Category: Covid-19

  • ឯកឧត្តម ហ៊ុន ម៉ាណែត៖ ៨០ម៉ោង សម្រាប់ការរួមគ្នាសម្រេចភារកិច្ចធំថ្មីមួយទៀត ដើម្បីរួមចំណែកក្នុងការប្រឆាំងជំងឺកូវីដ១៩

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ ៨០ម៉ោង សម្រាប់ការរួមគ្នាសម្រេចភារកិច្ចធំថ្មីមួយទៀត ដើម្បីរួមចំណែកក្នុងការប្រឆាំងជំងឺកូវីដ១៩

    ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រលប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយសារការកើនឡើងជាគំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីត១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវី១៩ ដើម្បីខិតខំពង្រីកអោយអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺកូវីដ១៩ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។ ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាអោយការរៀបចំអាគារមួយចំនួននៅកោះពេជ្រ ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (ប្រមាណ ១៨០០គ្រែ) អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺ ក្នុងរយៈពេល៨០ម៉ោង។ ឯកឧត្តម ហ៊ុន ម៉ាណែត សូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ របស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។ ឆ្លៀតឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCIC ដែលបានអនុញ្ញាតិអោយរាជរដ្ឋាភិបាលខ្ចីទីតាំងមួយចំនួននៅកោះពេជ្រសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនេះ។ ពិតណាស់ការរៀបចំមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ អាចចូលរួមជួយព្យាបាលបងប្អូនប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមិនអាចទប់ស្កាត់ឬបញ្ចប់ការរីករាលដាលនៃជំងឺនេះបានទេ។ មានតែការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) និងក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទេដែលជាគន្លឹះអាចទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។ ហេតុដូច្នេះសូមបងប្អូនទាំងអស់ រួបរួមគ្នា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ១៩…

  • ទិន្នន័យនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំណុះក្រសួងមហាផ្ទៃ សម្រេចបាន ៨៣%

    ទិន្នន័យនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំណុះក្រសួងមហាផ្ទៃ សម្រេចបាន ៨៣%

    គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ លទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សម្រេចបានសរុបចំនួន ៥២,១០៥រូប ស្មើនឹង ៨៣% នៃចំនួនថ្នាក់ដឹកនាំ និងមន្ត្រីរាជការសរុបចំនួន ៦២,៥៨៣រូប។ សូមបញ្ជាក់ផងដែរថា ចំនួនថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលមិនទាន់បានចាក់វ៉ាក់សាំង មានចំនួន ១០,៤៧៨រូប ស្មើនឹង១៧% ក្រសួងមហាផ្ទៃកំពុងតែបន្តយុទ្ធនាការចាក់វ៉ាក់សាំងជូនជាបន្តទៀតឲ្យបានសម្រេច១០០%៕ដោយ -រ៉ាវុធ

  • អាជ្ញាធរខណ្ឌមានជ័យ បន្តនាំយកអំណោយរបស់សម្ដេចតេជោ ទៅផ្តល់ជូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក និងតំបន់រាំងខ្ទប់ នៅសង្កាត់ស្ទឹងមានជ័យទី១

    អាជ្ញាធរខណ្ឌមានជ័យ បន្តនាំយកអំណោយរបស់សម្ដេចតេជោ ទៅផ្តល់ជូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក និងតំបន់រាំងខ្ទប់ នៅសង្កាត់ស្ទឹងមានជ័យទី១

    ភ្នំពេញ ៖ នៅវេលាព្រឹក ថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៣ ខែ មេសា ឆ្នាំ ២០២១ ឯកឩត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និង ឯកឧត្ដម ហួត ហៃអភិបាលរង រាជធានីភ្នំពេញ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ និង កម្មករកម្មការនី ចំនួន ១៥៥ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងរាំងខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ក្នុងឱកាសនេះដែរ ឯកឩត្តម បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន…

  • យកសំណាកអាជីវករ ប្រជាពលរដ្ឋដែលមានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ក្នុងផ្សារចាស់

    សកម្មភាពក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ចុះយកសំណាក អាជីវករ ប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់នឹងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ បានចំនួន៣៣៦នាក់ នៅក្នុងផ្សារចាស់ ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ១២ ០៤ ២០២១

  • រយៈពេល៧ថ្ងៃការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករ-និយោជិតបានចំនួនជាង ៦៥ ០០០នាក់

    រយៈពេល៧ថ្ងៃការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករ-និយោជិតបានចំនួនជាង ៦៥ ០០០នាក់

    ភ្នំពេញ៖ក្នុងរយៈពេល៧ថ្ងៃពោលគឺចាប់ពីថ្ងៃទី៧-១៣ ខែ មេសាឆ្នាំ២០២១ នេះការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អនកម្មករ-និយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ បានចំនួន ៦៥ ៨២៣នាក់ហើយ។ តាមសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជូនបងប្អូនកម្មករ-និយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៤ទីតាំងបន្ថែម សរុបទាំងអស់ចំនួន ១៤ទីតាំង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ក-លទ្ធផលក្នុងថ្ងៃទី១៣ ខែមេសា -អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ១៤ ៤២៦នាក់ (បរទេសចំនួន ៥៣២នាក់) -ចាក់បានចំនួន ១៣ ៩៩០នាក់ (បរទេសចំនួន ៥៣២នាក់ ) -គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៤៣៦នាក់ (បរទេសចំនួន ០នាក់)។ ខ-លទ្ធផលគិតត្រឹមថ្ងៃនេះ -អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៦៨ ១១៩នាក់ (បរទេសចំនួន ២ ៦២៨នាក់…

  • អភិបាលខេត្តសៀមរាបជួបសំណេះសំណាលជាមួយក្រុមអ្នករត់តាក់ស៊ីជិត២០០នាក់ ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩

    អភិបាលខេត្តសៀមរាបជួបសំណេះសំណាលជាមួយក្រុមអ្នករត់តាក់ស៊ីជិត២០០នាក់ ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩

    សៀមរាប៖ ក្រុមអ្នករត់តាក់ស៊ីជិត២០០នាក់ នៅសៀមរាប  បានស្ម័គ្រចិត្ដទទួលចាក់វ៉ាក់សាំងដូសទី១ប្រឆាំងជំងឺកូវីដ១៩ ដែលធ្វើឡើងនៅមន្ទីរពទ្យបង្អែកខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមេសាឆ្នាំ២០២១នេះ ។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយក្រុមអ្នកបំរើការងារទំាងនោះ ដែលបានផ្ដល់វ៉ាក់សាំងប្រឆំាងជំងឺកូវីដ១៩នេះ។ ពួកគាត់បានទទួលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងនេះ ដោយសារពួកគាត់ប្រឈមនឹងការឆ្លងជំងឺកូវីដ.១៩ ពីភ្ញៀវទេសចរ ខណៈដែលអ្នកទេសចរទាំងនោះ ពួកគាត់បានដើរទៅទស្សនាគ្រប់ទីកន្លែង ដូចជាអ្នកទេសចរណ៍បានធ្វើដំណើរចេញពីប្រទេសមួយទៅប្រទេសមួយទៀត ដែលធ្វើអោយអ្នកដឹកភ្ញៀវមានបញ្ហាប្រឈម។ ពួកគាត់បានបន្ដថា ក្រោយពេលទទួលបានវ៉ាក់សាំងហើយនោះ ពួកគាត់អាចជួយខ្លួនឯងផង ជួយគ្រួសារនិងសង្គមជាតិផងដែរ បើទោះបីមិនអាចការពារបាន១០០%ក៍ដោយ។ ពួកគាត់ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ បន្ទាប់ពីកម្លាំងជួរមុខ។ពួកគាត់បានអំពាវនាវដល់ក្រុមអ្នកមានមុខរបរដូចគ្នានេះ ទៅទទួលវ៉ាក់សាំងអោយបានគ្រប់គ្នាដើម្បីទប់ស្កាត់ និងលុបបំបាត់ការឆ្លងជំងឺកូវីដ១៩អោយបានឆាប់ៗនាពេលខាងមុខនេះ។ លោក ស៊ុន ចំណាន តំណាងក្រុមយុវជនស្ម័គ្រចិត្ដតោះទៅលេងសៀមរាប លោកមានប្រសាសន៍ថា  ក្រុមយុវជនបានសហការជាមួយអាជ្ញាធរខេត្ដសៀមរាប ដឹកនាំក្រុមអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នេះ ដោយមើលឃើញថា ពួកគាត់ងាយរងគ្រោះនៃការឆ្លងជំងឺកូវីដ១៩ ពីអ្នកទេសចរ។លោកបានបន្ដថា ក្រុមអ្នកបំរើសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះរួមមានអ្នករត់តាក់ស៊ី អ្នករត់ធុក ធុក ផាស់អាប់   ប្រមាណជិត២០០នាក់ ហើយលោកនឹងបន្ដប្រមូលក្រុមពួកគាត់ដែលបំរើការងារទេសចរណ៍ជាច្រើនពាន់នាក់ទៀត អោយបានទទួលវ៉ាក់សាំងដូចគ្នានេះដែរ ។ជាមួយគ្នានោះ ក្រុមប្រតិបត្ដិករទេសចរណ៍ ក៍ត្រូវបានទទួលការចាក់វ៉ាក់សាំងបន្ទាប់ពីក្រុមអ្នកដឹកជញ្ជូនភ្ញៀវទេសចរ។លោកបានបន្ដថា ការផ្ដល់វ៉ាក់សាំងនេះ មិនគិតពីនិន្នាការនយោបាយនោះឡើយ…

  • ដបទឹកចំនួន២០០ត្រូវបានប្រគល់ជូនរដ្ឋបាលខណ្ឌដង្កោ ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

    ដបទឹកចំនួន២០០ត្រូវបានប្រគល់ជូនរដ្ឋបាលខណ្ឌដង្កោ ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

    ភ្នំពេញ ៖ ដបទឹកចំនួន២០០ត្រូវបានលោក លឹម ជិនឡេង តំណាងក្រុមហ៊ុន Cambodia Hotcomm Technology ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ យកប្រគល់ជូនរដ្ឋបាលខណ្ឌដង្កោ សម្រាប់ចែកជូនដល់បងប្អូនប្រជាការពារខណ្ឌ សង្កាត់ ដែលកំពុងបំពេញភារកិច្ចការពារនៅតាមទីតាំងចត្តាឡីស័ក មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅក្នុងមូលដ្ឋាន សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។ ដបទឹកនេះ មិនត្រឹមតែផ្តល់ភាពងាយស្រួលសម្រាប់បងប្អូនប្រជាការពារ និងសណ្តាប់ធ្នាប់ខណ្ឌក្នុងអំឡុងពេលនៃយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តែប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយកាត់បន្ថយការចំណាយ ជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កែប្រែទម្លាប់ ផ្នត់គំនិត និងរបៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍ ឱ្យកាន់តែរស់នៅស្អាត ភូមិឋានស្អាត មានសុភាពល្អ និងជីវិតរីករាយ។ ជាងនេះទៅទៀត សកម្មភាពនេះនឹងរួមចំណែកដោះស្រាយបញ្ហាប្លាស្ទិក ការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក និងការងារបរិស្ថានទូទៅចូលក្នុងមូលដ្ឋានខណ្ឌ ដែលជាយន្តការដ៏មានប្រសិទ្ធភាពជួយលើកទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋានឱ្យស្រឡាញ់ និងចូលរួមថែរក្សាការពារបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ៕ ដោយ / គ្រី សម្បត្តិ

  • រដ្ឋបាលខេត្តសៀមរាប ៖ ដាក់ចេញនូវវិធានតឹងរឹង និងអនុវត្តការពិន័យ ដល់អ្នកមិនអនុវត្តសេចក្តីសម្រេចចំពោះការបិទខ្ទប់

    រដ្ឋបាលខេត្តសៀមរាប ៖ ដាក់ចេញនូវវិធានតឹងរឹង និងអនុវត្តការពិន័យ ដល់អ្នកមិនអនុវត្តសេចក្តីសម្រេចចំពោះការបិទខ្ទប់

    រដ្ឋបាលខេត្តសៀមរាប ៖ ដាក់ចេញនូវវិធានតឹងរឹង និងអនុវត្តការពិន័យ ដល់អ្នកមិនអនុវត្តសេចក្តីសម្រេចចំពោះការបិទខ្ទប់នៅផ្សារក្រោម និងផ្សារចាស់។រដ្ឋបាលខេត្តបានសម្រេចការបិទខ្ទប់ផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងផ្សារ វត្តអធ្វារ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលជាតំបន់មាន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

  • សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពីករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩

    សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពីករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩

    សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងស្តីពីករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

  • ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចុះពិនិត្យគោលដៅ ផ្លូវជាតិលេខ០៤ ក្នុងស្រុកអង្គស្នួល ព្រំប្រទល់រវាងខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ

    ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចុះពិនិត្យគោលដៅ ផ្លូវជាតិលេខ០៤ ក្នុងស្រុកអង្គស្នួល ព្រំប្រទល់រវាងខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ

    ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យគោលដៅ ផ្លូវជាតិលេខ០៤ ក្នុងស្រុកអង្គស្នួល ព្រំប្រទល់រវាងខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកអង្គស្នួល ពិសេសកងកម្លាំង ត្រូវយកចិត្តទុកដាក់អនុវត្ត អោយបានម៉ឺងម៉ាត់ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ៤៤សសរ ស្ដីពីការហាមឃាត់ការធ្វើដំណើរនិងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ៕ដោយ -រ៉ាវុធ