-
ឯកឧត្តម ហ៊ុន ម៉ាណែត សូមឱ្យពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តវិធានសុខាភិបាល, គោរពវិធានការបិទខ្ទប់មួយរយៈពេលខ្លី, ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើង បានឆាប់រហ័ស

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តសូមឱ្យពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តវិធានសុខាភិបាល, គោរពវិធានការបិទខ្ទប់មួយរយៈពេលខ្លី, ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើង បានឆាប់រហ័ស ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវបែបនេះ លើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងរូបថតកាលពីឆ្នាំ២០២០ ដោយបានសរសេរថា៖ បងប្អូនទាំងអស់ប្រាកដជាមានអារម្មណ៍ដូចខ្ញុំ គឺចង់ឱ្យជំងឺកូវីដ១៩ រលាយអស់ពីទឹកដីយើងក្នុងពេលឆាប់បំផុត ដើម្បីយើងអាចត្រឡប់ទៅរកជីវភាពរស់នៅ ជួបជុំគ្រួសារជាធម្មតាដូចមុនវិញ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៏អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស ៕
-
បើមានការខ្វះខាតណាមួយក្នុងការបំពេញការងារជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការមកទទួលចាក់វ៉ាក់សាំង បងប្អូនអាចសំណូមពរ ក្នុងន័យស្ថាបនាដល់ក្រុម គ្រូពេទ្យរបស់យើង បើមានចំណុចណាមួយមិនល្អដើម្បីក្រុមគ្រូពេទ្យរបស់យើងកែសម្រួល

-
អង្គការ WHO បញ្ជាក់ថា វីរុស Covid-19 បំប្លែងខ្លួនប្រភេទថ្មីមានប្រភពដើមនៅឥណ្ឌាត្រូវបានរកឃើញយ៉ាងតិចចំនួន១៧ប្រទេស

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះប្រកាសថា វីរុស Covid-19 បំប្លែងខ្លួនប្រភេទថ្មី ដែលបង្កជាការភ័យខ្លាច និងកំពុងជំរុញឲ្យមានការឆ្លងកាន់តែខ្លាំងឡើងក្នុងប្រទេសឥណ្ឌានោះ គិតមកទល់ពេលនេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន១៧ហើយ ។ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិមួយនេះបញ្ជាក់វីរុស Covid-19បំប្លែងខ្លួនថ្មីមានឈ្មោះ B1617 ដែលគេរកឃើញដំបូងបង្អស់នៅឥណ្ឌា បច្ចុប្បន្នបានឆ្លងរាតត្បាតចូលដល់ក្នុងប្រទេសយ៉ាងតិច១៧ហើយ ។ អង្គការ WHO បានបញ្ជាក់នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព ស្តីពីរោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនថា វីរុសភាគច្រើនត្រូវបានរកឃើញនៅឥណ្ឌា អង់គ្លេស សហរដ្ឋអាមេរិក និងសិង្ហបុរី ។សូមជម្រាបថា ឥណ្ឌាកំពុងប្រឈមមុខនូវករណីឆ្លងថ្មីៗ និងការស្លាប់កាន់តែខ្លាំងឡើង ហើយមានការភ័យខ្លាចថា វីរុសនេះអាចរួមចំណែកដល់មហន្តរាយដែលកំពុងកើតមានឡើង ។ បច្ចុប្បន្នជំងឺ Covid-19 បានសម្លាប់មនុស្សជាង៣.១លាននាក់ហើយនៅទូទាំងពិភពលោក ៕ ប្រភព៖ AP
-
លោក ចូ បៃដិន សាទរវិធានការណ៍បន្ធូរបន្ថយច្បាប់ពាក់ម៉ាស ខណៈអាជ្ញាធរអនុញ្ញាតអោយអ្នកចាក់វ៉ាក់សាំងបានពេញលេញមិនចាំបាច់ពាក់ម៉ាសពេលចេញក្រៅ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារនេះថ្លែងថា ពលរដ្ឋអាមេរិកទាំងឡាយណាដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 បានពេញលេញហើយនោះ មិនចាំបាច់ពាក់ម៉ាសពេលចេញក្រៅឡើយ លើកលែងតែតំបន់មានមនុស្សច្រើនកុះករប៉ុណ្ណោះ ។លោក ចូ បៃដិន បានអបអរការណែនាំថ្មីនេះថា ជា “វឌ្ឍនភាពដ៏អស្ចារ្យ” ហើយលោកក៏បានជំរុញឲ្យជនជាតិអាមេរិក ដែលមិនទាន់បានទទួលវ៉ាក់សាំង ត្រូវទៅចាក់បង្ការជំងឺ Covid-19 ផងដែរ ដោយលោកបានហៅរឿងនេះថាជា “សកម្មភាពស្នេហាជាតិ” ។ ការធ្វើបច្ចុប្បន្នភាពផ្នែកសុខាភិបាលនេះត្រូវបានធ្វើឡើងក្រោយច្រើនជាងពាក់កណ្តាលនៃមនុស្សពេញវ័យទាំងអស់នៅក្នុងសហរដ្ឋអាមេរិក បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 យ៉ាងហោចណាស់មួយដូសរួចរាល់ហើយ ។ជាមួយគ្នានេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានប្រកាសថា ជនជាតិអាមេរិកដែលចាក់វ៉ាក់សាំងបានពេញលេញហើយ គឺមិនចាំបាច់ពាក់ម៉ាសទេ នៅពេលពួកគេចេញក្រៅ ។ ប៉ុន្តែ CDC នៅតែរក្សាគោលការណ៍ណែនាំរបស់ខ្លួនឲ្យពាក់ម៉ាសនៅកន្លែងបិទជិត និងនៅកន្លែងដែលមានមនុស្សកកកុញ ។ រហូតមកដល់ពេលនេះ ជនជាតិអាមេរិកជាង៩៥លាននាក់ហើយ ដែលបានទទួលវ៉ាក់សាំងគ្រប់ដូស ៕ ប្រភព៖ Reuters
-
កាណាដារាយការណ៍ពីករណីឆ្លងស្លាប់ដំបូងបង្អស់ដែលជាប់ទាក់ទងនឹងការចាក់វ៉ាក់សាំង AstraZeneca

កាណាដា៖ ខេត្ត កេប៉ិច (Quebec) របស់ប្រទេសកាណាដានៅថ្ងៃអង្គារនេះបានរាយការណ៍ពីករណីស្លាប់អ្នកជំងឺដំបូងបង្អស់ ដោយសារតែបញ្ហាកំណកឈាមដ៏កម្រ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca ។អភិបាលខេត្តកេប៉ិច លោក ហ្វ្រង់ស័រ ឡឺហ្គាត់ (Francois Legault) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ខ្ញុំមានសោកស្តាយដែលទទួលបានដំណឹងថា ស្រ្តីវ័យ៥៤ឆ្នាំម្នាក់បានស្លាប់ ដោយសារតែស្រ្តីរូបនោះបានចាក់វ៉ាក់សាំង… វាលំបាកណាស់ក្នុងការទទួលយករឿងនេះ ។បើតាមប្រធានផ្នែកសុខាភិបាលសាធារណៈរដ្ឋកេប៉ិច លោក ហូរ៉ាស៊ីអូ អារ៊ូដា (Horacio Arruda) បាននិយាយថា ការព្យាបាលសង្គ្រោះជីវិតមិនមានប្រសិទ្ធិភាពទេ ហើយអ្នកជំងឺដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណបានស្លាប់ ដោយសារជំងឺស្ទះសរសៃរក្នុងខួរក្បាល បន្ទាប់ពីបានចាក់វ៉ាក់សាំង ។ ប៉ុន្តែលោកបានព្រមានថា ការស្លាប់នេះ មិនគួរផ្លាស់ប្តូរអនុសាសន៍របស់រដ្ឋាភិបាល ក្នុងការប្រើប្រាស់វ៉ាក់សាំងសម្រាប់អ្នកដែលមានអាយុលើសពី៤៥ឆ្នាំឡើយ ។គួរបញ្ជាក់ថា កាណាដាបានរាយការណ៍យ៉ាងហោចណាស់៥ករណីនៃបញ្ហាកំណកឈាម បន្ទាប់ពីការចាក់វ៉ាក់សាំង ប៉ុន្តែមន្រ្តីសុខភាពសាធារណៈនៅតែបញ្ជាក់ថា អត្ថប្រយោជន៍របស់វ៉ាក់សាំង AstraZeneca មានច្រើនជាងហានិភ័យ ៕ ប្រភព៖ Reuters
-
គណៈសង្ឃនាយក ណែនាំឲ្យគ្រប់វត្តបង្កើនការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក្រោយការរកឃើញព្រះសង្ឃឆ្លងជំងឺកូវីដ-១៩

យោងតាមសេចក្ដីប្រគេនដំណឹងរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨មេសាឆ្នាំ២០២១ បានឲ្យដឹងថា ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឆ្នាំ២០២១ កាន់តែមានការកើនឡើង ក្នុងនោះក៏មានប៉ះពាល់ដល់ព្រះសង្ឃផងដែរ ជាក់ស្ដែងភិក្ខុ ប៊ូ ផាត គង់នៅវត្តស្ទឹងហាវ ខេត្តព្រះសីហនុ ពេលនេះគ្រូពេទ្យពិនិត្យឃើញមានវិជ្ជមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងការរឹតបន្តឹងការអនុវត្តវិធានការសុខាភិបាល របស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន ៣ការពារ និង៣កុំ ក្នុងវិធានការការពារវីរុសកូវីដ-១៩ គណៈសង្ឃនាយក បានណែនាំដល់ព្រះមេគណរាជធានី ខេត្ត ត្រូវធ្វើការណែនាំបន្ថែមដល់ព្រះអនុគណ ព្រះចៅអធិការគ្រប់វត្ត ឲ្យអនុវត្តគោលការណ៍គម្លាតសង្គមឲ្យបានខ្ជាប់ខ្ជួនស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំនានារបស់ក្រសួងធម្មការ និងសាសនា ព្រមទាំងគណៈសង្ឃនាយកនាពេលកន្លងមក។ គណៈសង្ឃនាយក បានណែនាំឲ្យបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមថែរក្សាសុខភាពទាំងអស់គ្នាតាមរយៈការពាក់ម៉ាសការពាររៀបចំឲ្យមានជាកន្លែងពិនិត្យសុខភាពមុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្ដៅ សាប៊ូ ជែល ឬទឹកអាល់កុលសម្រាប់លាងដៃជាប្រចាំ និងដាច់ខាតត្រូវពាក់ម៉ាស ឬប្រើក្រដាសខ្ទប់មាត់នៅពេលក្អ ឬកណ្ដាស់ និងត្រូវរក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់ទៀតដូចជា គង់ អង្គុយ ឈរ ឈររង់ចាំ ឬឈរជជែកគ្នាឲ្យនៅគម្លាតគ្នាយ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅ។ ដោយឡែកប់មានការនិមន្តចូលរួមបុណ្យសព ត្រូវមានការបញ្ជាក់ពីក្រុមគ្រួសារសព ឬសំបុត្រពេទ្យ។ ជៀសវាងបុណ្យសពអ្នកជំងឺកូវីដ-១៩ លើកលែងតែមន្ត្រីជំនាញសុខាភិបាល…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៩លាន៣៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៤ម៉ឺននាក់ និងជាសះស្បើយ១២៦លាន៩៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤៩លាន៣៣ម៉ឺន១ពាន់៣៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១៤ម៉ឺន៨ពាន់៨២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៦លាន៩៨ម៉ឺន៣ពាន់៧៣៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៩២ម៉ឺន៧ពាន់៩១នាក់ ស្លាប់ចំនួន៥៨ម៉ឺន៧ពាន់៣៨៤នាក់ និងជាសះស្បើយចំនួន២៥លាន៥២ម៉ឺន១ពាន់៩១៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៧លាន៩៨ម៉ឺន៨ពាន់៦៣៧នាក់ ស្លាប់២០ម៉ឺន១ពាន់១៦៥នាក់ និងជាសះស្បើយ១៤លាន៨០ម៉ឺន៧ពាន់៧០៤នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៤៤ម៉ឺន៦ពាន់៥៤១នាក់ ស្លាប់ចំនួន៣៩ម៉ឺន៥ពាន់៣២៤នាក់ និងជាសះស្បើយ១២លាន៩៩ម៉ឺន២ពាន់៤៤២នាក់ ៕ ប្រភព៖ worldometers
-
យុវជន ស.ស.យ.ក ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ។ ជាបន្តបន្ទាប់យុវជនយើងតែងតែនៅជួរមុខរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់កិច្ចសម្របសម្រួលការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ និងបុគ្គលិកវិស័យឯកជននានា របស់ក្រុមគ្រួសារ ស.ស.យ.ក ខណ្ឌទាំង ១៤ នៅតាមគោលដៅនៃការចាក់វ៉ាក់សាំងនានាទូទាំងរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាព និងដំណើរការដ៏រលូន ដែលធ្វើឱ្យប្រជាជនកាន់តែមានការជឿទុកចិត្តខ្ពស់មកលើដំណើការចាក់វ៉ាក់សាំងនៅគ្រប់គោលដៅនានាទូទាំងរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ សកម្មភាពទាំងអស់នេះ បានបង្ហាញពីគុណតម្លៃរបស់យុវជនក្រោមដំបូលនៃសុខសន្តិភាព ! ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងថ្នាក់ដឹកនាំជាយុវជនជាច្រើននាក់ទៀត ដែលជាចលនាយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយសង្គមជាតិកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ
-
ក្រសួងព័ត៌មាន សម្រេចបន្តសុពលភាព លិខិតធ្វើដំណើរដែលបានចេញជូនអ្នកសារព័ត៌មាន រហូតដល់ចប់ Lockdown

-
ថៃពន្លឿនចាក់វ៉ាក់សាំងកូវីដជូនពលរដ្ឋ ៥០លាននាក់ ត្រឹមចុងឆ្នាំនេះ

រាជរដ្ឋាភិបាលថៃនឹងសម្របសម្រួលប្រព័ន្ធបញ្ជាការតែមួយ ក្នុងការជំរុញដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋឲ្យបានប្រមាណ៣០លាននាក់ ក្នុងរយៈពេល៣ខែ និង៥០លាននាក់ នៅត្រឹមចុងឆ្នាំ២០២១នេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍។ បើតាមប្រភពថា លោក នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចាបានជួបពិភាក្សាការងារជាមួយបណ្តាទីប្រឹក្សានៅវិមានរដ្ឋាភិបាល ជជែកពីការជំរុញការងារចាក់វ៉ាក់សាំងនេះ ដោយលោកហៅថា ជាកិច្ចការអាទិភាពបំផុតសម្រាប់ប្រទេស។ រាជរដ្ឋាភិបាលនឹងធ្វើអ្វីៗគ្រប់យ៉ាងក្នុងការរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយមានគោលដៅទិញវ៉ាក់សាំងពី១០ទៅ១៥លានដូស ក្នុង១ខែ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ថៃបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ (ចិន) អាស្ត្រាហ្សេនីកា (អង់គ្លេស) និង ភីហ្វៃហ្សឺ (អាមេរិក) ស្ពូនិក វី (រុស្ស៊ី) ខណៈដែលរាជរដ្ឋាភិបាលក៏កំពុងព្យាយាមនាំចូលវ៉ាក់សាំងហ្វៃហ្សឺ និង ស្ពូនិក វី។ ចាប់ពីថ្ងៃទី២៨ កុម្ភៈ ដល់ ២៥ មេសា ២០២១ស ថៃបានចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បាន៩៧ម៉ឺន២២០៤នាក់ ខណៈដែលអ្នកចាក់ដូសទី២បាន១៧ម៉ឺន៧៤៦២នាក់ ហើយវ៉ាក់សាំង ១.១៤លានដូស ត្រូវបានបញ្ជូនទៅដល់៧៧រាជធានីខេត្តហើយ៕