Category: Covid-19

  • ក្រុមហ៊ុន Pfizer អះអាងទៅកាន់ឥណ្ឌាថា កុំព្រួយបារម្ភអំពីសុវត្ថិភាពជាមួយនឹងការប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ខ្លួន

    ក្រុមហ៊ុន Pfizer អះអាងទៅកាន់ឥណ្ឌាថា កុំព្រួយបារម្ភអំពីសុវត្ថិភាពជាមួយនឹងការប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ខ្លួន

    ឥណ្ឌា៖ ក្រុមហ៊ុនផលិតឱសថ Pfizer នៅថ្ងៃចន្ទនេះបញ្ជាក់ថា ខ្លួនបានប្រាប់ដល់រដ្ឋាភិបាលឥណ្ឌាថា មិនមានការព្រួយបារម្ភឡើយ ជុំវិញបញ្ហាសុវត្ថិភាពនៃការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួន ខណៈដែលប្រទេសនេះ ស្នើអោយមានការធ្វើតេស្តក្នុងស្រុក សម្រាប់ការចាក់ថ្នាំបង្ការរោគរបស់បរទេស បើទោះបីជាការកើនឡើងយ៉ាងគំហុកនៃការឆ្លង និងកង្វះខាតវ៉ាក់សាំង ។ទន្ទឹមគ្នា នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បាននិយាយនៅលើគេហទំព័រ LinkedIn នៅថ្ងៃដដែលនេះថា ក្រុមហ៊ុនលោកកំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា ដើម្បីស្វែងរកផ្លូវអនុម័តជាផ្លូវការសម្រាប់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួន ។លោកបន្តថា បច្ចុប្បន្ន វ៉ាក់សាំងរបស់យើងមិនត្រូវបានចុះបញ្ជីនៅក្នុងប្រទេសឥណ្ឌានោះទេ ទោះបីពាក្យសុំរបស់យើងត្រូវបានដាក់ស្នើកាលពីប៉ុន្មានខែមុនក៏ដោយ ។ លោកបន្ថែមថា បច្ចុប្បន្ននេះ យើងកំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា នូវផ្លូវអនុម័តជាបន្ទាន់ ដើម្បីធ្វើឲ្យវ៉ាក់សាំង Pfizer-BioNTech អាចប្រើបាននៅក្នុងប្រទេសនេះ បន្ទាប់ពីកំពុងដាំក្បាលចុះក្រោមពីវិបត្តិជំងឺកូវីដ១៩ ៕ ប្រភព៖ CNA

  • ខេត្តព្រះសីហនុ ស្នើឲ្យខេត្តស្ទឹងត្រែង ចាត់វិធានការច្បាប់ចំពោះអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ដែលលួចរត់ចេញពីតំបន់ចត្តាឡីស័ក

    ខេត្តព្រះសីហនុ ស្នើឲ្យខេត្តស្ទឹងត្រែង ចាត់វិធានការច្បាប់ចំពោះអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ដែលលួចរត់ចេញពីតំបន់ចត្តាឡីស័ក

    រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី៣ឧសភា បានជូនដំណឹងថា មានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារម្នាក់ឈ្មោះ លី សុភា ភេទស្រី កើតនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៩៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៨០០៩៧៩១៦ បានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង។ ស្ត្រីរូបនោះ មានលទ្ធផលមានវិជ្ជមានកូវីដ-១៩ ហើយអ្នកជំងឺរូបនោះ បានប៉ះពាល់ដោយប្រយោលជាមួយកម្មករ ដែលបានព្យួរកិច្ចសន្យាការងារជាមួយគ្នាចំនួន២០នាក់បន្ថែមទៀត នៃរោងចក្រញ៉ូវស្តារក្នុងខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តព្រះសីហនុបានចាត់ទុក ទង្វើរបស់បុគ្គលនោះ គឺជាអំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាលដែលមានចែងនៅក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ រដ្ឋបាលខេត្តព្រះសីហនុ បានស្នើឲ្យអភិបាលខេត្តស្ទឹងត្រែងចាត់វិធានការច្បាប់ចំពោះបុគ្គលល្មើសខាងលើឱ្យបានតឹងរ៉ឹងបំផុត។ យោងតាម មាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ជនណាដែលមិនគោរព “វិធានការរដ្ឋបាល” ដោយចេតនា នឹងត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬ៥ឆ្នាំ ប្រសិនអំពើនោះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត។

  • តំបន់អាស៊ានមានអ្នកឆ្លងជំងឺ Covid-19 ជាង៣.៤៥លាននាក់ និងស្លាប់ជាង៦.៨៦ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភានេះ

    តំបន់អាស៊ានមានអ្នកឆ្លងជំងឺ Covid-19 ជាង៣.៤៥លាននាក់ និងស្លាប់ជាង៦.៨៦ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភានេះ

    កម្ពុជា៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ានបានកើនឡើងដល់៣លាន៤៥ម៉ឺន៥ពាន់១៨៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន៦ម៉ឺន៨ពាន់៦៨៥នាក់ផងដែរ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺ COVID-19 លើពិភពលោក Worldometer ។ ឥណ្ឌូនេស៊ីនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី ។ខាងក្រោមនេះជារបាយការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១៖ ឥណ្ឌូនេស៊ី ឆ្លងចំនួន ១លាន៦៨ម៉ឺន២ពាន់៤នាក់ (ស្លាប់ ៤ម៉ឺន៥ពាន់៩៤៩នាក់) ហ្វីលីពីន ឆ្លងចំនួន ១លាន៦ម៉ឺន២ពាន់២២៥នាក់ (ស្លាប់ ១ម៉ឺន៧ពាន់៥២៥នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ៤១ម៉ឺន៧ពាន់៥១២នាក់ (ស្លាប់ ១ពាន់៥៥១នាក់) មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤ម៉ឺន២ពាន់៨៤២នាក់ (ស្លាប់ ៣ពាន់២០៩នាក់) ថៃ ឆ្លងចំនួន ៧ម៉ឺន១ពាន់២៥នាក់ (ស្លាប់ ២៧៦នាក់) សិង្ហបុរី ឆ្លងចំនួន ៦ម៉ឺន១ពាន់២៣៥នាក់ (ស្លាប់ ៣១នាក់)…

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៤លាន១៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២២ម៉ឺននាក់ និងជាសះស្បើយ១៣១លាន៥៧ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៤លាន១៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២២ម៉ឺននាក់ និងជាសះស្បើយ១៣១លាន៥៧ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៤លាន១៧ម៉ឺន៨ពាន់២៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន២២ម៉ឺន៦ពាន់៨៧៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣១លាន៥៧ម៉ឺន៣ពាន់៨៥៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន២៣ម៉ឺន៥៦១នាក់ ស្លាប់ចំនួន៥៩ម៉ឺន១ពាន់៥១៤នាក់ និងជាសះស្បើយចំនួន២៥លាន៩០ម៉ឺន៩ពាន់៣៩៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២០លាន២៧ម៉ឺន៥ពាន់៥៤៣នាក់ ស្លាប់២២ម៉ឺន២ពាន់៣៨៣នាក់ និងជាសះស្បើយ១៦លាន៦០ម៉ឺន៧០៣នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៧៩ម៉ឺន១ពាន់៤៣៤នាក់ ស្លាប់ចំនួន៤០ម៉ឺន៨ពាន់៨២៩នាក់ និងជាសះស្បើយ១៣លាន៣៣ម៉ឺន៦ពាន់៤៧៦នាក់ ៕ ប្រភព៖ worldometers

  • ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានចុះអនុវត្តសេចក្តីសម្រេចស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវការធ្វើអាជីវកម្មសេវាកម្មដឹកជញ្ជូនសាខាក្រុមហ៊ុន វីរៈប៊ុនថាំ នៅតាមបណ្តាស្រុកទាំង៣

    ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានចុះអនុវត្តសេចក្តីសម្រេចស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវការធ្វើអាជីវកម្មសេវាកម្មដឹកជញ្ជូនសាខាក្រុមហ៊ុន វីរៈប៊ុនថាំ នៅតាមបណ្តាស្រុកទាំង៣

      ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលទីតាំងជាក់ស្តែងនៅតាមបណ្តាសាខាអាជីវកម្មចំនួន៣ របសក្រុមហ៊ុន វីរៈប៊ុនថាំ ដែលស្ថិតនៅតាមស្រុកជាប់ព្រំដែនថៃ ក្នុងភូមិសាស្ត្ររបស់ខេត្តបាត់ដំបងនិងបន្ទាប់ពីរដ្ឋបាលខេត្តចេញសេចក្តីសម្រេចពីការផ្អាកការធ្វើអាជីវកម្ម-សេវាកម្មបញ្ញើ របស់សាខាក្រុមហ៊ុនខាងលើ ដែលមានទីតាំងក្នុង ស្រុកកំរៀង ភ្នំព្រឹកនិងស្រុកសំពៅលូន ជាបណ្តោះអាសន្ន កាលពីថ្ងៃទី០២ខែឧសភានេះនិងក្រោយពីរកឃើញថា៖ អ្នកបើកបររថយន្តម្នាក់ របស់ក្រុមហ៊ុនខាងលើ ត្រូវបានធ្វើតេស្តរហ័សនៅខេត្តប៉ៃលិន កាលពីថ្ងៃទី២ ខែឧសភាឆ្នាំ២០២១ដោយបង្ហាញលទ្ធផល ” វិជ្ជមានកូវីដ-19 “។          ក្នុងការដឹកនាំចុះអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង ស្តីពីការផ្អាក ការធ្វើអាជីវកម្មបណ្តោះអាសន្ន របស់សាខាក្រុមហ៊ុន វីរៈប៊ុនថាំ នៅថ្ងៃទី៣ ខែឧសភាឆ្នាំ២០២១នេះ។ឯកឧត្តមអភិបាលរងខេត្ត ក៏បានធ្វើការណែនាំបន្ថែមទៅដល់ម្ចាស់សាខា ដោយត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង។គ្រប់សាខាខាងលើនេះ ត្រូវរង់ចាំលទ្ធផលតេស្តជាក់ស្តែងសិន។ក្រោយពីបានយកវត្ថុសំណាក របស់អ្នកសង្ស័យទៅពិនិត្យនៅឯរាជធានីភ្នំពេញម្តងទៀត និងរង់ចាំលទ្ធផលផ្លូវការ។ឯកឧត្តម សឿម ប៊ុនរិទ្ធិ ក៏បានបញ្ជាក់ផងដែរថា៖ការរង់ចាំលទ្ធផលនេះបើសិនជាវិទ្យាស្ថាននៅរាជធានី ធ្វើតេស្ត រកឃើញវត្តមាន ជំងឺកូវីដ-19 កើតឡើងនៅលើបុរស់អ្នកបើករថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ និងជាលទ្ធផលថាមាន”វិជ្ជមានកូវីដ-19″ពិតប្រាកដមែននោះគឺអ្នកពាក់ព័ន្ធផ្ទាល់ទាំងអស់នឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។ តែបើលទ្ធផលបញ្ជាក់ថា “អវិជ្ជមាន” នោះ។រដ្ឋបាលខេត្តបាត់ដំបងនឹងចេញសេចក្តីសម្រេច បញ្ចប់ការបិទ…

  • ខេត្តបាត់ដំបង រកឃើញមនុស្ស ៥នាក់​ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅស្រុកសង្កែ

    ខេត្តបាត់ដំបង រកឃើញមនុស្ស ៥នាក់​ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅស្រុកសង្កែ

    ខេត្តបាត់ដំបង រកឃើញមនុស្ស៥នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅស្រុកសង្កែ ដែលពួកគេគឺជាពលករមកពីប្រទេសថៃ៖

  • ឯកឧត្តម អ៊ុ សារឹទ្ធ នាំយកអំណោយរបស់សម្តេច ប្រធានព្រឹទ្ធសភា និងលោកជំទាវ ចែកជូនកងកម្លាំងការពារសន្តិសុខ នៅវិមានព្រឹទ្ធសភា

    ឯកឧត្តម អ៊ុ សារឹទ្ធ នាំយកអំណោយរបស់សម្តេច ប្រធានព្រឹទ្ធសភា និងលោកជំទាវ ចែកជូនកងកម្លាំងការពារសន្តិសុខ នៅវិមានព្រឹទ្ធសភា

    ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ចែកជូនដល់កងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ នៅវិមានព្រឹទ្ធសភាសរុបចំនួន៧៥នាក់។ ក្នុងឱកាសនោះអំណោយដែលចែកក្នុងម្នាក់ៗទទួលបាន៖ ឃីតចំនួន០១ ដោយក្នុង០១ឃីតមាន៖ មី០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកផ្លែឈើ១២កំប៉ុង ស្ករស០១គីឡូក្រាម ទឹកត្រី ០១ដប ទឹកស៊ីអ៉ីវ០១ដប នំ ០១ប្រអប់ សាប៊ូកក់សក់០១ដប សាប៊ូម្សៅ០១កញ្ចប់ ម៉ាស ០១ប្រអប់ ច្រាសដុសធ្មេញ០១ដើម ថ្នាំដុសធ្មេញ ០១ប្រអប់ ក្រដាសអនាម័យ០១ប្រអប់ និងធុងជ័រធំ០១ធុង ព្រមទាំងថវិការ១០ម៉ឺនរៀល៕ ដោយ / គ្រី សម្បត្តិ

  • ស្លាប់ម្នាក់ និងរបួស៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៣ ខែឧសភា ម្សិលមិញ

    ស្លាប់ម្នាក់ និងរបួស៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៣ ខែឧសភា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យយដឹងថា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ៕ ដោយ/ ឆៃហួត

  • សម្តេច ទៀ បាញ់ អំពាវនាវឱ្យពលរដ្ឋនៅតំបន់ក្រហម ដែលមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវមកតាមកាលកំណត់ ចៀសវាងនូវភាពកកកុញ

    សម្តេច ទៀ បាញ់ អំពាវនាវឱ្យពលរដ្ឋនៅតំបន់ក្រហម ដែលមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវមកតាមកាលកំណត់ ចៀសវាងនូវភាពកកកុញ

    សេចក្ដីរាយការណ៍បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋនៅតំបន់ក្រហមបានសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ ច្រើនកកកុញ ដែលនាំឲ្យគេបារម្ភពបីការអាចឆ្លងជំងឺកូវីដ-១៩ បន្ថែមទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៤ឧសភា ឆ្នាំ២០២១ តាមរយៈទំព័រហ្វេសប៊ុក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាងនូវភាពកកកុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ ៣កុំ»។ ថ្ងៃនេះ គឺជាថ្ងៃទី៤ហើយនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ ដើម្បីចាក់វ់ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងខណ្ឌចំនួន៤ ដែលមានចំនួនជិត៥០ម៉ឺននាក់។ យោងតាមរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ឧសភា កងទ័ពបានចាក់វ៉ាក់សាំងដូសទី១ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤បានចំនួន១០ម៉ឺន៣៥៧នាក់។ ក្នុងចំណោមនោះ ណ្ឌមានជ័យ ចាក់បាន២ម៉ឺន១ពាន់៩៣០នាក់, ខណ្ឌដង្កោចាក់បាន ២ម៉ឺន២ពាន់៦៣៤នាក់, ខណ្ឌកំបូល ចាក់បាន ២ម៉ឺន៥៥៨នាក់ និងខណ្ឌពោធិ៍សែនជ័យចាក់បាន ៣ម៉ឺន៥ពាន់២៣៥នាក់។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១ឧសភាឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម…

  • ខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់បន្ថែមទៀត

    ខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់បន្ថែមទៀត

    ខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់បន្ថែមទៀត នៅស្រុកចំការលើ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម។