-
រដ្ឋបាលខេត្តសៀមរាបចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្រសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប

-
អភិបាលរាជធានីថ្លែងការអរគុណ អាជីវករលក់ដូរគ្រឿងហូបចុក ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានី ដោយមិនតំឡើងថ្លៃម្ហូបអាហាក្នុងអំឡុងពេលបិទខ្ទប់រាជធានី១៤ថ្ងៃ

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនអាជីវកររកស៊ីលក់ដូរគ្រឿងហូបចុក ត្រី សាច់ ជាដើម ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយមិនតំឡើង ថ្លៃម្ហូបអាហារក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នេះ។ ការថ្លែងនូវការអរគុណបែបនេះ របស់លោកឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ខែមេសានេះក្រោយពីលោកបានធ្វើការអំពាវនាវឱ្យបងប្អូនអាជីវករចូលរួមសហការជាមួយរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណារក្សាឲ្យបានមិនឲ្យទំនិញ ដែលជាគ្រឿងហូបចុកឡើងថ្លៃខ្ពស់គ្មានហេតុផលនោះ ហើយក្រោយពីមានការអំពាវនេះឃើញថា បងប្អូនអាជីវករបានចូលរួមយ៉ាងសកម្មដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ហើយសម្មភាពនេះក៏ជាការជួយទៅដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រជួបការលំបាកផងដែរ។ គួរបញ្ជាក់ថា ៖ក្នុងសន្និសីទសារព័ត៌មានមួយកាលពីរាត្រីថ្ងៃទី១៥ខែមេសានេះ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេងបានធ្វើការអំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញគ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ ចំពោះអាជីវករដែលបានដំឡើងថ្លៃទំនិញគ្មានហេតុផលនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏និងមានវិធានការរដ្ឋបាលផងដែរ ៕
-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីណែនាំ ស្តីពីការហាមប្រាមពីការផ្អាកលក់នូវគ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការជួបជុំបណ្តោះអាសន្នរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៨ ខែមេសាឆ្នាំ២០២១

ក្នុងវិធានការ ដើម្បីទប់ស្កាត់នៃការឆ្លងរាលដាលពីជម្ងឺកូវីដ-19 និងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនិងក្នុងគោលបំណង ការពារអាយុជីវិត របស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រ នៃ ខេត្តរបស់ខ្លួន ៖ រដ្ឋបាលខេត្តបាត់ដំបង បានកំណត់និងដាក់ចេញនូវវិធានការណែនាំនិងចាំបាច់មួយចំនួនស្តីពីការហាមប្រាមពីការផ្អាកលក់ នូវ គ្រឿងស្រវឹងគ្រប់ប្រភេទ និង ផ្អាកនូវការជួបជុំ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ ក្នុងខ្លឹមសារដូចមានចែងនូវក្នុងលិខិតរបស់រដ្ឋបាលខេត្ត៖
-
ខេត្តសៀមរាបប្រកាសផ្អាកលក់គឿងសវឹងគ្រប់ប្រភេទ និងការជួបជុំប្រមូលផ្តុំគ្នាជាបណ្តោះអាសន្ន

-
អង្គការសុខភាពពិភពលោកបញ្ជាក់ជាថ្មីពីការត្រៀមប្រកាសឲ្យប្រើវ៉ាក់សាំងចិនបន្ទាន់ ចុងខែនេះ

អង្គការសុខភាពពិភពលោក (WHO) នឹងសម្រេចនៅចុងខែនេះ ឬនៅខែក្រោយ លើការទទួលស្គាល់វ៉ាក់សាំងបង្ការ COVID-19 របស់ចិន ស៊ីណូហ្វាម (Sinopharm) និង ស៊ីណូវ៉ាក់ (Sinovac) ចុះក្នុងបញ្ជីប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ ក្រោយការវាយតម្លៃយ៉ាងហ្មត់ចត់។ នេះបើតាមមន្រ្តីជំនាញផ្នែកវ៉ាក់សាំងរបស់ WHO ប្រចាំតំបន់អឺរ៉ុប លោក ស៊ីដដាថា ដាតតា (Siddhartha Datta) បានគូសបញ្ជាក់ កាលពីម្សិលមិញ ចេញផ្សាយដោយ Reuters នាថ្ងៃទី១៦ មេសានេះ។ លោកថា «យើងនឹងទទួលបានដំណឹង អំពីការទទួលស្គាល់វ៉ាក់សាំងចិនទាំងពីរ ចុះក្នុងបញ្ជីប្រើប្រាស់បន្ទាន់ (EUL) របស់ WHO នៅចុងខែមេសានេះ ឬនៅខ្ទង់ដើមខែឧសភាខាងមុខ»។ មុននេះ ស្ថានប័នសុខភាពកម្រិតពិភពលោកមួយនេះ ទើបប្រកាសទទួលស្គាល់ពីប្រសិទ្ធិភាពរបស់វ៉ាក់សាំងចិនថាបំពេញលក្ខខណ្ឌគ្រប់គ្រាន់ហើយ៕ https://admin.amskh.co/detail/313445
-
ត្រូវរួមគ្នាទៅទទួលវ៉ាកសាំងប្រឆាំងកូវីដ-១៩ តាមការកំណត់របស់រាជរដ្ឋាភិបាលផង រួមគ្នាបន្តអនុវត្ត ៣ការពារ និងបីកុំផង ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង

-
ខេត្តបាត់ដំបងប្រកាសផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការជួបជុំជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ

-
ប្រជាពលរដ្ឋដែលបានទៅឬមានទំនាក់ទំនងជាមួយហាងហាងនំប៉័ង អាស៊ី-អឺរ៉ុប ត្រូវប្រញាប់ទៅធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលបានទៅឬមានទំនាក់ទំនងជាមួយហាងហាងនំប៉័ង អាស៊ី-អឺរ៉ុប (Asia Europe Bakery) ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៣១០ កែងផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ត្រូវប្រញាប់ទៅធ្វើតេស្ដ។ មូលហេតុ អ្នកជំងឺកូវីដ-១៩ ជាអ្នកធ្វើការនៅទីតាំងខាងលើនោះ និងបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកធ្វើការនៅទីនោះចំនួន ១៣នាក់ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥មេសាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យអ្នកជាប់ពាក់ពន្ធ័ទាំងអស់ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
-
ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រាប្រកាសលក់អង្ករក្រោមថ្លៃដើម ដើម្បីជួយប្រជាពលរដ្ឋក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩

យោងតាមទំព័រហ្វេសប៊ុករបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃ១៥មេសាបានឲ្យដឹងថា ក្រុមហ៊ុនមួយចំនួន ដូចជា City Rice Import Export Co., Ltd. ជាដើម បានសម្រេចផ្គត់ផ្គង់អង្ករម្លិះបាយទន់លេខ២ (អូអឹម៥៤៥១) មកផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា តម្លៃ ៤២០ដុល្លារអាមេរិកក្នុងមួយតោន ហើយ ផ្សារកសិផលឡេងណាវ៉ាត្រាលក់ចេញវិញក្នុងតម្លៃ៣៨០ដុល្លារ ក្នុងមួយតោន ពោលគឺលក់ខាត៤០ដុល្លារក្នុងមួយតោន ដើម្បីជួយសម្រួលដល់ជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ។ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា ប្រកាសថា អង្ករមួយបាវ៥០គីឡូក្រាម គឺមានតម្លៃ៧ម៉ឺន៦ពាន់រៀល ដែលតម្លៃអង្ករលើទីផ្សារធម្មតា មានតម្លៃរហូតដល់ប្រហែល១១ម៉ឺនរៀល។ ប៉ុន្តែក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋអាចកុម្ម៉ង់ទិញបានក្នុងមួយគ្រួសារត្រឹមតែ៦បាវស្មើនឹង៣០០ប៉ុណ្ណោះ ហើយមិនអាចទិញយកទៅលក់បន្ដទៀតបានទេ។
-
ខេត្តព្រះសីហនុប្រកាសផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល១៤ថ្ងៃ
