Category: Covid-19

  • តុលាការឃុំខ្លួនបុរសម្នាក់ ដែលលួចដឹកមនុស្សពីរាជធានីភ្នំពេញ មកខេត្តស្វាយរៀង

    តុលាការឃុំខ្លួនបុរសម្នាក់ ដែលលួចដឹកមនុស្សពីរាជធានីភ្នំពេញ មកខេត្តស្វាយរៀង

    ស្វាយរៀង៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ តុលាការខេត្តស្វាយរៀង បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ ករណីលួចដឹកមនុស្សពីរាជធានីភ្នំពេញមកខេត្តស្វាយរៀង ដែលបំពានបំរាមរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ យោងតាមការបញ្ជាក់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានដឹងថាជននេះត្រូវចោទប្រកាន់តាមមាត្រា៦៣៣ នៃក្រមព្រហ្មទណ្ឌរួចហើយបញ្ជូនទៅដាក់ពន្ធនាគារ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំប្រកាសសាលក្រមនៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះ។ ចំណែកមនុស្សពីរនាក់ទៀតដែលរួមដំណើរនៅក្នុងរថយន្តត្រូវបានប្រគល់ទៅឱ្យខាងសុខាភិបាលខេត្តយកទៅធ្វើចត្តាឡីស័កនិងពិន័យម្នាក់១លានរៀល។ ជនសង្ស័យឈ្មោះអ៊ុងសារឿនអាយុ៦៥ឆ្នាំមានទីលំនៅភូមិរោងដំរីឃុំស្វាយចេកស្រុករំដួលបម្រើការងារឱ្យកាសែត«ប្រទាប់យុវជន»បានសារភាពថាខ្លួនជាអ្នកសារព័ត៌មាននៅស្រុករំដួលបានស្នើសុំសមត្ថកិច្ចប្រចាំការនៅចំណុចគោលដៅក្រោលគោស្រុកស្វាយជ្រុំព្រំប្រទល់ស្វាយរៀង-ព្រៃវែងទៅបំពេញបេសកកម្មនៅភ្នំពេញ។ នៅថ្ងៃ១៨ខែមេសាឆ្នាំ២០២១សមត្ថកិច្ចនគរបាលឈរជើងគោលដៅក្រោលគោស្រុកស្វាយជ្រំខេត្តស្វាយរៀងបានឃាត់ខ្លួនបុរសរូបនេះករណីលួចនាំមនុស្សឆ្លងពីរាជធានីភ្នំពេញទៅគោលដៅខេត្តស្វាយរៀងដែលល្មើសនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្ដាល៕ដោយ/គ្រីសម្បត្តិ

  • ឯកឧត្តមឯកអគ្គរដ្ឋទូតចិន អញ្ជើញចូលរួមពិធីប្រគល់ និងទទួលមន្ទីរពិសោធន៍តេស្តសំណាក ដែលជាជំនួយរបស់ភាគីចិន ជូនចំពោះភាគីកម្ពុជា

    ឯកឧត្តមឯកអគ្គរដ្ឋទូតចិន អញ្ជើញចូលរួមពិធីប្រគល់ និងទទួលមន្ទីរពិសោធន៍តេស្តសំណាក ដែលជាជំនួយរបស់ភាគីចិន ជូនចំពោះភាគីកម្ពុជា

    នាថ្ងៃទី១៩ ខែមេសា ពិធីប្រគល់និងទទួលមន្ទីរពិសោធន៍តេស្តសំណាកក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជាត្រូវបានរៀបចំឡើងតាមរយៈVideo Conference។ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្រ្តីជាច្រើនរូបទៀតអញ្ជើញមានវត្តមានក្នុងពិធីខាងលើ។ គម្រោងមន្ទីរពិសោធន៍ខាងលើនេះ ត្រូវបានរៀបចំអនុវត្តដោយរដ្ឋបាលខេត្តយូណានប្រទេសចិន និងទទួលបានការសម្របសម្រួលពេញទំហឹងពីក្រសួងសុខាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នជាច្រើនទៀត។ លោក Jiang Wei ប្រធានក្រុមរៀបចំការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុនៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញមានវត្តមានក្នុងពិធីប្រគល់និងទទួលខាងលើ។

  • ពលរដ្ឋចិននៅកម្ពុជា ១ម៉ឺននាក់ បានចាក់វ៉ាក់សាំងដូសទី១

    ពលរដ្ឋចិននៅកម្ពុជា ១ម៉ឺននាក់ បានចាក់វ៉ាក់សាំងដូសទី១

    ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ការរៀបចំជាពិសេសនូវសកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ (Spring Vaccination) ក្នុងប្រទេស កម្ពុជា ដំណាក់កាលទីមួយ ត្រូវបានបញ្ចប់យ៉ាងរលូន។ នាថ្ងៃទី២០ ខែមេសា សកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ (Spring Vaccination) បានបន្តដំណើរមកដល់ការដ្ឋានគម្រោងនៃអាកាសយានដ្ឋានអន្តរ ជាតិសៀមរាបប្រទេសកម្ពុជា។ នាម៉ោង១២ ថ្ងៃត្រង់ គ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលាបានបញ្ចប់ការចាក់វ៉ាក់សាំងជូនដល់បុគ្គលិកជនជាតិ ចិន មួយរូបចុងក្រោយនៃគម្រោងនេះ។ នេះបានបង្ហាញពីការរៀបចំជាពិសេសនូវសកម្មភាពចាក់វ៉ាក់សាំង និទាឃ រដូវ ក្នុងប្រទេសកម្ពុជាដំណាក់កាលទីមួយបានបញ្ចប់យ៉ាងរលូន។ ស្ថានទូតចិន បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋចិនក្នុងប្រទេសកម្ពុជាចំនួន ១ម៉ឺននាក់ (រួមបញ្ចូលទាំងជនរួមជាតិហុងកុង ម៉ាកាវ និងតៃវ៉ាន់) បានចាក់វ៉ាក់សាំងដូសទី១។ ជាមួយគ្នានេះ ស្ថានទូតចិនប្រចាំកម្ពុជា តំណាងឲ្យប្រជាពលរដ្ឋចិនក្នុងប្រទេសកម្ពុជា ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការគាំទ្រពេញទំហឹង ពីស្ថាប័នក្នុងប្រទេសកម្ពុជារួមមានក្រសួង សុខាភិបាល ក្រសួងការពារជាតិ មន្ទីរពេទ្យព្រះកេតុមាលា ក៏ដូចជាថ្លែងអំណរគុណជូនចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃលេខាធិការដ្ឋានសភាពាណិជ្ជកម្មចិន(កម្ពុជា)។ ស្ថានទូតបានបន្ថែមថា សកម្មភាពចាក់វ៉ាក់សាំងនិទាឃរដូវ នឹងធ្វើដំណើរបន្តនៅក្នុងប្រទេសកម្ពុជា៕

  • ថៃរង់ចាំដំណឹងពីតម្លៃវ៉ាក់សាំងអាមេរិក Pfizer អាចទិញ១០លានដូស

    ថៃរង់ចាំដំណឹងពីតម្លៃវ៉ាក់សាំងអាមេរិក Pfizer អាចទិញ១០លានដូស

    ថៃកំពុងរង់ចាំតារាងតម្លៃវ៉ាក់សាំង Pfizer/BioNTec ពីក្រុមហ៊ុននៅអាមេរិក មុនពេលដែលថៃប្រហែលជាត្រូវបញ្ជាទិញពី៥ទៅ១០លានដូស ដឹកមកដល់ចន្លោះពីខែកក្កដា ទៅខែធ្នូ ឆ្នាំ២០២១នេះ នេះបើតាមលោកនាយករដ្ឋមន្រី្តប្រាយុទ្ធ ចាន់អូចា និយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារ៍ ទី២០ មេសា នេះ។ លោកក៏បញ្ជាក់ពីការត្រៀមទិញ AstraZeneca និង Sinovac បន្ថែមទៀតផងដែរ។ លោកថា ថ្ងៃសៅរ៍ខាងមុខនេះ  Sinovac នឹងមកដល់ថៃ ៥០ម៉ឺនដូសទៀត៕

  • មន្រ្តីនគរបាលខណ្ឌមានជ័យម្នាក់ឆ្លង កូវីដ-១៩

    មន្រ្តីនគរបាលខណ្ឌមានជ័យម្នាក់ឆ្លង កូវីដ-១៩

    ភ្នំពេញ៖ លោកអនុសេនីយ៍ឯក ស៊ឹម ប៊ុនធឿន ឋានៈនាយរងផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឆ្លងជំងឺកូវីដ១៩ និងជាប់ពាក់ព័ន្ធមន្ត្រីនគរបាលចំនួន ១៥ នាក់ ផ្សេងទៀត។ លោក វរសេនីយ៍ទោ កាំង ដារ៉ាវុធ អធិការរងនគរបាលខណ្ឌមានជ័យបញ្ជាក់នៅរសៀលថ្ងៃទី២០ខែមេសានេះថា លោកអនុសេនីយ៍ឯក ស៊ឹម ប៊ុនធឿន ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩នៅថ្ងៃទី១៩ មេសាដែលលទ្ធផលបង្ហាញនៅថ្ងៃទី២០មេសានេះ។ លោកបានបន្តថា មានមន្ត្រីដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយលោកអនុសេនីយ៍ឯក ស៊ឹម ប៊ុនធឿនសរុបចំនួន១៥នាក់ ក្នុងនោះមានអធិការរងចំនួន៥នាក់រួមទាំងរូបលោក នាយប៉ុស្តិ៍ស្តីទីចំនួន១នាក់ នាយរងប៉ិស្តចំនួន៣នាក់និងមន្ត្រីចំនួន៦នាក់។ បើ តាមលោកអធិការរងខណ្ឌ ការធ្វើតេស្តតាមរយៈឧបករណ៍តេស្តលឿនរហ័ស ព្រឹកមិញនេះ មន្រ្តី ពាក់ព័ន្ធ ផ្សេង ទៀត លទ្ធផលអវិជ្ជមានទាំងអស់ និងរង់ចាំការធ្វើតេស្តជាលើកទី២បន្តទៀត ហើយ អ្នកដែលពាក់ព័ន្ធត្រូវបានធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន៕ ដោយ / គ្រី សម្បត្តិ

  • រដ្ឋបាលរាជធានី នាំអំណោយសម្ដេចតេជោចែកជូនប្រជាពលរដ្ឋ រស់នៅតំបន់ ដែលចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន១០០០គ្រួសារ នៅខណ្ឌមានជ័យ

    រដ្ឋបាលរាជធានី នាំអំណោយសម្ដេចតេជោចែកជូនប្រជាពលរដ្ឋ រស់នៅតំបន់ ដែលចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន១០០០គ្រួសារ នៅខណ្ឌមានជ័យ

    ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនៅសៀលថ្ងៃទី២០ខែមេសានេះបាននាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយ របស់សម្ដេចតេជោហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែន យកទៅចែកជូនដល់ប្រជាពលរដ្ឋ រស់នៅតំបន់ដែលរដ្ឋបាលរាជធានីភ្នំពេញចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន១០០០គ្រួសារ នៅក្នុងភូមិដំណាក់ធំ២និងដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ អំណោយដែលប្រជាពលរដ្ឋទទួលបាន ក្នុងមួយគ្រួសារបានអង្ករ២៥គីឡូក្រាមមី១កេស ដូចទឹកត្រី ទឹកស៊ីអ៊ីវ១យួរ ។ ក្នុងឱកាសនោះលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ការបិទខ្ទប់រាជធានីភ្នំពេញ ពិតជាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការលំបាកហើយ ទាំងការរកស៊ីនឹងការរស់នៅប្រចាំថ្ងៃ។ តែលោកសូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ ចូលរួម ជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ កន្លងមកសម្ដេចតេជោហ៊ុនសែនបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេច បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់នៃការរីករាលដាលនៃជំងឺនេះ ។ បន្ថែមពីនេះ សម្ដេចបាន យកចិត្តទុកដាក់ពីជីវភាពប្រជាណលរដ្ឋបន្ថែមទៀត ដោយបានជួយឧបត្ថម្ភជាស្បៀងអាហារ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានបិទខ្ទប់១៤ថ្ងៃនេះ ។ អញ្ចឹងទេ លោកសូមឲ្យ បងប្អូនប្រជាពលរដ្ឋមានការយោគយល់ ហើយបើបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បងប្អូនអាចធ្វើទំនាក់ទំនងមកអាជ្ញាធរសង្កាត់ ។ ចៅសង្កាត់នឹងផ្ដល់ជូនជាអំណោយជូនបងប្អូនភ្លាម ដោយរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមអង្គរក្នុង១ខណ្ឌចំនួន១០តោនរួចហើយ សំរាប់ចែកជូនបងប្អូនដែលមានបញ្ហាខ្វះខាតក្នុងដំណាក់កាលបិទខ្ទប់ដោយជំងឺ-១៩នេះ៕

  • កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានបន្តបាញ់ថ្នាំសម្លាប់មេរោគ

    កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានបន្តបាញ់ថ្នាំសម្លាប់មេរោគ

    កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានបន្តបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាគោលដៅដូចជា៖-ផ្សារត្រពាំងថ្លឹង-ផ្សារទួលពង្រ-ផ្សារពោធិ៍ចិនតុង-ភូមិបឹងសាឡាង-ផ្សារសុិនជូរី-ផ្សារកណ្តាល-ផ្សារនាគមាស-ផ្សារដេីមគរ ។ សូមជម្រាបថា ការចុះបាញ់ថ្នាំនេះ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ប្រេីប្រាស់កម្លាំងចំនួន ២៣នាក់ និងរថយន្តMazda ចំនួន ៤គ្រឿងផងដែរ។

  • ប្រមុខ WHO ព្រួយបារម្ភខ្លាំងចំពោះអត្រាប្រកាសអាសន្ននៃករណីឆ្លង COVID-19 ក្នុងចំណោមមនុស្សមានអាយុចន្លោះពី២៥ដល់៥៩ឆ្នាំនៅទូទាំងពិភពលោក (មានវីដេអូ)

    ប្រមុខ WHO ព្រួយបារម្ភខ្លាំងចំពោះអត្រាប្រកាសអាសន្ននៃករណីឆ្លង COVID-19 ក្នុងចំណោមមនុស្សមានអាយុចន្លោះពី២៥ដល់៥៩ឆ្នាំនៅទូទាំងពិភពលោក (មានវីដេអូ)
  • ប្រមុខ WHO ព្រួយបារម្ភខ្លាំងចំពោះអត្រាប្រកាសអាសន្ននៃករណីឆ្លង COVID-19 ក្នុងចំណោមមនុស្សមានអាយុចន្លោះពី២៥ដល់៥៩ឆ្នាំនៅទូទាំងពិភពលោក

    ប្រមុខ WHO ព្រួយបារម្ភខ្លាំងចំពោះអត្រាប្រកាសអាសន្ននៃករណីឆ្លង COVID-19 ក្នុងចំណោមមនុស្សមានអាយុចន្លោះពី២៥ដល់៥៩ឆ្នាំនៅទូទាំងពិភពលោក

    ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអត្រាប្រកាសអាសន្ន ដែលជំងឺ COVID-19 កំពុងឆ្លងរីករាលដាលនៅក្នុងចំណោមមនុស្សមានអាយុចន្លោះពី២៥ដល់៥៩ឆ្នាំនៅទូទាំងពិភពលោក ។ប្រមុខអង្គការ WHO រូបនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទម្សិលមិញថា ពិភពលោកអាចធ្វើឲ្យវីរុសរាតត្បាតសកល COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រងបាន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើយើងអាចធ្វើការផ្គត់ផ្គង់ធនធានដែលចាំបាច់ដោយយុត្តិធម៌ ។ជុំវិញបញ្ហានេះ សកម្មជនការពារបរិស្ថានវ័យក្មេង គឺយុវតី ហ្គ្រេតា ថាន់ប៊ឺក (Greta Thunberg) ដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មានខាងលើបាននិយាយថា រឿងត្រឹមត្រូវខាងសីលធម៌តែមួយគត់ដែលត្រូវធ្វើ គឺផ្តល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំងដល់ប្រជាជន ដែលងាយរងគ្រោះបំផុត មិនថា ពួកគេរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ឬប្រទេសដែលមានប្រាក់ចំណូលទាបនោះទេ ទើបពិភពលោកពិភពលោកអាចនាំការឆ្លងរីករាលដាល នៃវីរុស COVID-19 មកស្ថិតនៅក្រោមការគ្រប់គ្រងបានក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ៕ ប្រភព៖ CNA

  • អាជ្ញាធរកម្ពុជា បង្កើនការត្រួតពិនិត្យ ពលករឆ្លងដែន បន្ទាប់ពីផ្ទុះជំងឺកូវីដ-១៩ ខ្លាំងក្នុងសហគមន៍ នៅខេត្តស្រះកែវ ប្រទេសថៃ

    អាជ្ញាធរកម្ពុជា បង្កើនការត្រួតពិនិត្យ ពលករឆ្លងដែន បន្ទាប់ពីផ្ទុះជំងឺកូវីដ-១៩ ខ្លាំងក្នុងសហគមន៍ នៅខេត្តស្រះកែវ ប្រទេសថៃ

    កងកម្លាំងកងយោធពលខេមរភូមិន្ទ ចំណុះទិសទី១នៃយោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យសហការជាមួយកងនគរបាល កងរាជអាវុធហត្ថ មន្ត្រីអាជ្ញាធរដែនដីនិងសមត្ថកិច្ច នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានបង្កើតត្រួតពិនិត្យពលករខ្មែរឆ្លងដែន និងជនបរទេស (ថៃ) ដែលបើកបររថយន្តដឹកទំនិញឆ្លងដែនពីប្រទេសថៃ ចូលមកព្រះរាជាណាចក្រកម្ពុជា និងពីកម្ពុជា(ដឹកដំឡូងមី) ទៅប្រទេសថៃវិញ។ សមត្ថកិច្ចក៏បានរៀបចំដាក់ពង្រាយបន្លាលួសប្រវែង ២.០០០ម៉ែត្រ តាមភូមិសាស្រ្តការពាររបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះខ្លាំងនៅក្នុងសហគមន៍នៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។ យោងតួលេខរបស់រដ្ឋបាលគ្រប់គ្រងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលថៃ អោយដឹងថា នៅខេត្តស្រះកែវ មានអ្នកវិជ្ជមានថ្មីចំនួន១.៣៩០នាក់។លោកឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥បានអោយដឹង ថា៖ ខេត្តស្រៈកែវ ប្រទេសថៃ ផ្ទុះកូវីត ១៩ យ៉ាងខ្លាំង ។កងកំលាំងទិសទី១ បន្ទាយមានជ័យខិតខំពង្រឹងត្រួតពិនិត្យតាមបណ្តោយព្រំដែន(កម្ពុជា ថៃ) ដើម្បីទប់ស្កាត់ពលករឆ្លងដែន និងទប់ស្កាត់ការីករាលជំងឺកូវីដ-១៩។ សូមបញ្ជាក់ថា អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចបាននឹងនាំយកលួសបន្លារប្រវែង២០០០ម៉ែត្រ ដើម្បីយកទៅពង្រាយតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ពីស្ពានរថភ្លើងទៅទិសខាងជើងក្នុងភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែត ដែលឈមនឹងតំបន់ផ្សាររោងក្លឿរបស់ប្រទេសថៃនាឃុំខ្លលឹកនិងឃុំប៉ារ៉ៃស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវ ៕ដោយ៖ ឃិន គន្ធា