-
ខេត្តតាកែវ បន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់ទៀត នៅស្រុកព្រៃកប្បាស និងស្រុកគីរីវង់

ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានឱ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះថា មន្រ្តីសុខាភិបាលបានធ្វើតេស្តរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន៥នាក់ បន្តទៀត។ ប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងថា អ្នកផ្ទុកជំងឺកូវីដ-១៩ ទាំង៥នាក់ មានចំនួន៤នាក់ គឺត្រូវរកឃើញនៅក្នុងភូមិស្នោឃុំស្នោ ស្រុកព្រៃកប្បាស ដែលអាជ្ញាបានបិទភូមិនេះរយៈពេល ៤ថ្ងៃកន្លងមក ហើយម្នាក់ទៀតត្រូវបានរកឃើញនៅក្នុងភូមិព្រែកលៀប ឃុំស្រែអំពក ស្រុកគីរីវង់។ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានបន្តថា នៅពេលនេះមន្ត្រីជំនាញសុខាភិបាលកំពុងចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងទាំង២ខាងលើ និងបានយកសំណាកអ្នកពាក់ព័ន្ធមួយចំនួនទៅធ្វើតេស្តរកមេរោគកូវីដ-១៩ បន្តទៀត។ អភិបាលស្រុកគីរីវង់ លោក ស៊ុត ខុន បានបញ្ជាក់ឱ្យដឹងថា ភូមិខាងលើដែលត្រូវបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ អាជ្ញាធមិនទាន់សម្រេចបិតភូមិនេះទេ ក៏ប៉ុន្តែយើងបានចុះធ្វើការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធផ្ទាល់ត្រូវយកសំណាកទៅធ្វើតេស្ត និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់មន្រ្តីសុខាភិបាល៕
-
ឧត្តមសេនីយ៍ផ្កាយ២ និងមនុស្ស២នាក់ទៀតល្មើសច្បាប់ និងបំរាមសេចក្តីសម្រេចរាជរដ្ខាភិបាល ត្រូវបានបញ្ចូនទៅតុលាការនៅរសៀលនេះ

ភ្នំពេញ៖ សមត្ថកិច្ច បាននាំខ្លួនឧត្តមសេនីយ៍ផ្កាយ២ និងមនុស្ស២នាក់ទៀតល្មើសច្បាប់ និងបំរាមសេចក្តីសម្រេចរាជរដ្ខាភិបាលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការបើកការស៊ើបសួរ និងឈានទៅរកការចោទន្រកាន់តាមផ្លូវច្បាប់ បន្ទាប់ពីក្រុមគ្រូពេទ្យ បានចុះធ្វើសំណាករួចរាល់នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដើម្បីតេស្តរកមេរោគកូវីដ១៩ ទាំង៣នាក់ ។ សូមរំលឹកថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សម្តេចកំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសបុគ្គលនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។ ហេតុការណ៍ដ៏គឃ្លើន ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ជាពិសេស រាជធានីភ្នំពេញ កំពុងតែទទួលរងការវាយលុកពីជំងឺកូវីដ១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។២-ឈ្មោះ ឡាយ…
-
សំណួរចម្លើយទាក់ទងនឹងវិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល

តើលោកអ្នកអាចធ្វើដំណើរចាំបាច់អ្វីខ្លះនៅក្នុងពេលបិទខ្ទប់? ការធ្វើដំណើរទៅមន្ទីរពេទ្យ កន្លែងព្យាបាល ឬឱសថស្ថានដោយមូលហេតុសុខភាពបន្ទាន់ ក្នុងភូមិសាស្ត្រដែលបិទខ្ទប់ ត្រូវបានអនុញ្ញាត ។ ដោយទ្បែក ការធ្វើដំណើរចេញ-ចូលតំបន់បិទខ្ទប់ ដោយមូលហេតុសុខភាពបន្ទាន់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច និងមិនត្រូវធ្វើដំណើរលើសពី ៤ នាក់ នោះទេ។ លោក អ្នក ត្រូវមានភ្ជាប់នូវឯកសារដូចតទៅ ៖ ក) ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសំបុត្រកំណើត) ខ) លិខិតបញ្ជាក់ ឬលិខិតណាត់ជួប ដែលចេញដោយមន្ទីរពេទ្យ ឬកន្លែងព្យាបាលនោះ ប្រសិនបើមាន។ សូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល រួមមានការពាក់ម៉ាស ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ វាស់កម្តៅ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងករណីខាងលើនេះដែរ ប្រសិនបើលោក-អ្នក មានឯកសារបញ្ជាក់គ្រប់គ្រាន់ និងត្រឹមត្រូវហើយ ប៉ុន្តែមិនអាចធ្វើដំណើរបាន សូមបញ្ជាក់ឱ្យបានច្បាស់លាស់នូវទីតាំង និងលេខទូរស័ព្ទទំនាក់ទំនង ដើម្បីក្រុមការងារសម្របសម្រួលដោះស្រាយជូន។ សូមជម្រាបជូនថា ប្រសិនបងប្អូនមានចម្ងល់នានាក្នុងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល សូមសាកសួរមកក្រុមការងារក្រសួងយុត្តិធម៌ តាមរយៈចុចចូលក្នុង link Group Telegram…
-
សមត្ថកិច្ចឃាត់ខ្លួនពលរដ្ឋខ្មែរ៤នាក់ ក្រោយលួចឆ្លងដែនទៅថៃខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ការឃាត់ខ្លួននោះគឺបានធ្វើឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចស្តារវីឡា ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានអោយដឹងថា មានប្រជាពលរដ្ឋខ្មែរចំនួន៦នាក់ក្នុងនោះមាន កុមារី២នាក់ រត់រួច២នាក់ ដែលជាអ្នកនាំផ្លូវ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ ដោយគេចវេសពីសមត្ថកិច្ចពីកម្ពុជា ចូលទៅប្រទេសថៃ។ ប្រជាពលរដ្ឋដែលលួចចូលទៅប្រទេសថៃខុសច្បាប់ចំនួន ៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ជាវ ការ៉ាន់ ភេទប្រុស អាយុ៣៥ឆ្នាំ លក់ដូរនៅផ្សាររុងក្លឿ ,ឈ្មោះ ឈិត ពន្លឺ ភេទប្រុស អាយុ៣២ឆ្នាំ លក់ដូរនៅផ្សាររុងក្លឿ , ឈ្មោះ អេង មិនា ភេទស្រី អាយុ១៤ឆ្នាំ និងឈ្មោះ អេង ចាន់ណា ភេទស្រី អាយុ៦ឆ្នាំ ។ដោយឡែក អ្នកនាំផ្លូវ០២នាក់ (ប្រុស) មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។ ចំណែកអ្នកទាំង ៤នាក់ ត្រូវបានកម្លាំងចម្រុះបញ្ជូនយកទៅដាក់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្ត ស្ថិតនៅក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចហើយ។
-
ឃាត់ខ្លួនមន្រ្តីនគរបាលម្នាក់ ក្រោយបើកបរក្នុងពេលវិធានការបិទខ្ទប់ និងបាននិយាយថា ខ្លួនជាឧត្តមសេនីយ៍តើនរណាហ៊ានចាប់?

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្តាញសារព័ត៌មានអោយដឹងថាបុរសម្នាក់ដែលជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងបាននិយាយពេលកំពុងឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះនិងកំពុងសួរនាំបន្ត។ ចំពោះវិធានការចំពោះមុខនេះ នាយឧត្តមសេនីយ៍បានបញ្ជាក់ថា រង់ចាំការសួរនាំ និងពិនិត្យមើលជាក់ស្តែងសិន ដើម្បីចាត់ការបន្តទៀត។ សូមជម្រាបថា មន្រ្តីនគរបាលរូបនេះ មិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋ និងបុគ្គលមិនចាំបាច់ចេញក្រៅផ្ទះនោះ បានបង្ហោះវីដេអូអួតពីការធ្វើដំណើរដោយមិនខ្លាចសមត្ថកិច្ច នៅលើបណ្ដាញសង្គម Facebook បានប៉ុន្មានម៉ោង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ និងឃើញសកម្មភាពជាក់ស្ដែងរបស់បុគ្គលរូបនេះ ដែលជិះរថយន្ដហើយថតសកម្មភាពតាមផ្លូវ និងប្រកាសថា មិនខ្លាចសមត្ថកិច្ចចាប់ខ្លួននោះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកស្រាវជ្រាវភ្លាមៗ ហើយឈានទៅដល់ការឃាត់ខ្លួន និងរថយន្តនៅខណ្ឌជ្រោយចង្វារ។ សមត្ថកិច្ចបានអះអាងថា ក្រោយចាប់ខ្លួនបុគ្គលរូបនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus RX300…
-
សុគន្ធ នីសា ក្រោយជាសះស្បើយពីជំងឺកូវីដ១៩បង្ហាញវត្តមានជាមួយស្វាមីលើទឹកដីអាមេរិក

តារាចម្រៀងសុគន្ធ នីសាបានបង្ហោះសារក្នុងហ្វេសប៊ុក របស់នាងថា ពេលនេះ នាងបានទៅដល់ទឹកដី សហរដ្ឋអាមេរិក ជាមួយនឹងស្វាមីរបស់នាង បន្ទាប់ពីនាង បានសម្រាកព្យាបាល ជំងឺកូវីដ១៩ និងជាសះស្បើយ អស់រយៈពេលជាង មួយខែមកនេះ។ តារាចម្រៀងសុគន្ធ នីសា បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ខ្ញុំបានមកដល់ Boston ថ្ងៃទី១៦ ០៤ ២០២១ មានការចាំបាច់ ត្រូវតែមក ពេលរួចការងារ ប្រចាំគ្រួសារហើយ ខ្ញុំនឹងត្រឡប់ទៅប្រទេសយើងវិញ ជិត ១០ ឆ្នាំ ហើយដែលមិនបានមក។ អ្វីៗប្រគល់តាមដំណើរ ខ្ញុំអស់ភារកិច្ច»៕
-
វ៉ាក់សាំងចិន Sinovac ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាថ្ងៃនេះ

វ៉ាក់សាំងចិន Sinovac ចំនួន៥០ម៉ឺនដូសដែលកម្ពុជាបានបញ្ជាទិញ បានមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃទី១៧ខែមេសានេះ។ វ៉ាក់សាំងចំនួន៥០ម៉ឺនដូសដែលបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី១៧មេសានេះ គឺជា ផ្នែកមួយនៃវ៉ាក់សាំងបញ្ជាទិញបន្ថែមចំនួន៤លានដូសក្នុងគម្រោងរបស់កម្ពុជាដើម្បីចាក់លើពលរដ្ឋរបស់ខ្លួន យ៉ាងហោចចំនួន១០លាននាក់។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១មានចំនួន ១.៥លានដូសត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅនេះ។ យោងតាមស្ថានទូតចិនបានឲ្យដឹងថា ទោះបីជាប្រទេសចិន ស្ថិតក្នុងស្ថានភាពដែលមាន តម្រូវការវ៉ាក់សាំងយ៉ាងណាក៏ដោយ ក៏ចិននៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជា ទិញរបស់ភាគីកម្ពុជាដែរ ដែល នោះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាង ប្រទេសទាំងពីរ។ ស្ថានទូតចិនបានបង្ហាញក្ដីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ ប្រជា ជនកម្ពុជាក្នុងកិច្ច ការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។ កម្ពុជាបច្ចុប្បន្ន មានវ៉ាក់សាំងក្នុងដៃ ដែលបាននិងកំពុងប្រើប្រាស់ចំនួន៣លាន១២ម៉ឺន៤ពាន់ដូស ទាំងវ៉ាក់សាំង ស៊ីណូវ៉ាក់ដែលមានចំនួន១លាន៥០ម៉ឺនដូស, វ៉ាក់សាំងស៊ីណូហ្វាម១លាន៣០ម៉ឺនដូស និង វ៉ាក់សាំង AstraZeneca ៣២ម៉ឺន៤ពាន់ដូស ។បើសិនជារាប់បញ្ចូលវ៉ាក់សាំងស៊ីណូវ៉ាក់៥០ម៉ឺនដូសដែលបានមកដល់វេលា ថ្ងៃទី១៧មេសា នេះទៀត ចំនួនវ៉ាក់សាំងស៊ីណូវ៉ាក់ដែលកម្ពុជាទទួលបានពីប្រទេសចិនតាមរយៈការទិញ នោះ មានចំនួនកើនដល់២លានដូសនោះហើយ៕
-
អ្នកជំងឺកូវីដ-១៩ ម្នាក់ បានចូលទៅទិញថ្នាំ នៅឱសថស្ថាន ផ្សារតាប៉ាងថ្មី ក្នុងរាជធានីភ្នំពេញ

យោងតាមផេករបស់ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានអោយដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ ១៩ ម្នាក់ បានចូលទៅទិញថ្នាំ នៅឱសថស្ថាន ផ្សារតាប៉ាងថ្មី ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ ៣០Eo ផ្លូវលេខ ៥១ កែង ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ។ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធនឹងទីតាំងខាងលើ នៅអំឡុងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ និងក្រោយមក សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈពេល ១៤ ថ្ងៃ ហើយត្រូវរាយការណ៍ មកអាជ្ញាធរ ប្រសិនជាមានអាការៈខុសប្លែក៕
-
ថៃឆ្លងកូវីដ ជាង៦ពាន់នាក់ទៀត ក្នុងរយៈពេលត្រឹម៤ថ្ងៃ

ចាប់តាំងពីថ្ងៃទី១៤ រហូតដល់១៧ មេសា ២០២១ ប្រទេសថៃមានមនុស្សឆ្លងជំងឺកូវីដ១៩ថ្មីៗ ចំនួន៦០០៧នាក់ ខណៈដែលថៃកំពុងផ្ទុះរកទី៣ នេះបើតាមទីភ្នាក់ងារ The Nation។ កើនដល់ជាង៦ពាន់នាក់ ក្រោយពេលឆ្លងថ្មីចំនួន ១៥៤៧នាក់ទៀត នាថ្ងៃទី១៧ មេសា ខណៈស្លាប់២នាក់ទៀត។ ថៃឆ្លងកូវីដ១៩ សរុបកើនដល់៤០៥៨៥នាក់ហើយ ខណៈអ្នកស្លាប់កើនដល់៩៩នាក់ហើយ៕
-
អភិបាលរាជធានីភ្នំពេញ៖ បើប្រជាពលរដ្ឋនៅតែបន្តធ្វើដំណើរ អាជ្ញាធរនឹងអនុវត្តន៍វិធានការច្បាប់ មិនមានការយោគយល់ទេ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបានប្រកាសថាបើបងប្អូនប្រជាពលរដ្ឋ នៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញកំពុងតែរិតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ មិនមានការយោគយល់ឡើយ ពោលគឺនៅពេលដែលសមត្ថកិច្ចពិនិត្យទៅឃើញថា មិនមានសិទ្ធិឬគ្មានឯកសារ ក្នុងការអនុញ្ញា អាជ្ញាធរនឹងធ្វើការឃាត់ខ្លួន ដើម្បីអនុវត្តទៅតាមច្បាប់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៧ ខែមេសានេះ ខណៈដែលឯឧអភិបាលនិងអភិបាលរងរាជធានីភ្នំពេញ ចុះទៅពិនិត្យដល់ទីតាំងបិទខ្ទប់ ត្រង់ចំណុចគោលដៅស្ពានក្បាលថ្នល់ ស្របពេលដែលទីតាំងនេះមានការកកស្ទះចរាចរណ៍ដោយប្រជាពលរដ្ឋបានធ្វើដំណើរ. ដែលជាហានិភ័យនៃការឆ្លងីករាលដាលជម្ងឺកូវីដ-១៩ ។ ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង បានណែនាំ ឱ្យកម្លាំងសមត្ថកិច្ច និងបានប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើការបកក្រោយ ហើយប្រសិនបើមិនគោរពតាមទេ និងធ្វើការពិន័យទៅតាមច្បាប់។ ឯឧបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ បើនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ កំពុងតែរិតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ ដោយមិនមានការយោគយល់ឡើយ មានន័យថា នៅពេលដែលសមត្ថកិច្ចពិនិត្យទៅឃើញថា មិនមានសិទ្ធីឬគ្មានឯកសារ ក្នុងការអនុញ្ញាអោយធ្វើដំណើរទេ អាជ្ញាធរនឹងធ្វើការឃាត់ខ្លួន អនុវត្តទៅតាមច្បាប់តែម្តង៕