-
ចាប់ខ្លួនមនុស្ស៣៨នាក់ ដែលធ្វើដំណើរឆ្លងកាត់ខេត្ត ពេលហាមឃាត់

មនុស្ស៣៨នាក់ត្រូវឃាត់ខ្លួនក្នុងហេតុការណ៍២ផ្សេងគ្នា ក្នុងពេលដែលកម្ពុជាកំពុងអនុវត្តបំរាម ហាមធ្វើដំណើរ ឆ្លងកាត់ខេត្តនិងរាជធានីដើម្បីកាត់ផ្តាច់ការឆ្លងកូវីដ១៩។ មនុស្ស៣៨នាក់ក្នុងនោះរួមជនបរទេស៣៤នាក់ ត្រូវ បានបង្ក្រាបនៅក្នុងខេត្តកំពង់ស្ពឺនៅថ្ងៃទី២០និង២៣មេសា។ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេ នីយ៍ទោ សម សាមួន បានថ្លែងនៅថ្ងៃនេះបញ្ជាក់ថាក្នុងចំណោមជនបរទេស៣៤នាក់នោះ រួមមានជនជាតិឥណ្ឌូ ណេស៊ី១៦នាក់និងជនជាតិចិន១៨នាក់។ ជនជាតិខ្មែរបួននាក់ទៀតដែលបានចាប់ខ្លួន គឺជាអ្នកបើកបរដឹកជញ្ជូន ។ លោកឧត្ដមសេនីយ៍ទោ សម សាមួន បានបញ្ជាក់ថាការចាប់លើកទី១ បានធ្វើនៅផ្សារឧដុង្គ ឃុំវាំងចាស់ នៃ ស្រុកឧដុង្គ ដោយបានចាប់ខ្លួនមនុស្ស១៨នាក់ ដែលប៉ុនប៉ងធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ។ ការចាប់លើកទី២ បានធ្វើផ្សារឧដុង្គ ជាមួយការចាប់ខ្លួនមនុស្ស២០នាក់ ដែលបានប៉ុនប៉ងធ្វើដំណើរទៅ ខេត្តបាត់ដំបង។ អ្នកបំពានទាំងអស់ ត្រូវបានចាប់ផាកពិន័យជាប្រាក់១លាន២សែនរៀល និងជនបរទេសត្រូវ បានបញ្ជួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តចំណាត់ការតាមផ្លូវច្បាប់, ចំណែកជនជាតិខ្មែរ៤រូបត្រូវបាន បញ្ជួនទៅកាន់តុលាការនិងកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ៕
-
បុរសម្នាក់ដែលបង្ហោះវីដេអូ ថាខ្លួនបានមកដល់ផ្ទះនៅខេត្តកំពតហើយនោះ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនកសាងសំណុំរឿនបញ្ជូនទៅតុលាការ

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថាការចាប់ឃាត់ខ្លួននោះគឺបានធ្វើឡើងបន្ទាប់ពី ស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានឃើញវីដេអូខ្លីមួយបានបង្ហោះដោយបុរសម្នាក់ ដែលបានផ្សព្វផ្សាយថា «មកដល់ផ្ទះហើយៗ អ្នកណាថាមកពីភ្នំពេញមិនកើត ឥឡូវមកដល់កំពតហើយ!! និងរូបភាពអាំងសាច់ជួបជុំគ្រួសារ» សកម្មភាពនេះគឺជាការញុះញង់ និងប្រមាថដល់កងកម្លាំងនគរបាល ដែលបានអនុវត្តច្បាប់ត្រួតពិនិត្យលើបម្រាមគោចរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលពីខេត្តមួយ ទៅខេត្តមួយជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ បន្ទាប់ពីទទួលបានព័ត៌មាននេះរយៈពេល០១ម៉ោង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានស្រាវជ្រាវរកឃើញបុគ្គលរូបនេះគឺមានឈ្មោះ ផល ដារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងកាត់កញ្ចក់ (នៅភ្នំពេញ) និងទីកន្លែងកំណើត ភូមិ អង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។បច្ចុប្បន្នសមត្ថកិច្ចខេត្តកំពត កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
-
ឯកឧត្តម ឃួង ស្រេង បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាត

នារសៀលថ្ងៃសៅរ៍ ទី២៤ខែមេសាឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីភ្នំពេញ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាតចំនួន ៨១៧គ្រួសារមកពីសង្កាត់ផ្សារចាស់ សង្កាត់វត្តភ្នំ និងសង្កាត់ផ្សារថ្មីទី២ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អំណោយរួមមាន អង្ករ២៥គីឡូ មីមួយកេស ត្រីខមួយយួរក្នុងមួយគ្រួសារ៕ ប្រភពពីហ្វេសប៊ុករបស់ឯកឧត្តម ឃួង ស្រេង ហ្វេសប៊ុករបស់ឯកឧត្តម ឃួង ស្រេង៖
-
ថ្ងៃនេះ! ឥណ្ឌាប្រកាសឆ្លងកូវីដជាង៣៤ម៉ឺននាក់ ស្លាប់ជាង២៦០០នាក់

-
សមត្ថកិច្ចចាប់ឃាត់ខ្លួនជនជាតិចិន៥នាក់ លួចធ្វើដំណើរបំពានច្បាប់ពីរាជធានីភ្នំពេញ រហូតដល់ខេត្តកំពង់ចាម

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថាការចាប់ឃាត់ខ្លួននោះគឺបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ។ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានអោយដឹងថា ជនជាតិចិនចំនួន៥នាក់ ដែលលួចធ្វើដំណើរឆ្លងកាត់ខេត្តដោយខុសច្បាប់ តាំងពីរាជធានីភ្នំពេញ រហូតដល់ខេត្តកំពង់ចាម ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ហើយត្រូវបញ្ជូនទៅយកសំណាកភ្លាមៗ និងតម្រូវឲ្យធ្វើចត្ដាឡីស័ក តាមវិធានសុខាភិបាល ទើបបន្ដនីតិវិធីតាមក្រោយ។ លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានបិទខ្ទប់មិនឲ្យធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្តនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ជនជាតិចិនទាំង៥នាក់នោះ បានបញ្ជាក់ថា ពួកគេបានធ្វើដំណើរមកពីរាជធានីភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី ដែលរថយន្តនោះមិត្តភក្កិជាជនជាតិចិនដូចគ្នា រស់នៅខេត្តកំពង់ចាម ជាអ្នករៀបចំឲ្យធ្វើដំណើរចេញពីភ្នំពេញ វេលាម៉ោងប្រហែល១រំលងអាធ្រាត ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ ហើយបានធ្វើដំណើរមកដល់ ចុះនៅស្តុបផ្សារព្រៃទទឹង នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី២៣ ខែមេសា ហើយបានដើររកទិញចំណីហូប។ បន្ទាប់មកក៏ទាក់ទងមិត្តភក្ដិមិនបាន រួចពួកអ្នកទាំង៥នាក់ខាងលើ…
-
ឯកឧត្តម សាយ សំអាល់ នាំយកអំណោយឧបត្ថម្ភដល់កងពលលេខ៣១ ដែលកំពុងត្រៀមចុះជួយសម្រួលនៅតាមគោលដៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ

ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមងារចុះមូលដ្ឋានខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បាននាំយកអំណោយឧបត្ថម្ភដល់កងពលលេខ ៣១ ដែលកំពុងបោះទីតាំងនៅក្នុងបរិវេណវិទ្យាល័យក្រុងព្រះសីហនុ ដើម្បីត្រៀមចុះជួយសម្រួលនៅតាមគោលដៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ក្នុងការទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ ។ អំណោយដែលប្រគល់ជូនរួមមាន៖-ទឹកសុទ្ធចំនួន ៥០ កេស-ទឹកភេសជ្ជៈហ្រ្គីនធីចំនួន ២០កេស-ភេសជ្ជ:គោជល់ចំនួន ២០កេស-មីចំនួន ១០កេសធំ-ម៉ាសចំនួន ១កេសធំ-អាកុលដបតូចចំនួន ២២០ដប-ដបអាកុលចំនួន ២០ដប-អាកុល៣០លីត្រ ២កាន-និងថវិកាចំនួន ១០.០០០.០០០ រៀល៕ ដោយ / គ្រី សម្បត្តិ
-
អាជ្ញាធរអាមេរិកអនុញ្ញាតអោយបន្តការប្រើប្រាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ឡើងវិញនាពេលឆាប់ៗនេះ ប៉ុន្តែអមជាមួយការព្រមាន (មានវីដេអូ)

-
អាជ្ញាធរខណ្ឌបឹងកេងកង បន្តរៀបចំជិះចុះចែកបន្លែស្រស់ ត្រីខ និងមីកញ្ចប់ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់អូឡាំពិក

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានធ្វើការបន្តរៀបចំជិះចុះចែកបន្លែស្រស់ ត្រីខ និងមីកញ្ចប់ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលមានចូលរួមពីលោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ។ រដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវអំណោយសប្បុរសធម៌សូមពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួចសូមចូលផ្ទះវិញរៀងៗខ្លួន ៕ ដោយ / គ្រី សម្បត្តិ
-
ឯកឧត្តម ម៉ាន់ ឈឿន នាំយកអំណោយរបស់សម្តេច សាយ ឈុំ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក នៅសាលាសង្កាត់បឹងរាំង

ភ្នំពេញ ៖ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក សរុបចំនួន៥៤នាក់ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ នៅសាលាសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។ ប្រជាពលរដ្ឋចំនួន ៥៤នាក់នេះ ក្នុងម្នាក់ៗទទួលបានអំណោយដូចជា៖ មី០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកផ្លែឈើ១២កំប៉ុង ស្ករស០១គីឡូក្រាម ទឹកត្រី ០១ដប ទឹកស៊ីអ៉ីវ០១ដប នំ ០១ប្រអប់ សាប៊ូកក់សក់០១ដប សាប៊ូម្សៅ០១កញ្ចប់ ម៉ាស ០១ប្រអប់ ច្រាសដុសធ្មេញ០១ដើម ថ្នាំដុសធ្មេញ ០១ប្រអប់ ក្រដាសអនាម័យ០១ប្រអប់ និងធុងជ័រធំ០១ធុង ៕ ដោយ / គ្រី សម្បត្តិ
-
លោក នុត ពុធដារ៉ា ដឹកនាំកិច្ចប្រជុំពង្រឹងការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ

កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ក្នុងសង្កាត់កោះអន្លង់ចិន ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះជួយភូមិទាំង០៤ ចៅសង្កាត់ មេប៉ុស្តិ៍ មេភូមិ និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ប្រធានក្រុមការងារ បានឧបត្ថម្ភដល់សង្កាត់ កុំព្យូទ័រ និងម៉ាស៊ីនព្រីន ០១ឈុត និងយុវជនស.ស.យ.ក ប្រចាំការនៅមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩ ថវិកា ៥០០.០០០រៀល ផងដែរ៕ ដោយ / គ្រី សម្បត្តិ