-
វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន J&J កំពុងស្ថិតក្រោមការពិនិត្យរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងបញ្ហាកំណកឈាមនៅក្នុងខ្លួនអ្នកប្រើប្រាស់ (មានវីដេអូ)

-
ក្រុមហ៊ុន Pfizer-BioNTech ស្នើសុំអាជ្ញាធរអាមេរិក ដើម្បីអនុញ្ញាតអោយមានការចាក់វ៉ាក់សាំងការពារ Covid-19 ដល់ក្មេងៗវ័យជំទង់នៅទូទាំងសហរដ្ឋអាមេរិក (មានវីដេអូ)

-
អង្គការសុខភាពពិភពលោក WHO ថ្កោលទោសចំពោះគម្លាតរវាងប្រទេសអ្នកមាន និងអ្នកក្រ ក្នុងការទទួលបានវ៉ាក់សាំង Covid-19 (មានវីដេអូ)

-
លោក សន ប៊ុន មាន នាំយកថវិកា និងសម្ភាររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់ជូនស.ស.យ.ក. ខណ្ឌមានជ័យ

ភ្នំពេញ ៖ ក្រុមការងារលេខាធិការដ្ឋាននៃ ស.ស.យ.ក. រាជធានីភ្នំពេញ ដឹកនាំដោយលោក សន ប៊ុន មាន នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បាននាំយកថវិកា និងសម្ភាររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ប្រគល់ជូនស.ស.យ.ក. ខណ្ឌមានជ័យ ។ អំណោយឯកឧត្តមហ៊ុន ម៉ានី ដែលផ្តល់ជូនសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌមានជ័យ រួមមាន៖១- ថវិកា ៤លានរៀល២- ម៉ាស ៥០០៣- បដា (៣កុំ ៣ការពារ ) ០១ផ្ទាំង៤- ទឹកសុទ្ធ ២០កេស។ ដោយ / គ្រី សម្បត្តិ
-
ស.ស.យ.ក រាជធានីភ្នំពេញ នាំយកថវិកា និងសម្ភាររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់ជូនស.ស.យ.ក ខណ្ឌចំការមន

ភ្នំពេញ ៖ ក្រុមការងារលេខាធិការដ្ឋាននៃ ស.ស.យ.ក. រាជធានីភ្នំពេញ ដឹកនាំដោយលោក សន ប៊ុន មាន នាព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បាននាំយកថវិកា និងសម្ភាររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ដេីម្បីប្រគល់ជូនស.ស.យ.ក. ខណ្ឌចំការមន នៅមណ្ឌលសុខភាពផ្សារដេីមផ្កូវ ។ អំណោយឯកឧត្តមហ៊ុន ម៉ានី ដែលផ្តល់ជូននាពេលនេះ រួមមាន៖១- ថវិកា ៤លានរៀល២- ម៉ាស ៥០០៣- បដា (៣កុំ ៣ការពារ ) ០១ផ្ទាំង៤- ទឹកសុទ្ធ ២០កេស។ ដោយ / សម្បត្តិ
-
សម្ដេចតេជោ៖ រដ្ឋជួយបង់ទឹកភ្លើង ជំនួស និងផ្តល់ថវិកាមួយចំនួនជូនគ្រួសារសព និងអ្នកជំងឺ កូវីដ-១៩ និងដាក់បទបញ្ជាថា វ៉ាកសាំង គឺជាវ៉ាក់សាំងកាតព្វកិច្ច សម្រាប់មន្ត្រីរាជការ

នៅក្នុងសារពិសេសផ្សព្វផ្សាយនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសពីការអន្តរាគមន៍ជួយរបស់រាជរដ្ឋាភិបាលក្នុងពេលលំបាក ដោយគ្រួសារសពអ្នកជំងឺកូវីដ-១៩ រដ្ឋបង់ជំនួសថ្លៃទឹកភ្លើង ០៥ខែ និង ០៣ខែ សម្រាប់គ្រួសារដែលមានសមាជិកឆ្លងកូវីដ-១៩។ គ្រួសារកំពុងចត្តាឡីស័កតំបន់ Lockdown រដ្ឋជូន ៣០ម៉ឺនរៀល និងថ្លៃទឹកភ្លើង ០២ខែ និងគ្រឿងឧបភោគបរិភោគមួយចំនួនថែមទៀត។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាថា វ៉ាក់សាំងសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ គឺជាវ៉ាក់សាំងកាតព្វកិច្ច»។
-
ស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកអំណោយសម្ភារៈ និងថវិកាមួយចំនួន ជូនលោក រស់ សុភ័ក្ត ប្រធាន ស.ស.យ.ក ខណ្ឌច្បារអំពៅ

ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:១០នាទីព្រឹក សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តាមរយៈ លោក សន ប៊ុន មាន បាននាំយកម៉ាស់ចំនួន ១០ប្រអប់ បដាផ្សព្វផ្សាយការការពារ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ចំនួន២ផ្លាំង ទឹកសុទ្ធចំនួន ២០កេស និងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ប្រគល់ជូនលោក រស់ សុភ័ក្ត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌច្បារអំពៅ ដើម្បីចែកជូនយុវជនខណ្ឌច្បារអំពៅ ដែលបានបំពេញភារកិច្ចសម្របសម្រួលយ៉ាងមម៉ាញឹកក្នុងការការពារ និងទប់ស្កាត់ជម្ងឺកូវីដ១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាប្រជុំវង្សបឹងឈូក ក្នុងសង្កាត់និរោធ ។ លោក រស់ សុភ័ក្ត ជួសមុខឱ្យយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌច្បារអំពៅ សូមគោរពជូនពរឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ សូមទេវតាឆ្នាំថ្មីប្រោសព្រំប្រសិទ្ធិពរជូនឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបតែសេចក្តីសុខ កម្លាំងខ្លាំងក្លា…
-
ស.ស.យ.ក ខណ្ឌបឹងកេងកង បានគោរពថ្លែងអំណរគុណឯកឧត្ដម ហ៊ុន ម៉ានី ដែលបានឧបត្ថម្ភទឹកសុទ្ធ ម៉ាស់ និងថវិកាមួយចំនួនធំ

សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌបឹងកេងកង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានឧបត្ថម្ភទឹកសុទ្ធ ម៉ាស់ និងថវិកាមួយចំនួនធំ តាមរយ:ក្រុមការងារលេខាធិការដ្ឋានស.ស.យ.ក រាជធានីភ្នំពេញដឹកនាំដោយលោក សន ប៊ុនមាន ជូនដល់ក្រុមការងារយុវជនស្ម័គ្រចិត្តដែលបានចូលរួមក្នុងយុទ្ធនាការចាក់វាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដើម្បីទុកប្រើប្រាស់ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ សូមបញ្ជាក់ថា សម្ភារៈផ្តល់ជូនរួមមាន÷-ម៉ាស់ចំនួន ៥០០-ទឹកសុទ្ធ ២០កេស-បដា(៣កុំ ៣ការពារ) ០២ផ្ទាំង-ថវិការចំនួន ៤លានរៀល។ 🙏កនុងឱកាសដ៏មានតម្លៃនេះ ជំនួសមុខអោយក្រុមការងារទាំងអស់ សូមគោរពជូនពរ ប្រសិទ្ធិពរជ័យជូនឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំទាំងអស់ សូមទទួលបានសុខភាពល្អបរិបូរណ៍ និងជួបពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៥លាន៣១ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩២ម៉ឺននាក់ និងជាសះស្បើយ១០៨លាន៨៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៥លាន៣១ម៉ឺន៥ពាន់១៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៩២ម៉ឺន៨ពាន់៧៨២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៨លាន៨៦ម៉ឺន៨ពាន់២២៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៨០ម៉ឺន២ពាន់៧៧២នាក់ ស្លាប់ចំនួន៥៧ម៉ឺន៤ពាន់៨៤០នាក់ និងជាសះស្បើយចំនួន២៤លាន៣៤ម៉ឺន៦ពាន់៧៦៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៣៧ម៉ឺន៥ពាន់៤១៤នាក់ ស្លាប់៣៤ម៉ឺន៨ពាន់៩៣៤នាក់ និងជាសះស្បើយ១១លាន៧៩ម៉ឺន១ពាន់៨៨៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៣លាន២០ម៉ឺន៥ពាន់៩២៦នាក់ ស្លាប់ចំនួន១៦ម៉ឺន៨ពាន់៤៦៧នាក់ និងជាសះស្បើយ១១លាន៩៩ម៉ឺន៨៥៩នាក់ ៕ ប្រភព៖ worldometers
-
វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន J&J កំពុងស្ថិតក្រោមការពិនិត្យរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងបញ្ហាកំណកឈាមនៅក្នុងខ្លួនអ្នកប្រើប្រាស់

បរទេស៖ និយ័តករឱសថអឺរ៉ុបនៅថ្ងៃសុក្រនេះនិយាយថា ខ្លួនបាននិងកំពុងធ្វើការត្រួតពិនិត្យឡើងវិញដ៏កម្រមួយ ជុំវិញបញ្ហាកំណកឈាមនៅក្នុងខ្លួនមនុស្សចំនួន៤នាក់នៅក្នុងសហរដ្ឋអាមេរិក ដែលទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson ។ ជុំវិញបញ្ហាខាងលើនេះ ក្រុមហ៊ុន Johnson & Johnson បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍តាមសារអេឡិចត្រូនិច (email) ថា បច្ចុប្បន្ននេះ នៅពុំទាន់ដឹងអំពីទំនាក់ទំនងណាមួយ ដែលមានជាប់ទាក់ទងនឹងករណីកំណកឈាមដ៏កម្រ និងការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនខ្លួននៅឡើយទេ ។ ក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះបន្ថែមថា ខ្លួនបានដឹងអំពីរបាយការណ៍ដ៏កម្រ នៃករណីកំណកឈាមក្នុងបុគ្គលដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ហើយក៏កំពុងធ្វើការជាមួយនិយ័តករ ដើម្បីធ្វើការវាយតម្លៃទិន្នន័យ និងផ្តល់ព័ត៌មានដែលពាក់ព័ន្ធ ។ ទន្ទឹមគ្នា គណៈកម្មាធិការសុវត្ថិភាពរបស់ទីភ្នាក់ងារឱសថអឺរ៉ុបក៏បាននិងកំពុងធ្វើការត្រួតពិនិត្យផងដែរ ថាតើការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានការផ្សារភ្ជាប់ជាមួយនឹងករណីកំណកឈាមដ៏កម្រយ៉ាងដូចម្តេច និងបាននិយាយថា ឥឡូវនេះ ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នៃរោគសញ្ញាលេចធ្លាយ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរបស់ AstraZeneca ៕ ប្រភព៖ Reuters