-
អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី កៀងគរសប្បុរសជនជាង៧០នាក់ បានថវិកាជាង ៣០ម៉ឺនដុល្លារ ដើម្បីជួយពលរដ្ឋខ្វះខាត នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រោមការផ្តួចផ្តើមពី អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សមាជិកសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ បានកៀងគរ អ្នកឧកញ៉ា លោកឧកញ៉ា ប្រមាណជាង៧០នាក់ ដោយប្រមូលថវិកាបានប្រមាណជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ។ពិធីប្រគល់និងទទួលថវិកាខាងលើនេះបានធ្វើឡើង នៅរសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកអ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធីនិងលោកជំទាវព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ា និងលោកជំទាវប្រមាណ ជាង១០រូបទៀត។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធីនិងលោកជំទាវ ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ាទាំងអស់ ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនទៅប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលការបិទខ្ទប់ដោយcovid-19 នេះ។ សកម្មភាពនេះ ពិតជាបានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ។ នេះជាគំរូដ៏ល្អមួយសម្រាប់កូនចៅជំនាន់ក្រោយទៀត ដើម្បីឱ្យពួកគេបានរៀនសូត្រ ក្នុងការចែករំលែកជួយគ្នាក្នុងពេលដែលជួបនូវការលំបាកបែបនេះ។ លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ៖ថវិកាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ចែងយកទៅទិញស្បៀងអាហារជាបន្ទាន់ ដើម្បីបង្វែរ ដឹកបញ្ជូនទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ។ ចំណែកអ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធីក្នុងឱកាសនោះ ដែរក៏បានមានប្រសាសន៍ថា៖…
-
ប្រមុខការទូតអូស្រ្តាលីអះអាងថា ការហាមឃាត់អ្នកដំណើរមកពីឥណ្ឌា មិនមែនជាទង្វើរើសអើងពូជសាសន៍នោះឡើយ (មានវីដេអូ)

-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា ទទួលវ៉ាក់សាំងដូសទី២

ភ្នំពេញ ៖ សម្ដចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី២ដែលធ្វើឡើងនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ។ សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី៥ខែមីនាឆ្នាំ២០២១សម្តេចវិបុលសេនាភក្តីសាយឈុំនិងថ្នាក់ដឹកនាំសមាជិកសមាជិកាព្រឹទ្ធសភា ដែលមានវ័យ លើសពី៦០ឆ្នាំឡើង បានអញ្ជើញចាក់ វ៉ាក់សាំង កូវីសែល ដូសទី១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែដោយសារ នៅពេលនេះ ព្រះរាជាណាចក្រកម្ពុជា ពិសេសរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការផ្ទុះរីក រាលដាល នៃជំងឺកូវីដ១៩ គួរឲ្យព្រួយបារម្ភបំផុតនោះ ទើប សម្តេចសម្រេច ឲ្យដំណើរការ ចាក់វ៉ាក់សាំងដូស ទី២នេះនៅវិមានព្រឹទ្ធសភាវិញ។ដំណើការចាក់វ៉ាក់សាំងដែលរៀបចំឡើង នៅវិមានព្រឹទ្ធសភានេះ គឺចាប់ផ្តើម ពីម៉ោង៨ព្រឹក និងបិទបញ្ចប់ជាស្ថាពរ នៅវេលាម៉ោង១៤និង៥០នាទីរសៀល ដែលជាលទ្ធផល មានអ្នកមក ទទួលការចាក់វ៉ាក់សាំងដូសទី២ប្រភេទកូវីសែលនេះចំនួន៣៤៥នាក់។ បើតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល មកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា បានចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់…
-
លិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ជូនចំពោះឧកញ៉ា ៧៤រូប ដែលបានបរិច្ចាគសរុបប្រមាណ ៣០ម៉ឺនដុល្លារ តាមរយៈរដ្ឋបាលរាជធានី ភ្នំពេញ

-
បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា និងបុគ្គលិក ក្នុងជំហានទី១

រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី៣ខែឧសភាឆ្នាំ ២០២១នេះបានរៀបចំពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា និងបុគ្គលិកអង្គការដៃគូអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ក្នុងជំហានទី១។ ក្នុងពិធីនេះដែរថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំនៃក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចដ៏ខ្ពង់ខ្ពស់ ឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកអប់រំនៅទូទាំងប្រទេស។ ការសម្រេចចិត្តជាយុទ្ធសាស្ត្រនេះ ត្រូវបានអង្គការយូណេស្កូផ្តល់ចំណាត់ទី១៧ ដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមប្រទេសដែលបានផ្តល់អាទិភាពចាក់វ៉ាក់សាំងជូនគ្រូបង្រៀន។ ស្របតាមការសម្រេចចិត្តដ៏ថ្លៃថ្លានេះ ក្រសួងអប់រំ យុវជន និងកីឡាបានសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រសួងសុខាភិបាល អាជ្ញាធររាជធានី ខេត្ត សហព័ន្ធសហភាពយុវជនកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមយុវជនស្ម័គ្រចិត្តដទៃទៀត រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជំហានទី ១ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ និងបានបិទបញ្ចប់នៅថ្ងៃនេះ។ ក្រសួងអប់រំបានឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ជាលទ្ធផលនៅទូទាំងប្រទេស យុទ្ធនាការជំហានទី១ សម្រេចបានការចាក់វ៉ាក់សាំងទាំង២ដូស ជូនបុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា ដែលបម្រើការក្នុងអង្គភាពអប់រំនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ព្រមទាំងបុគ្គលិកនៃអង្គការដៃគូអភិវឌ្ឍក្នុងវិស័យអប់រំសរុបចំនួន ១១៦,៥៦៣នាក់ ត្រូវជា ៧៤% នៃចំនួនសរុប…
-
ប្រជាពលរដ្ឋដែលធ្លាប់ទៅម៉ាត smile ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី៣ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ធ្លាប់បានទៅទិញទំនិញនៅម៉ាត Smile ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៧៨ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ នៅថ្ងៃទី៣០មេសាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅម៉ាតនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា ក្រៅប្រទេសឧបត្ថម្ភជាថវិកាជិត ៨ម៉ឺដុល្លា ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ

ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងជាការចូលរួមចំណែកសកម្មភាពមនុស្សធម៌ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុបបានឧបត្ថម្ភថវិកា២ម៉ឺនដុល្លារ, ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដាបានឧបត្ថម្ភថវិកា ២ម៉ឺន៤ពាន់៤៧៧ដុល្លារ, ផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលបានឧបត្ថម្ភថវិកា៦ពាន់៤១៧ដុល្លារ និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាម៉េរិកបានឧបត្ថម្ភថវិកា២ម៉ឺន៥ពាន់៩៥០ដុល្លារ សរុប ៧ម៉ឺន៦ពាន់៨៤៤ដុល្លារ ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ TYDA បបានចាត់ទុក ការចូលរួមនោះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។
-
តើរាជរដ្ឋាភិបាលបាននិងកំពុងធ្វើអ្វីខ្លះដើម្បីជួយប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់?

-
ការរួមចំណែកដ៏សំខាន់របស់កងកម្លាំងក្នុងបុព្វហេតុសុខុមាលភាព និងអាយុជីវិតរបស់ប្រជាជន

-
លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ ឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន ១០,០០០យួរ ជូនរដ្ឋបាលរាជធានី ដើម្បីឧបត្ថម្ភដល់កងកម្លាំង និងជួយទ្រទ្រង់ជីវភាពពលរដ្ឋរងផលប៉ះពាល់ ពីកូវីដ-១៩

ភ្នំពេញ៖ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខាបានឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន១០,០០០យួរ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភដល់កងកម្លាំងនានា ដែលកំពុងបំពេញភារកិច្ច និងជួយទ្រទ្រង់ជីវភាព ប្រជាពលរដ្ឋទទួលរងគ្រោះ រងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅព្រឹក ថ្ងៃទី០៣ឧសភា នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ។ លោកកើត ឆែ បានមានប្រសាសន៍ថា៖ ក្នុងនាម ក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខាដែល បានឧបត្ថម ទឹកបរិសុទ្ធ ចំនួនៈ ១0,0០០យួរ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភដល់កងកម្លាំងនានាដែលកំពុងបំពេញភារកិច្ច និងជួយទ្រទ្រង់ជីវភាព ប្រជាពសរដ្ឋទទួលរងគ្រោះ រងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង…