Category: Covid-19

  • ក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញនាំយកអំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់ ទីបញ្ជាការគោលដៅខណ្ឌមានជ័យ

    ក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញនាំយកអំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់ ទីបញ្ជាការគោលដៅខណ្ឌមានជ័យ

    ភ្នំពេញ៖ ក្រុមការងារលេខាធិការដ្ឋាន នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់បងប្អូនកងកម្លាំងកំពុងប្រចាំការនៅទីបញ្ជាការគោលដៅតំបន់លឿងទុំ សង្កាត់ចាក់អង្រែលើ-ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ដែលកំពុងបំពេញភារកិច្ចក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវិដ-១៩ ភូមិសាស្រ្តរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា ជំនួសមុខឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាបញ្ជាការរួមគ្រប់គ្រងតំបន់លឿងទុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលបាននាំយកអំណោយ ប្រគល់ជូនទីបញ្ជាការ ដើម្បីបែងចែកជូនបងប្អូនកងកម្លាំងនៅតាមគោលដៅសង្កាត់ចាកអង្រែលើ-ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ លោកឧត្តមសេនីយ៍ទោ បន្តថា អំណោយដែលទទួលបាននៅពេលនេះ បញ្ជាក់ឲ្យឃើញពីវប្បធម៌ចែករំលែក ក៏ដូចជាការលើកទឹកចិត្តឲ្យបងប្អូនកងកម្លាំងកាន់តែមានស្មារតីបំពេញភារកិច្ចបានល្អបន្ថែមទៀត។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ប៉ុល…

  • ខេត្តកំពង់ស្ពឺ បិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិត្រពាំងទន្លាប់ និងមួយផ្នែក នៃភូមិព្រៃស្រឡែង ក្នុងស្រុកបសេដ្ឋ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    ខេត្តកំពង់ស្ពឺ បិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិត្រពាំងទន្លាប់ និងមួយផ្នែក នៃភូមិព្រៃស្រឡែង ក្នុងស្រុកបសេដ្ឋ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    ខេត្តកំពង់ស្ពឺ បិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិត្រពាំងទន្លាប់ និងមួយផ្នែក នៃភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (COVID-19)៖

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅឳសថស្ថានសួស្ដី ជិតគល់ស្ពានច្បារអំពៅត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់ទៅឳសថស្ថានសួស្ដី ជិតគល់ស្ពានច្បារអំពៅត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៤ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ២រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ បានទៅទិញថ្នាំនៅ ឳសថស្ថាន សួស្ដី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៥៣ ផ្លូវលេខ ៣៦៩ (ក្បែរគល់ស្ពានច្បារអំពៅថ្មី) នៅព្រឹកថ្ងៃទី៣ឧសភាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅឳសថស្ថាននោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ថៃរៀបចំកន្លែងសង្គ្រោះបន្ទាន់នៅទីវាល សម្រាប់អ្នកជំងឺកូវីដហើយ

    ថៃរៀបចំកន្លែងសង្គ្រោះបន្ទាន់នៅទីវាល សម្រាប់អ្នកជំងឺកូវីដហើយ

    រដ្ឋបាលរាជធានីបាងកក ប្រទេសថៃ នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នឹងបើកសង្គ្រោះបន្ទាន់ (ICU) នៅតាមទីវាលដំបូងបង្អស់ ដែលហៅថាមន្ទីរពេទ្យ Erawan 3 នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ អភិបាលក្រុងបាងកក លោក Aswin Kwanmuang បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុករបស់លោកថា «ពហុកីឡដ្ឋាន Chaloem Phra Kiat ដែលស្ថិតនៅក្នុងស្រុក Thung Khru ត្រូវបានប្តូរទៅជាមន្ទីរពេទ្យនៅតាមទីវាល ហើយវានឹងអាចផ្ទុកអ្នកជំងឺបានរហូតដល់ ៤៣២នាក់។ មន្ទីរពេទ្យ Charoenkrung Pracharak នឹងផ្តល់ជូននូវអ្នកជំនាញវេជ្ជសាស្ត្រ និងឧបករណ៍ដែលអាចមើលថែអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាធ្ងន់ធ្ងរ រួមទាំងមានម៉ាស៉ីន X-ray ថតសួត, ប្រដាប់វាស់កម្រិតអុកស៉ីសែនក្នុងឈាម និងបណ្តាញថែទាំសុខភាពពីចម្ងាយគ្រប់ជ្រុងជ្រោយផងដែរ ដើម្បីធានាថាអ្នកជំងឺ ត្រូវបានត្រួតពិនិត្យដោយវេជ្ជបណ្ឌិតគ្រប់ពេលវេលា។ នាថ្ងៃនេះ ថៃបានរកឃើញអ្នកឆ្លងកូវីដ ថ្មី១៧៦៣ នាក់ទៀត និងស្លាប់៣១នាក់ទៀត៕

  • អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ថ្លែងអំណរគុណសម្ដេចតេជោ ពោះសុន្ទរកថាពិសេសរបស់សម្តេចចូលរួមចំណែកក្នុងការធ្វើឲ្យកិច្ចប្រជុំលើកទី ៧៧ របស់ UNESCAP ទទួលបានលទ្ធផលជោគជ័យ

    អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ថ្លែងអំណរគុណសម្ដេចតេជោ ពោះសុន្ទរកថាពិសេសរបស់សម្តេចចូលរួមចំណែកក្នុងការធ្វើឲ្យកិច្ចប្រជុំលើកទី ៧៧ របស់ UNESCAP ទទួលបានលទ្ធផលជោគជ័យ

    យោងតាមលោកទេសរដ្ឋមន្ត្រី លី ធុជ បានឲ្យដឹងថា លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរង UN និងជាប្រធាន UNESCAP បានផ្ញើលិខិតថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកំណត់ជាត្រីវិស័យជួយដល់ការពិភាក្សា និងចូលរួមចំណែកដ៏ធំធេងក្នុងការធ្វើឲ្យកិច្ចប្រជុំលើកទី ៧៧ របស់ UNESCAP ទទួលបានលទ្ធផលជោគជ័យ។ ក្នុងលិខិតថ្លែងអំណរគុណ កាលពីថ្ងៃទី៣០មេសា លោកស្រីបានមានប្រសាសន៍ថា ទោះបីជាស្ថានការណ៍នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ ដែលតម្រូវឲ្យយើងធ្វើការប្រជុំតាមរយៈប្រព័ន្ធវីដេអូក៏ដោយ អង្គសន្និបាតបានដំណើរការទៅយ៉ាងល្អនិងបានអនុម័តលើសេចក្តីសម្រេចមួយ ស្តីពី “ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលបានផ្តល់នូវមូលដ្ឋានគ្រឹះ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើកកម្ពស់ភាពធន់និងរឹងមាំរបស់បណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក ក្នុងការឆ្លើយតបទៅនឹងវិបត្តិនាពេលអនាគត។ ការសម្រេចចិត្តរបស់សន្និបាតទាំងមូល ក៏ជាមូលដ្ឋានដ៏រឹងមាំមួយទៀតក្នុងការឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ននៅក្នុងតំបន់។ ជាមួយគ្នានោះ លោកស្រីបានបញ្ជាក់ថា លោកស្រីរង់ចាំស្វាគមន៍ដោយរីករាយចំពោះការចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសន្និបាតលើកក្រោយៗទៀត ដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីរសៀលថ្ងៃទី២៦មេសាឆ្នាំ២០២១ បានផ្តល់នូវកិត្តិយថ្លែងសុន្ទរកថាពិសេស…

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅទិញត្រី ជាមានទំនាក់ទំនងជាមួយអ្នកលក់ត្រីបោះដុំ នៅគល់ស្ពានច្បារអំពៅ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់ទៅទិញត្រី ជាមានទំនាក់ទំនងជាមួយអ្នកលក់ត្រីបោះដុំ នៅគល់ស្ពានច្បារអំពៅ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៤ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ២នាក់ប្ដីប្រពន្ធ ជាគឺជាអ្នកលក់ត្រីបោះដុំនៅជាប់ស្ពានច្បារអំពៅ និងខាងមុខផ្សារច្បារអំពៅ។ អ្នកជំងឺកូវីដ-១៩ទាំង២នាក់ប្ដីប្រពន្ធ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ រាជធានីភ្នំពេញ ហើយពួកគេបានទៅលក់ត្រីចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣០មេសាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅទៅទិញត្រី ជាមានទំនាក់ទំនងជាមួយអ្នកលក់ត្រីខាងលើនោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • អាជ្ញាធរខេត្តកណ្ដាល គ្រោងគ្រោងយកទីតាំងវិទ្យាល័យមួយទៀត ជាមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ នៅក្រុងតាខ្មៅ

    អាជ្ញាធរខេត្តកណ្ដាល គ្រោងគ្រោងយកទីតាំងវិទ្យាល័យមួយទៀត ជាមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ នៅក្រុងតាខ្មៅ

    ខេត្តកណ្ដាលត្រូវគេឃើញចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កាន់តែកាន់ឡើង។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣ឧសភា មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៧៥នាក់ក្នុងចំណោមអ្នកឆ្លងទូទាំងប្រទេសចំនួន៩៣៨នាក់។ ខេត្តកណ្ដាលគិតមកដល់ថ្ងៃទី៣ឧសភាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១ពាន់៣៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤៨៩នាក់ និងនៅសល់៨៩៨នាាក់កំពុងសម្រាកព្យាបាល។ នៅរសៀលថ្ងៃទី៤ឧសភា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវិទ្យាល័យវឌ្ឍណៈឈូងលាភ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីរៀបចំជាកន្លែងសម្រាប់ព្យាបាលអ្នកមានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល។ លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ខេត្តកណ្ដាលមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ជាង១ពាន់៣០០នាក់ ដែលតួលេខនោះ នៅតែបន្តមានការកើនឡើងជាបន្តបន្ទាប់ ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បង្កើតមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ថ្មីបន្ថែមទៀត នៅវិទ្យាល័យវឌ្ឍណៈឈូងលាភ។ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវរៀបចំទីកន្លែងនោះឱ្យបានសាកសមជាកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ ត្រូវមានបន្ទប់អនាម័យឱ្យបានត្រឹមត្រូវ និងមានផាសុខភាព។ ជាមួយគ្នានោះ លោកអភិបាលខេត្ត បានណែនាំឲ្យរៀបចំកងកម្លាំងការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ២៤ ម៉ោងលើ ២៤ ម៉ោង។ ជាមួយគ្នានោះ មន្ទីរសុខាភិបាលខេត្តកណ្ដាល ត្រូវរៀបចំក្រុមគ្រូពេទ្យជំនាញ និងសម្ភារៈសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ផង។

  • រដ្ឋបាលខណ្ឌចំការមន បានទទួលអំណោយនូវគ្រឿងឧបភោគបរិភោគពី លោកជំទាវ ហ៊ុន ស៊ីណាត

    រដ្ឋបាលខណ្ឌចំការមន បានទទួលអំណោយនូវគ្រឿងឧបភោគបរិភោគពី លោកជំទាវ ហ៊ុន ស៊ីណាត

    ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ បានអញ្ជើញទទួលនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់លោកជំទាវ ហ៊ុន ស៊ីណាត ជូនមករដ្ឋបាលខណ្ឌចំការមន ដើម្បីសម្រាប់ប្រើប្រាស់ចែកជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌចំការមន ដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ។ អំណោយរបស់លោកជំទាវ ដែលបានជូនមករដ្ឋបាលខណ្ឌ រួមមាន៖-អង្ករ ចំនួន ០១តោន-មី ចំនួន ០៩កេសធំ-ទឹកត្រី ចំនួន ៥០យួរ-ត្រីខ ចំនួន ០៥កេសធំ ជាមួយគ្នានោះផងដែរ រដ្ឋបាលខណ្ឌចំការមន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជូនមករដ្ឋបាលខណ្ឌ និងសូមវត្ថុស័ក្តិសិទ្ធក្នុងលោកប្រសិទ្ធពរជ័យសព្ទសាធុការជូន លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗ និងក្រុមគ្រួសារជាទីស្រលាញ់ សូមជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ…

  • រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) ត្រូវបានគេរំពឹងថា នឹងអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer ទៅលើក្មេងជំទង់នៅសប្តាហ៍ក្រោយ

    រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) ត្រូវបានគេរំពឹងថា នឹងអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer ទៅលើក្មេងជំទង់នៅសប្តាហ៍ក្រោយ

    អាមេរិក៖ រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) ត្រូវបានគេរំពឹងថា នៅសប្តាហ៍ក្រោយនេះ នឹងអនុម័តឲ្យប្រើវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ទៅលើក្មេងជំទង់អាយុចាប់ពី១២ដល់១៥ឆ្នាំ ។បើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិកមួយរូប ការអនុម័តឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer ទៅលើក្មេងជំទង់មានអាយុចាប់ពី១២ដល់១៥ឆ្នាំ អាចនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ហើយការអនុម័តឲ្យប្រើបន្ថែមទៀតទៅលើមនុស្សមានវ័យក្មេងជាងនេះ អាចនឹងត្រូវការពេលប៉ុន្មានខែទៀត ។សូមរំលឹកផងដែរថា ក្រុមហ៊ុនអាមេរិក Pfizer បានបញ្ចេញរបាយការណ៍ធ្វើតេស្តបឋមរបស់ខ្លួន បន្ទាប់ពីការចាក់វ៉ាក់សាំងសាកល្បងទៅលើក្មេងៗស្ម័គ្រចិត្ត ដែលមានអាយុចាប់ពី១២ដល់១៥ឆ្នាំចំនួន២ពាន់២៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានពីរដូស ហើយលទ្ធផលបង្ហាញថា ពួកគេទាំងអស់គ្នាអាចមានលទ្ធភាពទប់ទល់នឹងជំងឺកូវីដ១៩ ៕ ប្រភព៖ CNA

  • ក្រសួងការងារ បើកមណ្ឌលចាក់វ៉ាក់សាំង ១ទីតាំងបន្ថែមទៀត ដើម្បីចាក់ជូនកម្មករនិយោជិត

    ក្រសួងការងារ បើកមណ្ឌលចាក់វ៉ាក់សាំង ១ទីតាំងបន្ថែមទៀត ដើម្បីចាក់ជូនកម្មករនិយោជិត

    អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៤ឧសភា ឆ្នាំ២០២១ បានរៀបចំបើកដំណើរការទីតាំងចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ដូសទី២ ជូនដល់កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា១ទីតាំងថ្មីបន្ថែមទៀត គឺរោងចក្រ ស្ព័រតិច(Sportex) ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យោងតាមក្រសួងការងារ គិតត្រឹមថ្ងៃទី៤ឧសភា ឆ្នាំ២០២១ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបើកមណ្ឌលចាក់វ៉ាក់សាំងសរុបចំនួន២៥ទីតាំងរួចមកហើយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។ អនុគណៈកម្មចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏បានជូនដំណឹងដល់កម្មករនិយោជិត ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ប្ រភេទស៊ីណូវ៉ាក់ ដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា បើសិនជាកម្មករនិយោជិតដែលរស់នៅក្បែររោងចក្រ ដែលជាទីតាំងចាក់វ៉ាក់សាំងដូសទី១នោះ ត្រូវទៅចាក់វ៉ាក់សាំងដូសទី២ នៅតាមទីតាំងចាស់របស់ខ្លួន ដោយភ្ជាប់ជាមួយនូវកាតចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណ ប.ស.ស. ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ ដែលបានប្រើប្រាស់ពេលមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១។ ការចាក់ដូសទី២ មានគម្លាតពីការចាក់ ដូសទី១ រយៈពេលចន្លោះពី១៤ ទៅ ២៨ ថ្ងៃ។ ចំណែកកម្មករនិយោជិត ដែលរស់នៅខណ្ឌផ្សេងពីទីតាំងរោងចក្រ ដែលបានចាក់ដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះ…