Category: Covid-19

  • សម្ដេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ៖ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ

    សម្ដេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ៖ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ

    ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវឧកញ៉ា អ៉ឹង ស៉ីស្រ៊ន និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នារៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ នៅវត្តច័ន្ទបុរីវង្ស ក្រោមព្រះវត្តមាន សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍ថេរៈសភា នៃព្រះពុទ្ធសាសនា និងជាព្រះគ្រូចៅអធិការវត្ត នាព្រឹកថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដែលត្រូវជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (វារៈឡើងស័ក) ។ ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយទទួលបានការអនុញ្ញាពីសម្តេចតេជោ និងរៀបចំដោយរក្សាគម្លាតបុគ្គល និងគោរពតាមវិធានការរបស់សុខាភិបាល ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ក៏បានបួងសួងសូមឲ្យប្រទេសជាតិមានសេចក្តីសុខ មានសេដ្ឋកិច្ចរីកចម្រើនល្អ មានការវិនិយោគកាន់តែច្រើន ក្រោមការដឹកនាំរបស់សម្តេច ជាពិសេស…

  • ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ចុះត្រួតពិនិត្យ​គោលដៅអនុវត្តន៍ការសម្រេចរបស់រាជរដ្ឋាភិបាលបិទខ្ទប់ទូទាំងរាជធានីភ្នំពេញជាបណ្តោះអាសន្ន

    ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ចុះត្រួតពិនិត្យ​គោលដៅអនុវត្តន៍ការសម្រេចរបស់រាជរដ្ឋាភិបាលបិទខ្ទប់ទូទាំងរាជធានីភ្នំពេញជាបណ្តោះអាសន្ន

    LIVE BREAKING NEWS !!! ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅយប់ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២២១​ ចុះត្រួតពិនិត្យ​គោលដៅនៃ ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាបិទខ្ទប់ទូទាំងរាជធានីភ្នំពេញជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩៕(លោក​ សំ​ វិច្ឆិកា​ ធ្វេីសេចក្តីរាយការណ៍)

  • សារពិសេសសម្ដេចតេជោ ខ្ញុំសូមបញ្ជាដាច់ខាត បងប្អូននៅផ្ទះណា ត្រូវនៅផ្ទះហ្នឹង! ដាច់ខាត!!!បើបងប្អូនទ្រាំមិនបាន ១៤ថ្ងៃនេះ យើងមិនជោគជ័យទេ!!!

    សារពិសេសសម្ដេចតេជោ ខ្ញុំសូមបញ្ជាដាច់ខាត បងប្អូននៅផ្ទះណា ត្រូវនៅផ្ទះហ្នឹង! ដាច់ខាត!!!បើបងប្អូនទ្រាំមិនបាន ១៤ថ្ងៃនេះ យើងមិនជោគជ័យទេ!!!

    សារពិសេសសម្ដេចតេជោ ខ្ញុំសូមបញ្ជាដាច់ខាត បងប្អូននៅផ្ទះណា ត្រូវនៅផ្ទះហ្នឹង! ដាច់ខាត!!!បើបងប្អូនទ្រាំមិនបាន ១៤ថ្ងៃនេះ យើងមិនជោគជ័យទេ!!! 16-04-2021

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់សារជាថ្មីសូមឲ្យពលរដ្ឋចូលរួមអនុវត្តវិធាន​ការបិទខ្ទប់រយៈពេល១៤ថ្ងៃអោយជោគជ័យ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់សារជាថ្មីសូមឲ្យពលរដ្ឋចូលរួមអនុវត្តវិធាន​ការបិទខ្ទប់រយៈពេល១៤ថ្ងៃអោយជោគជ័យ
  • ក្រសួងអប់រំ ការកែសម្រួលកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ដូសទី២ នៅទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ

    ក្រសួងអប់រំ ការកែសម្រួលកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ដូសទី២ នៅទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡា បានចេញសេចក្តីជូនដំណឹងមួយស្តីពីការកែសម្រួលកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ដូសទី២ ជូនបុគ្គលិកអប់រំ នៅទីតាំងសាលាអន្តរជាតិកាណាដា (CIS), វិទ្យាល័យជា ស៊ីមឈូកវ៉ានិងទីតាំងវិទ្យាល័យច្បារអំពៅ។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១នេះ បានឱ្យដឹងថាក្រសួងនឹងធ្វើការកែសម្រួលកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដួសទី២ ជូនបុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យា នៃគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងក្របខ័ណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ នៅទីតាំងសាលាអន្តរ ជាតិកាណាដា (CIS) វិទ្យាល័យជា ស៊ីមឈូកវ៉ា និងទីតាំងវិទ្យាល័យច្បារអំពៅ ដូចខាងក្រោម៖(សូមមើលសេចក្តីជូនដំណឹងខាងក្រោម)

  • លោកជំទាវ ម៉ែន សំអន បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩

    លោកជំទាវ ម៉ែន សំអន បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩

    ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

  • សាររំលែកទុក្ខ

    សាររំលែកទុក្ខ

    សាររំលែកទុក្ខ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខ ជូនលោកជំទាវ សូសាមុនី ម៉ៅអាយុទ្ធ ភរិយា ឯកឧត្តម ម៉ៅ អាយុទ្ធ ចូលទីនេះ @PNMedia7បន្ទាប់មកចុច JOINសូមមេត្តា ជួយស៊ែរបន្តដោយអនុគ្រោះ

  • អ្នកល្មើសបម្រាម លួចចូលមកខេត្តព្រៃវែងថ្មីៗ៤នាក់ទៀតហើយ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩

    អ្នកល្មើសបម្រាម លួចចូលមកខេត្តព្រៃវែងថ្មីៗ៤នាក់ទៀតហើយ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩

    យោងតាមអភិបាលខេត្តព្រៃវែង លោក ជា សុមេធី នៅរសៀលថ្ងៃ១៦មេសា បានឲ្យដឹងថា មាន អ្នកល្មើសបម្រាមលួចរត់ចេញពីរាជធានីភ្នំពេញ ចូលទៅខេត្តព្រៃវែងថ្មីៗ៤នាក់ទៀតហើយ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។ លោកថា ការចល័តទីន៉ ធ្វើអោយនាំទុក្ខដល់គេពេញមួយភូមិ ទាំងឪពុកម្តាយ និងសាច់ញ្ញាតិ។ ជាមួយគ្នានោះ លោកអភិបាលខេត្តបាន បញ្ជាឲ្យចាត់វិធានការក្តៅ ការរឹតបន្តឹងការឆ្លងកាត់ និងដាក់អោយធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវដោយគ្មានការយោគយល់ដាច់ខាត។ លោកក៏បានលើកឡើងដែរថា ចំពោះអ្នកលួចចល័តទីដោយមិនគោរពវិធានការរដ្ឋបាលនិងត្រូវប្រឈមនឹងការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃរួច។ អ្នកដែលលួចរត់ចូលទៅខេត្តព្រៃវែងទាំង៤នាក់ ហើយរកឃើញវិជ្ជមានកូវីដ-១៩ រួមមាន ១-ឈ្មោះ ឆាំ រីនឌី ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៣មេសា។ ២.ឈ្មោះ យៀវ លន ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៣មេសា, ៣.ឈ្មោះ ឆែម ភា…

  • រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកជាបណ្តោះអាសន្នរយៈព១ល១៤ថ្ងៃ នូវអាជីវកម្ម លក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ-១៩ជាង១០នាក់

    រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកជាបណ្តោះអាសន្នរយៈព១ល១៤ថ្ងៃ នូវអាជីវកម្ម លក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ-១៩ជាង១០នាក់

    រដ្ឋបាលខេត្តព្រះសីហនុនៅរសៀលថ្ងៃទី១៦មេសាឆ្នាំ២០២១ បានជូនដំណឹងថា ដោយរកឃើញ អាជីវករផ្សារលើមានវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់មានចំនួន សរុប១៣នាក់រួចមក។ ការបិទផ្សារនោះ មានរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង៣នាទីរសៀល ថ្ងៃទី១៦ ដល់ថ្ងៃទី២៩មេសា ឆ្នាំ២០២១ ដើម្បីយកវត្ថុសំណាកអាជីវករផ្សារលើទាំងអស់ និងបាញ់ថ្នាំសម្លាប់មេរោគ ព្រមទាំងលាងសម្អាតផ្សារលើទាំងមូល។ ចំពោះការបិទផ្សារលើរយៈពេល១៤ថ្ងៃនោះ រដ្ឋបាលខេត្តបានជូនដំណឹងថា ប្រជាពលរដ្ឋអាចទៅទិញទំនិញ នៅទីផ្សារផ្សេងទៀត ជាបណ្តោះអាសន្នសិន។ ដោយឡែកចំពោះការលក់គ្រឿងឧបភោគ និងបរិភោគនៅក្នុងផ្សារលើ នឹងដាក់ឱ្យដំណើរការឡើងវិញក្រោយបិទរយៈពេល៣ថ្ងៃ ដោយអនុញ្ញាតចំពោះតែអាជីវករ ដែលមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ លើកទី១ ពីមន្ទីរសុខាភិបាលខេត្តតែប៉ុណ្ណោះ។ ជាមួយគ្នានោះ រដ្ឋបាលខេត្ត នឹងចាត់មន្ទីរពាណិជ្ជកម្មឲ្យអង្កេត តាមដាន នូវតម្លៃទំនិញគ្រប់ប្រភេទដែលបានដាក់លក់ លើទីផ្សារ ក្នុងខេត្តព្រះសីហនុ។ ក្នុងករណីរកឃើញថា មានអាជីវករណាធ្វើការតម្លើងថ្លៃទំនិញ ខុសប្រក្រតី រដ្ឋបាលខេត្តនឹងចាត់វិធានការដាក់ពិន័យរដ្ឋបាលយ៉ាងតឹងរឹងបំផុត ហើយបើការតម្លើងថ្លៃនោះ បង្កចលាចលក្នុងសង្គម អាជីវករនោះនឹងប្រឈមមុខផ្លូវច្បាប់ដោយមិនលើកលែងឡើយ៕

  • ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ម៉ៅ អាយុទ្ធ

    ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ម៉ៅ អាយុទ្ធ

    ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅបន្ទប់ការិយាល័យរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ ក្នុងទីស្តីការក្រសួងព័ត៌មាន។សូមបញ្ជាក់ថា ឯកឧត្តម ម៉ៅ អាយុទ្ធ មានអាយុ៧៧ឆ្នាំ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាផលិតករភាពយន្តដ៏ល្បី ក្នុងចំណោមផលិតករជើងខ្លាំងដ៏ទៃទៀត នៅប្រទេសកម្ពុជា។ ឯកឧត្តម ម៉ៅ អាយុទ្ធ បានទទួលមរណៈភាព កាលពីល្ងាចថ្ងៃទី១៥មេសា ឆ្នាំ២០២១ ដោយរោគាពាធ៕