Category: Covid-19

  • ក្រុមហ៊ុនឆ្នោតមហាសំណាង ប្រគល់អង្ករ និងទឹកបរិសុទ្ធ ជូនរដ្ឋបាលរាជធានី ដើម្បីឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋរងគ្រោះ ដោយមេរោតកូវីដ-១៩

    ក្រុមហ៊ុនឆ្នោតមហាសំណាង ប្រគល់អង្ករ និងទឹកបរិសុទ្ធ ជូនរដ្ឋបាលរាជធានី ដើម្បីឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋរងគ្រោះ ដោយមេរោតកូវីដ-១៩

    ភ្នំពេញ៖ អង្ករ២០តោននិងទឹកបរិសុទ្ធ ចំនួន ៣០០កេសត្រូវបានក្រុមហ៊ុន ឆ្នោតមហាសំណាង ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះឬរងផលប៉ះពាល់ធ្ងន់ធ្ងរពី មេរោតកូវីដ-១៩ ។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីរសៀល ថ្ងៃទី០១ ឧសភា នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ។ លោកកើត ឆែ អភិបាលរងរាជធានី បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ឆ្នោតមហាសំណាង ដែលបានឧបត្ថម្ភ អង្ករ ចំនួន ២០តោននិងទឹកបរិសុទ្ធ ចំនួន ៣០០កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ៖ រងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោតកូវីដ-១៩ (Covid-19)។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល…

  • លោកជំទាវ ម៉ាណ ណាវី នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ានី ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត និងគ្រួសារប៉ះពាល់ដោយសារជំងឺកូវីដ-១៩

    លោកជំទាវ ម៉ាណ ណាវី នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ានី ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត និងគ្រួសារប៉ះពាល់ដោយសារជំងឺកូវីដ-១៩

    ភ្នំពេញ ៖ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចែកជូនប្រជាពលរដ្ឋខ្វះខាត និងគ្រួសារកំពុងរងផលប៉ះពាល់ផ្ទាល់ដោយជំងឺកូវីដ-១៩ ចំនួន ១៩៩គ្រួសារ ។ ក្នុងឱកាសនេះ លោកជំទាវ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួម និងបានណែនាំឱ្យប្រជាពលរដ្ឋគោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ ៣កុំ ជាពិសេសក្នុងខែរ៉ាម៉ាឌន សូមបន្តប្រណិបត្តិខែបួស ថ្វាយបង្គំជាលក្ខណៈគ្រួសារនៅតាមផ្ទះរៀងៗខ្លួន បើមិនចាំបាច់ មិនត្រូវចេញក្រៅផ្ទះ ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងប្រឆាំងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ សំដៅនាំនាវាកម្ពុជាឆ្ពោះការបិទបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ មិនតែប៉ុណ្ណោះសកម្មភាពនេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីរួបរួម សាមគ្គីភាព ភាតរភាពក្នុងមហាគ្រួសារខ្មែរដែលជួយគ្នាក្នុងគ្រាលំបាក ដែលជាគុណតម្លៃនៃអរិយធម៌ និងវប្បធម៌ដ៏ល្អរបស់កម្ពុជា។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្វះខាត និងគ្រួសារកំពុងរងផលប៉ះពាល់ផ្ទាល់ដោយជំងឺកូវីដ-១៩ ទាំង១៩៩គ្រួសារ មកពីភូមិ១ ចំនួន ៨០គ្រួសារ ភូមិ២ ចំនួន ៦៨គ្រួសារ ភូមិ៣ ចំនួន ៥១គ្រួសារ នៃសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ…

  • ឯកឧត្តម ស សុខា ៖ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មី គ្រប់ប្រភេទជូនប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាព ដ៏លំបាក នៃជំងឺ កូវី -១៩

    ឯកឧត្តម ស សុខា ៖ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មី គ្រប់ប្រភេទជូនប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាព ដ៏លំបាក នៃជំងឺ កូវី -១៩

    ឯកឧត្តម ស សុខា ៖ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មី គ្រប់ប្រភេទជូនប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាព ដ៏លំបាក នៃជំងឺ កូវី -១៩ ភ្នំពេញ៖ ថ្លែងក្នុងខួប អនុស្សាវរីយ៍ លើកទី ១៣៥ នៃ ទិវាពលកម្ម អន្តរជាតិ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែខិតខំបន្តរក្សាការងារដែលមាន ស្រាប់ និង បង្កើតការងារថ្មី គ្រប់ ប្រភេទ ជូន ប្រជាពលរដ្ឋ ដែល នាំ ឲ្យ ផលប៉ះពាល់ លើ ចំនួន ការងារ ស្ថិតក្នុង កម្រិត មួយ អាច…

  • រដ្ឋបាលខេត្តស្ទឹងត្រែងបាន ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ១៩ ជាលើកដំបូង

    រដ្ឋបាលខេត្តស្ទឹងត្រែងបាន ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ១៩ ជាលើកដំបូង

    រដ្ឋបាលខេត្តស្ទឹងត្រែងបាន ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ១៩ ជាលើកដំបូង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ៖

  • ក្រសួងការងារប្រាប់កម្មករនិយោជិត ដែលរស់នៅតំបន់ក្រហម ត្រូវប្រញាប់ចុះឈ្មោះ និងមិនត្រូវខ្លាចថាមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    ក្រសួងការងារប្រាប់កម្មករនិយោជិត ដែលរស់នៅតំបន់ក្រហម ត្រូវប្រញាប់ចុះឈ្មោះ និងមិនត្រូវខ្លាចថាមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    រាជធានីភ្នំពេញ៖នៅថ្ងៃទី១ ខែ ឧសភាឆ្នាំ២០២១នេះរដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេងសួរ បានផ្ញើសារជូនបងប្អូន កម្មករនិយោជិត ដែលរស់នៅតំបន់ក្រហមទាំងអស់ គប្បីទៅចុះឈ្មោះជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយព្រមជាមួយគ្នា ឯកឧត្តមក៏បានដាស់តឿនថាមិនត្រូវព្រួយបារម្ភពីការមិនបានចាក់វ៉ាក់សាំងនេះដែរពីព្រោះថាកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនបងប្អូន។ ក្នុងសម្លេងផ្ញើសារដែលAMSទទួលបាននៅថ្ងៃទី១ខែឧសភានេះ ឯកឧត្តម ហេងសួរបានថ្លែងថា​ការចាក់វ៉ាសាំងជូនបងប្អូនកម្មករនិយោជិតក៏ដូចជាបងប្អូនទូទៅគឺចាប់ផ្តើមពីថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២១នេះហើយ។ចំណែកចំពោះនិតិវិធីការចាក់នោះគឺទាល់តែមានលិខិតអញ្ជើញពី ភូមិ ឬមានលេខរៀងពីភូមិ ឬសង្កាត់ជាមុនសិន ។ហេតុនេះបើបងប្អូនមិនទាន់មានលេខរៀងអញ្ញើញនេះទេកុំអាលទៅកាន់កន្លែងចាក់វ៉ាក់សាំងនេះឡើយពីព្រោះថាតាមគោលដៅនៅមួយៗគេមានចំនួនកំណត់ ហេតុនេះបើបងប្អូននាំគ្នាទៅមិនមានលេខរៀងនោះនាំឱ្យជួបបញ្ហាប្រឈមខ្ពស់នៃការរីករាលដាលឆ្លងនៃជំងឺនេះ។ ជាមួយគ្នា ឯកឧត្តម បានធ្វើការពន្យល់បន្ថែមថា”តាមគោលការណ៍ហើយគឺការចាក់វ៉ាក់សាំងនេះទាល់តែយើងចាក់នៅក្នុងភូមិ និងសង្កាត់នោះទាល់តែអស់ទើបយើងរើ ឬបិទទីតាំងនោះ។ចឹងហើយសុំឱ្យបងប្អូនកុំមានការព្រួយបារម្ភពីរឿងថាអត់បានទៅចាក់ ពីព្រោះថារាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានប្រគល់ជូនទៅក្រុមការងារចាក់វាក់សាំងនេះដល់ទៅ៩០ម៉ឺនដូស ហើយបើយោងតាមស្ថិតិរបស់ប្រជាពលរដ្ឋនិងសកម្មករនិយោជិត បងប្អូនរស់នៅតាមផ្ទះជួលផង ឃើញថាតួលេខនេះគ្រប់គ្រាន់សម្រាប់បងប្អូនក្នុងខណ្ឌទាំង៤នៅរាជធានីភ្នំពេញ”។ ឯកឧត្តម ហេងសួរបានលើកឡើងថា នៅពាក់កណ្តាល ខែឧសភាឆ្នាំ ២០២១វ៉ាក់សាំងប្រភេទនេះនឹងមកបន្ថែមទៀត ហេតុនេះកុំព្រួយបារម្ភពីរឿងថា អត់វ៉ាក់សាំងឬពុំបានចាក់នោះឡើយ។សម្រាប់យុទ្ធនាការនេះគឺចាក់មនុស្សទាំងអស់ក្នុងខណ្ឌ ទាំង៤ អញ្ចឹងសូមបងប្អូននឹងនចិត្ត ហើយទៅចាក់វ៉ាក់សាំងឱ្យមានរបៀបរៀបរយទៅតាមការកំណត់របស់ភូមិ សង្កាត់ ដែលមានន័យថាទាល់មានលិខិតអញ្ញើញ មានលេខរៀង ត្រឹមត្រូវទើបបងប្អូនអាចទៅធ្វើការចាក់ដូសទី ១ដែលនាពេលនេះដែរពេទ្យយោធាកំពុងតែឈរជើងនៅក្បែរបងប្អូនរស់នៅស្រាប់ហើយ៕ ដោយ៖ ម៉ាដេប៉ូ

  • ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន២១នាក់ និងឆ្លងថ្មីៗចំនួន១,៨៩១ករណីបន្ថែមទៀតនៅក្នុងថ្ងៃសៅរ៍នេះ (មានវីដេអូ)

    ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន២១នាក់ និងឆ្លងថ្មីៗចំនួន១,៨៩១ករណីបន្ថែមទៀតនៅក្នុងថ្ងៃសៅរ៍នេះ (មានវីដេអូ)
  • វ៉ាក់សាំង Moderna បានទទួលការអនុញ្ញាតអោយប្រើប្រាស់ក្នុងករណីបន្ទាន់ពីអង្គការសុខភាពពិភពលោក WHO (មានវីដេអូ)

    វ៉ាក់សាំង Moderna បានទទួលការអនុញ្ញាតអោយប្រើប្រាស់ក្នុងករណីបន្ទាន់ពីអង្គការសុខភាពពិភពលោក WHO (មានវីដេអូ)
  • អូស្រ្តាលីបិទខ្ទប់ការធ្វើដំណើរពីឥណ្ឌា ហើយព្រមានថា អ្នកល្មើសនឹងត្រូវរងការផាកពិន័យជាប្រាក់ និងជាប់ពន្ធធនាគារ (មានវីដេអូ)

    អូស្រ្តាលីបិទខ្ទប់ការធ្វើដំណើរពីឥណ្ឌា ហើយព្រមានថា អ្នកល្មើសនឹងត្រូវរងការផាកពិន័យជាប្រាក់ និងជាប់ពន្ធធនាគារ (មានវីដេអូ)
  • លោក ចូ បៃដិន ចេញបំរាមហាមឃាត់លើការធ្វើដំណើរពីឥណ្ឌាចូលមកកាន់សហរដ្ឋអាមេរិក សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 (មានវីដេអូ)

    លោក ចូ បៃដិន ចេញបំរាមហាមឃាត់លើការធ្វើដំណើរពីឥណ្ឌាចូលមកកាន់សហរដ្ឋអាមេរិក សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 (មានវីដេអូ)
  • ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់ ៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

    ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់ ៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

    ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ថាមានមនុស្ស៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ៖ទី១ បុរសជនជាតិខ្មែរអាយុ ៦១ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ទី២ ស្ត្រីជនជាតិខ្មែរអាយុ៦៧ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ទី៣ ស្ត្រីជនជាតិខ្មែរអាយុ ៧៦ឆ្នាំ រស់នៅសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។លម្អិតសូមអានសេចក្តីប្រកាសព័ត៌មាន ៖