-
មន្រ្តីរាជការអគ្គលេខាធិការព្រឹទ្ធសភា ដែលមានជីវភាពខ្វះខាតចំនួន ២៤នាក់ បានទទួលអំណោយសម្តេច សាយ ឈុំ និងលោកជំទាវ

ភ្នំពេញ ៖ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ចែកជូនមន្រ្តីរាជការដែលមានជីវភាពខ្វះខាត មកពីនាយកដ្ឋានរដ្ឋបាល នាយកដ្ឋានហិរញ្ញវត្ថុ និងនាយកដ្ឋានគ្រប់គ្រងអគារ សារពើភណ្ឌ និងសំណង់ សរុប២៤នាក់ ដើម្បីចូលរួមជួយសម្រួលដល់ជីវភាពខ្វះខាតប្រចាំថ្ងៃ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ អំណោយដែលផ្តល់ជូននាឱកាសនោះ ក្នុងម្នាក់ៗទទួលបាន៖ ឃីតចំនួន០១ ដោយក្នុង០១ឃីតមាន៖ មី០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកផ្លែឈើ១២កំប៉ុង ស្ករស០១គីឡូក្រាម ទឹកត្រី ០១ដប ទឹកស៊ីអ៉ីវ០១ដប នំ ០១ប្រអប់ សាប៊ូកក់សក់០១ដប សាប៊ូម្សៅ០១កញ្ចប់ ម៉ាស ០១ប្រអប់ ច្រាសដុសធ្មេញ០១ដើម ថ្នាំដុសធ្មេញ ០១ប្រអប់ ក្រដាសអនាម័យ០១ប្រអប់ និងធុងជ័រធំ០១ធុង ព្រមទាំងថវិការ១០ម៉ឺនរៀល៕ ដោយ / គ្រី សម្បត្តិ
-
សហគមន៍ជនជាតិដើមភាគតិច ខេត្តរតនគិរី អនុវត្តន៍តំណមភូមិ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី មានទំនៀមទម្លាប់តាំងពីយូរលុងណាស់មកហើយ ដោយមានការតំណមភូមិ ឬបិទភូមិមិនអោយអ្នកក្រៅចូល ដោយមានធ្វើពិធីសែនព្រេនដើម្បីសុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដី បណ្ដេញឧបទ្រពចង្រៃ ធ្វើពិធីសែនអារក្ស ឱ្យជៀសផុតពីជំងឺរាតត្បាតនានា ក្នុងរយៈពេលវែងយូរឬឆាប់ តាមទំនៀមទម្លាប់របស់ជនជាតិនីមួយៗ ។ ក្នុងបរិបទនៃដំណាក់កាលការរាលដាលជំងឺកូវីដ-១៩ និងជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សហគមន៍ជនជាតិដើមភាគតិច ក្នុងស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី ទាំងប្រុសស្រី ក្មេងចាស់ បានអនុវត្តតំណមភូមិ ឬបិទភូមិ ដោយមិនឱ្យអ្នកក្រៅចូល មានការយាមកាមទាំងយប់ទាំងថ្ងៃ និងបានសរសេរបម្រាម មានខ្សែ និងឈើបាំង ជារនាំងច្រកចេញចូលភូមិ ដោយស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានសុខាភិបាលនាពេលបច្ចុប្បន្ននេះ ។ លោក ហេង ប៊ុននី អភិបាលស្រុកបរកែវ ខេត្តរតនគិរី បានឱ្យដឹងថា ស្ទើរតែគ្រប់ភូមិទាំងអស់នៅស្រុកបរកែវ បានអនុវត្តតំណមភូមិ ឬបិទភូមិ ដោយមិនអោយអ្នកក្រៅចូលមួយរយៈ តាមប្រពៃណីបងប្អូនជនជាតិដើមភាគតិច ដើម្បីការពារសហគមន៍របស់ពួកគាត់ ក្នុងគោលបំណងចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ជាមួយរាជរដ្ឋាភិបាល និងវិធានសុខាភិបាល ប្រសិនបើមានអ្នកល្មើសចូល នឹងទទួលការពិន័យតាមបែបប្រពៃណីរបស់ពួកគាត់។ ដោយឡែកលោក ខៀង យុទ្ធារ៉ា អភិបាលរងស្រុកអូរជុំ បានឧ្យដឹងស្រដៀងគ្នានេះដែរ ក្នុងករណីមានអ្នកល្មើសចូលដោយចេតនា ក្នុងការហាមឃាត់នោះ…
-
កូវីដ៖ ឆ្លងសហគមជាថ្មីមិនដល់១សប្តាហ៍ផង ព្រឹកនេះ វៀតណាមថាគ្មានឆ្លង សូម្បី១ករណី

នៅថ្ងៃពុធ ទី៥ ឧសភា ២០២១នេះ វៀតណាមបានប្រកាសថា ខ្លួនពុំមានករណីវិជ្ជមានកូវីដ១៩សោះ សូម្បី១ករណី នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Vietnamnews ជាការគ្មានឆ្លងសោះ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ វៀតណាមមានការឆ្លងក្នុងសហគមឡើងវិញ មានទាំងករណីកូវីដ បម្លែងថ្មីប្រភពពីឥណ្ឌាទៀតផង។ គួររម្លឹកថា បន្ទាប់ពីស្ងប់ស្ងាត់ជាង១ខែនោះ វៀតណាមស្រាប់តែមានការឆ្លងក្នុងសហគមជាថ្មី កាលពីថ្ងៃទី២៩ មេសា ២០២១ ក្នុងនោះ មាន៣៦ករណី ហើយក្នុងចំណោមនេះ ៣៥នាក់រកឃើញ ធ្វើចចត្តាឡីស័ក។ ជាងនេះទៀត កាលពីម្សិលមិញ វៀតណាមក៏បានប្រកាសដែរថា មានករណីវិជ្ជមានកូវីដ១៩បម្លែងថ្មីពីប្រទេសឥណ្ឌា ដែលគេហៅថា B.1.167 ទៀតផង ហើយវៀតណាមចាត់ទុកថាជា វាគឺជាករណីទី២នៅវៀតណាម តែលើកដំបូងដែលវីរុស B.1.167 នេះឆ្លងក្នុងសហគមនៅប្រទេសនេះ។ យ៉ាងណាក៏ដោយ មិនទាន់បានប៉ុន្មានថ្ងៃផង វៀតណាមហាក់គ្រប់គ្រងស្ថានភាពបានវិញ ដោយវៀតណាមបានប្រកាសពីសូន្យករណី នៃវីរុសកូវីដ១៩ នាព្រឹកថ្ងៃពុធនេះ។ មកទល់ពេលនេះ វៀតណាមមានអ្នកជំងឺជាង៤០០នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាល ខណៈវិជ្ជមានកូវីដ១៩ សរុបមានចំនួន២៩៩៦នាក់ ជាសះស្បើយ២៥៦០នាក់ ស្លាប់៣៥នាក់៕
-
សមាជិក សមាជិកា ស.ស.យ.ក វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរា់នៅតំបន់ក្រហមបានទួលការយកចិត្តទុកដាក់

ភ្នំពេញ ៖ ក្រុមការងារសហភាពសហពន្ធ័យុវជនកម្ពុជា (ស.ស.យ.ក) វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីនៅថ្ងៃទី១-២ ខែឧសភា ឆ្នាំ២០២១ បាន នាំយកអំណោយទៅចែកជូនមន្រ្តីរាជការដែលជាសមាជិក សមាជិកា ស.ស.យ.ក វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួន ១០រូប ដែលកំពុងមានការខ្វះខាតស្បៀង ស្ថិតនៅក្នុងតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យ 1, 2, 3 បឹងទំពន់១ ខណ្ឌមានជ័យ និងសង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ អំណោយឧបត្ថម្ភរបស់ក្រុមការងារ ស.ស.យ.ក វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមមាន៖1- អង្ករ 10 Kg2- មី 1 កេស3- ត្រី ខ 2 យួរ4- ទឹកស៊ីអ៉ីវ 1 យួរ ។ ដោយ / គ្រី…
-
ឯកឧត្តហ៊ុន ម៉ានី ឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំងជួរមុខ ដែលកំពុងប្រចាំការ តាមគ្រប់គោលដៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងគោលដៅចាក់វ៉ាក់សាំងនានា

ភ្នំពេញ ៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បាននាំយកផ្លែល្ពៅចំនួន ២តោន និងត្រឡាចចំនួន ២តោន ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងពលតូចលេខ៧០ ដើម្បីចូលរួមចំណែកគាំទ្រដល់ការផ្គត់ផ្គង់ស្បៀងអាហារប្រចាំថ្ងៃដល់កងកម្លាំងជួរមុខដែលកំពុងប្រចាំការតាមគ្រប់គោលដៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងគោលដៅចាក់វ៉ាក់សាំងនានា។ សកម្មភាពនេះបានបង្ហាញឲ្យឃើញពីគាំទ្រស្នាដៃកសិផលខ្មែរ ថែសន្តិសុខជាតិ ពិសេសការយកចិត្តទុកដាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់កងកម្លាំងដែលកំពុងមមាញឹកក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជម្ងឺកូវីដ១៩ ៕ ដោយ / គ្រី សម្បត្តិ
-
ម្តាយរំជួលចិត្ត នៅពេលដែលកូន អាយុ ៣ខែមានវិជ្ជមាន

-
បុរសមានជំងឺកូវីដ-១៩ម្នាក់ អាយុ ៤៥ឆ្នាំ ស្លាប់នៅខេត្តតាកែវ

តាកែវ ៖ ខេត្តតាកែវមានអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ម្នាក់ហើយ និងរកឃើញអ្នកឆ្លងថ្មី ៥នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១នេះ ។ លោក នុត ស៊ីណាត បានដឹងនៅរសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១នេះថា នៅវេលាម៉ោង១១រសៀលនេះ គឺមានអ្នកជម្ងឺម្នាក់មានឈ្មោះ សោម ស៊ីណាត អាយុ៤៥ឆ្នាំ មានទីលំនៅ នៅឃុំជំរះពេន ស្រុកសំរោង បានចូលមកមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីព្យាបាលជម្ងឺ ហើយក្រុមគ្រូពេទ្យបានធ្វើការពិនិត្យ និងធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ឃើញថាអ្នកជម្ងឺខាងលើមានវិជ្ជមានកូវីដ១៩ ដោយស្ថានភាពអ្នកជម្ងឺហាក់បីមានសភាពធ្ងន់ធ្ងរ ពិបាកក្នុងការដកដង្ហើមខ្លាំងពេក ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះ តែមិនបានប៉ុន្មាននាទីផង អ្នកជម្ងឺក៏ដាច់ខ្យល់ស្លាប់បាត់តែម្តង ។ លោកប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងទៀតថា អ្នកជម្ងឺស្លាប់ដោយសារមានជម្ងឺរាំរៃជាប្រចាំក្នុងខ្លួនផង ដោយសេរីរាងតម្រងនោមខូចអស់ មុនពេលស្លាប់អ្នកជម្ងឺខាងលើ បានទៅមន្ទីរពេទ្យឯកជនមួយកន្លែង ដែលមានយីហោ មន្ទីរសម្រាកព្យាបាល តឹក ប៊ុនហ៊ូញ នៅផ្សារថ្នល់បត់ ឋិតក្នុងស្រុកសំរោង ខេត្តតាកែវ ដើម្បីពិនិត្យបញ្ហាទល់តនោម ដោយស្ថានភាពអ្នកជម្ងឺមិនមានការធូរស្រាលសោះ ក៏បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តតាកែវតែម្តង។ តែជាអកុសលអ្នកជម្ងឺខាងលើ ត្រូវបានដាច់ខ្យល់ស្លាប់…
-
អ្នកជំងឺកូវីដ-១៩ ចំនួន ១២៧នាក់ បានចាកចេញពីមណ្ឌលព្យាបាល ត្រឡប់ទៅផ្ទះវិញ

ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ (TYDA) បានប្រកាសនៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ថា អ្នកជំងឺកូវីដ-១៩ ចំនួន ១២៧នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃដដែលនេះ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩។ ជាបន្តបន្ទាប់ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
-
ភ្ញៀវទេសចរសប្បាយរីករាយនៅពេលបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងតំបន់រមណីយដ្ឋានអង្គរ

នៅពេលធ្វើដំណើរមកដល់តំបន់អង្គរ ភ្ញៀវទេសចរពិតជាបានឃើញអំពីទិដ្ឋភាពដ៏មមាញឹកនៃមន្រ្តីអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារទេសចរណ៍ចាំទទួលស្វាគមន៍អ្នកទេសចរ ព្រមទាំងសម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។ កញ្ញា ស្រីរ័ត្ន អាយុ៣២ឆ្នាំ ប្រជាពលរដ្ឋរស់នៅស្រុកពួក ខេត្តសៀមរាបបានឱ្យដឹងថា នៅពេលបានមកទស្សនារមណីយដ្ឋានអង្គរ ក្រោយការប្រកាសបើកដំណើរការទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ធ្វើឱ្យកញ្ញាបំភ្លេចអស់រាល់ក្តីកង្វល់នានា ដោយនឹកឃើញតែភាពបៃតងស្រស់ស្អាតនៅក្នុងរមណីយដ្ឋានអង្គរ។ កញ្ញាបន្តទៀតថា តំបន់រមណីយដ្ឋានអង្គរពិតជាមានភាពស្រស់ស្អាត នៅពេលដែលអាជ្ញាធរជាតិអប្សរាបានអភិវឌ្ឍនិងអភិរក្ស ដោយមានការរៀបចំជាសួន និងមានដាំដើមផ្កា ដាំស្មៅ និងដាំដើមឈើបន្ថែម ដែលធ្វើឱ្យបរិវេណខាងមុខប្រាសាទអង្គរវត្ត និងតាមបណ្តាប្រាសាទនានាមានភាពបៃតងស្រស់ស្អាត។ ចំណែកលោក ឌី រស្មី រស់នៅក្នុងក្រុងសៀមរាប បានរៀបរាប់ដោយក្តីរំភើប ក្រោយពេលដែលរាជរដ្ឋាភិបាលបានប្រកាសបើករមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសឡើងវិញនេះ ព្រោះក្រោយពេលសម្រាកពីការងារលោកតែងតែទៅលម្ហែអារម្មណ៍នៅរមណីយដ្ឋានអង្គរ ដោយសារទីនោះប្រជុំទៅដោយទេសភាពបៃតងនៅពេលដែលអាជ្ញាធរជាតិអប្សរាបានធ្វើការកែលម្អហេដ្ឋារចនាសម្ពន្ធផ្សេងៗនៅក្នុងតំបន់អង្គរទាំងមូល។ លោកបន្តថានៅពេលដែលបញ្ចប់វិបត្តិនៃជំងឺកូវីដនេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរ នឹងកាន់តែទទួលបានភាពរីករាយជាមួយសម្រស់ធម្មជាតិដ៏ស្រស់បំព្រងដែលអាជ្ញាធរបានរៀបចំនេះ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ១៩ ជានិច្ចកាល អាជ្ញាធរជាតិអប្សរាបានដាក់ចេញវិធានការសម្រាប់មន្ត្រី ភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ ត្រូវអនុវត្តន៍ជាប្រចាំនូវវិធានការ៣កុំ និង៣ការពារឱ្យបានជាប់ជាប្រចាំ។ ចំពោះប្រជាពលរដ្ឋនិងភ្ញៀវទេសចរមុនពេលចូលទស្សនាប្រាសាទគឺ តម្រូវឱ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្គេនកម្មវិធីQR Code ដើម្បីចូលរួមតាមដាននិងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។ ជាពិសេសមិនឱ្យមានការប្រមូលផ្តុំ និងត្រូវដើរឬក៏ឈរដោយរក្សាគម្លាតឆ្ងាយៗពីគ្នា៕ប្រភពផេកអាជ្ញាធរជាតិអប្សរា
-
រោងចក្រ សហគ្រាសនៅតំបន់បិទខ្ទប់ នៅពេលបើកដំណើរឡើងវិញ តម្រូវឱ្យកម្មករ និយោជិត ឆ្លាស់វេនគ្នាធ្វើការ

រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារស្តីពីបើកដំណើរការ សកម្មភាព អាជីវកម្មឡើងវិញរបស់រោងចក្រសហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាលបានសម្រេចឱ្យរោងចក្រ សហគ្រាស ត្រូវអនុវត្តនូវវិធានការ ឆ្លាស់វេនគ្នារៀងរាល់ ២សប្តាហ៍ ម្តងនិងផ្តល់អទិភាពចំពោះ កម្មករនិយោជិត ណាដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។ បើយោងតាមសេចក្តីសម្រេចរបស់កិច្ចប្រជុំដែលបានរៀបចំឡើងនៅថ្ងៃទី៤ ខែឧសភាឆ្នាំ ២០២១នេះបានបញ្ជាក់ថាក្រោយពីបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងដើម្បីធានាបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់ កម្មករនិយោជិត និរន្តរភាពនៃផលិតកម្ម និងភាពអាចព្យាករណ៍បាននៃការផ្គត់ផ្គង់ទំនិញ ក៏ដូចជាចូលរួមទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាស ជាពិសេសរោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប អង្គប្រជុំបានឯកភាពគ្នាជាឯកច្ឆ័ន្ទ ដូចខាងក្រោម៖ ក. វិធានការរដ្ឋបាលនៅពេលមានករណីវិជ្ជមាននៅតាមរោងចក សហគ្រាសអង្គប្រជុំតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បី កំណត់នូវលក្ខណវិនិច្ឆ័យក្នុងការផ្អាកជាបណ្តោះអាសន្ន និងការបើកដំណើរការឡើងវិញនូវរោងចក្រ សហគ្រាស ដែល មានកម្មករនិយោជិតឆ្លងជំងឺកូវីដ-១៩។ ខ.កិច្ចព្រមព្រៀងអំពីការបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញរបស់រោងចក សហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាល នៅពេលបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញ រោងចក្រ សហគ្រាស ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖ ១. បែងចែកកម្មករនិយោជិតចំនួន៥០ភាគរយនៃកម្មករនិយោជិតសរុប ឱ្យធ្វើការឆ្លាស់វេនគ្នារៀងរាល់ ២សប្តាហ៍ ម្តង។ ការជ្រើសរើសកម្មករនិយោជិតដែលត្រូវចូលធ្វើការវេនទី១ (២សប្តាហ៍ដំបូង)…