-
រដ្ឋបាលខេត្តបើកការចេញ-ចូលឡើងវិញ ទីតាំងអាជីវកម្មដ្ឋាន និងផ្ទះ ចំនួន១៧ ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថា៖ ចំពោះករណីពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អ៊ឹង ខៃលី ភេទប្រុស មុខរបរអ្នកលក់គ្រឿងក្រអូប នៅផ្សារក្រោម រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសម្រេចបិទទីតាំងអាជីវកម្មដ្ឋាន និងផ្ទះ ចំនួន១៧។ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញទីតាំងអាជីវកម្មដ្ឋាន និងផ្ទះ ចំនួន១៧ ក្នុងភូមិសាស្រ្តក្រុងសៀមរាប។ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវដឹកនាំកម្លាំងមានសមត្ថកិច្ច ចុះអនុវត្តប្រកាសបើកដំណើការទីតាំងពាក់ព័ន្ធដូចមានតារាងជូនភ្ជាប់។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។ ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ…
-
ខេត្តព្រះសីហនុបង្ហាញលេខទូរសព្ទទំនាក់ទំនងការបញ្ជាទិញគ្រឿងឧបភោគបរិភោគ នៅក្នុងតំបន់ក្រហម ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុបង្ហាញលេខទូរសព្ទទំនាក់ទំនងការបញ្ជាទិញគ្រឿងឧបភោគបរិភោគ នៅក្នុងតំបន់ក្រហម ក្រុងព្រះសីហនុ៖ក្រុមរថយន្តក្រុងទី១ គោលដៅខាងមុខផ្សារចិន៖ រិន្ទ មន្នីការ ០៩៥ ៩៩៨ ៨៥៥ ផុន ចន្ធូ ០៩៦ ៥៧៨ ៨១៨០ ខេង ស្រីវីន ០៩៦ ៦៦៤ ១៥៥៩ ដឹង ស្រីម៉ច់ ០៩៦ ៤៧២ ៨៧៩០ ហន វន្នីម ០៩៣ ៤៨១ ៧០៩ក្រុមរថយន្តក្រុងទី២ គោលដៅខាងក្រោយធនាគារ PPCB៖ សាន សុគន្ធរ៉ូហ្សា ០៩៨ ៥៥៥ ៤៤៣ ហែម ទូ ០១៦ ៣៩៤ ២៣៤ ទៀង ស្រីអូន ០៩៦ ២០០ ១៥៤១ រឿង សារី ០១០ ៥៦២ ៥២៣ វណ្ណា ភក្ត័គុន ០៧០ ៤២៤…
-
តំណាងឯកឧត្តម ស សុខា និងលោកជំទាវ នាំយកសម្ភារៈបរិក្ខាប្រើប្រាស់ជាចាំបាច់របស់កងទ័ពអាវស ក្នុងការព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជូនមន្ទីរពេទ្យកុមារជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ លោក សែម គន្ធា និងលោក គង់ កៃដូ តំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី បាននាំយកសម្ភារៈបរិក្ខាប្រើប្រាស់ជាចាំបាច់របស់កងទ័ពអាវស ដែលជាកម្លាំងជួរមុខក្នុងការព្យាបាលអ្នកជម្ងឺកូវីដ-១៩ ដែលជាទឹកចិត្តបន្តិចបន្តួចរបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី មកប្រគល់ជូនលោកវិជ្ជអនុបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។ ជំនួយឧបត្ថម្ភរួមមាន៖ ទឹកពិសារបរិសុទ្ធ ចំនួន ៦០០ កេស មីខ្លាឃ្មុំ ចំនួន ២៥ កេស ម៉ាស់ ចំនួន ៦១០០ ម៉ាស់ មួកពេទ្យ ចំនួន ៥០០ មួក អាវពេទ្យ ចំនួន ១០០…
-
ផ្សារបន្លែ ត្រីសាច់ ក្នុងអំឡុងពេលបិទខ្ទប់ សូមប្រកាន់ខ្ជាប់វិធានការ សុខាភិបាល ពាក់ម៉ាស និងការធ្វើអនាម័យ

ផ្សារបន្លែ ត្រីសាច់ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល សូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ពាក់ម៉ាស ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ វាស់កម្តៅ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពង្រឹងការអនុវត្តវិធានការ ការពារ ធានាសុខភាពសាធារណៈ និងអាយុជីវិតរបស់ពលរដ្ឋគ្រប់រូប ក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
-
បេសកកម្ម៥១ថ្ងៃ ក្រុមការងារលោកហ៊ុន ម៉ាណែត រៀបចំ៥ មន្ទីរពេទ្យ និងមណ្ឌលព្យាបាលកូវីដ-១៩

-
ស្ថានភាពនៅក្រុងព្រះសីហនុកំឡុងពេលបិទខ្ទប់

-
ផ្លែស្វាយកម្ពុជា នឹងអាចនាំចេញទៅកាន់ប្រទេសចិន

នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលគយប្រទេសចិនបានប្រកាសជាផ្លូវការអំពីបញ្ជីឈ្មោះចម្ការដំណាំស្វាយនិងរោងចក្រវេចខ្ចប់ដែលបានចុះបញ្ជីក្នុងការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។ នេះគឺជាការបញ្ចប់នូវនីតិវិធីចុងក្រោយនៃភាគីទាំងពីរក្នុងកិច្ចការនាំចេញផ្លែស្វាយកម្ពុជាទៅប្រទេសចិន។ ចម្ការចំនួន ៣៧ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៥ កន្លែងទទួលបានការអនុញ្ញាតក្នុងកិច្ចការនាំចេញមួយនេះ។ កាលពីខែមិថុនា ឆ្នាំ ២០២០ ចិននិងកម្ពុជាបានចុះហត្ថលេខាលើពិធីសារស្តីអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន។ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ភាគីចិនបានត្រួតពិនិត្យលើបញ្ជីឈ្មោះនៃចម្ការស្វាយនិងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញខាងលើ។ នាថ្ងៃទី២៦ ខែមេសា រដ្ឋបាលគយបានអនុម័តនិងប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះមួយនេះ។ ដំណាំស្វាយកម្ពុជាបានក្លាយជាផ្លែឈើទី២ដែលអាចនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីដំណាំចេក។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា ក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម៕ (ប្រភព ផែកស្ថានទូតចិន )
-
ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីបំភ្លឺ ស្តីពីការលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ ដោយក្រសួងពាណិជ្ជកម្ម សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម

-
គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) និងរៀបចំសន្និសីទសារព័ត៌មាន

-
ទស្សនារូបភាពខ្លះៗ នៃការអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហម នៅខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩
