Category: Covid-19

  • ព្រឹកនេះ​! ​ថៃថា​មាន​ស្លាប់​អ្នកជំងឺ​កូ​វី​ដដល់ទៅ៣​១​នាក់​ ​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ច្រើន​មិន​ដែរ​មាន​

    ព្រឹកនេះ​! ​ថៃថា​មាន​ស្លាប់​អ្នកជំងឺ​កូ​វី​ដដល់ទៅ៣​១​នាក់​ ​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ច្រើន​មិន​ដែរ​មាន​

    អាជ្ញាធរ​ថៃ​បាន​ប្រកាស​នៅ​មុននេះ​បន្តិច​ថា​ ​រយៈពេល​២​៤​ម៉ោង​មុននេះ​ ​មាន​អ្នកជំងឺ​កូ​វី​ដ​១​៩​បាន​ស្លាប់​ដល់ទៅ​៣​១​នាក់​ ​ក្នុង​ប្រទេស​ ​ជា​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ច្រើន​បំផុត​ពុំ​ធ្លាប់​មាន ​កន្លងមក​ ​សម្រាប់​ប្រទេស​នេះ​។ អាជ្ញាធរ​ក៏បាន​ប្រកាស​ពី​ការ​ឆ្លង​ថ្មី​ ​ចំនួន​២​០​៤​១​នាក់​ថែមទៀត​ផង​ដែរ​ ​នា​ព្រឹក​ថ្ងៃ​ទី​៣​ ​ឧសភា​ ​២​០​២​១​នេះ​៕​ ​ប្រភព​ពី​ ​T​h​e​ ​Nation​​

  • រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចផ្អាកការធ្វើអាជីវកម្មសេវាកម្មដឹកជញ្ជូន របស់ សាខាក្រុមហ៊ុន វីរៈប៊ុនថាំ នៅតាមបណ្តាស្រុកទាំង៣ (ស្រុកកំរៀង ភ្នំព្រឹក និង ស្រុកសំពៅលូន)

    រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចផ្អាកការធ្វើអាជីវកម្មសេវាកម្មដឹកជញ្ជូន របស់ សាខាក្រុមហ៊ុន វីរៈប៊ុនថាំ នៅតាមបណ្តាស្រុកទាំង៣ (ស្រុកកំរៀង ភ្នំព្រឹក និង ស្រុកសំពៅលូន)

        នៅព្រលប់ថ្ងៃទី០២ខែឧសភា ឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចលេខ០៨០/២១សសរ. ស្តីពី” ការបិទជាបណ្តោះអាសន្នមូលដ្ឋានអាជីវកម្មសាខាក្រុមហ៊ុនវីរៈប៊ុនថាំអេចប្រេសទេសចរណ៍ និង ដឹកជញ្ជូនអ្នកដំណើរ”រហូតដល់មានការជូនដំណឹងជាថ្មី ដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកទាំង៣របស់ខេត្តបាត់ដំបងរួមមាន៖ ស្រុកកំរៀង ស្រុកភ្នំព្រឹក និង ស្រុកសំពៅលូន។     ក្នុងសេចក្តីសម្រេចនេះបានបញ្ជាក់យ៉ាងច្បាស់ក្រោយពីអាជ្ញាធរមានសមត្ថកិច្ចបានរកឃើញថា៖ឈ្មោះ ហោ ផានិត ភេទប្រុស ជាអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញបញ្ញើរសាខាក្រុមហ៊ុន វីរៈប៊ុនថាំមានជម្ងឺកូវីដ-19 នៅថ្ងៃទី២ ខែឧសភាឆ្នាំ២០២១នេះ ទើបរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេច ត្រូវបិទជាបណ្តោះអាសន្ននូវមូលដ្ឋានអាជីវកម្ម សាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស និងដឹកអ្នកដំណើរ ចាប់ពីថ្ងៃទី០២ខែឧសភា ២០២១រហូតដល់មានការជូនដំណឹងសារជាថ្មី ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានទីតាំង ដូចខាងក្រោមនេះ៖១-សាខាក្រុមហ៊ុនវីវៈប៊ុនថាំ ស្ថិតនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។២-សាខាក្រុមហ៊ុនវីរៈប៊ុនថាំ ស្ថិតនៅ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។៣- សាខាក្រុមហ៊ុន វីរៈប៊ុនថាំ ស្ថិតនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។        នៅក្នុងអំឡុងពេលការបិទជាបណ្តោះអាសន្ននៃមូលដ្ឋានអាជីវកម្មទាំង៣ស្រុក ខាងលើនេះ៖អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ក៏បានកំណត់ធ្វើការហ៊ុព័ទ្ធទីតាំងរបស់សាខាក្រុមហ៊ុនទាំង៣ខាងលើ…

  • ក្រុមគ្រួសារ ស.ស.យ.ក ខណ្ឌទាំង១៤ បាននឹងកំពុងចូលរួមចំណែក ក្នុងដំណើរការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ

    ក្រុមគ្រួសារ ស.ស.យ.ក ខណ្ឌទាំង១៤ បាននឹងកំពុងចូលរួមចំណែក ក្នុងដំណើរការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ

    ភ្នំពេញ ៖ ក្រុមគ្រួសារ ស.ស.យ.ក ខណ្ឌទាំង ១៤ បាននឹងកំពុងចូលរួមចំណែក ក្នុងដំណើរការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី០២ ខែឧសភាឆ្នាំ២០២១។ ជាបន្តបន្ទាប់យុវជនយើងតែងតែនៅជួរមុខរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់កិច្ចសម្របសម្រួលការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ និងបុគ្គលិកវិស័យឯកជននានា របស់ក្រុមគ្រួសារ ស.ស.យ.ក ខណ្ឌទាំង ១៤ នៅតាមគោលដៅនៃការចាក់វ៉ាក់សាំងនានាទូទាំងរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាព និងដំណើរការដ៏រលូន ដែលធ្វើឱ្យប្រជាជនកាន់តែមានការជឿទុកចិត្តខ្ពស់មកលើដំណើការចាក់វ៉ាក់សាំងនៅគ្រប់គោលដៅនានាទូទាំងរាជធានីភ្នំពេញ ។ ស.ស.យ.ក បាននឹងកំពុងចូលរួមជាអង្គភាពនិងស្ថាប័នពាក់ព័ន្ធ ក្នុងការងារជួយសង្គមជាតិនិងប្រជាពលរដ្ធ ពិសេសក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ សំដៅធ្វើយ៉ាងណាក្នុងកិច្ចគាំពារសង្គម និងបង្ហាញពីឆន្ទៈក្នុងការចូលរួមក្នុងនាមជាយុវជន ៕ ដោយ / គ្រី សម្បត្តិ

  • ចំនួនៃការចាក់វ៉ាក់សាំងកូវីដ-១៩ បាន ១លាន ៤២ម៉ឺន ២ពាន់ ៧២២នាក់ហើយ គិតត្រឹមថ្ងៃទី០២ ខែឧសភានេះ

    ចំនួនៃការចាក់វ៉ាក់សាំងកូវីដ-១៩ បាន ១លាន ៤២ម៉ឺន ២ពាន់ ៧២២នាក់ហើយ គិតត្រឹមថ្ងៃទី០២ ខែឧសភានេះ

    ចំនួនៃការចាក់វ៉ាក់សាំងកូវីដ១៩បាន ១លាន៤២ម៉ឺន២ពាន់៧២២នាក់ គិតត្រឹមថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដែលបានចាក់ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស។ ក្នុងនោះក្រសួងសុខាភិបាល ចាក់បានចំនួន ១លាន៤២ម៉ឺន២ពាន់៧២២នាក់, និងក្រសួងការពារជាតិ ចាក់បានចំនួន ៣៥ម៉ឺន២ពាន់៣៣៩នាក់។

  • រដ្ឋបាលខេត្តប៉ៃលិន សម្រេចបិទការចេញ~ចូល និងការធ្វើអាជីវកម្មជាបណ្តោះអាសន្ន សាខាក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ទាំង០៣សាខា ក្នុងខេត្តប៉ៃលិន

    រដ្ឋបាលខេត្តប៉ៃលិន សម្រេចបិទការចេញ~ចូល និងការធ្វើអាជីវកម្មជាបណ្តោះអាសន្ន សាខាក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ទាំង០៣សាខា ក្នុងខេត្តប៉ៃលិន

    រដ្ឋបាលខេត្តប៉ៃលិន សម្រេចបិទការចេញ~ចូល និងការធ្វើអាជីវកម្មជាបណ្តោះអាសន្ន សាខាក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ទាំង០៣សាខា ក្នុងខេត្តប៉ៃលិន៖

  • វ៉ាក់សាំងកូវីដជំនួយរបស់ចិន ៥០ម៉ឺនដូស បញ្ជូនដល់មីយ៉ាន់ម៉ា​

    វ៉ាក់សាំងកូវីដជំនួយរបស់ចិន ៥០ម៉ឺនដូស បញ្ជូនដល់មីយ៉ាន់ម៉ា​

    វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៥​០​ម៉ឺន​ដូ​ស​ ​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​ត្រូវ​បាន​បញ្ជូន​ទៅដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​យ៉ាង​ហ្គូ​ន​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ហើយ​ ​កាលពី​ថ្ងៃអាទិត្យ​ ​ទី​២​ ​ឧសភា​ ​២​០​២​១​។​ ​ស្ថានទូត​ចិន​ប្រចាំ​មី​យ៉ា​ន់​ម៉ា​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ ​វ៉ាក់សាំង​នេះ​នឹង​ជួយការ​ពារ​អាយុ​និង​សុខភាព​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ ​និង​ប្រយុទ្ធ​នឹង​ជំងឺ​វី​រុ​ស​នេះ​។​ ​ប្រភព​បាន​បន្ថែម​ទៀត​ថា​ ​ចាប់តាំង​ពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១​៩​មក​ ​ចិន​និង​មី​យ៉ា​ន់​ម៉ា​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​យ៉ាង​មានប្រសិទ្ធិភាព​ ​ក្នុង​នោះ​ ​មិន​ត្រឹម​ផ្តល់​ជា​ថ្នាំ​និង​ឧបករណ៍​ស​ម្ភារៈ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បញ្ជូន​ក្រុម​ជំនាញការ​វេជ្ជសាស្ត្រ​ទៅ​មី​យ៉ា​ន់​ម៉ា​ ​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ទៀត​ផង​៕​

  • ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ព័ន្ធយុវជនអាហារូបករណ៍ បាននាំយកអំណោយ ជូនដល់ ស.ស.យ.ក និងកងកម្លាំងមានសមត្ថកិច្ចអនុវត្តន៍ច្បាប់បិទខ្ទប់នៅរាជានីភ្នំពេញនៅក្នុងខណ្ឌពោធិ៍សែនជ័យ

    ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ព័ន្ធយុវជនអាហារូបករណ៍ បាននាំយកអំណោយ ជូនដល់ ស.ស.យ.ក និងកងកម្លាំងមានសមត្ថកិច្ចអនុវត្តន៍ច្បាប់បិទខ្ទប់នៅរាជានីភ្នំពេញនៅក្នុងខណ្ឌពោធិ៍សែនជ័យ

    ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ (ស២ )បានដឹកនាំ អនុប្រធាន អគ្គលេខាធិការង និងសមាជិកសមាជិកានៃក្រុមការងារសម្ពន្ធយុវជនអាហារូបករណ៍ (ស២) បានសួរចុះសុខទុក្ខដល់ឯកឧត្តម ព្រាប ម៉ាណែល អភិបាលរងខណ្ឌនិងប្រធានយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងកងកម្លាំងមានសមត្ថកិច្ចខណ្ឌពោធិសែនជ័យដែលអនុវត្តច្បាប់បម្រាមគោចរក្នុុងអំឡុងពេលបិទខ្ទប់រាជានីភ្នំេពេញ និងក្រុង តាខ្មៅនៃខេត្តកណ្តាលតាមសេចក្តីសម្រចរបស់រាជរដ្ឋាភិបាលនារសៀលថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២១។ ឆ្លៀតក្នុងឱកាស ចុះបំពេញភារកិច្ច ឯកឧត្តម បណ្ឌិតសុខ ប្រសិទ្ធិក្នុងនាមថ្នាក់ដឹកនាំសម្ពន្ធយុវជនអាហារូបករណ៍ (ស ២) បាន ឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនដល់ យុវជន(សសយក )និងកងកម្លាំងមានសមត្ថកិច្ច ខណ្ឌ ពោធិ សែនជ័យ រួមមាន៖ -អង្ករ ១០០ គីឡូ ,ទឹកសុទ្ធ ១០កេស ,ទឹកក្រូច ៥កេស , បាកាស ២កេស ,ត្រី ខ ២កេស គោជល់ ៣កេស ,ថវិកា៥លានរៀល។ ឯកឧត្តម…

  • កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមបានជាង ១ម៉ឺននាក់ ក្នុងរយៈពពេល២ថ្ងៃ

    កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមបានជាង ១ម៉ឺននាក់ ក្នុងរយៈពពេល២ថ្ងៃ

    យោងតាមរយបាយការណ៍របស់កងពលតូចង៧០ បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃគឺនៅថ្ងៃទី១ និងទី២ ឧសភា ឆ្នាំ២០២១ កងពលតូចលេខ៧០ ទទួលបន្ទុករៀបចំចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន៦ទីតាំងដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ដោយចាក់ជូនប្រជាពលរដ្ឋបានចំនួន ១ម៉ឺន ៨២៩នាក់។ ក្នុងនោះ នៅថ្ងៃទី១ឧសភា កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(SINOPHARM)ដូសទី១ ជូនប្រជាពលរដ្ឋចំនួន៦ទីតាំងសរុបចំនួន ៤ពាន់៣៧៧នាក់។ ដោយឡែកនៅថ្ងៃទី២ឧសភា កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋចំនួន៦ទីតាំង សរុបចំនួន ៦ពាន់៤៥២នាក់។ ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង៦ទីតាំងនោះ មានដួចជា ទីតាំងទី១ សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សាសឡា), ទីតាំងទី២ សង្កាត់ស្ទឹងមានជ័យ២ (សាលាបឋមសិក្សាស្ទឹងមានជ័យ), ទីតាំងទី៣សង្កាត់ស្ទឹងមានជ័យ៣ (បុរី លឹង ឈាងហាក់), ទីតាំងទី៤ សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា ផ្លូវវេងស្រេង), ទីតាំងទី៥ សង្កាត់ចោមចៅ២ (សាលាបឋមសិក្សាគោកបញ្ជាន់), និងទីតាំងទី៦ សង្កាត់ចោមចៅ៣ (ទីបញ្ជាការកងពលតូចលេខ៧០)។ សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់ សម្តេចតេជោ…

  • រោងចក្រចំនួន ៤ នៅខេត្តតាកែវត្រូវអាជ្ញាធរផ្អាកជាបណ្ដោះអាសន្ន

    រោងចក្រចំនួន ៤ នៅខេត្តតាកែវត្រូវអាជ្ញាធរផ្អាកជាបណ្ដោះអាសន្ន

    រោងចក្រចំនួន ៤ នៅខេត្តតាកែវត្រូវអាជ្ញាធរផ្អាកជាបណ្ដោះអាសន្ន។ ជាមួយគ្នានោះ កម្មករសរុបជាង ១ពាន់២០០នាក់ ត្រូវតែទៅយកសំណាក!។

  • អភិបាលខេត្តរតនគីរី អំពាវនាវបងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមអ្នករត់តាក់សុី សូមចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីត-១៩

    អភិបាលខេត្តរតនគីរី អំពាវនាវបងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមអ្នករត់តាក់សុី សូមចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីត-១៩

    រតនគីរី: ដោយពិនិត្យឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលរដ្ឋបានធ្វើដំណើរមកខេត្តរតនគិរី មកពីតាមបណ្តារាជធានី ខេត្ត ផ្សេងៗមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាបញ្ហាប្រឈម និងក្តីព្រួយបារម្ភចំពោះការនាំយកនូវមេរោគកូវីដ-១៩ ចូលមកក្នុងសហគមន៍ខេត្តរតនគិរី។ ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសក្រុមអ្នកប្រកបរបររត់តាក់សុី សូមចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញដែលប្រចាំការនៅគោលដៅត្រួតពិនិត្យបឋមច្រកចូលខេត្តទាំងពីរទីតាំងគឺច្រកផ្លូវជាតិលេខ៧៨A ស្ពានស្រែពក ស្រុកកូនមុំ និងច្រកផ្លូវជាតិលេខ៧៦ ព្រំប្រទល់ជាមួយខេត្តមណ្ឌលគិរី ស្រុកលំផាត់ ដោយឈប់ដើម្បីត្រួតពិនិត្យបឋម និងផ្តល់ប្រភពព័ត៌មានអំពីគោលដៅពិតប្រាកដដែលអ្នកដំណើរចេញមក ដើម្បីអាជ្ញាធរមានមូលដ្ឋាន វិភាគនិងបែងចែក គ្រប់គ្រងស្ថានការបាន។ ក្នុងករណីពុំអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងមន្ត្រីជំនាញ នឹងត្រូវអនុវត្តតាមវិធានការណ៍ច្បាប់នានាដែលបានកំណត់៕