រព្រឹត្តិទៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការអតីតយុទ្ធជន និងជនពិការ និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា ដោយមានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជាអ្នកមើលការខុសត្រូវហើយ ពេលនេះ ឯកឧត្តមគ្រាន់តែមកលើកទឹកចិត្តបន្ថែម បន្ទាប់ពីទទួលបាននូវការចាត់តាំអពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជំរុញឱ្យប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ជាពិសេសអតីតយុទ្ធជនតែម្តង ដែលសម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរខ្វល់ខ្វាយចំពោះអតីយុទ្ធជនយើងគ្រប់គ្នា ។ លើសពីនេះ គ្រាន់តែឮដំណឹងថា មានបញ្ហាកូវីដ-១៩ ភ្លាម សម្តេចបានចាត់ឱ្យឯកឧត្តមផ្ទាល់ ធ្វើយ៉ាងណា ត្រូវរកថ្នាំដោយទាក់ទងខាងសុខាភិបាល…

  • កម្មវិធីភូមិឃុំ សង្កាត់ មានសុវត្ថិភាព បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ជូនបងៗកងកម្លាំងប្រជាការពានៅតាមមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌ ដង្កោ មានជ័យ និងច្បារអំពៅ

    កម្មវិធីភូមិឃុំ សង្កាត់ មានសុវត្ថិភាព បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ជូនបងៗកងកម្លាំងប្រជាការពានៅតាមមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌ ដង្កោ មានជ័យ និងច្បារអំពៅ

    នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ កម្មវិធីភូមិឃុំ សង្កាត់ មានសុវត្ថិភាព បាននាំយកទឹកក្រូច និងទឹកសុទ្ធដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទៅប្រគល់បងៗកងកម្លាំងប្រជាការពាខណ្ឌដង្កោ មានជ័យ និងច្បារអំពៅ ដែលកំពុងបំពេញការងារនៅតាមមណ្ឌលចត្តាឡីស័ក និងទីកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវិត១៩។ ប្រជាការពារតែងតែនៅជួរមុខជាកម្លាំងជំនួយជួយគាំទ្រសកម្មភាពនានារបស់អាជ្ញាធរមូលដ្ឋាននៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈដោយបានធ្វើពលិកម្មមិនរុញរាចំពោះបុព្វហេតុ និងបេសកកម្មក្នុងការចូលរួមចំណែកថែរក្សាសណ្តាប់ធ្នាប់និងរបៀបរៀបរយនៅក្នុងសហគមន៍មូលដ្ឋានជាពិេសសបានចូលរួមគាំទ្រនិងអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងប្រុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។

  • មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សំាងកូវីដ-១៩ សម្រាប់ដូសទី១

    មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សំាងកូវីដ-១៩ សម្រាប់ដូសទី១

    នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ គឺជាថ្ងៃចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ដូសទី១) នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីក្របខ័ណ្ឌ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចាប់ផ្ដើមដំណើរការចាក់រយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ទៅតាមគោលការណ៍ស្ម័គ្រចិត្ត។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា តំណាងអោយមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យក្រុមគ្រូពេទ្យអញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់មន្ត្រីរាជការទាំងអស់នៅវិមានរដ្ឋសភាផ្ទាល់តែម្ដង។ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាបានឲ្យដឹងថា ចាប់តាំងពីថ្ងៃដំណើរការចាក់វ៉ាក់សាំង តាំងពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដែលជាថ្ងៃចុងក្រោយនេះ មានក្រុមគ្រួសារថ្នាក់ដឹកនាំរដ្ឋសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានស្ម័គ្រចិត្ត មកទទួលការចាក់វ៉ាក់កូវីដ១៩ សរុបបានចំនួន ១,៣៨០នាក់។ ឯកឧត្តម ឡេង ប៉េងឡុង ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ សូមបន្តថែរក្សាសុខភាពឲ្យបានល្អ ទោះបីបានចាក់វ៉ាក់សាំងដូសទី១ហើយក្ដី ក៏ត្រូវតែបន្តអនុវត្តន៍នូវវិធានការ ៣ការពារ ៣កុំ ក៏ដូចជាការណែនាំរបស់រាជរដ្ឋាភិបាល…

  • ប្រជាពលរដ្ឋ ដែលជាមានទំនាក់ទំនងជាមួយអ្នកលក់បន្លែនៅតូបលេខ A23 ផ្សារនាគមាស ប្រញាប់ទៅធ្វើតេស្ដ

    ប្រជាពលរដ្ឋ ដែលជាមានទំនាក់ទំនងជាមួយអ្នកលក់បន្លែនៅតូបលេខ A23 ផ្សារនាគមាស ប្រញាប់ទៅធ្វើតេស្ដ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៩មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងគឺកូវីដ-១៩ អ្នកជំងឺកូវីដ១៩ ជាអ្នកលក់បន្លែនៅទីតូបលេខ A23 ផ្សារនាគមាស រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ ទៅផ្សារទិញបន្លែនៅតូបនោះ ឬបានទៅផ្សារនោះ ចន្លោះពីថ្ងៃទី២១មីនាដល់ថ្ងៃទី៦មេសា ត្រូវប្រញាប់ទៅធ្វើតេស្ដ និងតាមដានសុខភាពរបស់ខ្លួន។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏បានអំពាវនាវដល់អ្នកពាក់ពន្ធ័រោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្ដរកមេរោគកូវីដ-១៩ ត្រូវប្រញាប់ទៅធ្វើតេស្ដនៅ វិទ្យាល័យបាក់ទូក, ទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន ឬមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

  • ប្រជាពលរដ្ឋ ដែលធ្លាប់ទៅផ្សារបឹងត្របែកផ្លាហ្សា ត្រូវបានអំពាវនាវឲ្យតាមដានសុខភាព

    ប្រជាពលរដ្ឋ ដែលធ្លាប់ទៅផ្សារបឹងត្របែកផ្លាហ្សា ត្រូវបានអំពាវនាវឲ្យតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៩មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងគឺកូវីដ-១៩ បានចូលទៅបឹងត្របែកផ្លាហ្សា Boeung Trabek Plaza ស្ថិតនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣មេសា ដើម្បីទិញបន្លែ ត្រី សាច់ នៅខាងមុខឈៀងខាងកើត។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ ទៅផ្សារនោះ ត្រូវតាមដានសុខភាពរបស់ខ្លួន ហើយអ្នកដែលត្រូវមកផ្សារត្រូវ ពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ ។ ជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏បានអំពាវនាវដល់ អ្នកលក់ដូរ និងអ្នកដើរផ្សារនៅប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្ដរកមេរោគកូវីដ-១៩។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕