Category: Covid-19

  • រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស

    រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស

    រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។

  • រដ្ឋបាលខណ្ឌបឹងកេងកង បានបន្តរៀបចំពិធីចែកអំណោយដ៏ថ្លៃថ្លាតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៤៣០គ្រួសារ

    រដ្ឋបាលខណ្ឌបឹងកេងកង បានបន្តរៀបចំពិធីចែកអំណោយដ៏ថ្លៃថ្លាតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៤៣០គ្រួសារ

    ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង បានបន្តរៀបចំពិធីចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងសង្កាត់បឹងកេងកងទី២(១៣០គ្រួសារ) និងសង្កាត់សង្កាត់ទំនប់ទឹក (៣០០គ្រួសារ) នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវ គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌបឹងកេងកង លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពីលោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ និងលោកចៅសង្កាត់ ។ អំណោយរួមមាន៖-អង្ករ ២៥គីឡូ-ទឹកត្រី ០១យួរ-ទឹកស៊ីអ៉ីវ ០១យួរ-ត្រីខ ០១យួរ-មី ០១កេស-បន្លែស្រស់ ១ថង់។ ដោយ / គ្រី សម្បត្តិ

  • លោក ឌី រ័ត្នខេមរុណ ទទួលម៉ាស់ពីឯកឧត្ដម សោម អូន សម្រាប់យុទ្ធនាការប្រឆាំងជម្ងឺកូវីដ១៩

    លោក ឌី រ័ត្នខេមរុណ ទទួលម៉ាស់ពីឯកឧត្ដម សោម អូន សម្រាប់យុទ្ធនាការប្រឆាំងជម្ងឺកូវីដ១៩

    ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានទទួល ម៉ាស់ ១០,០០០ ម៉ាស់ ពី ឯកឧត្ដម សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគ្នានេះដែរ លោកអភិបាលរង បានថ្លែងអំណរគុណ ដល់ ឯកឧត្ដម សោម អូន ដែលបានឧបត្ថម្ភ ម៉ាស់ ១០,០០០ ម៉ាស់ ដល់រដ្ឋបាលខណ្ឌមានជ័យ នៅព្រឹក ថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២១ ។ បន្ទាប់ពីទទួលបាន ម៉ាស់ រួចមក នាព្រឹកថ្ងៃដដែលនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបែងចែកទៅរដ្ឋបាលសង្កាត់ទាំង៧ និងប៉ុស្តិ៍រដ្ឋបាលទាំង៧៖ -ដោយមួយសង្កាត់ ទទួលបាន…

  • រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស នេះជាដំណឹង

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស នេះជាដំណឹង

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។

  • រដ្ឋបាលខេត្តកណ្ដាល នាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ ចំនួន១៦វត្ត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល

    រដ្ឋបាលខេត្តកណ្ដាល នាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ ចំនួន១៦វត្ត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល

    ខេត្តកណ្ដាល៖ ដោយមើលឃើញពីការខ្វះខាត និងទុក្ខលំបាកជាក់ស្ដែងរបស់ព្រះសង្ឃ នៅក្រុងតាខ្មៅ ស្ថិតក្នុងកាលៈទេសៈដែល ខេត្តកណ្ដាលកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវបានបិទខ្ទប់ រយៈពេល១៤ថ្ងៃ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាននាំយកនូវទេយ្យទាន រួមមានអង្ករ ត្រីខ ទឹកសុទ្ធ និងបច្ច័យ មួយចំនួន ប្រគេនដល់ព្រះសង្ឃចំនួន១៦វត្ត ក្នុងក្រុងតាខ្មៅ។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ស្ថិតក្នុងកាលៈទេសៈដែលរដ្ឋបាលខេត្តកណ្ដាលក៏ដូចជាទូទាំងប្រទេស កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះក្រុងតាខ្មៅ ត្រូវបានបិទខ្ទប់មិនអនុញ្ញាត ឱ្យបងប្អូនប្រជាពលរដ្ឋ ចេញក្រៅផ្ទះឡើយ ក្នុងនោះព្រះសង្ឃដែលគង់នៅតាមវត្តអារាមនានាក្នុងក្រុងតាខ្មៅ ក៏ប្រឈមទៅនឹងការខ្វះខាតនៅចង្ហាន់ ដែលតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាលយកចិត្តទុកដាក់ ជួយទំនុបបំរុង ដើម្បីទប់ស្កាត់នូវការខ្វះខាតចំពោះមុខបច្ចុប្បន្ន។ ក្នុងពិធីប្រគេននូវទេយ្យទាន ព្រះសង្ឃគ្រប់ព្រះអង្គទាំង១៦ វត្ត បានរៀបចំពិធីប្រោះព្រំឧទ្ទិសបួងសួង ដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល អោយចៀសផុតនូវជំងឺដ៏កាចសាហាវមួយនេះផងដែរ។ សូមបញ្ជាក់ផងដែរថា ទេយ្យទានដែលរដ្ឋបាលខេត្តកណ្ដាល ប្រគេនជូនព្រះសង្ឃទាំង១៦ ទាំងអស់មាន៖ អង្ករចំនួន ២៨.៥តោន…

  • អង្គការ AIP និងដៃគូ ចាប់ផ្តើមសិក្សាពីលទ្ធភាពផ្លាស់ប្តូររថយន្តដឹកកម្មករដែលមានសុវត្ថិភាព

    អង្គការ AIP និងដៃគូ ចាប់ផ្តើមសិក្សាពីលទ្ធភាពផ្លាស់ប្តូររថយន្តដឹកកម្មករដែលមានសុវត្ថិភាព

    ភ្នំពេញ៖ អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ហៅកាត់ AIP និងដៃគូ បានប្រកាសផ្តើមអនុវត្តការសិក្សាស្រាវជ្រាវស្តីពីលទ្ធភាព និងជម្រើសក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត មករថយន្តដែលមានសុវត្ថិភាពជាងបច្ចុប្បន្ន ដែលជាប្រភេទរថយន្តដឹកទំនិញ ឬហៅថា រថយន្តកូរ៉េ។ លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការAIP បានឱ្យដឹងថា អង្គការរបស់លោក កំពុងសហការជាមួយមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ក្នុងការអនុវត្តការសិក្សាស្រាវជ្រាវមួយស្តីពីលទ្ធភាព និងជម្រើសក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត មកជារថយន្តដែលមានសុវត្ថិភាព មានកៅអីអង្គុយត្រឹមត្រូវ និងមានចំនួនផ្ទុកតាមការកំណត់ ដូចជារថយន្តប្រភេទទេសចរណ៍(ឡានក្រុង)ជាដើម។ ថ្លែងក្នុងឱកាសប្រកាសចាប់ផ្តើមអនុវត្តគម្រោង តាមរយៈប្រព័ន្ធវីដេអូZoom នាពេលថ្មីៗនេះ លោក គឹម បញ្ញា បានបញ្ជាក់ថា ការសិក្សានេះនឹងផ្តោតសំខាន់លើក្រុមគោលដៅចំនួន៣ក្រុមដែលស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម រួមមានអ្នកបើកបររថយន្តដឹកកម្មករនិយោជិត កម្មករនិយោជិត ព្រមទាំងតំណាងអ្នកពាក់ព័ន្ធនៃស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល សហជីព សមាគមអ្នកបើកបរ ភាគីរោងចក្រ វិស័យឯកជន សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និងដៃគូអភិវឌ្ឍន៍។ ក្រុមគោលដៅ ក៏នឹងត្រូវសម្ភាស និងប្រមូលទិន្នន័យពាក់ព័ន្ធចាំបាច់ឱ្យបានទូលំទូលាយដើម្បី កំណត់ និងវាយតម្លៃជម្រើស និងយន្តការដែលមានសក្តានុពលដើម្បីគាំទ្រដល់ការផ្លាស់ប្តូរទៅជារថយន្ត ដែលមានសុវត្ថិភាពជាងមុនសម្រាប់ផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត។…

  • ទិដ្ឋភាពផ្សារអូឡាំពិក ផ្សារបោះដុំល្បីឈ្មោះនៅរាជធានីភ្នំពេញ បិទដោយសារកូវីដ-១៩

    ទិដ្ឋភាពផ្សារអូឡាំពិក ផ្សារបោះដុំល្បីឈ្មោះនៅរាជធានីភ្នំពេញ បិទដោយសារកូវីដ-១៩

    ដោយសារទីតាំងផ្សារ ស្ថិតនៅក្បែរពហុកីឡដ្ឋានជាតិអូឡាំពិក(ស្តាតអូឡាំពិក) តើបគេហៅឈ្មោះទីតាំងផ្សារ«ផ្សារអូឡាំពិក»។ ផ្សារនេះត្រូវបានទទួលស្គាល់ជាផ្សារធំមួយក្នុងរាជធានីភ្នំពេញ មានដាក់តាំងលក់ទំនិញគ្រប់ប្រភេទ មានចាប់តាំងពីសំលៀកបំពាក់ គ្រឿងសំអាង អាហារកំប៉ុង សំភារ:អេឡិចត្រូនិក គ្រឿងអលង្ការ ជាដើម។តឡូវផ្សាអូឡាំពិកបានបិទជាបណ្តើអាសន្នដោយសារការីករាលដាលជំងឺកូវីដ-១៩។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌបឹងកេងកង អាជ្ញាធរសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ននូវ «មូលដ្ឋានផ្សារអូឡាំពិក» ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូល ក្នុងទីតាំង«ផ្សារអូឡាំពិក»។ជំងឺកូវីដ-១៩ ជាជំងឺឆ្លងរាលដាលដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស។ បើមិនចាំបាច់ សូមកុំចេញពីផ្ទះ!

  • ឆន្ទះយុវជន ដើម្បីប្រជាជន ៖ ស.ស.យ.ក រាជធានីភ្នំពេញ ចុះជួយផ្តល់ស្បៀងដល់ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ

    ឆន្ទះយុវជន ដើម្បីប្រជាជន ៖ ស.ស.យ.ក រាជធានីភ្នំពេញ ចុះជួយផ្តល់ស្បៀងដល់ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ

    ក្រុមការងារលេខាធិការដ្ឋាននៃ សសយក រាជធានីភ្នំពេញ ដឹកនាំដោយ លោក សន ប៊ុនមាន នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ បានចុះទៅគោលដៅ ចំនួន៣ខណ្ឌ ដើម្បីប្រគល់សម្ភារ និងគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅរាជធានីភ្នំពេញ។ ក្រុមការងារ ជូនដល់គ្រួសារបងប្អូនប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ក្រុមអ្នករត់ម៉ូតូកង់បី) សរុបចំនួន៧៦ គ្រួសារ នៅទីតាំងសាលាខណ្ឌច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅចំនួន ៤១គ្រួសារ នៅវិទ្យាល័យទួលស្វាយព្រៃ២ ក្នុងខណ្ឌបឹងកេងកងចំនួន ១១គ្រួសារ និងនៅវិទ្យាល័យទួលទំពូងក្នុងខណ្ឌចំការមន ចំនួន ២៤គ្រួសារ។សូមបញ្ជាក់ថាគ្រួសារនីមួយៗ ទទួលបាន មី១កេសតូច ត្រីខ ទឹកស៊ីអ៊ីវ១យួរ និងអង្ករ២០គីឡូក្រាម។ ជាមួយគ្នានេះ ក្រុមការងារយុវជនបានផ្សព្វផ្សាយពីជំងឺកូវីដ-១៩ ជាជំងឺឆ្លងរាលដាលដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស។ សូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត #៣កុំ និង #៣ការពារ ។

  • លោកជំទាវ ម៉ែន សំអន ៖ សូមពលរដ្ឋមានការអត់ធ្មត់ក្នុងអំឡុងពេលបិទខ្ទប់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ជំងឺកូវីដ១៩

    លោកជំទាវ ម៉ែន សំអន ៖ សូមពលរដ្ឋមានការអត់ធ្មត់ក្នុងអំឡុងពេលបិទខ្ទប់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ជំងឺកូវីដ១៩

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល និងចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ ចំនួន ៣៥៦គ្រួសារ ស្ថិតនៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចទាំងទ្វេរ ផ្ញើជូនបងប្អូនប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ជាពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យក្រុមការងាររួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋមួយកម្រិត ។ លោកជំទាវបានបន្តទៀតថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ១៩…

  • សូមអត់ធ្មត់ក្នុងកាលៈទេសៈដ៏លំបាកនេះ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩

    សូមអត់ធ្មត់ក្នុងកាលៈទេសៈដ៏លំបាកនេះ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩

    សូមអត់ធ្មត់ក្នុងកាលៈទេសៈដ៏លំបាកនេះ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ និង បិទព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ បានកាន់តែឆាប់។