-
ប្រជាពលរដ្ឋជិត ៤ពាន់គ្រួសារ ស្ថិតក្នុងតំបន់ក្រហម ក្នុងឃុំបែកចាន ស្រុកអង្គស្នួល បានទទួលស្បៀងអាហារពី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

លោកគង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣ឧសភា ឆ្នាំ២០២១ បាននាំយកនូវស្បៀង របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល ជូនដល់ប្រជាពលរដ្ឋ ចំនួន៣ពាន់៧៥៦គ្រួសារ ស្ថិតក្នុងតំបន់ក្រហម ចំនួន ៤ភូមិក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស្បៀងអាហារ ដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ៣ពាន់៧៥៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១៥ គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ និងម៉ាស់ ១ ដុំ។ លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ភូមិចំនួន ៤ ក្នុងឃុំបែកចាន ដោយមួយរយៈចុងក្រោយនេះ មានការឆ្លងមេរោគកូវីដ-១៩ ច្រើន ដែលជាចំនួនគួរឱ្យព្រួយបារម្ភ តម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បានសម្រេចដាក់ភូមិចំនួន៤នោះជាតំបន់ក្រហម និងឱ្យប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។ លោកអភិបាលខេត្តបានបន្តថា សម្ដេចតេជោ បានណែនាំដល់មន្ត្រីនៅតាមមូលដ្ឋាន ត្រូវចុះជួយប្រជាពលរដ្ឋជាប្រចាំ ដោយមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់…
-
នេប៉ាល់សម្រេចផ្អាកជើងហោះហើរជាមួយឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ក្រោយប្រទេសទាំងនេះផ្ទុះករណីឆ្លង Covid-19 យ៉ាងគំហុក

នេប៉ាល់៖ មន្រ្តីជាន់ខ្ពស់នៃគណៈរដ្ឋមន្រ្តីនេប៉ាល់ពីររូបបាននិយាយថា រដ្ឋាភិបាលនេប៉ាល់នៅថ្ងៃអាទិត្យម្សិលមិញបានសម្រេចចិត្តផ្អាកជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិទាំងអស់ជាមួយឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីល បន្ទាប់ពីប្រទេសទាំងនេះបានរាយការណ៍ពីករណីឆ្លងជំងឺ Covid-19 ដ៏ខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃដូចគ្នាមកនេះ ។រដ្ឋមន្រ្តីក្រសួងសន្តិសុខសង្គម មុខរបរ និងការងារនេប៉ាល់លោក ហ្គោរី ហ្សានការ ឆូដហារី បានថ្លែងប្រាប់សារព័ត៌មានស៊ីនហួរនៅល្ងាចថ្ងៃអាទិត្យម្សិលមិញថា គណៈរដ្ឋមន្រ្តីបានសម្រេចចិត្តផ្អាកជើងហោះហើរទាំងអស់ទូទាំងប្រទេស ចាប់ពីពាក់កណ្តាលយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈដែលជើងហោះហើរអន្តរជាតិជាមួយប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីលក៏នឹងត្រូវផ្អាកជាបណ្តោះអាសន្នគិតចាប់ពីពាក់កណ្តាលយប់ថ្ងៃទី០៥ ខែឧសភានេះតទៅ ។ការសម្រេចចិត្តបែបនេះរបស់រដ្ឋាភិបាលនេប៉ាល់ បានកើតមានឡើងបន្ទាប់ពីក្រសួងសុខាភិបាលនេប៉ាល់កាលពីថ្ងៃអាទិត្យម្សិលមិញបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន៧ពាន់២១១ករណីបន្ថែមទៀត ដែលនេះជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់ថ្មីមួយ ចាប់តាំងពីវីរុសរាតត្បាតជាសកលដ៏កាចសាហាវមួយនេះបានវាយប្រហារប្រទេសនេប៉ាល់កាលពីដើមឆ្នាំមុន ៕ ប្រភព៖ ស៊ីនហួរ
-
ប៉ាគីស្ថានផ្អាកការធ្វើដំណើររបស់អ្នកដំណើរមកពីអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ តាមរយៈការឆ្លងកាត់ព្រំដែនគោក ដើម្បីទប់ស្កាត់ជំងឺ Covid-19

ប៉ាគីស្ថាន៖ អាជ្ញាធរប៉ាគីស្ថាននឹងបិទខ្ទប់ការហូរចូល នៃក្រុមអ្នកថ្មើរជើងមកពីប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ តាមរយៈការឆ្លងកាត់ច្រកព្រំដែនគោករយៈពេល២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី០៥ ខែឧសភានេះតទៅ ដែលវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ។មជ្ឈមណ្ឌលបញ្ជា និងប្រតិបត្តិការជាតិរបស់ប្រទេសប៉ាគីស្ថាន (NCOC) បានអោយដឹងថា ការសម្រេចចិត្តខាងលើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងសម័យប្រជុំពិសេសមួយ ស្តីពីកិច្ចការគ្រប់គ្រងច្រកព្រំដែនគោករបស់មជ្ឈមណ្ឌល (NCOC) កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ។គួរបញ្ជាក់ថា គោលនយោបាយគ្រប់គ្រងព្រំដែនគោកដែលត្រូវបានកែសម្រួលនេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២០ ខែឧសភាខាងមុខនេះ ហើយនឹងត្រូវអនុវត្តតែចំពោះអ្នកថ្មើរជើងចូល ដោយមិនប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូនទំនិញ ឬពាណិជ្ជកម្មដែលមានស្រាប់នោះទេ ។ ចំនែកឯប្រជាជនប៉ាគីស្ថាននៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ ក៏នឹងត្រូវបានអនុញ្ញាតអោយវិលត្រឡប់មកវិញផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
ប្រមុខការទូតអូស្រ្តាលីអះអាងថា ការហាមឃាត់អ្នកដំណើរមកពីឥណ្ឌា មិនមែនជាទង្វើរើសអើងពូជសាសន៍នោះឡើយ

អូស្រ្តាលី៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន (Marise Payne) បានចេញមុខបដិសេដការចោទប្រកាន់ដែលថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលបាលអូស្ត្រាលី ជុំវិញការហាមឃាត់ជាបណ្ដោះអាសន្នលើអ្នកដំណើរមកពីឥណ្ឌាចូលក្នុងប្រទេសអូស្ត្រាលី គឺជាចេតនារើសអើងពូជសាសន៍ ។ប្រមុខការទូតអូស្រ្តាលីរូបនេះបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តបែបនេះ គឺស្ថិតក្នុងគោលបំណងឆ្លើយតបនឹងការកើនឡើងករណីឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមពលរដ្ឋអូស្ត្រាលីនៅតាមមណ្ឌលធ្វើចត្តាឡីស័ក បន្ទាប់ពីពួកគេធ្វើដំណើរមកពីឥណ្ឌា ។ ការអះអាងបែបនេះរបស់លោក ម៉ារីស ផេន បានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលី កាលពីថ្ងៃសៅរ៍សប្តាហ៍មុនប្រកាសថា អ្នកទាំងឡាយណាដែលមកពីឥណ្ឌាអាចនឹងប្រឈមមុខនូវការពិន័យយ៉ាងធ្ងន់ធ្ងរ ឬ ជាប់ពន្ធនាគាររហូតដល់០៥ឆ្នាំ ប្រសិនបើពួកគេចូលមកក្នុងប្រទេសអូស្រ្តាលី អំឡុងការអនុវត្តបម្រាមធ្វើដំណើរនេះ ។សូមជម្រាបថា បម្រាមធ្វើដំណើរលើអ្នកដំណើរមកពីឥណ្ឌារបស់ប្រទេសអូស្រ្តាលី បានចាប់ផ្តើមចូលជាធរមាននៅថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយអាចនឹងត្រូវពិចារណាឡើងវិញនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ៕ ប្រភព៖ ស៊ីនហួរ
-
ក្រោយបញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ តំបន់ប្រឈមនិង តំបន់ក្រហម គឺនៅរក្សាការបិទខ្ទប់ដដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩

ភ្នំពេញ៖ ថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២១ គឺជាថ្ងៃដែលរាជរដ្ឋាភិបាល បញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ដូចជាបញ្ចប់ ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនានានៅ ទូទាំងជាណាចក្រកម្ពុជាឡើងវិញផងដែរ ។ ក្រោយបញ្ចប់ ការបិទខ្ទប់នៅថ្ងៃទី០៥ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែរក្សាតំបន់៣ដដែរ នោះគឺតំបន់លឿង តំបន់លឿងទុំនិងតំបន់ក្រហម ដើម្បីបង្ការ ទប់ស្កាត់នូវជំងឺកូវីដ-១៩ គ្រាន់តែបង្រួមតំបន់តំបន់រឿងទុំនិងតំបន់ក្រហមមកនៅតូចជាងមុនប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ video conference នៅព្រឹកថ្ងៃទី០៣ ឧសភានេះ នៅសាលារាជធានីភ្នំពេញ ។ លោកឃួង ស្រេង បានមានប្រសាសន៍ថា ៖រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយ ទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ។ ដោយឡែក សម្រាប់រាជធានីភ្នំពេញ នៅរក្សាតំបន់៣ដដែល តំបន់លឿង តំបន់រឿងទុំ និងតំបន់ក្រហម ដោយលោកជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ជៀសវាងការបន្តរីកររាលដាលជម្ងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។ លោកឃួង ស្រេង អភិបាលរាជធានីក៏បានបញ្ជាក់ផងដែរថា ៖កិច្ចប្រជុំគណៈបញ្ជាការឯកភាពនាព្រឹកនេះ មានគោលបំណង ដើម្បីរៀបចំនូវយន្តការថ្មីមួយទៀត…
-
ខេត្តកំពង់ស្ពឺ ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តស្តង់ដារផ្សារសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្ត

-
ខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២១នាក់បន្ថែមទៀត

-
ឯកឧត្តម ថោង ខុន៖ មួយសប្ដាហ៍ក្រោយការបើករមណីយដ្ឋាន មិនទាន់មានភ្ញៀវចេញទស្សនាច្រើនទេ ខណៈម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកឡើងវិញដែរ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះថា រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញនោះ មិនទាន់មានភ្ញៀវទេសចរចេញទស្សនាច្រើននៅឡើយទេ ខណៈម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ។ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា រយៈពេលមួយសប្តាហ៍នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៨,៩៦០ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៨,៧៥៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២០៦ នាក់។ ឯកឧត្តម រដ្ឋមន្ត្រីបានកត់សម្គាល់លើចំណុចសំខាន់ៗឃើញថា៖ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង គឺនៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបជាមួយស្ថានភាពមុនព្រឹត្តិការណ៍ ២០ កុម្ភៈ។ គោលដៅទេសចរណ៍ទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល អាជ្ញាធរមិនទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ។ដោយឡែក តាមបណ្តាខេត្តផ្សេងៗ រដ្ឋបាលខេត្តមានការប្រយ័ត្នប្រយែងខ្លាំងក្នុងការបើករមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយពុំទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ និងនៅបន្តអនុវត្តវិធានការរឹតត្បិតការធ្វើដំណើរ និងការចេញចូលតំបន់សំខាន់ៗ ពិសេសគោលដៅទេសចរណ៍។ ម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន…
-
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បង្ហាញឈ្មោះភូមិចំនួន ៨ ដែលមានាករឆ្លងជំងឺកូវីដ-១៩ ខ្លាំង នៅថ្ងៃនេះ

ក្រសួងសុខាភិបាលនៅថ្ងៃទី៣ឧសភានេះ បានប្រកាសថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៨៤១នាក់ ក្នុងនោះរាជធានីភ្នំពេញ មានអ្នកឆ្លងច្រើនជាងគេ គឺចំនួន៥២៥នាក់។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី៣ឧសភាឆ្នាំ២០២១ បានបង្ហាញឈ្មោះភូមិចំនួន៨ ដែលត្រូវគេរាយការណ៍ថា មានការឆ្លងជំងឺកូវីដ-១៩ខ្លាំងជាងគេក្នុងរាជធានីភ្នំពេញ។ ភូមិទាំង៨រួមមាន លំដាប់ទី១ ភូមិត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, លំដាប់ទី២ គឺភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ, លំដាប់ទី៣ គឺភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, លំដាប់ទី៤គឺ ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, លំដាប់ទី៥ គឺភូមិត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, លំដាប់ទី៦គឺ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ, លំដាប់ទី៧ ភូមិ២៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង និងលំដាប់ទី៨គឺ ភូមិ បាក់ទូក សង្កាត់ ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមិនចាំបាច់ កុំឲ្យចេញពីផ្ទះ។ ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិទាំង៨នោះ ត្រូវយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន…
-
រកឃើញអ្នកឆ្លងថ្មី 841នាក់ទៀត ជាសះស្បើយ 61នាក់ និងស្លាប់ 04នាក់

រកឃើញអ្នកឆ្លងថ្មី 841នាក់ទៀត ជាសះស្បើយ 61នាក់ និងស្លាប់ 04នាក់ ភ្នំពេញ (525) បន្ទាយមានជ័យ (153) ព្រះសីហនុ (62) កណ្ដាល (33) កំពង់ចាម (21) កំពង់ធំ (15) តាកែវ (9) ត្បូងឃ្មុំ (9) សៀមរាប (7) កំពង់ស្ពឺ (6) ព្រៃវែង (1) គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ – អ្នកឆ្លងសរុប= 15361 នាក់ – អ្នកជាសះស្បើយ= 5430 នាក់ – អ្នកកំពុងព្យាបាល= 9818 នាក់ – អ្នកស្លាប់= 106 នាក់