-
រដ្ឋបាលខេត្តសៀមរាប អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ៤នាក់បន្ថែមទៀត

-
គិតត្រឹមថ្ងៃទី១២នេះការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កម្មករ-និយោជិត បាន៥១៨៣៣នាក់

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថារយៈពេល៦ថ្ងៃមកនេះ ពោលគឺចាប់ពីថ្ងៃទី៧-១២ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករ-និយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈបានសរុបចំនួន ៥១ ៨៣៣នាក់។ បើតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថា ៖ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវី៥-១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៣ទីតាំងបន្ថែម សរុបទាំងអស់ចំនួន ១០ទីតាំង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ក-លទ្ធផលក្នុងថ្ងៃទី១២ ខែមេសា -អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ១៦ ០៦៧នាក់ (បរទេសចំនួន ៤៣៩នាក់) – ចាក់បានចំនួន ១៥ ៦១៦នាក់ (បរទេសចំនួន ៤៣៩នាក់ ) -គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៤៥១នាក់ (បរទេសចំនួន ០នាក់ )។ ខ-លទ្ធផលគិតត្រឹមថ្ងៃនេះ -អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៥៣ ៦៩៣នាក់ (បរទេសចំនួន ២ ០៩៦នាក់)…
-
ឯកឧត្តម គឹម សន្តិភាព ៖ អ្នកល្មើស”វិធានការរដ្ឋបាល”ឆ្លងពីខេត្តមួយទៅខេត្តមួយនឹងប្រឈមជាប់ពន្ធនាគារពី ៣ ឬ ៥ឆ្នាំ

រាជធានីភ្នំពេញ៖ ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីភូមិសាស្ត្រខេត្តមួយទៅភូមិសាស្ត្រខេត្តមួយជាបណ្តោះអាសន្ន ដែលសម្រេចដោយរាជរដ្ឋាភិបាល គឺជា “វិធានការរដ្ឋបាល” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌។ ដោយសំដៅទប់ស្កាត់និងក៏ដូចជាហាមឃាត់ពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយទៀតពិសេសក្នុងអំឡុងចូលឆ្នាំថ្មីនេះដែរ ឯកឧត្តម គឹម សន្តិភាព បានឱ្យដឹងថា “ហេតុនេះហើយជនណាដែលមិនគោរព “វិធានការរដ្ឋបាល” ដោយចេតនា នឹងត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬ៥ឆ្នាំ ប្រសិនអំពើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អនុលោមតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” ។ ជាមួយគ្នានេះឯកឧត្តមបានបានបញ្ជាក់បន្ថែមថាចំពោះអ្នកដែលជួយសម្រួលដោយចេតនាដល់ការប៉ុនប៉ង ឬការសម្រេចអំពើមិនគោរព “វិធានការរដ្ឋបាល” នេះ ក៏នឹងត្រូវផ្ដន្ទាទោសដូចគ្នានឹងអ្នកប្រព្រឹត្តផងដែរ អនុលោមតាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ ៕ ដោយ៖ម៉ាដេប៉ូ
-
កិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំយុទ្ធសាស្ត្រសម្រាប់គាំទ្រដល់ការសិក្សាពីចម្ងាយ (Distance Learning) ក្នុងបរិបទជំងឺកូវីដ- ១៩

រាជធានីភ្នំពេញ៖ ដោយក្ដីយកចិត្តទុកដាក់ទៅលើការលើកកម្ពស់គុណភាពអប់រំ ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារ ជាមួយដៃគូអភិវឌ្ឍវិស័យអប់រំនានា តាមរយៈប្រព័ន្ធអេឡិចត្រូនិក (Video Conference) លើការរៀបចំយុទ្ធសាស្ត្រសម្រាប់គាំទ្រដល់ការសិក្សាពីចម្ងាយ (Distance Learning) ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីកំណត់នូវសកម្មភាពខ្លី និងមធ្យមធានាឱ្យបានការអប់រំនៅតែបន្ដ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានចែករំលែកនូវបទពិសោធន៍នៃការគ្រប់គ្រងស្ថានភាពអប់រំ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នាពេលកន្លងមក។ សូមជម្រាបថា ស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានកំណតគោលដៅធ្វើយ៉ាងណាធានាឱ្យបាននូវសុវត្ថិភាពជូនដល់បុគ្គលិកអប់រំ ព្រមទាំងសិស្សានុសិស្ស ស្របគ្នានឹងការធានាបាននូវការផ្ដល់ការអប់រំប្រកបដោយគុណភាព៕ ដោយ -រ៉ាវុធ
-
សម្ដេចតេជោ តបទៅនឹងលិខិតរបស់នាយកប្រចាំតំបន់នៃអង្គការសុខភាពពិភាពលោក ដែលគាំទ្រដល់កិច្ចខិតខំរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

លិខិតរបស់សម្ដេចតេជោនៅថ្ងៃទី១២មេសាឆ្នាំ២០២១ គឺតបទៅនឹងលិខិតរបស់លោកវេជ្ជបណ្ឌិត kasai កាលពីថ្ងៃទី៩មេសា ដែលបានបញ្ជាក់ពីការបប្ដេជ្ញាចិត្តជាថ្មីរបស់អង្គការសុខភាពពិភពលោក គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ លិខិតរបស់សម្ដេចតេជោ បានសរសសេរថា ខណៈដែលប្រទេសកម្ពុជាបានរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីឆ្នាំមុន នៅក្នុងនេះ យើងខ្ញុំមិនមានភ័ព្វសំណាងនោះទេ ដោយបច្ចុប្បន្ននេះ យើងខ្ញុំកំពុងប្រឈមនឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណានាំចូលប្រភេទថ្មីក្នុងសហគមន៍ ដែលជាអកុសលបានធ្វើឲ្យចំនួននៃការបាត់បង់អាយុជីវិតមនុស្សមានការកើនឡើង។ សម្ដេចតេជោបានបន្តថា នៅចំពោះមុខគ្រោះអាសន្នដ៏ធ្ងន់ធ្ងរនៃសុខភាពសាធារណៈនាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្ខំចិត្តជ្រើសរើសយកការសម្រេចចិត្តដ៏លំបាកក្នុងការបិទតំបន់ដែលទទួលរងផលប៉ះពាល់ និងដាក់វិធានការរឹតត្បិតការធ្វើដំណើ់រដ៏តឹងរ៉ឹង រួមជាមួយនឹងវិធានការផ្សេងៗទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃការផ្ទុះជំងឺនោះ។ សម្ដេចបានបន្តថា វិធានការណ៍ទាំងអសើនោះមានភាពចាំបាច់ ក្នុងការធានារសង្គ្រោះជីវិត សុវត្ថិភាពសុខភាពសាធារណៈ សុខុមាលភាពប្រជាជន និងការវិលត្រឡប់ទៅរកភាពធម្មតាវិញនៃជីវិតរស់នៅឲ្យបានឆាប់។ លិខិតរបស់សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលគាំទ្រយ៉ាងខ្លាំងក្លាចំពោះពហុភាគីនិយម ហើយកម្ពុជាកោតសរសើរចំពោះតួនាទីឈានមុខរបស់អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលនាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានោះ សម្ដេចបានថ្លែងអំណំាគុណចំពោះជំនួយដែលផ្ដល់ដោយអង្គការសុខភាពពិភពលោក ក្នុងអំឡុងពេលនៃវិបត្តិដ៏លំបាកនេះ។ យោងតាមលិខិតរបស់លោកបណ្ឌិត Kasai ជូសម្ដេចតេជោហ៊ុន សែន កាលពីថ្ងៃទី៩មេសាឆ្នាំ២០២១ លោកបានកោតសរសើរចំពោះសម្ដេចតេជោផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែង និងសម្ដេចបានសមិទ្ធផលធំធេង ជាការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ លោកក៏បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានសង្គ្រោះនាវា Westerdam និងតវិធានការទប់ស្កាត់ជំងឺកូវីដ នាពេលកន្លងមក។ យ៉ាងណាក៏ដោយអង្គការសុខភាពពិភពលោកបានសម្ដែងនូវការព្រួបារម្ភចំពោះស្ថានភាពនាពេលបច្ចុប្បន្ន នៅពេលដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ដ៏អាក្រក់បំផុតមិនធ្លាប់មាន តាំងពីជំងឺនោះចាប់ផ្ដើមរាតត្បាតមក។ ជាមួយគ្នានោះ…
-
រដ្ឋបាលខេត្តបាត់ដំបងបិទផ្សារចំនួន៨នៅក្នុងក្រុងរយៈពេល៧ថ្ងៃដើម្បីការពារការឆ្លងជំងឺកូវីដ-១៩

យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី១២មេសានេះ បានប្រកាសបិទផ្នែកខាងក្នុងផ្សារ ឬតួផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបងជាបណ្ដោះអាសន្ន។ ផ្សារទាំង៨រួមមាន ផ្សារធំបាត់ដំបង ឬផ្សារណាត់, ផ្សារបឹងឈូក, ផ្សារ១៣មករា, ផ្សារអប្សរាផ្សារលើ, ផ្សាររោងល្ខោន, ផ្សារវត្តលៀប, ផ្សារពោធិ៍វង្ស និងផ្សារទំនើបភូពុយ។ ប៉ុន្តែផ្សារទាំងនោះ ត្រូវបានអនុញ្ញាតឲ្យល់នៅផ្នែកខ្លះនៃបរិវេណខាងក្រៅផ្សារដូចជា បន្លែ ត្រូ សាច់ គ្រឿងឧបភោគបរិភោគដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃ ដោយត្រូវអនុវត្តនូវវិធានការសុខាភិបាលក្នុងការរក្សាគម្លាតសង្គម គម្លាតបុគ្គល ពាក់ម៉ាស និងលាងដៃ។ រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ការបិទខាងក្នុងផ្សារនោះ មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២០មេសាឆ្នាំ២០២១។ ការបិទនោះ ត្រូវគេបញ្ជាក់ថា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ៕
-
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃព្រមានថា មនុស្សជិត៣ម៉ឺននាក់អាចនឹងឆ្លង Covid-19 ក្នុងមួយថ្ងៃ ប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលា (មានវីដេអូ)

-
ហ្វីលីពីននឹងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតការធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី១២ ខែមេសានេះ (មានវីដេអូ)

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ ឯកឧត្តម ប៉ិច បូឡែន និងឯកឧត្តម ហុង លីម ដែលបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួល ម៉ាសចំនួន២ម៉ឺន អាល់កុល ២០កាន មីម៉ាម៉ា ៣០កេសធំ ត្រីខ១០កេសធំ និងថវិកា៤លានរៀល ដែលជាអំណោយរបស់ អំណោយ ឯកឧត្តម ប៉ិច បូឡែន និងឯកឧត្តម ហុង លីម ទីប្រឹក្សាក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នារសៀលថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ លោកជំទាវបានថ្លែងថា នៅពេលនេះយើង ពិតជាត្រូវការម៉ាស់ និងសម្ភារៈទាំងអស់នេះ ដើម្បីប្រគល់ជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលបាននឹងកំពុងធ្វើចក្តាឡីស័ក ជូនដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធក្នុងអំឡុងពេលបំពេញការងារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។ លោកជំទាវថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីចូលរួមកាត់ផ្តាច់នូវការចម្លង ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ លោកជំទាវជូនពរឲ្យសប្បុរសជនទាំងអស់ទទួលបាននូវជោគជ័យគ្រប់ភារកិច្ច…
-
អ្នកដែលធ្លាប់ទៅផ្សារសួនឧស្សាហកម្មកាណាឌីយ៉ា ត្រូវប្រញាប់ទៅធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១២មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ធ្លាប់ទៅផ្សារនោះនៅថ្ងៃទី៦មេសាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ផ្សារសួនឧស្សាហកម្មកាណាឌីយ៉ា បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។ ការធ្វើតេស្ដមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។