Category: Covid-19

  • ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលអំណោយបរិក្ខាពេទ្យពី ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន

    ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលអំណោយបរិក្ខាពេទ្យពី ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន

    ដើម្បីចូលរួមបង្ការនិងទប់ស្កាត់កុំអោយមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅ ក្នុងយុទ្ធនាការ ចាក់វ៉ាក់សំាងបង្ការជំងឺកូវីត-១៩ សម្រាប់មន្រ្តីរាជការ និងអ្នកសារព័ត៌មាន ទូទាំងប្រទេស សម្រាប់ដូសទី ២ ដែលត្រូវដំណើរការចាក់នាពេលខាងមុខនេះ ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការពង្រឹង និងពង្រីក កិច្ចសហ ប្រតិបត្តិការអន្តរជាតិ ជា ប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន បាននាំយកនូវ សំភារ: បរិក្ខាពេទ្យ មក ប្រគល់ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ។ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ បានជម្រាបជូនថា បរិក្ខាពេទ្យ ដែលយកមកជូននា ឱកាសនេះ រួមមាន អាវពេទ្យ ៥ ពាន់អាវ មួកពេទ្យ ៥ ពាន់មួក ស្រោមដៃ ៥ ពាន់ ហើយជា…

  • អភិបាលរាជធានី បន្តចុះពិនិត្យទីតាំងបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

    អភិបាលរាជធានី បន្តចុះពិនិត្យទីតាំងបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

    ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អមដំណើរដោយលោកមាន់ ចាន់យ៉ាដាអភិបាលរងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំស្នងការរងនគរបាលរាជធានីនិងកងរាជអាវុធហត្ថរាជធានីនៅព្រឹកថ្ងៃទី ១៨ខែមេសានេះ បានចុះទៅពិនិត្យដល់ទីតាំងបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ជាក់ស្ដែងនៅស្ពានអាកាសក្បាលថ្នល់ គល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ខណៈដែលទីតាំងទាំង២នេះមានការកកស្ទះចរាចរណ៍ដោយប្រជាពលរដ្ឋបានធ្វើដំណើរ ចេញចូលរាជធានីតាមបណ្តោយផ្លូវជាតិលេខ១ច្រើន ដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។ លោកឃួង ស្រេង ក្នុងឱកាសនោះបានធ្វើការណែនាំឱ្យអាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ចត្រូវអនុវត្តអោយបានម៉ឹងម៉ាត់បំផុតទៅលើសេចក្តីសំរេចលេខ៤៩ សសរ របស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងភូមិសាស្ត្រក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបានឆ្លងរាលដាល់ខ្លាំងក្លាបំផុត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលបានបង្ខំអោយអាជ្ញាធររាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលធ្វើការបិទខ្ទប់ផ្ទះប្រជាពលរដ្ឋ បិទខ្ទប់ភូមិ សង្កាត់ ខណ្ឌ និងផ្សារមួយចំនួន ហើយនៅរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលបានសំរេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងភូមិសាស្ត្រក្រុងតាខ្មៅខេត្តកណ្តាលតែម្តង ដើម្បីកាត់ផ្តាច់ហើយបាននូវការរីកសាយភាយជម្ងឺនេះបន្តទៀត ។ ទោះបីជាយ៉ាងណាក្តី ក្នុងការចុះពិនិត្យស្ថានភាពលំហូរចរាចរណ៍ប្រជាពលរដ្ឋនិងទីតាំងបិទខ្ទប់ខាងលើនេះ លោកឃួង ស្រេង ក៏បានសំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមានការសោគយល់និងចូលរួមអនុវត្ត និងសហការជាមួយអាជ្ញាធរក្នុងតំណាក់កាលដ៏សែនលំបាកនេះ ដើម្បីនាំគ្នាឆ្លងឱ្យផុតពីជម្ងីកូវីដ-១៩ដ៏សាហាវនេះ ។ គួររំលឹកថា៖រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល ព្រមទាំងហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលមានអ្នកឆ្លងកាត់តែច្រើន៕

  • សេចក្តីណែនាំ សម្រាប់អនុវត្តន៍ចំពោះបុគ្គលវិជ្ជមានកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកដែលត្រូវព្យាបាលខ្លួនឯងនៅផ្ទះ

    សេចក្តីណែនាំ សម្រាប់អនុវត្តន៍ចំពោះបុគ្គលវិជ្ជមានកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកដែលត្រូវព្យាបាលខ្លួនឯងនៅផ្ទះ

    ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំមួយចំនួន ជូនចំពោះ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលមិនទាន់ទទួលបានកន្លែងសម្រាក ដែលត្រូវព្យាបាលខ្លួនឯងនៅផ្ទះ ត្រូវអនុវត្តន៍តាមការណែនាំដូចខាងក្រោម៖

  • គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យតាមគោលដៅបិទខ្ទប់ នៅក្នុងភូមិសាស្ត្រខណ្ឌ ចំការមន

    គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យតាមគោលដៅបិទខ្ទប់ នៅក្នុងភូមិសាស្ត្រខណ្ឌ ចំការមន

    ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ចំការមន នឹងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានចុះត្រួតពិនិត្យតាមគោលដៅបិទខ្ទប់ ក្នុងភូមិសាស្ត្រខណ្ឌ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ដែលអនុវត្តតាម សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកអភិបាលអភិបាលខណ្ឌ បានផ្ដល់ ភេសជ្ជ: និងថវិកា ជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលប្រចាំការតាមគោលដៅ។ លោក ថេង សុថុល បានដាក់បទបញ្ជា និងក្រើនរំលឹកដល់កម្លាំងឈរជើងតាមគោលដៅនីមួយៗ ក្នុងខណ្ណចំការមន ត្រូវពង្រឹង និងយកចិត្តទុកដាក់ឲ្យបានម៉ឺងមាត់ ទន់ភ្លន់ បទបែន មានតម្លាភាព ដោយមិនត្រូវប្រើប្រាស់ពាក្យសម្ដី ឬ កាយវិការណាមួយ មិនសមរម្យទៅលើប្រជាពលរដ្ឋនោះទេ ចំពោះការអនុវត្តភារកិច្ចក្នុងការទប់ស្កាត់ លំហូរប្រជា ពលរដ្ឋ ចេញ-ចូលរាជធានីភ្នំពេញ ឆ្លងកាត់គោលដៅឈរជើង ឲ្យមានប្រសិទ្ធភាព នូវអ្វីដែលជាសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល។ លោកអភិបាលខណ្ឌ ក៏បានណែនាំកម្លាំងសមត្ថកិច្ច ប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ ធ្វើការបកក្រោយ ហើយប្រសិនបើមិនគោរពតាមទេ និងធ្វើការពិន័យទៅតាមច្បាប់ ។…

  • រាជរដ្ឋាភិបាលបានសេចក្តីសម្រេចបន្តអនុវត្តការហាមឃាត់ការធ្វើដំណើរឆ្លងភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន

    រាជរដ្ឋាភិបាលបានសេចក្តីសម្រេចបន្តអនុវត្តការហាមឃាត់ការធ្វើដំណើរឆ្លងភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន

    រាជរដ្ឋាភិបាលបានសេចក្តីសម្រេចបន្តអនុវត្តការហាមឃាត់ការធ្វើដំណើរឆ្លងភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល សម្រាប់រយៈពេល ៨ (ប្រាំបី) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ តាមរយៈសេចក្តីសម្រេចលេខ ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

  • សេចក្តីសម្រេច ស្តីពី ការកែសម្រួលវិធានការ ដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    សេចក្តីសម្រេច ស្តីពី ការកែសម្រួលវិធានការ ដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    សេចក្តីសម្រេច ស្តីពី ការកែសម្រួលវិធានការ ដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

  • សេចក្តីសម្រេច ស្តីពីការបន្តហាមឃាត់ការធ្វើដំណើរ និង បិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    សេចក្តីសម្រេច ស្តីពីការបន្តហាមឃាត់ការធ្វើដំណើរ និង បិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    សេចក្តីសម្រេច ស្តីពី ការបន្តហាមឃាត់ការធ្វើដំណើរ និង បិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី ១៧ មេសា ២០២១។

  • រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង

    រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង

    រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។

  • រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការកែសម្រួលវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ

    រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការកែសម្រួលវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ

    រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

  • វ៉ាក់សាំងចិន ដែលកម្ពុជាទិញគ្រោងនឹងមកដល់ជាង៩លានដូសទៀត

    វ៉ាក់សាំងចិន ដែលកម្ពុជាទិញគ្រោងនឹងមកដល់ជាង៩លានដូសទៀត

    លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសចិនជាង១១លានដូស ខណៈដែល២លានដូសត្រូវបានបញ្ជូនមកដល់ហើយ ខណៈនៅសល់៩លាន៥សែនដូសទៀតនឹងមកដល់។ លោកជំទាវបានលើកឡើង ក្នុងពេលអញ្ជើញទៅទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ របស់ចិនចំនួន៥០ម៉ឺនដូស នាព្រឹកថ្ងៃទី១៧ មេសា នារាជធានីភ្នំពេញថា កម្ពុជាគ្រោងនាំយកវ៉ាក់សាំងដល់ទៅជាង២៣លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងនោះដែរ កម្ពុជាបានសម្រេចបញ្ជាទិញពីចិន កើនឡើងដល់ជាង១១លានដូសហើយ មកទល់ពេលនេះ រួមមាន ស៊ីណូវ៉ាក់៧លាន៥សែនដូស និង ស៊ីណូហ្វាម ៤លានដូស។ លោកជំទាវបន្តថា ក្នុងចំណោមជាង១១លានដូសនេះ កម្ពុជាទទួលបានពីចិន ២លានដូសហើយ គឺស៊ីណូវ៉ាក់ គិតត្រឹមថ្ងៃទី១៧ មេសានេះ ហើយរាជរដ្ឋាភិបាលកំពុងចរចាជាមួយក្រុមហ៊ុនទាំងពីរ តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា សម្រាប់ការមកដល់ ជាបន្តបន្ទាប់ទៀត ដែលនឹងដឹងកាន់តែច្បាស់នាចុងខែមេសានេះ។ កម្ពុជាក៏នឹងទទួលវ៉ាក់សាំងពីយន្តការខូវ៉ាក់របស់អង្គការសុខភាពពិភពលោក និងដៃគូផ្សេងទៀតដែរ។ សូមបញ្ជាក់ថា កម្ពុជាទទួលបានវ៉ាក់សាំងជាង ៣លានដូសរួចមកហើយ រួមមាន ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។ តាមរយៈវ៉ាក់សាំងដែលកម្ពុជាទទួលបាននោះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋបានជាង ១.២លាននាក់ហើយ៕