Category: Covid-19

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៤១នាក់ នៅថ្ងៃនេះ

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៤១នាក់ នៅថ្ងៃនេះ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី៣ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីថ្ងៃទី ២ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨៤១នាក់ ដែលអ្នកទាំងនោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ទាំងអស់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦១នាក់ផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៣ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១ម៉ឺន ៥ពាន់៣៦១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥ពាន់៤៣០នាក់ និងនៅសល់ ចំនួន៩ពាន់៨១៨នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១០៦នាក់ហើយ។

  • លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជនខ្មែរនៅប្រទេសអូស្ត្រាលី បានផ្តល់អំណោយ តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ

    លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជនខ្មែរនៅប្រទេសអូស្ត្រាលី បានផ្តល់អំណោយ តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានទទួលអំណោយជាស្បៀងពី សប្បុរសជនខ្មែរនៅប្រទេសអូស្ត្រាលី តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន នៅទីស្តីការក្រសួង នាព្រឹកថ្ងៃច័ន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៦៥៦ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ ជាការឆ្លើយតបទៅនឹងទឹកចិត្តសប្បុរសធម៌របស់សប្បុរសជន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើជូននូវអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិត ហើយមិនត្រឹមតែបានចុះជួយមូលដ្ឋាននៅក្រុងបាវិត នោះទេ គឺថែមទាំងមកចូលរួមចំណែកជាមួយខ្ញុំនៅរាជធានីភ្នំពេញទៀត ។ ជាក់ស្តែងនៅថ្ងៃនេះ ឯកឧត្តម បាននាំមកនូវអំណោយ ជាស្បៀងមកផ្តល់ជូនរួមមាន ៖ ត្រីខ ៥០កេសធំ, មី ១០០កេសតូច, អង្ករ ៨តោន, ទឹកត្រី…

  • របាយការណ៍៖ រយៈពេល ២ថ្ងៃ ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅតំបន់ក្រហម បានជិត ៦ម៉ឺននាក់ និងបន្ថែមទីតាំងចាក់ដល់ ៦០កន្លែង

    របាយការណ៍៖ រយៈពេល ២ថ្ងៃ ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅតំបន់ក្រហម បានជិត ៦ម៉ឺននាក់ និងបន្ថែមទីតាំងចាក់ដល់ ៦០កន្លែង

    ភ្នំពេញ៖ យោងតាមរបាយការណ៍នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា បានបង្ហាញថា រយៈពេលពីរថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត៦ម៉ឺននាក់។ របាយការណ៍ បានបង្ហាញដែរថា នៅថ្ងៃទី០២ ខែឧសភា ក្រុមការងារចាក់វ៉ាក់សាំងបាន ៣៣,៦៥៥នាក់ ស្រី ១៧,១៩៣នាក់។ សរុប ២ថ្ងៃចាក់បានចំនួន ៥៧,៣១៣នាក់ ស្រី ២៩,៥០៣នាក់។ ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ១៣,០៦៣នាក់ ខណ្ឌដង្កោ ចាក់បាន ១២,៤៧១នាក់ ខណ្ឌកំបូល ចាក់បាន ១៣,១៨៨នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៨,៥៩១នាក់។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានកត់សម្គាល់ឃើញថា ការចាក់វ៉ាក់សាំងនៅថ្ងៃទី២ មានភាពល្អប្រសើរជាងថ្ងៃទី១។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ក្រុមការងារ បានសម្រេចបង្កើនទីតាំងចាក់ពី ៤៤ទីតាំង រហូតដល់…

  • ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្ត្រាលី ចូលរួមចំណែកឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់បិទខ្ទប់ នៅរាជធានីភ្នំពេញ

    ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្ត្រាលី ចូលរួមចំណែកឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់បិទខ្ទប់  នៅរាជធានីភ្នំពេញ

    នៅព្រឹកថ្ងៃទី៣ឧសភា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី លី ធុជ បាននាំយកគ្រឿងឧបភោគបរិភោគរបស់ ប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ប្រគល់ជូន លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចូលរួមចែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងទទួលរងគ្រោះដោយសារកូវីដ-១៩ និងកំពុងរស់នៅតាមតំបន់បិទខ្ទប់ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។ គ្រឿងឧបភោគបរិភោគនោះ ឧបត្ថម្ភដោយសមាគមន៍ Australasian Business Association Inc (ABA) ដែលមានលោក Jason Sara ជាប្រធាន, លោក Tee Tan ជាអនុប្រធាន រួមជាមួយ សមាជិកក្រុមការងារសមាគមន៍ ABA និងប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងម៉ែលប៊ន រដ្ឋវិចតូរីយ៉ា ប្រទេសអូស្រ្តាលី រួមមាន ត្រីខកំប៉ុង ៥០ កេស, អង្ករ ៨ តោន, ទឹកត្រី ៤០០យូរ និងទឹកស៊ីអ៊ីវ ៤០០យូរ។ ព្រមទាំងមានការចូលរួមពី លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir…

  • មន្រ្តីជាន់ខ្ពស់អាមេរិកគ្រោងបើកកិច្ចចរចាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្ដីពីការចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19

    មន្រ្តីជាន់ខ្ពស់អាមេរិកគ្រោងបើកកិច្ចចរចាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្ដីពីការចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19

    អាមេរិក៖ យោងតាមប្រភពពីមន្រ្តីសេតវិមាន២នាក់បានអោយដឹងថា អ្នកសម្របសម្រួលផ្នែកពាណិជ្ជកម្មជាន់ខ្ពស់របស់សហរដ្ឋអាមេរិក នឹងចាប់ផ្ដើមកិច្ចចរចាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) សំដៅដោះស្រាយបញ្ហាកម្មសិទ្ធិបញ្ញា ដែលកំពុងក្លាយជាឧបសគ្គរារាំងដល់ការចែកចាយវ៉ាក់សាំង COVID-19 នៅជុំវិញពិភពលោក ។តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai នឹងដឹកនាំកិច្ចចរចាជាមួយអង្គការ WTO ដើម្បីពិភាក្សាគ្នាថាតើត្រូវ ធ្វើដូចម្ដេចទើបអាចលើកលែងប៉ាតង់ ឬកម្មសិទ្ធិបញ្ញាវ៉ាក់សាំង សំដៅបង្កើនការចែកវ៉ាក់សាំង នេះបើតាមនាយកសេនាធិការសេតវិមានលោក Ron Klain ។ លោក Ron Klain បន្ថែមថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នឹងផ្ដល់ព័ត៌មានបន្ថែមជុំវិញបញ្ហានៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ។បច្ចុប្បន្នសហរដ្ឋអាមេរិករិះគន់ជុំវិញការចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួន ក៏ដូចជាការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងលើកលែងច្បាប់ប៉ាតង់ ដើម្បីអនុញ្ញាតឱ្យប្រទេសក្រីក្រីអាចចាប់ផ្ដើមផលិតវ៉ាក់សាំងដោយខ្លួនឯង ដោយប្រើប្រាស់បច្ចេកវិទ្យា ឬរូបមន្តនៃវ៉ាក់សាំងរបស់ក្រុមហ៊ុនណាមួយ ៕ ប្រភព៖ CNA

  • អភិបាលខេត្តកណ្ដាល អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនប្រជាពលរដ្ឋចំនួន ១៧២ គ្រួសារ ក្នុងតំបន់អគារវប្បធម៌ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ

    អភិបាលខេត្តកណ្ដាល អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនប្រជាពលរដ្ឋចំនួន ១៧២ គ្រួសារ ក្នុងតំបន់អគារវប្បធម៌ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ

    ខេត្តកណ្ដាល៖រសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៧២ គ្រួសារ ក្នុងតំបន់អគារវប្បធម៌ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលរដ្ឋបាលខេត្តកណ្ដាល តម្រូវឱ្យធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា តំបន់អគារវប្បធម៌ ក្នុងមួយរយៈចុងក្រោយនេះ មានការឆ្លងមេរោគកូវីដ-១៩ ចំនួន ២៣ នាក់ ដែលតួលេខនេះគឺជាតួលេខមួយដ៏គួរឱ្យព្រួយបារម្ភ តម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បានសម្រេចបិទខ្ទប់តំបន់អគារវប្បធម៌នេះ និងឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នេះធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំង ១៧២គ្រួសារ សូមមានការអត់ធ្មត់ និងចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងមេរោគកូវីដ-១៩ ក្នុងតំបន់អគារវប្បធម៌នេះ ក្នុងគោលបំណងឱ្យតំបន់នេះ វិលទៅរកភាពប្រក្រតីធម្មតាឡើងវិញ។ ទន្ទឹមនឹងនេះ ដើម្បីប្រាកដថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់នេះ ពុំមានផ្ទុកមេរោគកូវីដ-១៩ ក្រុមគ្រូពេទ្យជំនាញ បានយកសំណាកពួកគាត់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយប្រើប្រាស់នូវឧបករណ៍…

  • នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ចាញ់ការបោះឆ្នោតដ៏កម្រនៅរដ្ឋសំខាន់មួយ ស្របពេលជំងឺ Covid-19 កំពុងឆ្លងរីករាលដាលយ៉ាងគំហុក

    នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ចាញ់ការបោះឆ្នោតដ៏កម្រនៅរដ្ឋសំខាន់មួយ ស្របពេលជំងឺ Covid-19 កំពុងឆ្លងរីករាលដាលយ៉ាងគំហុក

    ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានចាញ់ក្នុងការបោះឆ្នោតដ៏កម្រនៅក្នុងរដ្ឋដ៏សំខាន់មួយ ដែលបង្ហាញឲ្យពីសញ្ញានៃអ្នកគាំទ្របានថយចុះជំនឿរបស់ពួកគេលើភាពដឹកនាំរបស់លោក ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ដែលបានកំពុងឆ្លងរាតត្បាតប្រទេសមួយនេះយ៉ាងធ្ងន់ធ្ងរបំផុត ។លោក ណារិនដ្រា ម៉ូឌី ត្រូវបានគេរំពឹងថា នឹងទទួលបានសំឡេងគាំទ្រច្រើនសន្ធឹកសន្ធាប់កាលពីថ្ងៃអាទិត្យម្សិលមិញ នៅរដ្ឋ West Bengal ដែលជារដ្ឋដ៏សំខាន់មួយ ក្នុងចំណោមរដ្ឋសំខាន់ៗមួយចំនួនតូចសម្រាប់គណបក្ស Bharatiya Janata (BJP) របស់លោកដែលកំពុងកាន់អំណាច ។ ផ្ទុយទៅវិញ លោកស្រី Mamata Banerjee ជាអ្នកនយោបាយលេចធ្លោម្នាក់ និងជាអ្នករិះគន់ដ៏ខ្លាំងៗលើលោក ម៉ូឌី បានឈ្នះអាណត្តិទី៣ជារដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីប្រចាំរដ្ឋនេះ ។ លទ្ធផលនៅរដ្ឋ West Bengal បង្ហាញថា លោកស្រី Banerjee បានឈ្នះដាច់តែម្តងគឺទទួលបាន២១៦កៅអី ក្នុងចំណោមកៅអីសរុប២៩៤ ។គួរបញ្ជាក់ថា ការបរាជ័យរបស់លោក ម៉ូឌី ខាងលើនេះ ត្រូវបានគេជឿជាក់ថា បណ្តាលមកពីចំណាត់ការធូររលុងក្នុងការទប់សស្កាត់ជំងឺកូវីដ១៩ ដែលរយៈពេលពីរសប្តាហ៍ចុងក្រោយនេះផ្ទុះឡើងខ្លាំងបំផុត។ ក្រៅពីនេះ ប្រជាជនក៏ប្រហែលជាមិនពេញចិត្តនឹងនយោបាយប្រឆាំងនឹងមូស្លីម ដែលបែកបាក់គ្នារបស់គណបក្ស BJP នៅក្នុងរដ្ឋ Bengal ៕ ប្រភព៖ Reuters

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៣លាន៤៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២១ម៉ឺននាក់ និងជាសះស្បើយ១៣០លាន៧៩ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៣លាន៤៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២១ម៉ឺននាក់ និងជាសះស្បើយ១៣០លាន៧៩ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៣លាន៤៨ម៉ឺន២ពាន់៥២៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន២១ម៉ឺន៦ពាន់២២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣០លាន៧៩ម៉ឺន៣ពាន់២៩៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន១៨ម៉ឺន៤៤១នាក់ ស្លាប់ចំនួន៥៩ម៉ឺន១ពាន់៦២នាក់ និងជាសះស្បើយចំនួន២៥លាន៨២ម៉ឺន៣ពាន់៨០០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៩លាន៩១ម៉ឺន៩ពាន់៧១៥នាក់ ស្លាប់២១ម៉ឺន៨ពាន់៩៤៥នាក់ និងជាសះស្បើយ១៦លាន២៨ម៉ឺន១ពាន់៧៣៨នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៧៥ម៉ឺន៤ពាន់៩១០នាក់ ស្លាប់ចំនួន៤០ម៉ឺន៧ពាន់៧៧៥នាក់ និងជាសះស្បើយ១៣លាន២៧ម៉ឺន៨ពាន់៧១៨នាក់ ៕ ប្រភព៖ worldometers

  • អាជ្ញាធរខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១២នាក់ បន្ថែមទៀត នៅស្រុកចំការលើ និងចំនួនមនុស្ស ៥៨នាក់ផ្សេងទៀតមានការប៉ះពាល់ផ្ទាល់ និងប្រយោល

    អាជ្ញាធរខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១២នាក់ បន្ថែមទៀត នៅស្រុកចំការលើ និងចំនួនមនុស្ស ៥៨នាក់ផ្សេងទៀតមានការប៉ះពាល់ផ្ទាល់ និងប្រយោល

    អាជ្ញាធរខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ចំនួន១២នាក់បន្ថែមទៀត នៅស្រុកចំការលើ និងចំនួនមនុស្ស៥៨នាក់ផ្សេងទៀតមានការប៉ះពាល់ផ្ទាល់ និងប្រយោល៖

  • បុគ្គលិកសាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ នៅក្នុងស្រុកទាំង៣ និងសាខាទាំង៤ទីតាំងនៅក្នុងក្រុងបាត់ដំបងជាង១០០នាក់ តាមរយៈការយកសំណាក និងធ្វើតេស្តរហ័ស លទ្ធផល “អវិជ្ជមាន”ទាំងអស់

    បុគ្គលិកសាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ នៅក្នុងស្រុកទាំង៣ និងសាខាទាំង៤ទីតាំងនៅក្នុងក្រុងបាត់ដំបងជាង១០០នាក់ តាមរយៈការយកសំណាក និងធ្វើតេស្តរហ័ស លទ្ធផល “អវិជ្ជមាន”ទាំងអស់

        មន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹង តាមរយៈទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ ការយកវត្ថុសំណាកបុគ្គលិកសាខាក្រុមហ៊ុនវីរៈប៊ុនថាំ ទាំង៤សាខានៅក្នុងក្រុងបាត់ដំបង ចំនួន៨៧នាក់ (ស្រី៣៥នាក់) និងនៅសាខាតាមបណ្តាស្រុកទាំង៣(ស្រុកកំរៀង ភ្នំព្រឹកនិងស្រុកសំពៅលូន) ចំនួន៣១នាក់ (ស្រី១៣នាក់) ជាលទ្ធផលតេស្តរហ័ស “អវិជ្ជមាន”ទាំងអស់។       ផេកហ្វេសប៊ុកផ្លូវការរបស់មន្ទីរដដែលនេះ ក៏បានឲ្យដឹងនៅយប់ថ្ងៃទី០២ និងថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២១ នេះបានបង្ហាញថា៖ការអនុវត្តយុទ្ធសាស្ត្ររហ័ស ៤  គឺ៖រហ័ស រកឱ្យឃេីញ  រហ័សដាក់នៅដោយឡែក  រហ័សរាយការណ៍ និងរហ័សពិនិត្យ -ព្យាបាល។ ក្នុងនោះសកម្មភាពយកសំណាកបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន  វីរៈ  ប៊ុនថាំ  ចំនួន៤សាខា  (ផ្សារថ្មី   ផ្សារបឹងឈូក ផ្សារលើ  និង ផ្សារភូ ពុយ ) នៅក្រុងបាត់ដំបង  បានចំនួន  ៨៧នាក់  (ស្រី  ៣៥នាក់)  ដែលទាក់ទងទៅនឹងករណីរកឃេីញវិជ្ជមានកូវីដ-១៩  ដោយតេស្តរហ័ស  លើបុគ្គលិកបើកបរដឹកទំនិញក្រុមហ៊ុននេះពីក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានេជ័យ  ដោយក្រុមឆ្លេីយបបន្ទាន់ខេត្តបៃលិន ។ ដែលភាគច្រេីនពួកគាត់បានស្ម័គ្រចិត្តមកធ្វើតេស្តដោយខ្លួនឯង។       ដោយឡែក សំណាកពាក់ព័ន្ធ…