-
អាជ្ញាធរសម្រេច Lock Down ផ្សារចាស់ ក្នុងខណ្ឌដូនពេញ ក្រោយមានអ្នកឆ្លងកូវីដ១៩

ភ្នំពេញ ៖ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរបានសម្រេច Lock Down ផ្សារចាស់ ក្រោយមានអ្នកឆ្លងជំងឺកូវីដ ហើយអ្នកដែល ប៉ះពាល់ទាំងផ្ទាល់ និងប្រយោលមួយចំនួននឹងត្រូវយកសំណាកនៅទីនោះតែម្តង។ លោក សុខ ពេញវុធ បានបញ្ជាក់ទៀតថា «នៅថ្ងៃនេះ គណៈបញ្ជាការឯកភាពខណ្ឌបានបិទបណ្តោះអាសន្ន (Lock down) ទីរួមផ្សារចាស់ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីយកសំណាកអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ»។ សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ការឆ្លងជំងឺកូវីដ១៩ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ ហើយតាមផ្សារមួយចំនួនក៏មានករណីឆ្លងផងដែរ ក្រោយមានការផ្ទុះខ្លាំងនៅផ្សារអូរឬស្សី៕ ដោយ / គ្រី សម្បត្តិ
-
អ្នកឆ្លងថ្មី២៧៧នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៦០នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១២មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី១១មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន២៧៧នាក់ ដែលករណីឆ្លងថ្មីទាំងនោះ គឺជាអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន៦០នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី១២មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៥១៥នាក់ នោះបានព្យាបាលជាសះស្បើយចំនួន២ពាន់២១២នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន២ពាន់២៦៨នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣០នាក់ហើយ៕
-
ឥណ្ឌាហាមនាំចេញថ្នាំប្រឆាំងវីរុស Remdesivir នៅពេលតម្រូវការក្នុងស្រុកស្ទុះឡើងខ្លាំង ដោយសារករណីឆ្លង Covid-19 ថ្មីៗកើនឡើងយ៉ាងគំហុក

ឥណ្ឌា៖ ឥណ្ឌាបានហាមការនាំចេញឱសថប្រឆាំងវីរុស រ៉េមដេស៊ីវា (Remdesivir) និង សារធាតុផ្សំរបស់វា នៅពេលតម្រូវការក្នុងស្រុកស្ទុះឡើងខ្លាំង ដោយសារតែការកើនឡើងករណីឆ្លងជំងឺ Covid-19 ថ្មីៗ ដែលជាហេតុនាំអោយកន្លែងខ្លះនៅឥណ្ឌាខ្វះឱសថ ។ ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហាមឃាត់ការនាំចេញឱសថប្រឆាំងវីរុស រ៉េមដេស៊ីវា រហូតទាល់តែស្ថានភាពបានប្រសើរឡើង ខណៈដែលរោងចក្រផលិតថ្នាំនេះ ត្រូវបានស្នើអោយបង្កើនការផ្គត់ផ្គង់ ។ ប្រទេសឥណ្ឌាដែលគេដឹងថា ជាទីតាំងពិភពផលិតឱសថនោះ ក៏បានផ្អាកនាំចេញវ៉ាក់សាំងបង្ការជំងឺ Covid-19 ផងដែរ ដោយសារតែកំណើនតំរូវការក្នុងស្រុក ។ ក្រុមហ៊ុនឥណ្ឌាចំនួន៧បានការអនុញ្ញាតអោយចែកចាយក្នុងស្រុក និងនាំចេញឱសថប្រឆាំងវីរុស រ៉េមដេស៊ីវា ពីក្រុមហ៊ុនអាមេរិក ជីលីង (Gilead Sciences) ទៅកាន់ប្រទេសជាង១០០ ។ គួរបញ្ជាក់ផងដែរថា អង្គការសុខភាពពិភពលោក (WHO) កាលពីចុងឆ្នាំមុន បានផ្តល់អនុសាសន៍មានលក្ខខណ្ឌប្រឆាំងនឹងការប្រើថ្នាំ រ៉េមដេស៊ីវា លើអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ដោយហេតុថា មិនមានភស្តុតាងបញ្ជាក់ថា វាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស Covid-19 នោះទេ តែទោះជាយ៉ាងណា ប្រទេសជាច្រើន រួមទាំងឥណ្ឌានៅបន្តប្រើវា ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៦លាន៦៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩៤ម៉ឺននាក់ និងជាសះស្បើយ១០៩លាន៨៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៦លាន៦៣ម៉ឺន៦ពាន់២៩២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៩៤ម៉ឺន៣ពាន់៣៩០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៩លាន៨៦ម៉ឺន៥ពាន់១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៩១ម៉ឺន៨ពាន់៥៩១នាក់ ស្លាប់ចំនួន៥៧ម៉ឺន៥ពាន់៨២៩នាក់ និងជាសះស្បើយចំនួន២៤លាន៤៨ម៉ឺន៥២២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៣លាន៥២ម៉ឺន៥ពាន់៣៧៩នាក់ ស្លាប់១៧ម៉ឺន២០៩នាក់ និងជាសះស្បើយ១២លាន១៥ម៉ឺន៣ពាន់៧១៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៤៨ម៉ឺន២ពាន់៥៤៣នាក់ ស្លាប់ចំនួន៣៥ម៉ឺន៣ពាន់២៩៣នាក់ និងជាសះស្បើយ១១លាន៨៨ម៉ឺន៨០៣នាក់ ៕ ប្រភព៖ worldometers
-
អាជ្ញាធររាជធានីទុកពេលឲ្យអ្នកជំងឺ ៩នាក់ទៀត ដែលមិនទាន់បង្ហាញខ្លួន ពុំនោះទេនឹងត្រូវបញ្ជូនទៅតុលាការ

-
អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទី១លាន បានទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥លានរៀល ពីសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោក ប៉ាន់ សុវណ្ណរិទ្ធ ដែលជាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទី១លាន បានទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥លានរៀល ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយកថវិកាចំនួន ៥លានរៀល ដែលជាប្រាក់រង្វាន់ចាក់វ៉ាក់សាំងកូវីដ-១៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យកទៅប្រគល់ជូន លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុសអាយុ ៣៦ឆ្នាំ ជា អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន ។ គួររំលឹកថា អ្នកចាក់វ៉ាក់សាំងលេខរៀងទី១ គឺកូនប្រុសច្បងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក ។ ចំណែកឯអ្នកដែលមានលេខរៀងចាក់វ៉ាក់សាំងកូវីដ-១៩ ទី១លាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកលក់ដូរនៅរាជធានីភ្នំពេញ៕
-
មនុស្សសរុបចំនួន៣៤៥នាក់ ត្រូវបានរកឃើញថា មានវិជ្ជមានមេរោគកូវីដ-១៩

-
អ្នកពាក់ព័ន្ធចំនួន៥៤៦នាក់ នៅក្នុងរោងចក្រ ឌីន ហាន ខណ្ឌមានជ័យ ត្រូវបានរកឃើញ មានវិជ្ជមានកូវីដ១៩

-
សម្តេចតេជោ ថ្លែងសារពិសេស ពាក់ព័ន្ធផែនការចាក់វ៉ាក់សាំង និងអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពនឹងនរ កុំនាំគ្នាទៅដណ្តើមវ៉ាក់សាំង តាមការញុះញង់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារបន្ទាន់ទាំងយប់ដោយអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពនឹងនរលើការចាក់វ៉ាក់សាំង ដោយមិនត្រូវនាំគ្នាទៅដណ្តើមវ៉ាក់សាំង នាំឱ្យប៉ះពាល់ដល់ផែនការមេនៃការចាក់វ៉ាក់សាំងនោះឡើយ ហើយរាជរដ្ឋាភិបាល នឹងប្រឹងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទៅតាមផែនការ និងលំដាប់លំដោយ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារពិសេសមួយ ដែលចេញផ្សាយបន្ទាន់នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយក្រុមឧទ្ទាមក្រៅច្បាប់ ដែលធ្លាប់តែអំពាវនាវឱ្យពលរដ្ឋកុំទៅចាក់វ៉ាក់សាំងរបស់ចិននោះ បែរជាអំពាវនាវឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងចិនវិញ។ សម្តេចតេជោ ហ៊ុន សែន ហៅការអំពាវនាវនេះ មិនមែនជាបំណងល្អរបស់ពួកគេនោះទេ គឺជាផែនការពិសពុលរបស់ពួកគេក្នុងការជំរុញឱ្យប្រជាពលរដ្ឋទៅដណ្តើមវ៉ាក់សាំង ខណៈដែលមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់។ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា «គោលបំណងរបស់វាឱ្យចាក់វ៉ាក់សាំងចិន មិនមែនជាគោលបំណងដែលវាមានពិតប្រាកដក្នុងចិត្តទេ។ ក៏ប៉ុន្តែជាគោលបំណងជំរុញឱ្យប្រជាជនមកដណ្តើមវ៉ាក់សាំង ក្នុងពេលវ៉ាក់សាំងរបស់យើងមានមិនគ្រប់។ យើងដឹងហើយថា យើងត្រូវការចាក់ប្រជាជនចំនួន ១០លាននាក់យ៉ាងតិច ដែលត្រូវការ ២០លានដូស។ គ្រាន់តែការចាក់កុំថាឡើយការផ្គត់ផ្គង់វ៉ាក់សាំង សូម្បីតែសមត្ថភាពចាក់វ៉ាក់សាំង ក្នុងមួយខែយើងបានត្រឹមតែ១លានដូសប៉ុណ្ណោះ ដូច្នេះយើងត្រូវការជិត២០ខែ ទើបអាចចាក់អស់ចំនួនវ៉ាក់សាំង បើសិនយើងមានគ្រប់១លានដូស។ ប៉ុន្តែវាបែរជាជំរុញប្រជាជន មិនមែនជាបំណងល្អរបស់វាទេ តែទិសដៅរបស់វាមានទិសដៅផ្សេង ត្រង់ថា ជំរុញប្រជាជនឱ្យទទួលវ៉ាក់សាំង ក្នុងពេលតែមួយ ដែលជាចំណុចដ៏អាក្រក់នៃពូជក្បត់ជាតិមួយនេះ»។…
-
សាលារាជធានីភ្នំពេញ សម្រេចឲ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឲ្យចូលមកទទួលទាន
