-
រដ្ឋបាលខេត្តកណ្ដាល ប្រកាសបិទខ្ទប់ភូមិចំនួន ៨ ក្នុងមូលដ្ឋានស្រុកអង្គស្នួល ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានសម្រេចបិទខ្ទប់ភូមិចំនួន ៨ ក្នុងមូលដ្ឋានស្រុកអង្គស្នួល នៃខេត្តកណ្តាល និងត្រូវកំណត់ «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»បន្ថែមទៀត។ រដ្ឋបាលខេត្តកណ្ដាល បានកំណត់ថាវិធានការដែលត្រូវបានអនុវត្តចំពោះភូមិសាស្ដ្របិទខ្ទប់នេះ ត្រូវចាប់ផ្ដើមអនុវត្ត រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ យោងតាមសេចក្តីសម្រេច រដ្ឋបាលខេត្តកណ្តាលបានអនុវត្តវិធានការបិទខ្ទប់ភូមិចំនួន៨ក្នុងមូលដ្ឋានស្រុកអង្គស្នួលដូចខាងក្រោម៖ «តំបន់ក្រហម»៖ ភូមិស្វាយជ្រុំ, ភូមិពងទឹក, ភូមិអណ្ដូង, ភូមិត្នោតម្ដើម នៃឃុំបែកចាន ស្រុកអង្គស្នូល «តំបន់លឿងទុំ»៖ ភូមិចក, ភូមិព្រៃបឹង, ភូមិកម្ពោតស្បូវ នៃឃុំបែកចាន ស្រុកអង្គស្នូល «តំបន់លឿង»៖ ភូមិព្រៃពេល នៃឃុំពើក ស្រុកអង្គស្នួល។សូមបញ្ជាក់ជាមួយនឹងវិធានការបិទខ្ទប់ភូមិសាស្រ្តមួយចំនួននៅស្រុកអង្គស្នួល អាជ្ញាធរខេត្តកណ្តាលបានសម្រេចបិទផ្សារបែកចាន ជាបណ្ដោះអាសន្នផងដែរ ក្រោយរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចេញពីកម្មកររោងចក្រនៅទីនោះ។
-
រាជធានីភ្នំពេញ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤២៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤២៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។
-
ឡាវបន្តឆ្លងកូវីដ១៩ ទ្រង់ទ្រាយធំទៀត ៧ថ្ងៃជាប់ៗគ្នាមកហើយ

ប្រទេសឡាវបានបញ្ជាក់ពីករណីឆ្លងថ្មីនៃវីរុសកូវីដ-19 ចំនួន ៨៥ នាក់បន្ថែមទៀត នៅថ្ងៃទី៣០ មេសា ២០២១នេះ ដោយនៅទីក្រុងវៀងចន្ទន៍ មានចំនួនករណីឆ្លងខ្ពស់បំផុត។ ឡាវផ្តើមឆ្លងខ្លាំង កាលពីថ្ងៃទី២១ មេសា ដោយប្រកាសថា រកឃើញ២៨ករណី ពោលគឺ១ថ្ងៃបន្ទាប់ពីមាន២ករណី ហើយថ្ងៃទី២០ មេសា មានសរុបត្រឹម៦០ករណីប៉ុណ្ណោះ។ ក្រោយមក ចេះតែបន្តរកឃើញករណីថ្មីៗ រហូតដល់ថ្ងៃទី២៣ មេសា រកឃើញ៦៥នាក់ បន្ទាប់មកទៀត រាប់សិបនាក់ប្រចាំថ្ងៃ រហូតដល់បច្ចុប្បន្ន។ អាជ្ញាធរបានបញ្ជាក់ថា សរុបទាំងករណីឆ្លងថ្មីនៃ Covid-19 ចំនួន ៨៥ នាក់នេះទៀត ចំនួនករណីសរុបនៅក្នុងប្រទេសឡាវកើនដល់ ៧៥៧ នាក់ហើយ។ ក្នុងចំណោមករណីថ្មី គឺអ្នកឆ្លងចំនួន ៦៩ ករណីត្រូវបានកត់ត្រានៅទីក្រុងវៀងចន្ទន៍, ៧ ករណីត្រូវបានរាយការណ៍នៅក្នុងខេត្តបកែវ, ៣ ករណីនៅខេត្ត Savannakhet និងខេត្តចំនួន៣ទៀត៕
-
អំណោយឯកឧត្តម ហ៊ុន ម៉ានី បន្តនាំយកផ្តល់ជូនកងកម្លាំង និងប្រជាការពារ ដែលកំពុងប្រចាំការនៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បាននាំយកទឹកបរិសុទ្ធ និងភេស្ជជៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចែកជូនបងប្អូនកងកម្លាំង និងប្រជាការពារដែលបាននិងកំពុងប្រចាំការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាការពារតំបន់បិទខ្ទប់នៅតាមបណ្តាទីតាំងនានាក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ សំដៅរក្សាការពារឱ្យបាននូវសុខសុវត្ថិភាព និងអាយុជីវិតដែលបង្កឡើងដោយជំងឺកូវីដ-១៩។ ការរួមចំណែករបស់ក្រុមគ្រួសារយុវជនជាមួយកងកម្លាំងគឺដើម្បីជាការលើកទឹកទឹកចិត្ត និងបង្ហាញឱ្យឃើញនូវភារតភាព និងស្មារតីជាធ្លុងមួយជាមហាគ្រួសារខ្មែរក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅការបញ្ចប់ជំងឺកូវីដ-១៩នាពេលឆាប់ៗខាងមុខ ហើយបង្កលក្ខណៈឱ្យប្រជាជនមានការស់នៅ និងការប្រកបរបរទទួលទានមានដំណើរជាប្រក្រតីភាពឡើងវិញ ៕ ដោយ / គ្រី សម្បត្តិ
-
ខ្មែរជួយខ្មែរ ! អំណោយឯកឧត្តម ហ៊ុន ម៉ានី បន្តចែកជូនដល់ដៃបងប្អូនប្រកបរបបសេដ្ឋកិច្ចក្រៅប្រព័ន្ធ កង់បី ដែលមានជីវភាពខ្វះខាត រងគ្រោះដោយសារជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោកសន ប៊ុន មាន នៅល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយ ស.ស.យ.ក.ខណ្ឌបឹងកេងកង ស.ស.យ.ក.ខណ្ឌចំការមន និងស.ស.យ.ក. ខណ្ឌច្បារអំពៅ ដេីម្បីនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ចែកជូនដល់ដៃបងប្អូនប្រកបរបបសេដ្ឋកិច្ចក្រៅប្រព័ន្ធ កង់បី ដែលមានជីវភាពខ្វះខាត រងគ្រោះដោយសារជំងឺកូវីដ-១៩ ។ អ្នកប្រកបរបបសេដ្ឋកិច្ចក្រៅប្រព័ន្ធ កង់បី ដែលមានជីវភាពខ្វះខាត រងគ្រោះដោយសារជំងឺកូវីដ-១៩ ដែលទទួលបានអំណោយ ដើម្បីជួយសម្រួលការលំបាកនៅក្នុងកាលទេសៈ ដែលរាជធានីភ្នំពេញ កំពុងបន្តបិទខ្ទប់ សរុបចំនួន ១៣០គ្រួសារ មកពីខណ្ឌ ច្បារអំពៅ (៦៨គ្រួសារ) ខណ្ឌចំការមន(៤៥គ្រួសារ) និងខណ្ឌបឹងកេងកង(១៧គ្រួសារ) ដោយក្នុងមួយគ្រួសារទទួលបាន រួមមាន៖ អង្ករ ១បេ ចំនួន២០គីឡូ មី០១កេសតូច ទឹកស៊ីអ៉ីវ០១យួរ និងត្រីខ០១យួរ ៕ ដោយ / គ្រី សម្បត្តិ
-
វីរភាព និងភាតរភាពរបស់ក្រុមគ្រួសារ ស.ស.យ.ក ជាមួយប្រជាជន ក្នុងដំណាក់កាលជំងឺកូវីដ-១៩

ចាប់ពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២១ កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានសហការណ៌ជាមួយសមាគមពាណិជ្ជករវ័យក្មេងកម្ពុជា ក្រោមការសម្របសម្រួលរបស់លោក រស់ សុទី បាននាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណាយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដេីម្បីប្រគល់ជូនទៅដល់កម្មករសំណង់ដែលមានជីវភាពខ្វះខាតាមគោលដៅមួយចំនួនដូចខាងក្រោម÷ ទី១.ការដ្ឋានសំណង់នៅបូរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ ៧ មករា ចំនួន២៥គ្រួសារ ២.ការដ្ឋានសំណង់ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ចំនួន៣៤គ្រួសារ ៣.ការដ្ឋានសំណង់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ចំនួន១៨គ្រួសារ ៤. ការដ្ឋានសំណង់សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ចំនួន៤៥គ្រួសារ ៥. ការដ្ឋានសំណង់ សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ ចំនួន៣៥គ្រួសារ ៦. កម្មករក្នុងការដ្ឋានសំណង់ ក្នុងភូមិស្វាយចេក សង្កាត់គោករកាខណ្ឌព្រែកព្នៅ ចំនួន ៥៣គ្រួសារ. ៧. កម្មករសំណង់ក្នុងការដ្ឋាន ភូមិកាកាប សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ ចំនួន ៧៨ គ្រួសារ សកម្មភាពនេះបង្ហាញឱ្យឃើញ នូវភាតរភាព ភាពជាបងប្អូនក្នុងមហាគ្រួសារខ្មែរ ដែលចេះចែករំលែក…
-
លោក សំ ពិសិដ្ឋ នាំយកទេយ្យទានទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០២ ក្នុងស្រុកកងមាស

កំពង់ចាម ៖ លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារ សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម លោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស និងប្រធានក្រុមការងារអនុសាខាសមាគមស្រុក និងសហការី ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បាននាំយកនូវទេយ្យវត្ថុ សម្ភារការពារជំងឺកូវីដ-១៩ និងបច្ច័យ ដែលជាមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០២ ក្នុងស្រុកកងមាស រួមមាន វត្តពុទ្ធសិរីបញ្ញា និងវត្តពោធិការាម សូមបញ្ជាក់ថា ទេយ្យទានដែលយកទៅប្រគេននាពេលនោះ ៖ ក្នុងមួយ វត្តៗ ទទួលបានបច្ច័យចំនួន២០០,០០០ រៀល អង្ករ ០៥ ការ៉ុង មី ០២ កេស ម៉ាស់ ០៥ ដុំ ទឹកអាកុល ០៥ លីត្រ ទឹកត្រី…
-
ក្រសួងសុខាភិបាលប្រកាស មានបុរសជនជាតិចិនម្នាក់ និងស្រ្តីខ្មែរម្នាក់នៅខេត្តព្រះសីហនុ ស្លាប់ដោយសារជំងឺកូវីដ-១៩

-
បេសកកម្មចម្បងរបស់ ស.ស.យ.ក គឺរួមចំណែកនាំនាវាកម្ពុជាឆ្ពោះទៅបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩

-
អភិបាលរាជធានី ទទួលអំណោយអង្ករជាង ១៥០តោន ពីក្រសួងកសិកម្ម និងកងទ័ព ដើម្បីចែកជួនពលរដ្ឋ ដែលកំពុងបិទខ្ទប់នៅតំបន់ក្រហម

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ដឹកនាំដោយ លោកវែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងលោកឧត្តមសេនីយ៍ឯក កែវ ស៊ីម អមដំណើរដោយលោកឧត្តមសេនីយ៍ឯក សួន សុខរ៉ា តំណាងអោយនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកស្បៀងអាហារដែលក្នុងនោះ មានទាំងអង្ករជាង១៥០តោន ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះឬប៉ះពាល់ធ្ងន់ធ្ងរពីជម្ងឺរាតត្បាតកូវីដ-១៩. ពិសេសប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅក្នុងតំបន់ក្រហម។ ពិធីប្រគល់និងទទួលស្បៀងអាហារខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣០ មេសា ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោកវែង សាខុន និងលោកឧត្តមសេនីយ៍ឯក កែវ ស៊ីមនិងលោកឧត្តមសេនីយ៍ឯក សួន សុខរ៉ា តំណាងឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ។ អំណោយដែលប្រគល់ជូន ដោយលោកវែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ មករដ្ឋបាលរាជធានីភ្នំពេញនេះ មានអង្ករចំនួន៧៨តោន ដែលអង្ករទាំងនេះបានមកពីការជួយឧបត្ថមពីរាជរដ្ឋាភិបាលនៃប្រទេសជប៉ុនប្រគល់មកឱ្យកម្ពុជា ។ ចំណែកលោកឧត្តមសេនីយ៍ឯក កែវ…