-
កិច្ចប្រជុំពិភាក្សាតុមូល ជាមួយបណ្តាញសភាអន្តរជាតិ សម្រាប់ការអប់រំ (IPNEd)

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិភាក្សាតុមូលជាមួយបណ្តាញសភាអន្តរជាតិសម្រាប់ការអប់រំ (International Parliamentary Network for Education (IPNEd)ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងពិភាក្សាអំពី ទី១៖ ស្ថានភាពវិស័យអប់រំនៅកម្ពុជាក្នុងដំណាក់កាលនៃការរីករាលនៃជំងឺកូវីដ-១៩ និងការកៀរគរហិរញ្ញប្បទានអប់រំ ទី២៖ កំណើននៃចំនួនថវិកាជាតិសម្រាប់វិស័យអប់រំ និងការគាំទ្រធនធានពីមូលនិធិភាពជាដៃគូសាកលសម្រាប់ការអប់រំ និងទី៣៖ សមិទ្ធផលដែលសម្រេចបាន និងផែនការវិនិយោគនាពេលអនាគតសម្រាប់វិស័យអប់រំដែលគាំទ្រដោយមូលនិធិភាពជាដៃគូសាកលសម្រាប់ការអប់រំ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តម ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងនាយកដ្ឋានជំនាញ រួមជាមួយបណ្ដាប្រទេសដូចជា សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ ប្រទេសជប៉ុន និងសហព័ន្ធ អារ៉ាប់រួមតាមប្រព័ន្ធអេឡិចត្រូនិក។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យបាន ចែករំលែកបទពិសោធន៍ល្អៗ និងបានបង្ហាញអំពីអាទិភាពសំខាន់ៗក្នុងវិស័យអប់រំ និងបានឆ្លុះបញ្ចាំងពីគំនិតនវានវត្តន៍ក្នុងការធ្វើកំណែទម្រង់អប់រំក្នុងទទួលបានជោគជ័យ ជាពិសេសការផ្តល់សេវាអប់រំ និងការកំណត់សកម្មភាពអាទិភាពសំខាន់ៗក្នុងវិស័យអប់រំ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩៕ ដោយ -រ៉ាវុធ
-
ខេត្តកំពត៖ រកឃើញករណីវិជ្ជមានចំនួន ០៣នាក់ទៀត

-
អាជ្ញាធរកំពុងបន្តអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា បិទខ្ទប់ (Lock Down) យ៉ាងតឹងរឹង

-
រដ្ឋបាលខេត្តតាកែវ សម្រេចបិទខ្ទប់ ភូមិចំនួន២ ក្នុងស្រុកបាទី បណ្ដោះអាសន្នរហូតមានការជូនដំណឹងថ្មី

-
ក្រុមហ៊ុន Johnson & Johnson បន្តការប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ខ្លួននៅក្នុងតំបន់អឺរ៉ុប ជាមួយនឹងការព្រមានអំពីសុវត្ថិភាព

បរទេស៖ ក្រុមហ៊ុន Johnson & Johnson នៅថ្ងៃអង្គារនេះបញ្ជាក់ថា ខ្លួននឹងបន្តការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួននៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីនិយ័តករឱសថក្នុងតំបន់នេះនិយាយថា ការចាក់វ៉ាក់សាំងនេះមានគុណប្រយោជន៍ច្រើនជាងហានិភ័យនៃបញ្ហាកំណកឈាមដ៏កម្រ ។និយ័តករសុខាភិបាលអឺរ៉ុប និងទីភ្នាក់ងារឱសថអឺរ៉ុប (EMA) នៅថ្ងៃអង្គារដដែលនេះ ក៏បានធ្វើការណែនាំអោយបន្ថែមការព្រមានអំពីបញ្ហាកំណកឈាមដ៏កម្រ ជាមួយនឹងចំនួនផ្លាកែតឈាមទាប នៅពេលចាក់វ៉ាក់សាំងនេះ ប៉ុន្តែនៅតែនិយាយថា អត្ថប្រយោជន៍របស់វ៉ាក់សាំងចាក់តែមួយដូសនេះ មានច្រើនជាងហានិភ័យរបស់វា ។ ភ្លាមៗគ្នានោះ ភាគហ៊ុនរបស់ក្រុមហ៊ុន Johnson & Johnson បានកើនឡើងច្រើនជាង២ភាគរយ ។សូមបញ្ជាក់ថា ការប្រើប្រាស់វ៉ាក់សាំងរបស់ Johnson & Johnson ត្រូវបាននិយ័តករអាមេរិកសម្រេចអោយផ្អាកជាបណ្តោះអាសន្នកាលពីសប្តាហ៍មុន បន្ទាប់ពីបញ្ហាកំណកឈាមដ៏កម្រ រួមបញ្ជូលទាំងចំនួនផ្លាកែតឈាមទាប ត្រូវបានរាយការណ៍កើតមានឡើងទៅលើស្ត្រីចំនួន៦នាក់ ដែលធ្វើអោយក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិកនេះផ្អាកដំណើរការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួននៅអឺរ៉ុប ។ មកទល់ពេលនេះ មានមនុស្សជិត៨លាននាក់ហើយនៅក្នុងសហរដ្ឋអាមេរិក បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ Johnson & Johnson ៕ ប្រភព៖ CNA
-
នាយករដ្ឋមន្រ្តីឥណ្ឌាជំរុញអោយប្រជាជនខ្លួនបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់ ដើម្បីបញ្ឈប់ការកើនឡើងករណីឆ្លងជំងឺ Covid-19

ឥណ្ឌា៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នៅថ្ងៃអង្គារនេះបានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ចាត់វិធានការណ៍បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ដូច្នេះការបិទខ្ទប់ (Lockdown) មិនចាំបាច់ត្រូវធ្វើវានោះទេ ។លោក ម៉ូឌី បានថ្លែងតាមទូរទស្សន៍ថា សភាពការណ៍នៅអាចគ្រប់គ្រងបានរហូតដល់ប៉ុន្មានសប្តាហ៍មុន ។ រលកទី២នេះចូលមកហាក់ដូចជាព្យុះមួយអ៊ីចឹង… សូមប្រជាពលរដ្ឋនៅក្នុងផ្ទះ និងកុំភិតភ័យ ខណៈប្រទេសជាតិជួបគ្រាអាសន្នសុខភាពដ៏អាក្រក់បំផុត ។ លោក ម៉ូឌី បន្ថែមថា រដ្ឋាភិបាលសហព័ន្ធកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីធានាការផ្គត់ផ្គង់គ្រប់គ្រាន់នូវគ្រែពេទ្យ, អុកស៊ីសែន និងថ្នាំប្រឆាំងវីរុស ដើម្បីប្រយុទ្ធនឹងការផ្ទុះកូវីដ១៩ដ៏ធំនៅរលកទី២។គួរបញ្ជាក់ថា នៅទូទាំងប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារម្សិលមិញនេះ បានរាយការណ៍ពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ដ៏ច្រើនដែលមិនធ្លាប់មានពីមុន គឺ១ពាន់៧៦១នាក់ ដែលនាំអោយចំនួនអ្នកស្លាប់សរុបឡើងដល់១៨ម៉ឺន៥៣០នាក់ តែទោះជាយ៉ាងណា វានៅតែទាបជាងសហរដ្ឋអាមេរិកឆ្ងាយ គឺ៥៦ម៉ឺន៧ពាន់៥៣៨នាក់ ៕ ប្រភព៖ CNA
-
ការរៀបចំមណ្ឌលព្យាបាលជំងឺកូវី-១៩ កម្រិតស្រាលនៅកោះពេជ្រ

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៣លាន៥៤ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥ម៉ឺននាក់ និងជាសះស្បើយ១២១លាន៨៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤៣លាន៥៤ម៉ឺន៣ពាន់៧១៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥ម៉ឺន៧ពាន់៥៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២១លាន៨៩ម៉ឺន៦ពាន់៦៤៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៥៣ម៉ឺន៦ពាន់៤៧០នាក់ ស្លាប់ចំនួន៥៨ម៉ឺន២ពាន់៤៥៦នាក់ និងជាសះស្បើយចំនួន២៥លាន១០ម៉ឺន៥ពាន់៥៣៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៥លាន៦០ម៉ឺន៩ពាន់៤នាក់ ស្លាប់១៨ម៉ឺន២ពាន់៥៧០នាក់ និងជាសះស្បើយ១៣លាន២៦ម៉ឺន៩ពាន់៨៦៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៥ម៉ឺន៨៨៥នាក់ ស្លាប់ចំនួន៣៧ម៉ឺន៨ពាន់៥៣០នាក់ និងជាសះស្បើយ១២លាន៥៦ម៉ឺន១ពាន់៦៨៩នាក់ ៕ ប្រភព៖ worldometers
-
ខេត្តព្រះសីហនុ សេចក្តីសម្រេច ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរព វិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

-
រូបភាពមួយចំនួននៅតាមដងផ្លូវខ្លះៗនៅរាជធានីភ្នំពេញ ថតបានថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ អំឡុងពេលបិទខ្ទប់ ដោយបុគ្គលិកផ្នែកថតរូប របស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏ដូចជាខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានបន្តត្រួតពិនិត្យនិងរក្សាសុវត្ថិភាព តាមគោលដៅបិទខ្ទប់ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ។ កងកម្លាំងទាំងអស់ ដែលឈរជើងជារនាំការពារជំងឺកូវីដ-១៩ ដើម្បីសុខភាពសាធារណៈ ដើម្បីប្រជាជនមានសុខភាពល្អ ចូលរួមជំនះលើគ្រោះមហន្តរាយដ៏កាចសាហាវនាពេលនេះទាំងអស់គ្នា និងជាពិសេស ក្រុមកងទ័ពអាវស ក្រុមគ្រូពេទ្យទាំងអស់ ដែលលះបង់ខ្ពស់ កម្លាំងកាយ កម្លាំងចិត្ត ឃ្លាតពីគ្រួសារ ហ៊ានប្រឈមមុខដោយជីវិត និងប្រាជ្ញា ចូលរួមប្រចាំការ ពិនិត្យ ព្យាបាល ចាក់វ៉ាក់សាំង ការផ្តល់ជំនួយមនុស្សធម៌នានា ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺរាលដាលសាកលកំពុងគម្រាមកំហែងដល់អាយុជីវិតរបស់ ប្រជាជនកម្ពុជា។ នេះពិតជាត្រូវគោរពដល់វីរភាពរបស់កងកម្លាំង និងក្រុមគ្រូពេទ្យទាំងអស់ណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដែលមើលឃើញពីកម្លាំងសាមគ្គីគ្នា កៀកស្មា ដើម្បីអនុវត្តវិធានការតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩។ សូមប្រជាពលរដ្ឋនៅក្នុងផ្ទះ យើងនឹងយកឈ្នះលើជំងឺដ៏កាចសាហាវនេះ។ អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរានិងនៅជាមួយគ្នាដើម្បីបម្រើការផ្សព្វផ្សាយជូនទស្សនា ព័ត៌មានថ្មីៗ សិល្បះកម្សាន្ត និងរឿងរ៉ាននានាជាប្រយោជន៍សម្រាប់សង្គម និងមនុស្សជាតិ។ សូមបញ្ជាក់ថា ដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគកូវីដ -១៩…