-
សហភាពអឺរ៉ុបនឹងអនុញ្ញាតអោយពលរដ្ឋអាមេរិកទាំងឡាយណា ដែលចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 រួចរាល់ហើយ អាចទៅលេងបានចាប់ពីរដូវក្តៅនេះ

អាមេរិក៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់សហភាពអឺរ៉ុបបញ្ជាក់ថា ពលរដ្ឋអាមេរិកទាំងឡាយណា ដែលបានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 រួចរាល់ហើយនោះ នឹងអាចធ្វើដំណើរមកលេងទ្វីបអឺរ៉ុបបានចាប់ពីរដូវក្តៅខាងមុខនេះ ស្របពេលដែលមានការបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ ។ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បានថ្លែងប្រាប់សារព័ត៌មាន The New York Times ថា សមាជិកទាំង២៧ប្រទេសរបស់សហភាពអឺរ៉ុបគាំទ្រដោយឥតលក្ខខណ្ឌ ចំពោះការសម្រេចចិត្តខាងលើ ដោយជនជាតិអាមេរិកាំងណាក៏ដោយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវបានអនុម័តឲ្យប្រើដោយនិយ័តករឱសថអឺរ៉ុប (EMA) នោះ នឹងអាចធ្វើដំណើរមកកាន់អឺរ៉ុបឡើងវិញ ។ស្របពេលជាមួយគ្នានោះដែរ ប្រធានគណៈកម្មការអឺរ៉ុបរូបនេះ មិនបានបញ្ជាក់់ អំពីថ្ងៃកំណត់ជាក់លាក់នោះឡើយ នៃការបើកឲ្យធ្វើដំណើរសេរី ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួច មកពីសហរដ្ឋអាមេរិកនោះ ។ សហភាពអឺរ៉ុបបានបិទការធ្វើដំណើរមិនចាំបាច់ជាមួយសហរដ្ឋអាមេរិកអស់រយៈពេលជាងមួយឆ្នាំទៅហើយ ដែលជាវិធានការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ៕ ប្រភព៖ Reuters
-
WHO បង្ហាញសុទិដ្ឋិនិយមថា ស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជានៅតែអាចបង្វែរស្ថានការណ៍ ឲ្យល្អប្រសើរឡើងវិញបាន

-
មនុស្សស្លាប់កើនឡើងដល់៨២នាក់ ក្រោយអគ្គិភ័យឆាបឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដនៅប្រទេសអ៊ីរ៉ាក់

អ៊ីរ៉ាក់៖ គ្រោះអគ្គិភ័យដ៏អាក្រក់មួយបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសអ៊ីរ៉ាក់ ដែលបណ្តាលអោយស្លាប់មនុស្សកើនឡើងដល់៨២នាក់ និងរងរបួស១១០នាក់ ។មន្ទីរពេទ្យដែលមានឈ្មោះថា Ibn al-Khatib នេះ ស្ថិតក្នុងទីក្រុងបាដាដ នេះជាបញ្ជាក់របស់ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ ។ បើតាមប្រភពបានអោយដឹងថា អ្នករបួសមានស្ថានភាពធ្ងន់ធ្ងរច្រើននាក់ ។ អ្នករបួសដែលត្រូវបានសង្គ្រោះ មាន៩០នាក់គឺជាអ្នកជំងឺកូវីដ១៨កំពុងដាក់អ៊ុកស៊ីសែន និងគ្រូពេទ្យ ។ស្របពេលជាមួយគ្នានេះដែរ មូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត ចំពោះហេតុការណ៍អគ្គិភ័យដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៧លាន៧៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១២ម៉ឺននាក់ និងជាសះស្បើយ១២៥លាន៣២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤៧លាន៧៨ម៉ឺន៨ពាន់៩៩៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១២ម៉ឺន២ពាន់៦៣៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៥លាន៣២ម៉ឺន២ពាន់៨១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៨២ម៉ឺន៤ពាន់៣៨៩នាក់ ស្លាប់ចំនួន៥៨ម៉ឺន៦ពាន់១៥២នាក់ និងជាសះស្បើយចំនួន២៥លាន៣៧ម៉ឺន៩ពាន់៨៣១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៧លាន៣០ម៉ឺន៦ពាន់៣០០នាក់ ស្លាប់១៩ម៉ឺន៥ពាន់១១៦នាក់ និងជាសះស្បើយ១៤លាន២៩ម៉ឺន៦ពាន់៦៤០នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៣៤ម៉ឺន៧៨៧នាក់ ស្លាប់ចំនួន៣៩ម៉ឺន៩២៥នាក់ និងជាសះស្បើយ១២លាន៨០ម៉ឺន៩ពាន់១៦៩នាក់ ៕ ប្រភព៖ worldometers
-
ស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសអាស៊ានទាំង១០

-
លោកជំទាវ ឱ វណ្ណឌីន ចេញមុខបដិសេដ្ឋ ថ្នាំ LH24 មិនអាចព្យាបាល ជំងឺកូវីដ-១៩ ជាសះស្បើយនោះទេ

-
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៍មាន និង លោកជំទាវ ប្រគេនបច្ច័យ និងទេយ្យទាន ដល់ព្រះសង្ឃ វត្តគល់ទទឹង

ឋិតក្នុងបរិបទនៃការរីរាលដាលជំងឺកូវីដ១៩ និងការប្រារព្វពិធីបុណ្យវិសាខបូជា ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ នាយករងខុទ្ទកាល័យ ក្រសួងព័ត៍មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី បាននាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័ន គល់ទទឹង ស្ថិតក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ សូមបញ្ជាក់ថា បច្ច័យ និងទេយ្យទានរបស់ ឯកឧត្ដម ខៀវ កាញារីទ្ធ និងលោកជំទាវ ដែលប្រគេនជូនដល់វត្តនិគ្រោធវ័ន គល់ទទឹង នាឱកាសនៃពិធីបុណ្យ វិសាខបូជា ក្នុងឆ្នាំនេះ រួមមានអង្ករ ១០បេ,ទឹកសុទ្ធ ២០កេស, ដំណាប់ល្មើរ ៦កេស, មីយើង ៥កេសធំ កាពិផាវស្ងួត…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវសូមឲ្យពលរដ្ឋមានការអត់ធ្មត់ ក្នុងអំឡុងពេលបិទខ្ទប់

-
ក្នុងរយៈពេល ៤ថ្ងៃ ក្រសួងពាណិជ្ជកម្ម បានលក់ស្បៀងជូនប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម បានអង្ករ ១ពាន់១៥៨ប៉ាវ និងគ្រឿងបរិភោគមួយចំនួនទៀតផងដែរ

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិបានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ខែមេសានេះថាក្នុង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានលក់ស្បៀងជូនប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម បានអង្ករ ១១៥៨ប៉ាវ, មី ៣០២១កេស, ត្រីខ ២៣១៤យួរ, ទឹកត្រី ៨៦៦យួរ, ទឹកស៉ីអ៉ីវ ៧៣៤យួរ, ទឹកបរិសុទ្ធ ១៣៤យួរ, ឆៃប៉ូវ ៦០២ថង់ (១ថង់២គីឡូក្រាម) រួមទាំងបន្លែបង្ការមួយចំនួនទៀត។
-
ក្រសួងសុខាភិបាល អនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ អាចទទួលពិនិត្យ ថែទាំ
